ទស្សនៈ
ពលរដ្ឋម្ចាស់ឆ្នោត
គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!
ដល់ពេលវេលាដែលគណបក្សនយោបាយមួយចំនួនដែលបានសន្យា
មុនពេលបោះឆ្នោតត្រូវដោះស្រាយជូនប្រជាពលរដ្ឋជាសមិទ្ធផលជាក់ស្តែងហើយ
ក្នុងចំណោមនោះ ការសន្យារបស់គណបក្សសិទ្ធិមនុស្ស
គឺពុំត្រូវបានប្រជាពលរដ្ឋនៅតាមមូលដ្ឋានជឿ ទុកចិត្តបាននោះទេ ។
ខ្ញុំបាទ និងក្រុមគ្រួសាររបស់ខ្ញុំ គឺជាប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅខេត្ត
កំពត បានស្តាប់ឮនូវការឃោសនាបោកប្រាស់របស់លោក កឹម សុខា ថា បើសិនគណបក្សសិទ្ធិមនុស្សឈ្នះ
ឆ្នោតក្រុមប្រឹក្សាឃុំ‑សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្ស នឹងធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋនៅថ្ងៃទី៤-៥ ខែមិថុនា
ឆ្នាំ២០១២ភ្លាម សន្យាថា បើសិនគណបក្សឈ្នះឆ្នោត
គណបក្សសិទ្ធិមនុស្ស នឹងជូនលុយចាស់ៗ៤ម៉ឺនរៀល សន្យាថា បើសិនគណបក្សឈ្នះឆ្នោតគណបក្ស
នឹងព្យាបាលជំងឺមិនយកលុយ
បើសិនគេឈ្នះឆ្នោត គេនឹងធ្វើទឹកស្អាត និងបង្គន់អនាម័យ.... ។ល។
និង។ល។
គ្រាន់តែទទួលបានការឈ្នះសម្លេងឆ្នោតមេឃុំចំនួន
១៨ឃុំភ្លាម ក្នុងខណៈពេលចុះទៅជួបអរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅឯស្រុកឈូក
ខេត្តកំពត លោក កឹមសុខា បែរជាក្រឡាស់សម្តីថា « ឥឡូវបងប្អូនទៅពេទ្យ ចេញលុយខ្លួនឯងសិនចុះ
ចាំយើងឈ្នះនៅឆ្នាំ២០១៣
ចំពោះប្រជាពលរដ្ឋក្រីក្រ រដ្ឋាភិបាលរបស់គណបក្សសិទ្ធិមនុស្សនឹងចេញលុយឱ្យ
»។
មិនត្រឹមតែប៉ុណ្ណោះ កឹម សុខា
មិនបាននិយាយមួយម៉ាត់សោះថា សូមបងប្អូនមកទទួលអណ្តូងទឹកគ្រប់ៗគ្នា
ពីព្រោះគណបក្សរបស់ខ្ញុំ កឹម សុខា បានជាប់ឆ្នោត១៨ឃុំហើយ គឺអត់ឮទាល់តែសោះ វាខុសពីកាលរដូវឃោសនាបោះឆ្នោត
គឺបក្សសិទ្ធិមនុស្សដើរបោកប្រាស់គេ ដោយសន្យាយ៉ាងសម្បើមដៃ « ជាប់ឆ្នោតថ្ងៃ៣
ធ្វើអណ្តូងថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ ២០១២»។
បើទោះបីជាបក្សសិទ្ធិមនុស្សមិនមកធ្វើអណ្តូង
ក៏ប្រជាពលរដ្ឋមិនខ្វះទឹកប្រើដែរ ពីព្រោះស្ទើរទូទាំងប្រទេស គឺមានអណ្តូងទឹកជាច្រើនត្រូវបានគណបក្សប្រជាជនកម្ពុជា
រួមជាមួយដៃគូអភិវឌ្ឍ បានជីកជូនប្រជាពលរដ្ឋសម្រាប់សម្រួលការខ្វះខាតនៅតាមមូលដ្ឋាន
និងដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ដោយមិនរង់ចាំគណបក្សសិទ្ធិមនុស្សឈ្នះនោះទេ ។ បើនៅរង់ចាំដល់ពេលនោះ
ប្រជាជននឹងអត់ទឹកប្រើប្រាស់ក្រៀមក្រពះស្លាប់អស់ហើយ។
ដូចគ្នានេះដែរ ទាំងបង្គន់អនាម័យ មន្ទីរពេទ្យ
ផ្លូវ សាលារៀន ផ្សារ និងប្រព័ន្ធធារាសាស្ត្រ គឺរាជរដ្ឋាភិបាល និងគណបក្សប្រជាជន
បានកសាងរួចហើយនូវសមិទ្ធផលអស់ទាំងនោះ ដោយឡែក
ចំពោះសម្ភារប្រើប្រាស់នៅតាមសាលាឃុំ‑ សង្កាត់ បច្ចុប្បន្នមានឧបករណ៍ប្រើប្រាស់សមល្មមតាមលទ្ធភាព
គឺមិនឱ្យរាំងស្ទះដល់ការសម្រួលឯកសាជូនប្រជាពលរដ្ឋនោះឡើយ។
គឺមិនដូចអ្វីដែលគណបក្ស សិទ្ធិមនុស្ស សន្យាថា គេនឹងដឹកម៉ាស៊ីនព្រីនធ័រ
និងកុំព្យូទ័រ យកទៅដាក់នៅតាមឃុំ‑សង្កាត់ នៅពេលគេជាប់ឆ្នោត ប៉ុន្តែ
ឥឡូវនេះស្ងាត់ដូចចោរលួចសេះ។នេះបានពិតគណបក្សបោកប្រាស់មែន!
