Thursday, June 14, 2012

សម្ដេច​តេ​ជោ​ប្រកាស​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ចប់​ក្នុង​រយៈពេល​៦​ខែ​



ដោយ​ ៖ ​ មរតក​ 
​ភ្នំពេញៈ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១២​ បាន​ប្រកាស​ថា​នឹង​ផ្ដល់​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ រួចរាល់​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ ខណៈ​ដី​ដែល​ត្រូវ​ផ្ដល់​ប្រជា​ពល​រដ្ឋ​ទាំងនោះ​មាន​៣​ប្រភេទ​ គឺ​ប្រភេទ​ដី​ព្រៃ​សម្បទាន​,​ ប្រភេទ​សម្បទាន​ និង​ដី​រដ្ឋ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​កាន់​ដោយ​ខុស​ច្បាប់​ ។​

​សម្ដេច​ថ្លែង​បែប​នេះ​នៅ​ក្នុង​ ឱកាសអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ ផ្លូវការ​នូវ​របាយការណ៍​ពាក់កណ្ដាល​អាណត្ដិ​ឆ្នាំ​២០១១​ ស្ដី​ពី​ការ​ អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ បច្ចុប្បន្ន​កម្ម​២០០៩-២០១៣​ នៅ​ស​ណ្ឋា​គារ​សូ​ហ្វី​តែ​ល​រាជធានី​ភ្នំពេញ​ ។​

​សម្ដេច​មាន​ប្រសាសន៍​ ថា​ ដីធ្លី​៣​ប្រភេទ​ដែល​ត្រូវ​ផ្ដល់​ជា​កម្ម​សិទ្ធ​ឱ្យ​ប្រជា​ពលរដ្ឋ​ គឺ​ត្រូវធ្វើ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​យឺត​បំផុត​៦​ខែ​ ។​ ប្រភេទ​ដី​ទី​១.​ គឺ​ដី​ព្រៃ​សម្បទាន​ ខណៈ​ព្រៃ​សម្បទាន​នេះ​មាន​តែ​តំបន់​ខ្លះ​ប្រជាពលរដ្ឋ​មានកម្ម​សិទ្ធ​រួច​ ស្រេច​ ប៉ុន្ដែ​ក៏​មាន​តំបន់​ខ្លះ​ប្រជាពលរដ្ឋ​អត់​ទាន់​មាន​ដែរ​ ។​ ព្រៃ​សម្បទាន​គឺ​យើង​បែងចែក​ជា​២​ ទី​១.​គឺ​ព្រៃ​សម្បទាន​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់កាប់​រួច​ជា​ស្រេច​ ប៉ុន្ដែ​វា​ស្ថិត​នៅ​ក្នុង​ព្រៃ​សម្បទាន​នៅឡើយ​ ដែល​ដី​ទាំងនោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ​ ប៉ុន្ដែ​យើង​ត្រូវ​ប្រគល់​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​ ព្រោះ​ពួក​គាត់​បាន​មក​រស់នៅ​លើស​ពី​៥​ឆ្នាំទៅ​ហើយ​ ។​


​សម្ដេច​បញ្ជាក់​ថា​ អ្នក​រស់នៅ​ខ្លះ​បាន​ទៅ​ធ្វើ​លើ​ដី​របស់​ក្រុមហ៊ុន​ដែល​រដ្ឋ​ធ្វើ​ សម្បទាន​ឱ្យ​ ខណៈ​របាយការណ៍​របស់​អភិ​ បាល​ខេត្ដ​ គឺ​ប្រហែលជា​២​ឬ​៣​ម៉ឺន​ហិ​កតា​ ចំនួន​នេះ​គឺ​បាន​ប្រគល់​ជូន​មួយ​ផ្នែក​រួច​ម្ដង​មក​ហើយ​ ។​

