Wednesday, May 2, 2012

បទវិចារណកថា៖ ការការ​ពារ​ដ៏​សម្រិត​សម្រាំង​របស់​ Navi Pillay ចំពោះ​សង្គម​ស៊ីវិល​


ប្រជាជនភាគច្រើន ​ក្នុងពិភព​លោក​ប្រហែល​មិនបាន​កត់​សំគាល់​ទេ ប៉ុ​ន្តែ Navi Pillay ស្នង​ការជាន់​ខ្ពស់ នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ពីការព្រួយ​បារម្ភ​អំពី​យុទ្ធនា​ការ​អន្តរជាតិ​មួយ ដើម្បី​កំណត់​ដែន​សិទ្ធិមនុស្ស និងNGOs។ សេចក្តី​ប្រកាសព័ត៌​មានចុះ​ថ្ងៃទី​២៥ ខែ​មេសា របស់​សេវាព័ត៌​មាន​អង្គការ​​សហ​ប្រជាជាតិ​ដែលបាន​ដកស្រង់​ការព្រួយ​ បារម្ភរបស់​លោក​ស្រីដែល​មាន​ចំណង​ជើង​ថា «មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​និយាយថា ការដាក់​កំហិត​លើ NGOs ទូទាំង​ពិភព​លោក កំពុង​តែធ្វើ​ឱ្យសិទ្ធិ​មនុស្ស​កាន់​តែ​ចុះខ្សោយ»។

ទោះជាយ៉ាង ​ណាក៏ដោយ នៅ​ពេល​ពិនិត្យ​ឱ្យដិត​ដល់ទៅ បញ្ហាហាក់​ដូចជា​មិនសូវ​គួរឱ្យ​ព្រួយបារ​ម្ភទេ។ «ការដាក់​កំហិត» ដែល​ត្រូវបាន​ចោទ​ប្រកាន់​នោះ មិន​ប្រាក​ដជា «នៅ​ទូទាំង​ពិភព​លោក» ទេ ប៉ុន្តែ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ មានការ​ពាក់​ព័ន្ធ​តែចំនួន​ប្រាំ​មួយ​ប្រទេស​ប៉ុណ្ណោះ​គឺ៖ ប្រទេស​អាល់​ហ្សើរី ប្រទេស​អេហ្ស៊ីប ប្រទេស​ហ្ស៊ីម​បាវ៉េ ប្រទេស​កម្ពុជា ប្រទេស​អ៊ី​ស្រាអែល និង​ប្រទេស​វេណេស៊ុ​អេឡា។ ខ្ញុំមិន​បាន​ដឹង​អំពី​ស្ថាន​ភាព NGOs ក្នុង​ប្រទេស​អាល់​ហ្សើរី ប្រទេស​អេហ្ស៊ីប ប្រទេស​ហ្ស៊ីមបាវ៉េ  ឬ​ប្រទេស​អ៊ីស្រា​អែល នោះទេ។ ប៉ុន្តែ ខ្ញុំដឹង​បន្តិច​បន្តួច​អំពី​ស្ថាន​ភាព​របស់ NGOs ក្នុង​ប្រទេស​កម្ពុជា និង​វេណេស៊ុអេឡា ហើយ​ការយល់​ដឹងរបស់​ខ្ញុំនេះ ធ្វើ​ឱ្យការ​អត្ថាធិប្បាយ​របស់លោក​ស្រី Pillay ហាក់ដូច​ជាមាន​លក្ខណៈ​បំភ័ន្តជា​ច្រើន។

ខ្ញុំយល់ ​ស្របជាមួយ​នឹងលោក​ស្រី Pillay ថា «សង្គម​ស៊ីវិលមួយ​ដែល​មាន​លក្ខណៈ​សកម្ម និង​ស្វយ័ត» គឺ​ជា​អ្វីដែល​មាន​ការចង់បាន​ ហើយ​ក៏ត្រូវការ​ឱ្យមាន​ផងដែរ​ថា «NGOs អាច​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ»។ ទោះ​ជាយ៉ាង​ណាក៏​ដោយ បញ្ហានេះ​ចោទជា​សំណួរ​អំពី«តើ​មុខងារ​សមស្រប​អ្វីខ្លះ»ដែលNGOs មាន។ លោក​ស្រី Pillay និង​សេវា​ព័ត៌មាន​អង្គការ​សហ​ប្រជាជាតិ ហាក់​ដូចជាធ្វើ​កិច្ចការ​ដោយ​ផ្អែកលើ​ការ​សន្និដ្ឋាន​ថា NGO ណា​ក៏ដោយ​គឺជា​អ្វីដែល​ខ្លួននិយាយ​ថាខ្លួន​ជាអ្វី ហើយ​ដូច្នេះមិន​ចាំបាច់​បែងចែក​រវាង​ឥរិយា​បទNGOល្អ និង​ឥរិយាបទ NGO អាក្រក់​នោះទេ។ NGOs ទាំង​អស់ គឺសុទ្ធតែ​ត្រូវការ​ចាំបាច់ជា​មូលដ្ឋាន​មិន​អាចខ្វះ​បាន​សម្រាប់​ឱ្យមាន​ សង្គម​ស៊ីវិល​មួយដែល​ល្អប្រសើរ។ នេះ​នឹងធ្វើ​ឱ្យបញ្ហា​មិនសូវ​ស្មុគស្មាញ។

