Tuesday, May 1, 2012

សម្ដេច​តេ​ជា​ ៖​ កម្ពុជា​នឹង​រៀបចំ​ការ​ បោះ​ឆ្នោត​ទៅ​តាម​ពេល​កំណត់​បើ​ ទោះបីជា​គ្មាន​ជំនួយ​ពី​បរទេស​


ដោយ​ ៖ មរតក
​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ ការ​បោះ​ឆ្នោត​ទៅ​តាម​ពេលវេលា​ដែល​ បាន​កំណត់​ ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ មាន​ថវិកា​ ឬ​អត់​ថវិកា​នោះ​ទេ​ ប៉ុន្ដែ​ ប្រសិនបើ​មាន​គេ​ផ្ដល់​ជា​ថវិកា​ជួយ​កាន់​ តែ​ល្អ​ បើ​គ្មាន​គេ​ជួយ​ទេ​ គឺ​ត្រូវ​តែ​បោះ​ ឆ្នោត​ឱ្យ​បាន​ មិន​ពឹងផ្អែក​ទៅ​លើ​ការ​ ផ្ដល់​ជំនួយ​ទើប​បោះ​ឆ្នោត​នោះ​ទេ​ ។​
​ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​សម្ដេច​ តេ​ជោ​ គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១២​ ពេល​សម្ដេច​អញ្ជើញ​ជា​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​ជួប​សំណេះសំណាល​ជា​ មួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ​ និង​បើក​សម្ពោធ​ឱ្យ​ប្រើ​ ប្រាស់​ជា​ផ្លូវការ​នៅ​តំបន់​សេដ្ឋកិច្ច​ ពិសេស​កំពង់​ផែ​ក្រុងព្រះសីហនុ​ ។​
​សម្ដេច​លើក​ឡើង​ថា​ កាលពី​ឆ្នាំ​ ១៩៩៨​ កម្ពុជា​ខ្វះខាត​ថវិកា​ ប៉ុន្ដែ​កាល​ ណោះ​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ គឺជា​ឆ្មប​ក្នុង​ការ​បង្កើត​រាជរដ្ឋាភិបាល​ អាណត្ដិ​ទី​២​ ពីព្រោះ​មាន​តែ​២​នេះ​ទេ​ ដែល​ផ្ដល់​ថវិកា​ឱ្យ​កម្ពុជា​រៀបចំ​ការ​បោះ​ ឆ្នោត​ ។​ សម្រាប់​ប្រទេស​កម្ពុជា​កាល​ ណោះ​ គឺ​គ្មាន​ថវិកា​ទាល់តែ​សោះ​ រហូត​ ដល់​ជំពាក់​ប្រាក់បៀវត្ស​មន្ដ្រីរាជការ​ថែម​ ទៀត​ផង​ ប៉ុន្ដែ​ពេល​នេះ​យើង​មាន​ថវិកា​ ខ្លះ​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ ។​
​បើសិន​មិន​មាន​ប្រទេស​ណា​ផ្ដល់​ជំនួយ​ មិនមែន​មាន​សេចក្ដី​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​ផ្អាក​ការ​បោះ​ឆ្នោត​នោះ​ទេ​ រាជរ​ដ្ឋា​ ភិ​បាល​បាន​ចុះហត្ថលេខា​ផ្ទេរ​លុយ​រួច​ រាល់​ហើយ​ ។​ សម្ដេច​ក៏​បាន​រំលឹក​ផង​ដែរ​ ពី​ការ​ចេញ​ថវិកា​ទាំងស្រុង​របស់​អ៊ុ​ន​តាក់​ រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ប៉ុន្ដែ​ មក​ដល់​ឆ្នាំ​១៩៩៨​ ភាគច្រើន​គឺជា​លុយ​ របស់​ប្រទេស​ជប៉ុន​ និង​សហគមន៍​អឺរ៉ុប​ ដោយ​ភាគី​រាជរដ្ឋាភិបាល​ចេញ​បន្ដិច​ បន្ដួច​ប៉ុណ្ណោះ​ ប៉ុន្ដែ​ជា​បន្ដបន្ទាប់​ប្រទេស​ កម្ពុជា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ច្រើន​ ឡើងៗ​ ដែល​រហូត​មក​ដល់​អំឡុង​ឆ្នាំ​ ២០០៨​ គឺ​កម្ពុជា​បាន​ចំណាយ​៦០​ភាគ​ រយ​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ ខណៈ​ ៤០​ភាគរយ​ទៀត​ជា​ជំនួយ​របស់​បរទេស​ ។​