​ចំណុច​នេះ​សម្ដេច​បាន​ស្នើ​ឱ្យ​ អន្ដរជាតិ​ កត់ត្រា​ដើម្បី​ផ្ទៀងផ្ទាត់​នៅ​ថ្ងៃក្រោយ​ ប៉ុន្ដែ​មិន​ត្រួតពិនិត្យ​រាជរដ្ឋាភិបាល​នោះ​ ទេ​ ។​ ចំពោះ​អ្នក​នៅ​ជាយព្រៃ​សម្បទាន​ ជា​កន្លែង​បង្កបង្កើន​ផល​ទៅ​ហើយ​ គឺ​ត្រូវ​ កាត់​ជូន​ពួក​គាត់​ភ្លាម​តាម​សំណើ​របស់​ ខេត្ដ​ដែល​ចុះ​ទៅ​ពិនិត្យ​ ព្រោះ​អនុវត្ដ​ យន្ដការ​តាម​រយៈ​អនុ​ក្រិត​លេខ​១១៨​ អំពី​ការ​គ្រប់គ្រង​ដី​រដ្ឋ​ឱ្យ​ស្នើ​មក​នាយក​ រដ្ឋមន្ដ្រី​កាត់​ជូន​ពួក​គាត់​តែ​ម្ដង​ ។​

​នៅ​ក្នុង​ករណី​នេះ​ សម្ដេច​បាន​លើក​ ឡើង​ថា​ នៅ​ក្នុង​តំបន់​ព្រៃ​សម្បទាន​កន្លែង​ ខ្លះ​មានកម្ម​សិទ្ធ​ និង​កន្លែង​ខ្លះ​ក៏​មិន​ទាន់​ មានកម្ម​សិទ្ធ​ ដូច្នេះ​តំបន់​ដែល​គ្មាន​កម្ម​ សិទ្ធ​ គឺ​ត្រូវធ្វើ​កិច្ចការ​២​ដល់​ពួក​គាត់​ ១.​ គឺ​កម្ម​សិទ្ធ​សម្រាប់​គ្រួសារ​នីមួយ​ដែល​ បាន​កាន់​ជាក់ស្ដែង​ គឺ​កាន់កាប់​ប៉ុន្មាន​ ផ្ដល់​ជូន​ប៉ុណ្ណឹង​ ប៉ុន្ដែ​មិន​លើស​ពី​៥​ហិ​ក​ តា​ ។​ ចំពោះ​អ្នកកាន់កាប់​១០​ហិ​កតា​ គឺ​ ត្រូវ​ផ្ដល់​ជូន​គាត់​៥​ហិ​កតា​ ខណៈ​សល់​៥​ ហិ​កតា​ផ្ដល់​ជា​សម្បទាន​សេដ្ឋកិច្ច​ខ្នាត​ តូច​ជូន​ពួក​គាត់​ដាំ​ដុះ​ដំណាំ​កុំឱ្យ​ដី​នោះ​ ចោល​ទំនេរ​ ។​

សម្ដេច​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​ មិន​ទាន់​ទទួល​ដី​កម្ម​សិទ្ធ​នៅ​ក្នុង​ព្រៃ​ស​ម្ប​ ទាន​ជ្រៅៗ​ត្រូវ​ផ្ដល់​ជូន​ពួក​គាត់​ ។​ ចំណែក​ម្យ៉ាងទៀត​ត្រូវ​កាត់​ទុក​អប្បរ​មា​ ១០​ភាគរយ​ ដើម្បី​ធ្វើ​ជា​ព្រៃ​សហគមន៍​ ហើយ​បើ​កាត់​បាន​ច្រើន​ គឺ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ភូមិ​មួយ​មាន​សហគមន៍​ព្រៃ​ ឈើ​មួយ​ ខណៈ​ប្រជាពលរដ្ឋ​ក៏​អាស្រ័យ​ អនុ​ផល​ព្រៃឈើ​ទាំងនោះ​បាន​ថែម​ទៀត​។​