          ក្នុងប្រទេស​កម្ពុជា ចំនួន NGOs មាន​ប្រហែល​ជា៣០០០។ អង្គការ​មួយចំនួន​ក្នុង​ចំណោម​នេះ​អនុវត្ត គម្រោង​ពាក់ព័ន្ធ​នឹងពលរដ្ឋ​ដែលមាន​ប្រយោជន៍​ខ្លាំង ដោយ​តម្លាភាព និង​គណនេយ្យ​ភាពពេញ​លេញ​សម្រាប់ មូល​និធិ​ទទួល​បាន និង​ចំណាយ។ អង្គការ​ខ្លះទៀត ហាក់​ដូចជាផ្តោត​កិច្ចប្រឹង​ប្រែងកាត់​បន្ថយភាព​ក្រីក្រ​ចំពោះ មន្ត្រី និង​មិត្តភ័ក្រ​របស់ខ្លួន ហើយ​មានកំណត់​ត្រា​ហិរញ្ញវត្ថុ​ដែលមិន​ច្បាស់​លាស់​យ៉ាង​ខ្លាំង។ អង្គការខ្លះទៀត នៅតែធ្វើ​សកម្មភាព​ដូចជា​គណបក្ស​នយោបាយ​ប្រឆាំង ដោយ​ផ្តល់មតិ និង​ការរិៈ​គន់ទៅ​លើ​ទិដ្ឋ​ភាព​ផ្សេងៗជា ច្រើន​នៃ​សកម្មភាព និង​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល (យ៉ាង​ហោច​ណាស់​មាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ ក្រោយ​មកបាន​ប្រែក្លាយ​ទៅជា​គណបក្ស​នយោ​បាយ​មួយ)។ អង្គការ​​មួយចំនួន ឬភាគ​ច្រើន​ជា​ប្រពៃណី ឬតាម បទបញ្ញត្តិ ត្រូវបាន​ឱ្យរួច​ផុតពន្ធ​ផ្សេងៗ ដែល​នេះផ្តល់​នូវអត្ថ​ប្រយោជន៍​ដល់​ពួកគេ ប្រសិន​បើពួក​គេចូល​រួមក្នុង សកម្មភាព​ដែល​ប្រកួតប្រជែង​ជាមួយ​នឹងពាណិជ្ជ​កម្ម​ឯកជន។ ដោយ​មិនគិត​អំពីថា​តើខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព ពាណិជ្ជកម្ម​ឬអត់នោះ​ទេ អង្គការ​ខ្លះ​ទៀតគឺ​ពិតជា​មិនមែន NGOs ទេ ពីព្រោះ​ពួកគេ​ទទួល​បានមូល​និធិដោយ ផ្ទាល់ ឬដោយ​ប្រយោល​ពីរ​ដ្ឋាភិបាល៖ មូល​និធិពួក​គេបាន​មកពីរ​ដ្ឋាភិបាល​បរទេស។

ចំនួន NGOs ប៉ុន្មាន​ក្នុងចំណោម ៣០០០ ស្ថិតក្នុង​ប្រភេទណា​ខ្លះនោះ គឺស្ថិត​លើការ​ស្មានរបស់​នរណា ម្នាក់។ បច្ចុប្បន្ន​នេះ មិនមាន​មធ្យបាយ​ណាមួយ​សម្រាប់​ឱ្យនរណា​ម្នាក់ដឹង​ថាតើ NGOs ដែល​មានតែ​នាម​ប៉ុន្មាន ដែល​តាមពិត​ទៅកំពុង​តែបន្លំធ្វើ​អាជីវកម្ម។ នេះគឺជា​បញ្ហាមួយ​ដែលត្រូវ​បានដោះ​ស្រាយ​តាមរយៈ​សេចក្តីព្រាង ច្បាប់ស្តីពី NGOs ដែល​រដ្ឋាភិបាល​កម្ពុជា​បានតាក់​តែង​អស់រយៈពេល​ជិត​៩ឆ្នាំ​មកហើយ។ ក្នុង​សេចក្តី​ព្រាងចុង ក្រោយ​បំផុតនៃ​ច្បាប់នេះ មាន​សេចក្តីចែង​ថា NGOs មិន​អាច​អនុវត្ត «សកម្មភាព​ដើម្បី​រកប្រាក់​ចំណេញ​សម្រាប់ ចែករំលែក​ក្នុងចំណោម​សមាជិក​ខ្លួនបាន​ទេ»។