​សម្ដេច​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ បរទេស​ជួយ​ឬ​មិន​ជួយ​ គឺ​កម្ពុជា​នៅ​តែ​ អាច​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ ។​ សម្រាប់​ ឆ្នាំ​នេះ​កម្ពុជា​ត្រូវ​ចំណាយ​១៩​លាន​ដុល្លារ​ អា​មេ​រិ​ក​ ខណៈ​ឆ្នាំ​ក្រោយ​នឹង​ត្រូវ​បោះ​ ឆ្នោត​ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​ក្រោយ​ថវិកា​ ដែល​ត្រូវ​ចាយ​នេះ​នឹង​ថែម​ទៀត​ទៅ​លើ​ ការ​ចំណាយ​សម្រាប់​ការ​បោះ​ឆ្នោត​ ការ​ ចំណាយ​ប៉ុណ្ណឹង​ គឺ​យើង​អាច​ធ្វើ​ទៅ​បាន​ ដោយ​គ្មាន​បញ្ហា​នោះ​ទេ​ ប៉ុន្ដែ​បើ​មាន​មិត្ដ​ ភក្ដិ​បរទេស​ណា​ឱ្យ​ យើង​សូម​អរគុណ​ ។​
​សម្ដេច​ក៏​បាន​អំពាវនាវ​ផង​ដែរ​សូម​ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ក​លក្ខណៈ​ងាយស្រួល​ ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​ ឃោសនា​ប្រកបដោយ​បរិយាកាស​ នយោបាយ​អព្យាក្រឹត​ សេរី​ យុត្ដិធម៌​ ដើម្បី​ធានា​នូវ​ការ​បោះ​ឆ្នោត​ដែល​ត្រឹម​ ត្រូវ​ យុត្ដិធម៌​ អាច​ទទួលយក​បាន​ និង​ បាន​អំពាវនាវ​ទៅ​គ្រប់​បណ្ដា​គណបក្ស​ ទាំងអស់​ទទួលយក​នូវ​លទ្ធផល​នៃ​ការ​បោះ​ ឆ្នោត​ ព្រោះ​បក្ស​នីមួយៗ​ គ្មាន​អ្នក​ណា​ ប្រកាស​ថា​ខ្លួន​អន់​ទេ​ បើ​ហ៊ាន​ប្រកួត​ ត្រូវ​ហ៊ាន​ទទួល​ កុំ​ពេល​ណា​ចាញ់​រករឿង​ មិន​ចេះ​ចប់​ ព្រោះ​ភ្នាក់ងារ​គណបក្ស​ នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ នៅ​កន្លែង​នោះ​ផ្ទាល់​ ។​ សម្រាប់​ប្រទេស​ កម្ពុជា​មានរឿង​ចម្លែកៗ​ជា​ច្រើន​ ដូច​ជា​ គេ​ថាឱ្យ​គោរព​សិទ្ធិ​ភាគតិច​ បើ​ដូច្នោះ​ ពេល​បោះ​ឆ្នោត​លើក​ក្រោយ​ កុំ​យក​អ្នក​ ភាគច្រើន​ គឺ​យក​អ្នក​ភាគតិច​ដើម្បី​ឱ្យ​ គេ​គោរព​ ស្រុក​ខ្មែរ​ចម្លែកៗ​ណាស់​ ។​
​សម្ដេច​តេ​ជោ​ក៏​បាន​រិះគន់​ចំៗ​ផង​ដែរ​ចំពោះ​ការ​ទាមទារ​ឱ្យ​គោរព​មតិ​ភាគ​ តិច​ ដោយ​សម្ដេច​បាន​លើក​ឡើង​ថា​ ដំណើរការ​ប្រជាធិបតេយ្យ​នៅឯណា​?​ បើ​ ចេះ​តែ​ទាមទារ​ឱ្យ​គោរព​សិទ្ធិ​ភាគតិច​ បែប​នេះ​ ៕