​សម្ដេច​បញ្ជាក់​ថា​ បញ្ហា​ទាំង​អស់នេះ​ ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ព្រៃ​ឧទ្យាន​ ព្រៃ​ត្រូវការ​ ពារ​ដែល​កន្លង​ទៅ​យើង​នាំ​គ្នា​គូស​ផែនទី​ នៅ​ភ្នំពេញ​ពុំ​ដឹង​ថា​មាន​ផល​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ​ទេ​ ដូច្នេះ​បញ្ហា​ទាំងនេះ​ ត្រូវ​ឱ្យ​អាជ្ញាធរ​ខេត្ដ​គ្រប់គ្រង​ផ្ទាល់​ជាមួយ​ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ ពិនិត្យ​មើល​ បើសិនជា​មានការ​ចាំបាច់​យើង​នឹង​កាត់​ បន្ថែម​ជូន​ប្រជាពលរដ្ឋ​ ហើយ​បើសិនជា​ប៉ះ​លើ​ដី​ប្រជាពលរដ្ឋ​ត្រូវ​ដកថយ​ត្រឡប់​មក​វិញ​ ។​

​ប្រភេទ​ទី​២​ គឺ​ប្រភេទ​ដី​សម្បទាន​ដី​ សម្បទាន​នេះ​ កន្លង​មក​រាជរដ្ឋាភិបាល​ បាន​ចេញ​បទបញ្ជា​ផ្អាក់​ ការ​ផ្អាក់​នេះ​គឺ​ ធ្វើ​ក្នុង​រយៈពេល​វែង​ ។​ សម្ដេច​បាន​លើក​ ឡើង​ថា​ កន្លង​មក​ដី​សម្បទាន​ដែល​រាជ​ រដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ឱ្យ​ក្រុមហ៊ុន​ គឺ​ មាន​ក្រុមហ៊ុន​ខ្លះ​បាន​អនុវត្ដ​ត្រឹមត្រូវ​ ចំណែក​ក្រុមហ៊ុន​ខ្លះ​ទៀត​ អនុវត្ដ​មិន​ត្រឹម​ ត្រូវ​ ។​ ក្រុមហ៊ុន​ត្រូវធ្វើ​អនុប្រយោគ​ពី​ដី​ ឯកជន​របស់​រដ្ឋ​ និង​ចុះ​កិច្ចសន្យា​ធ្វើ​វិ​និ​ យោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ជាមួយនឹង​ ក្រសួងពាណិជ្ជកម្ម​ ។​ ចំពោះ​ដី​ព្រៃ​ការ​ ពារ​ល្អ​ និង​ដី​ព្រៃ​ដែល​បាន​កាត់​ចេញ​ សម្រាប់​រក្សា​ទុក​ ក្រុមហ៊ុន​ត្រូវ​រក្សា​ការ​ ពារ​កុំឱ្យ​បាត់បង់​ដោយ​ទទួលខុសត្រូវ​ ចំពោះ​មុខ​ច្បាប់​ ក្នុង​ករណី​បាត់បង់​ឬ​ខូច​ ខាត​រាជរដ្ឋាភិបាល​ និង​លុប​ចោល​គោល​ ការណ៍​និង​កិច្ចសន្យា​ចោល​ ។​ ក្រុមហ៊ុន​ ត្រូវ​ចុះបញ្ជី​ដី​ជា​ដី​ឯកជន​របស់​រដ្ឋ​ឱ្យ​ស្រប​ តាម​នីតិវិធី​ច្បាប់​ និង​ត្រូវធ្វើ​របាយ​ការ​វាយតម្លៃ​ប៉ះពាល់​បរិស្ថាន​សង្គម​បន្ទាប់​ពី​ការ​ ចុះ​កិច្ចសន្យា​រួច​ ជាង​នេះ​ទៅ​ទៀត​ ក្រុមហ៊ុន​ត្រូវ​គោរព​លក្ខណ​ដោយ​ធានា​ថា​ ប្រជាជន​រស់នៅ​ក្នុង​តំបន់​វិនិយោគ​  ត្រូវ​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​ វិនិយោគ​របស់​ខ្លួន​ ។​