សេចក្តី ​ប្រកាសព័ត៌មាន​របស់អង្គការ​សហប្រជា​ជាតិនេះ​ មិន​បានប្រាប់​អ្នកអាន​ថា មាន​តែមួយភាគ​តូច នៃ NGOs នៅកម្ពុជា​ប៉ុណ្ណោះ ដែល​បានបញ្ចេញ​សំលេង​ជំទាស់​គំនិតចង់​ឱ្យមានច្បាប់​ដើម្បីគ្រប់​គ្រង NGOs។ ដោយ​ហួស​ចិត្តនោះ ក្រុម​នេះ​គឺជា NGOs ដដែលៗ​ដែល​ជាញយៗ​ប្រាប់​ទៅ​កាន់​រដ្ឋាភិបាល និង​សង្គម​អំពី​សារៈសំខាន់​នៃ«នីតិរដ្ឋ»។ ច្បាប់ទី១​របស់​ពួកគេគឺ ពួក​គេគួរ​នៅ​ពីលើ​ច្បាប់។

លោកស្រី Pillay ក៏មិន​បានលើក​ឡើងថា រដ្ឋាភិបាល​បានខិតខំ​ប្រឹងប្រែង​យ៉ាងអស់​សមត្ថភាព​ដើម្បី ទទួល​យកការ​ព្រួយបារម្ភ​ត្រឹមត្រូវ​របស់NGOs ដែល​នេះគឺជាមូលហេតុ​មួយដែល​ច្បាប់នេះ​បច្ចុប្បន្នស្ថិត​ក្នុង សេចក្តី​ព្រាងទី៤។ ហើយ​លោកស្រី​ក៏មិនបាន​បង្ហាញការ​យល់ដឹង​ណាមួយនៃ​ចំណាប់​អារម្មណ៍​ ដែលត្រូវបាន រាយការណ៍​យ៉ាងទូលំ​ទូលាយ​កាលពី​ខែ​ធ្នូកន្លងទៅ ដោយ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេលនោះ សម្តេច​បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បានត្រៀម​ខ្លួនដើម្បី​បន្តពិភាក្សា​ជាមួយនឹង​ NGOs រហូត​ដល់​ឆ្នាំ ២០១៤ ប្រសិន​បើចាំបាច់​ដើម្បីសម្រេច​បាននូវ​សេចក្តី​ព្រាងច្បាប់​មួយដែល​អាចទទួល​ យកបាន​ទាំងសង​ខាង។ ប្រសិន បើនេះ​ជាផ្នែកមួយ​នៃយុទ្ធនាការ​អន្តរជាតិ​នោះ យុទ្ធនាការ​នេះគឺខ្វះ​នូវភាព​ស្វាហាប់​យ៉ាងខ្លាំង

តាមការពិត សេចក្តី​ប្រកាសព័ត៌​មានរបស់​អង្គការ​សហប្រជាជាតិ​នេះ ដកស្រង់​សំដីលោក​ស្រី Pillay ដែល​បានលើក​ឡើងតែ​ចំណុច​ជាក់លាក់​មួយអំពី​សេចក្តីព្រាង​ច្បាប់ NGOs កម្ពុជាតែ​ប៉ុណ្ណោះ ហើយ​ដែលការ លើក​ឡើងនេះ​គឺមាន​លក្ខណៈបំភ័ន្ត​យ៉ាង​ធ្ងន់ធ្ងរ។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះនិយាយ​ថា សេចក្តី​ព្រាងច្បាប់ NGOs នេះ «នឹង​អាចឱ្យរដ្ឋាភិបាល​កម្ពុជា​បិទ​NGOs​បាន ប្រសិន​បើសកម្មភាព​របស់​NGOs ត្រូវ​បានគិត​ថា ប៉ះ​ពាល់ ដល់​ឯកភាព​ជាតិ វប្បធម៌ និង​ប្រពៃណីជាតិ ដោយ​មិនផ្តល់​ឱ្យ​NGOs​ទាំងនោះ​នូវសិទ្ធិ​ដើម្បី​តវ៉ាទេ»។

