Monday, July 16, 2012

វេទិកាធុរកិច្ចអាមេរិក-អាស៊ាន


វេទិកាធុរកិច្ចអាមេរិក-អាស៊ានក្រោមប្រធានបទ ការ​​ប្តេជ្ញា​​​ចិត្តឆ្ពោះទៅរកការតភ្ជាប់ ត្រូវ បានប្រារព្ធរៀបចំឡើងជាផ្លូវការនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ក្រោម​​វត្តមាន​​​ដ៍ខ្ពង់​​ខ្ពស់​​​ប្រមុខដឹក នាំប្រទេសទាំងបី កម្ពុជា ថៃ មីយ៉ាន់ម៉ា និងប្រ​​​​មុខការ​​​ទូត​​​សហរដ្ឋអា​មេរិកដែល​បាន​ប្រារព្ធ​ឡើងនៅសណ្ឋាគារឡឺមេរីឌានអង្គរ ក្នុងទឹកដី​​​នៃ​​​ខេត្ត​​​សៀមរៀប។ ពិធីនេះ​​ត្រូវ​​​បានផ្តល់កិត្តិយស​ដោយសម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន​​នាយក​​​​​រដ្ឋមន្ត្រី​នៃ​​​ព្រះ​​រាជាណាចក្រ​​​កម្ពុ​​​ជា ឯ.ឧ ថេន សេន ប្រធានា​​​ធិបតី​​​នៃសារ​​ណរដ្ឋ​​​​ស​​​​ហ​​​ភាពមី​យ៉ា​ន់​ម៉ា លោក​​​​​​ជំទាវ យ៉ីង ឡាក់​​​ស៊ី​​​ណា​​​​​វ៉ាត្រា នាយករដ្ឋមន្ត្រីនៃរាជា ណា​​​​​ចក្រថៃ និង​លោក​​ជំទាវ ហ៊ី​​ឡារី គ្លីនតុ​ន រដ្ឋ​​មន្ត្រី​​​ការ​​​បរ​ទេសសហរដ្ឋអា​​​មេរិកព្រមទាំង ធុរជនសហរដ្ឋ​​​អា​​មេរិ​​ក​​​​ប្រ​មាណជាង២០០នាក់ សភាពាណិជ្ជកម្មចូលរូមក្នុងវេទិការនេះ។
លោកជំទាវ ហ៊ីលឡារីគ្លីនតុន មានប្រសាសន៍កោតសរសើរចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា​សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងថានៈតួនាទីជាប្រធានអាស៊ានដែលបានដើរ​តួ​រ​យ៉ាង​សំខាន់ក្នុងតំបន់និអន្តរជាតិ។ក្នុងន័យនេះសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តគាំទ្រភារកិច្ចដ៍សំខាន់របស់កម្ពុជាក៍ដូជជាអាស៊ានទាំងមូលក្នុងការយកចិត្តទុកដាក់លើសន្តិសុខក្នុងតំបន់ ការរក្សាសន្តិភាព ពិសេសការរួមគ្នាបង្កើតការតភ្ជាប់និងការពង្រីកពាណិជ្ជកម្ម និង​​​ជំរុញ​​អ្នកវិនិយោគរវាង សហរដ្ឋអាមេរិក និងអាស៊ានឲ្យកាន់តែប្រសើរថែមទៀត។ សហ​​​​រដ្ឋ​​​​​អាមេរិកបានចាត់ទុកថា អាស៊ានគឺជាដែគូដ៍សំខាន់មួយជាមួយសហរដ្ឋអាមេរិក លើទំ​​​​​នាក់ទំនងពាណិជ្ជកម្ម។ក្នុងនោះសហរដ្ឋអាមេរិកបានផ្តល់ទុនវិនិយោគប្រមាណ៧០ពាន់លានដុល្លារអាមេរិកជា មួយតំបន់អាស៊ាន ។​ សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូ និង​​​គាំ​​​ទ្រ​​​អាស៊ាន អាស៊ីប៉ាស៊ីហ្វិកឲ្យកាន់តែជិតស្និត និងមានជំហរពាណិជ្ជកម្ម និងវិនិយោគ កាន់តែរឹងមាំទ្វេឡើង ប្រកបដោយសន្ទុះរីកចំរើនប្រកបដោយសក្តានុពល។ លោកជំទាវ ក៍បន្តគាំទ្រកម្ពុជា​​​លើការធ្វើជាដៃគូពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិកតាម​រយៈការបន្ត​ទទួលផលិតផល​​​​របស់កម្ពុជាដោយមិនគិតកូតា។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ ពីការតភ្ជាប់អាស៊ានដែលជាកត្តាជំរុញដ៍សំខាន់ក្នុងការពន្លឿនដំណើរការសមហរណកម្ម របស់អាស៊ាននិងដៃគូ។ សម្តេចតេជោយល់ថា សហរដ្ឋអាមេរិក ជាដៃគូដ៏សំ​​​​ខាន់​​​​​​​​​បំផុត​​មួយ របស់​​​​អា​​​​ស៊ា​​​ន ទាំងក្នុងទិដ្ឋភាពនយោបាយ សន្ដិសុខ និង សេដ្ឋកិច្ច ពិត​​ជា​​​មានផល​​​ប្រយោ​​​​​ន៍​​ក្នុង​​​​ការ​​​ចូល​​​រួម ជាមួយនឹងអាស៊ាន ដើម្បី​​បុព្វហេតុ​​នៃការ​​​កសាង​​សហគមន៍​​អាស៊ាន​​​ជាមហា​​​គ្រួសា​​​​​ជិតស្និទ្ធមួយ ដែលមានភាពសុខុដុម ទាំងផ្នែកនយោបាយ សន្ដិសុខ សេដ្ឋកិច្ច និងសង្គម វប្បធ៌ម ។ សម្តេចបានបញ្ជាក់អំពីជំហរមុតមាំរបស់កម្ពុជា ក្នុង​​​ការ​​​​គាំទ្រយ៉ាង​​​ពេញ​​​ទំ​​​ហឹង​​​ចំពោះគំនិត បង្កើន និង ពង្រឹងភាពជាដៃគូយុទ្ធសាស្ដ្រ​​​រវាង​​​សហរដ្ឋ​​អាមេរិក និង អាស៊ាន រួមបញ្ចូលទាំងភាពជាដៃគូរវាង រដ្ឋាភិបាល និង វិស័យ​​ឯក​​ជន​​​ ដើម្បីជំរុញ​​​កសាងហេដ្ឋា​​​រចនាសម្ព័ន្ធ ទាំងផ្នែករឹង និង ផ្នែកទន់ សំដៅ​​​ធានា​​​ឱ្យ​​​មាន​​​ការ​​ភ្ជាប់​​​​​​​គ្នាយ៉ាងពេញ​​លេញ​​នៅ​​​ក្នុងតំបន់ ។ សម្តេចតេជោនាយករដ្ឋមន្រី្ត បាន​​​វាយ​​តម្លៃ​​ខ្ពស់ ចំពោះការ​​ជួយ​​​ជំរុញ​​​​កិច្ច​​សហប្រតិបត្ដិការមេគង្គក្រោម ដែលផ្ដួច​​ផ្ដើម​​ដោយ​​​សហ​​រដ្ឋ អា​​​មេរិក ។ ជារួមសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ចាក់ថា កម្ពុជាចង់ឃើញ ការ​​​វិនិយោគ​​​​​របស់​​អាមេរិកច្រើនថែមទៀត នៅក្នុងវិស័យសំខាន់ៗ ដូចជា ការផ​​​លិត​​​ថាម​​​​ពល ប្រេង និង ហ្គាស  ព្រមទាំងវិស័យជាច្រើនផ្សេង ទាំងនៅកម្ពុជានិងនៅ​​​​តំបន់អាស៊ាន​​​​ផង​​ដែរ សម្តេច​​​តេជោនាយករដ្ឋមន្ត្រីបាន ស្នើឲ្យសហរដ្ឋអាមេរិកបន្តលើក​​លែងពន្ធនិង​​មិនគិតកូតា​ផលិតផលកម្ពុជាបន្ថែមទៀតក្រៅពីសំលៀកបំពាក់ដើម្បីកម្ពុជា​​មានលទ្ធ​​​ភាពពង្រីក​​​ទីផ្សារ​​ជាមួយសហរដ្ឋអាមេរិក និងប្រជាជនមានលទ្ធភាពទទួលប្រាក់បៀវត្តន​កាន់តែច្រើន ផង ពិសេសការជំរុញកំណើន​សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។


លោក ជំទាវយ៉ីង ឡាក់ស៊ីណាវាត់ត្រានាយករដ្ឋមន្ត្រីថៃមានប្រសាសន៍ថា ប្រទេស​ថៃនៅបំណងសំខាន់ និងចេតនាមុះមុតក្នុងការធ្វើជាដៃគូនិងតភ្ជាប់ជាមួយកម្ពុជា និង​អា​ស៊ានទាំងមូលក្នុងការពង្រីកទីផ្សារ ពាណិជ្ជកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចក្នុង តំបន់។ ប្រទេសថៃនឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យអាស៊ានក្លាយជាសហគមន៍តែមួយ ដែល​មាន​សេដ្ឋកិច្ច នយោបាយ និងវប្បធម៌តែមួយ។ លោក ជំទាវយ៉ីង ឡាក់ស៊ីណា   វាត់ត្រា ក៍​​​បាន​​​​ស្នើឲ្យសហរដ្ឋអាមេរិកច្រើនថែមទៀត នៅក្នុងវិស័យសំខាន់ៗដូចជា ការផ​​​លិត​​​ថាម​​​​ពល