ខ្ញុំសូមអរគុណជាខ្លាំង បន្ទាប់ពីការបោះឆ្នោតហើយ
ខ្ញុំបាទ និងគ្រួសារឈប់ឮទៀតហើយនូវសម្លេងមីក្រូ
ដើរស្រែកបំពងឡូឡាទ្រហ៊ឹងនៅតាមភូមិខ្ញុំ ដោយសារគណបក្សចេះមកពីសាលាថា
តែមិនចេះធ្វើ ។ ភាពស្ងប់ស្ងាត់នេះ
បាននាំឱ្យគ្រួសារខ្ញុំមានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តជាខ្លាំង ខុសពីពេលឃោសនា
គឺខ្ញុំបាទទ្រាំស្ទើរមិនបានចង់យកដុំថ្មគប់បំបែកមីក្រូនោះចោល ប៉ុន្តែ
បានគិតថា នេះជាពេលវេលារបស់បក្សនយោបាយឃោសនារកសម្លេងឆ្នោត
ដែលច្បាប់ត្រូវហាមឃាត់មិនឱ្យមានការប្រើអំពើហឹង្សា។
ឥឡូវនេះ លទ្ធផលពិតជាបានស្តែងចេញមែន
គឺអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី។
ការបោះឆ្នោតនេះ គឺខ្ញុំបានមើលឃើញថា វាជាដំណើរឆ្ពោះទៅមុននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដែលគណបក្សធ្វើ ប្រកួតជាមួយគណបក្សអួត ។
នៅទីបំផុតគណបក្សប្រឆាំងមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាជាដាច់ខាត។
យោបល់ខ្ញុំជាពលរដ្ឋម្ចាស់ឆ្នោត សំនូមពរថា
សូមមេបក្សប្រឆាំងទាំងអស់ ល្មមចេះខ្មាស់ប្រជាពលរដ្ឋ ហើយគួរល្មមភ្ញាក់ខ្លួន
និងបញ្ឈប់ជាបន្ទាន់នូវការភូតកុហក់ ពីព្រោះ នយោបាយភរ
គឺលទ្ធផលមានតែក្តីអាម៉ាស់តែប៉ុណ្ណោះ ដោយហេតុថា ពលរដ្ឋម្ចាស់ឆ្នោតចង់ឃើញតែសមិទ្ធផលជាក់ស្តែងតែទេ
គឺមិនត្រូវការឡើយការសន្យាខ្យល់។
ខ្ញុំមិនចាំបាច់និយាយលម្អិតនោះទេ
ពីព្រោះអំពើបោកប្រាស់របស់បក្សប្រឆាំងនៅមានច្រើនទៀត ប៉ុន្តែ សម្រាប់រូបខ្ញុំ និងគ្រួសារសូមប្រកាសជាឧឡារិកថា
«គ្រួសារខ្ញុំមិនចាញ់បោកគណបក្សសិទ្ធិមនុស្សជាដាច់ខាត!»។
ពីខ្ញុំបាទ កែ សុវណ្ណារា (ប្រជាពលរដ្ឋនៅស្រុកឈូក ខេត្តកំពត)