សេចក្តី ​ប្រកាសព័ត៌​មាន​នេះ បង្ហាញ​ខុសអំពី​សេចក្តីព្រាង​ច្បាប់​NGOs យ៉ាងហោច​ណាស់​ក៏បី​ចំណុចដែរ។ ទី១ មាត្រាទី១៧ ដែល​ជាផ្នែកតែ​មួយគត់​នៃច្បាប់​នេះដែល​សេចក្តី​ប្រកាស​ព័ត៌មាន​នេះផ្អែក​លើ​ នោះ មិនបាន អនុវត្ត​ចំពោះ NGOs ជាទូទៅ​ទេ ប៉ុន្តែ​ចំពោះ​តែ NGOs អន្តរ​ជាតិ​ប៉ុណ្ណោះ។

ទី២ ច្បាប់នេះ​មិនបាន​អនុញ្ញាត​ឱ្យរដ្ឋាភិ​បាលបិទ NGOs នោះទេ។ ទស្សនៈ​ដែលថា​រដ្ឋាភិបាល​កម្ពុជាអាច បិទ NGOs អន្តរជាតិ​មួយបាន គឺមិន​សមហេតុផល​ទាល់​តែសោះ។ អ្វីដែល​សេចក្តីព្រាង​ច្បាប់នេះ​ចែងនោះ​គឺថា រដ្ឋាភិបាល​អាចលុបចោល​អនុស្សារណៈ​នៃការយោគ​យល់គ្នា (MoU) ជា​មួយនឹង NGOs អន្តរជាតិ​មួយ ប្រសិន បើសកម្ម​ភាពរបស់​NGOs អន្តរជាតិ​នោះ «បំផ្លាញដល់​សន្តិភាព ស្ថិរភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ ឬប៉ះពាល់​ដល់​ សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី និង​ទំនៀមទំលាប់​នៃ​ប្រទេស​កម្ពុជា។ លោកស្រី Pillay គួរយល់ ដឹងអំពី​ខ្លឹមសារ​នេះ ខ្លឹមសារនេះ​បានមក​ពីការ​បកប្រែក្រៅ​ផ្លូវការ​នៃសេចក្តី​ព្រាងច្បាប់​ នេះរបស់​ការិយាល័យ​លោកស្រី។
ទី៣ ច្បាប់នេះមិន​បានផ្តល់ ឬបដិសេធ​ចោល​នូវការតវ៉ា​តាមប្រព័ន្ធ​តុលាការ​ប្រឆាំងទៅ​នឹងការ​លុបចោល MoU មួយនោះ​ទេ។ វាមិនអាច​ធ្វើដូច្នេះ​បាន ពីព្រោះ​MoU គឺ​ជាកិច្ច​ព្រមព្រៀង​មួយប្រភេទ​ដែល​ទូលំទូលាយ ដែល​អាចមាន​លក្ខណៈ​ខុសៗ​គ្នាក្នុងស្ថាន​ភាពផ្នែក​ច្បាប់​របស់ MoU និមួយៗ។ MoU មួយ​អាចអនុវត្ត​បាន ឬអត់ នៅ​ក្នុងតុលាការ​ជាតិ និង/ឬ អន្តរជាតិ​នោះ ផ្អែក​ទៅលើក​ម្មវត្ថុរបស់​វា និង​អ្វីដែល MoU ចែងផ្ទាល់។

យោងតាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អង្គការ​សហប្រជាជាតិ​នេះ លោកស្រី Pillay ក៏បាន​រិៈគន់​សភា វេណាស៊ុយអេឡា​ផងដែរ ដែល​បានអនុម័ត​ច្បាប់មួយ​ដែល «ដាក់កំហិត​លើការផ្តល់​មូលនិធិ​បរទេស»របស់ NGos។ នេះ​មិនជាប់​ទាក់ទង​ផ្ទាល់នឹង​សេចក្តី​ព្រាង​ច្បាប់ NGOs កម្ពុជា​ទេ ដែល​មិនមាន​ការដាក់​កំហិត​របៀប​ នោះ ប៉ុន្តែការ​លើកឡើង​អំពីបញ្ហានេះ ដើម្បី​បង្ហាញ​ពីភាព​អសមត្ថភាព​របស់​លោកស្រី Pillay ក្នុងការ​យល់ដឹង ឱ្យបាន​ច្រើនជាង​នេះ ជាជាងដឹង​តែពីអ្វី​ដែល NGOs មួយ​និយាយ​អំពីខ្លួន​ឯងនោះ។

