Friday, July 27, 2012

ឯកឧត្តមបណ្ឌិត សុខ អាន ទទួលជួបពិភាក្សាជាមួយប្រតិភូព្រឹទ្ធសភាថៃ​អំពីកិច្ចសហប្រ តិបត្តិ ការលើវិស័យ​ថាមពល


 
នារសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត សុខ​ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបាន ទទួលជួប ពិភាក្សា ជាមួយគណៈប្រតិភូព្រឹទ្ធសភាថៃចំនួន២៥ រូប ដែល ដឹក ​នាំ​ដោយ ឯកឧត្តម  ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen) សមា ជិក ព្រឹទ្ធសភាថៃ និង ជាប្រធានដឹកនាំគណៈប្រតិភូថៃនៅវិមាន​មិត្តភាពទីស្តីការ​គណៈ​រដ្ឋមន្រ្តី។
ដោយមានវត្តមានចូលរួមពីឯកឧត្តម គង់ សារាជ តំណាងព្រឹទ្ធសភាកម្ពុជានិងលោកជំទាវ និន សាផុន តំណាងរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា កិច្ចពិភាក្សាដែលបានធ្វើឡើងរវាង ឯកឧ​ត្តម បណ្ឌិត សុខ អាន និងឯកឧត្តម  ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen)​និង វត្តមានចូលរួមពីឯកអគ្គរាជ ទូតថៃ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជាផងនោះភាគីទាំង​ពីរបានពិភាក្សាទៅលើបញ្ហាកិច្ចសហប្រតិ បត្តិការ ទូទៅលើវិស័យថាមពលរវាងប្រទេសទាំពីរ កម្ពុ​ជា-ថៃ។
ជាមួយនឹងការសារទចំពោះសុខភាពល្អរបស់ឯកឧត្តម បណ្ឌិត សុខ អាន បន្ទាប់ពីបានទទួល​ការ​ព្យា បាល ដោយជោគជ័យឯកឧត្តម  ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen) ប្រធានគណៈប្រ​តិ​ភូព្រឹទ្ធសភាថៃបានមានប្រសាសន៍ថ្លែងអំណរគុណចំពោឯកឧត្តមបណ្ឌិត សុខ អាន ដែល​បានចំណា យពេលទទួលជួបពិភាក្សាជាមួយប្រ​តិភូព្រឹទ្ធសភាថៃដែល​ចង់​ស្វែង​យល់ពីកិច្ចសហប្រតិ បត្តិការលើវិ ស័យ ថាមពលរវាងប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងឱកាសនោះដែឯកឧត្តមបណ្ឌិត សុខ អាន បានចាត់ទុកកិច្ចសហប្រតិបត្តិ​ការ​លើវិ ស័យថា​មពលជាកិច្ច​ស​ហ​ប្រ​តិ​បត្តិការដ៏​សំខាន់ក្នុង វិស័យសេដ្ឋកិច្ចរវាងប្រ​ទេស​ទាំង​ពីរ កម្ពុជា-ថៃ ។ ឯកឧត្តម បណ្ឌិត សុខអានក៏បានផ្តល់ការសង្ឃឹមថាប្រទេសទាំង​ពីរនឹងមាន​កិច្ច​សហប្រតិបត្តិការល្អ លើវិស័យឧស្ម័ន និងប្រងកាតផងដែរ៕