​សម្ដេច​តេ​ជោ​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​កុំទៅ​កាន់កាប់​ដី​ដែល​ ក្រុមហ៊ុន​បាន​ដាំ​ដុះ​រួច​ហើយ​ គឺ​ មិន​បានជា​ដាច់ខាត​ ។​ គោលនយោបាយ​ ដីធ្លី​របស់​រាជរដ្ឋាភិបាល​ប្រសិនជា​ខ្វះ​ដី​ សូម​ប្រាប់​រាជរដ្ឋាភិបាល​ និង​ផ្ដល់​ដីស​ម្ប​ ទាន​ស​ង្គ​កិច្ច​ជូន​ ។​ ត្រង់នេះ​សម្ដេច​ បញ្ជាក់​ថា​ យើង​បាន​ត្រៀម​១០​ទៅ​២០​ ម៉ឺន​ហិ​កតា​ សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​កំណើន​កើនឡើង​ពី​១​ថ្ងៃ​ ទៅ​១​ថ្ងៃ​ ។​

​ប្រភេទ​ទី​៣​ កន្លង​ទៅ​គឺ​មិនមែន​ នយោបាយ​ខុស​ទេ​ គឺ​អនុវត្ដ​មិន​ទាន់​ត្រូវ​ ដូច្នេះ​ពេល​នេះ​ យើង​ត្រូវ​អនុវត្ដន​យោ​ បាយ​ចាស់​ និង​សកម្មភាព​ថ្មី​មាន​ន័យ​ថា​ ធ្វើការ​ព្រមៗ​គ្នា​ដោះស្រាយ​ដី​ជូន​ប្រជា​ ជន​ កន្លែង​ណា​មិន​ទាន់​មាន​ភូមិ​ ហើយ​ ពួក​គាត់​រស់នៅ​ យើង​ត្រូវ​បង្កើត​ភូមិ​ថ្មី​ នៅ​ទីនោះ​ ។​ ទេវត្ដា​ប្រទាន​ដី​ឱ្យ​កុំ​ទាស់​គ្នា​ ខណៈ​រាជរដ្ឋាភិបាល​ក៏​ចែក​ជូន​ហើយ​ដែរ​ ប៉ុន្ដែ​កុំទៅ​ទន្ទ្រាន​កាប់​ដី​ព្រៃ​បន្ថែម​ គឺ​ ទទួលយក​មិន​បាន​នោះ​ទេ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​អំពាវនាវ​ឱ្យ​មេ​ ខ្លោង​បង្កើត​ក្រុម​អបគមន៍​ចាប់ដី​រដ្ឋ​ អនាធិបតេយ្យ​ចេញ​មក​សារភាព​ បើ​ពុំ​ ដូច្នោះ​ទេ​  ទៅះ​បី​ក្រុម​ទាំងនោះ​រត់គេច​ ខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ណា​ ឬ​លាក់​ ខ្លួន​នៅ​ស្ថានទូត​ណា​ក៏​ដោយ​ រាជរដ្ឋាភិបាល​ នឹង​តាម​ចាប់ខ្លួន​អ្នក​ទាំងនោះ​យក​មក​ ផ្ទ​ន្ទា​ទោស​ឱ្យ​ខាន​តែ​បាន​។​ ជាមួយនឹង​ការ​ ប្រកាស​បែប​នេះ​ សម្ដេច​ក៏​បាន​សម្ដែង​ ការ​សោកស្ដាយ​ចំពោះ​ការ​បោសសំអាត​ ក្រុម​អនាធិបតេយ្យ​ទាំងនោះ​ រហូត​ដល់​ មានការ​ប៉ះទង្គិច​គ្នា​ បណ្ដាល​ឱ្យ​ស្លាប់​ បាត់បង់​ជីវិត​កុមារី​ម្នាក់​នៅ​តំបន់​កំពង់​ ដំរី​ ស្រុក​ឆ្លូង​ ខេត្ដក្រចេះ​ផង​ដែរ​៕