          ក្នុងប្រទេស​វេណាស៊ុយអេឡា NGOs ដែល​ទទួល​បានមូល​និធិ​បរទេស បានជួយ និង​ចូលរួម​ក្នុងរដ្ឋ​ប្រហារ ក្នុង​ខែមេសា ឆ្នាំ២០០២ ដែល​ទម្លាក់​ប្រធានា​ធិប​តី​ជាប់​ឆ្នោត Hugo Chavez មុនពេល​ដែលការ​បះបោរពី សំណាក់​ប្រជាជនបាន​ជួយឱ្យ​លោកកាន់​តំណែង​វិញ។ លើល​ពីនេះ​ទៀត ក្រោយ​ពេលរដ្ឋ​ប្រហារ​មិនបាន​សម្រេច មូល​និធិជាតិ​សម្រាប់​ប្រជាធិប​តេយ្យ (ដែលផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិក) បាន​បន្តផ្តល់​មូល​និធិដល់ អ្នកគាំទ្រ​រដ្ឋប្រហារ​ដែលជា NGOs ទាំង​នោះ ដើម្បី​ធ្វើយុទ្ធនាការ​អំពាវនាវ​សារជា​ថ្មីឱ្យ​លោក Chavez ចុះចេញ​ពីតំណែង។ សូមដក​ស្រង់​ឧទាហរណ៍​មួយពី​អត្ថបទ​ដ៍វែង​ចុះ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០០៤ របស់​សារព័ត៌​មាន Los Angeles Times ៖
«NED ក៍បានផ្តល់​ប្រាក់ដល់​ស្ថាប័នសិក្សា​ស្រាវជាវមួយ​ដែល​គេស្គាល់ថា​ CEDICE ដើម្បី​ជួយខ្លួន​ព្រាង របៀបវារៈ​ប្រឆាំង​ដែលអាច​អនុវត្តបាន។ Rocio Guijarro ដែល​ជានាយក​ចាត់ការ​ទូទៅ​របស់​ក្រុមនេះ បានចុះ ហត្ថលេខា​លើក្រឹត​រដ្ឋប្រហារ​ដែល​បានលុប​ចោលរដ្ឋ​ធម្មនុញ្ញ​វេណេស៊ុយ​អេឡា តុលាការ​កំពូល និង​រដ្ឋសភា​ជាតិ។ សមាជិក​មួយចំនួន​នៃគណៈ​កម្មាធិការ​ផ្តល់យោបល់​លើ​គម្រោង​របស់ CEDICE បានចូល​រួមក្នុង​ការស្បថ​ចូល កាន់​តំណែង​របស់ Carmona (ដែល​ជាប្រធានា​ធិបតី​តាមរយៈ​រដ្ឋប្រហារ)។

នរណាក៏ ​ដោយ រួម​ទាំងNGOs នៅក្នុង​សហរដ្ឋ​អាមេរិក ដែល​បានទទួល​មូលនិធិពី​វេណេស៊ុយអេឡា ឬ បរទេស​ដទៃទៀត ដើម្បីរៀបចំ​យុទ្ធនាការ​ចោទប្រកាន់​ប្រធានា​ធិបតី​អាមេរិកនោះ (មិនបាច់​និយាយ​ដល់​ធ្វើរដ្ឋ ប្រហារ​នោះទេ) នឹង​ត្រូវបានចាប់​ដាក់​ពន្ធនាគារ​ភ្លាមៗ ពីបទ​មិនបាន​ចុះបញ្ជីជា «ភ្នាក់ងារ​បរទេស»។ ប៉ុន្តែ ចំលែក​ណាស់ លោកស្រី Pillay មិន​បាន​ដកស្រង់​ច្បាប់អាមេរិក​ដែល​មាន​យូរមក​ហើយ​នេះ ជា​ឧទាហរណ៍​មួយ នៃ​ការធ្វើ​ឱ្យចុះ​ខ្សោយ​ទូទាំង​ពិភព​លោក​នៃ NGOs និង​សិទ្ធិ​មនុស្ស​នោះទេ។ តើ​នេះអាច​ថា​តំណាង​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ​រូបនេះ​កំពុង​តែអនុវត្ត​ការងារ​តាម​ររបៀប​ស្តង់ដារ​ពីរ ​ដែរ​ឬទេ?

Allen Myers
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២