ប្រេង និង ហ្គាស  ព្រមទាំងវិស័យជាច្រើនផ្សេង ទាំងនៅកម្ពុជានិងនៅ​​​​តំបន់អាស៊ាន​​​​ផង​​ដែរលោក ជំទាវនាយករដ្ឋមន្ត្រីថៃយ៉ីងឡាក់បាន​បញ្ជាក់ថាការ​តភ្ជាប់​គឺជាសរ​សៃ​ឈាម និងជាបេះដូងដ៍សំខាន់ របស់សហគមន៍អាស៊ាននៅពេលដែលអាស៊ានបានក្លាយ​​​ជាទីផ្សារតែមួយ មូលដា្ឋនផលិត ផលតែមួយ សំរាប់ប្រជាជនប្រមាណ៦០០លាននាក់​​នៅ​​ក្នុងឆ្នាំ២០១៥។លោកជំទាវទទួលស្គាល់ថា ការតភ្ជាប់អាចជួយ និងធានាឲ្យអាស៊ានក្លាយ ជាតំបន់មួយដែលមានសេដ្ឋកិច្ចទីផ្សាររីកចំរើនជាមួយនឹងឱកាសនៃការរីកលូតលាស់។ អាស៊ានរង់ចាំដោយអន្ទសារក្នុងការពង្រឹកនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក។យើងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់អាមេរិកលើការវិនិយោគក្នុងការតភ្ជាប់នៅតំបន់អាស៊ាន។     
ឯ.ឧ ថេន សេន ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាបានសង្កត់​ធ្ងន់ពី​សុឆន្ទះ​របស់​មី​យ៉ាន់ម៉ាក្នុងការកែប្រែប្រទេសមួយនេះទៅជាប្រទេសដែលមានលទ្ធិប្រជាធិប​តេយ្យ​ពេញ​លេញនិងបើកទូលាយឲ្យមានការពិភាក្សាជាមួយបក្សប្រឆាំងដែលមានលោកស្រីអង់សានស៊ូជី និងការចាប់ផ្តើមបើកទូលាយទីផ្សារសេរីដោយអនុញ្ញាតិឲ្យមានវត្តមានអ្នកវិនិយោគ បរទេសវិនិយោគនៅប្រទេសខ្លួន។ ឯ.ឧ ប្រធានាធិបតីថេន សេនបាន​​​​បញ្ជាក់ថា ប្រជា​​​ពល​រដ្ឋ​​​មីយ៉ាន់ម៉ាចង់ឃើញមីយ៉ាន់ម៉ាប្រែក្លាយជាប្រទេសឆ្ពោះទៅរកលទ្ធប្រជាធិបតេយ្យមួយ ពេញលេញដែលប្រទេសមួយនេះមិនបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាងកន្លះស.វ ដូច្នោះជាគោលដៅរដ្ឋាភិបាលនឹងខិតខំបន្តអនុវត្តន៍កំណែទំរង់ទាំងឡាយលើការធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអតីតឯកកោមួយនេះ។កំណែទំរងថ្មីដោយចាប់យកវិធានការចាំបាច់ថ្មី ប្រពន្ធ័ថ្មី ព្រមទាំថផ្លាស់ប្តូរប្រពន្ធ័​នយោ​បាយ​​​កំនែទំរង់ក្នុង​ជួរ​រដ្ឋាភិ​​​បាល និងការដោះលែងអ្នកទោសនយោបាយជាច្រើននាក់​។មីយ៉ាន់ម៉ានិងបន្ត​ជំហា​នឆ្ពោះទៅមុខក្នុងការចូលរួមជាមួយអាស៊ានក្នុ្ងងផ្នែកសមារណកម្ម ក្នុងតំបន់​ឲ្យ​កា​ន់​​តែ​ប្រ​សើរឡើងដើម្បីជំរុញគោលដៅរបស់​អាស៊ានក្លាយជាស​ហគ​ម​ន៍​តែមួយវាសនាតែមួយនៅ​ឆ្នាំ​២​​០១៥។
        គួរបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអាស៊ានមានកំណើន គួរឲ្យកត់សំគាល់និងកាន់តែខ្លាំងក្លាឡើង ក្នុងនោះប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្ម យ៉ាងធំផងដែរ។ទំហំពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបាននាំចូលមកប្រទេសអាស៊ានបានកើនឡើងដល់ ៧៦ពាន់លានដុល្លារអាមេរិក ពោលមានការកើនឡើង៤២%គិត​ចាប់​​តាំង​​​​ពីឆ្នាំ២០០៩មក។