Friday, July 27, 2012

ឯកឧត្តម សុខ អាន ជួបពិ​ភាក្សា ជា​មួយ គណៈ​ប្រតិភូថៃ ក្រោយ​ត្រឡប់ មកពី​ព្យាបាល​ជំងឺ នៅ​បរទេស

ភ្នំពេញ៖ ឯកឧត្តម​ឧបនាយក រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួល បន្ទុក ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នេះ នឹងជួប​ជាមួយ គណៈ​ប្រតិភូថៃ វេលាម៉ោង​៤ នៅទីស្តីការ គណៈរដ្ឋមន្រ្តី ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ូរ៉ាដេត ជីរ៉ាទីឌី ចារិល ប្រធាន​គណៈកម្មាធិការ អចិន្រ្តៃយ៍ ទទួលបន្ទុក ថាមពល នៃព្រឹទ្ធសភាថៃ ។
ការជួប​ពិភាក្សា ជាមួយគណៈ​ប្រតិភូថៃ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នេះ បានធ្វើឡើង​ក្រោយ ពេល​ដែល​រូបលោក បានវិល​ត្រឡប់ មក​ព្យាបាល​ជំងឺ វិញកាល ម្សិលមិញ ប្រកប​ដោយ ជោគជ័យ។
ឯកឧត្តម ស្វាយ ស៊ីថា ប្រធានអង្គភាព ព័ត៌មាន និង ប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្រ្តី បានសរ​សេរនៅ ក្នុងគេហទំព័​រហ្វេសប៊ុក របស់លោកថា កាលពី​រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ លោក​បាន ទៅទទួល​ដំណើរ របស់​ឯកឧត្តមឧប​នាយក រដ្ឋមន្រ្តី សុខ អាន នៅព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ។
ឯកឧត្តម ស្វាយ ស៊ីថា បានបន្តថា នៅពេល​ដែល​លោក ឧបនាយក​រដ្ឋមន្រ្តី បានវិល​ត្រឡប់ ដោយសុវត្ថិភាព មកពី​ព្យាបាល​ជំងឹ នៅបរទេស​វិញនោះ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី សុខ អាន មាន​ទឹកមុខ​ស្រស់ថ្លា និងញញឹ​មរាក់ទាក់ ដែល​បង្ហាញ​ថា ស្ថាន​ភាពជំងឺ របស់​លោក ពុំមាន​អ្វីទៀត នោះ​ឡើយ ។
បើតាម​មន្រ្តីនៃ ទីស្តីការ​គណៈ​រដ្ឋ មន្រ្តីរូបនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន នឹងទទួល ជួប​គណៈប្រតិភូថៃ ចំនួន២៤ រូប នៅវេលា ម៉ោង៤ រសៀល​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នេះ។
ការវិល​ត្រឡប់ មកដល់​ប្រទេស កម្ពុជា​វិញ របស់​មន្រ្តី​ជាន់ខ្ពស់ នៃរាជរដ្ឋា​ភិបាល រូបនេះ បានបង្ហាញ​ថា ស្ថានភាព​ជំងឺ របស់​លោក ពុំមាន​អ្វីជាធ្ងន់​ធ្ងរនោះទេ ផ្ទុយ​ពីការ លើក​ឡើង ផ្តេស​ផ្តាស របស់​ជនអគតិ មួយ​ចំនួន ដែល​និយាយ​ គ្មាន មូ​លដ្ឋាន និងការ​ពិត ចំពោះ​ស្ថានភាព ជំងឺ របស់​លោក​ក្នុង​អំឡុង ការ​សម្រាល ព្យាបាល នៅបរទេស ៕