Monday, July 16, 2012

សម្តេច​តេជោ​ស្វាគមន៍​បំណង​ចង់បង្កើន​កិច្ចស​ហប្រតិប​ត្តិការ​សេដ្ឋកិច្ច​ពីប្រទេសកូរ៉េខាងជើង​



ឯក​ឧត្តម​ Pak Ui Chun រដ្ឋ​​​មន្រ្តី​ក្រសួង​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជា​ធិប​ តេយ្យ​កូរ៉េ (កូរ៉េ ខាងជើង) បាន​មាន​ប្រសាសន៍​ នៅថ្ងៃ​ទី​ ១៤ ខែ ​កក្កដា ឆ្នាំ ២០១២ ថា​​ សាធារណ​រដ្ឋ​​ប្រជា​មានិត​ប្រជា​ធិបតេយ្យ​កូរ៉េ មាន​បំ​ណង​ចង់​រិត​ចំណង​ទំនាក់​ទំនង​​មិត្ត​ភាព​​ជាមួយ​​កម្ពុជាឲ្យបាន​កាន់​តែ​រឹង​មាំ​ឡើង មិន​ត្រឹម​តែ​លើ​វិស័យ​នយោបាយ​ទេ ប៉ុន្តែ​រួម​ទាំង​វិស័យ​​សេដ្ឋ​កិច្ច​ផង​ដែរ​ព្រោះ​​កម្ពុជា ដែល​ជា​សមា​ជិក​នៃច​លនា​មិន​ចូល​បក្ស​សម័្ពន្ធ ហើយ​ក៏​ជា​​ប្រធាន​​​​អា​ស៊ាន​ផង​នោះ​​មាន​តួរនាទី​សំខាន់​ណាស់​។
​ ក្រោយ​ពី​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នៅ​​វិមាន​សន្តិ​ភាព​​រាជធានី​ភ្នំពេញ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​​នាយក​​រដ្ឋ​​មន្រ្តី​​ឲ្យ​ដឹង​ថា ​ជា​មួយ​នឹង​ការ​​ពាំ​​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ឯកឧត្តម គីម ជុងអ៊ុន​ ប្រធានា​ធិបតី​នៃសា​ធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូ​រ៉េ​ ជូន​ចំពោះ​សម្តេច​​អគ្គ​មហា​​សេនា​​បតី​តេ​ជោ ហ៊ុន សែន ​ ឯកឧត្តម Pak Ui Chun បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ និង​រដ្ឋា​ភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជា​ធិប​តេយ្យ​កូរ៉េ​ សូមគោរព និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​នយោបាយ​​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ដែល​បាន​នាំ​កម្ពុជា​ឆ្ពោះ​ទៅកាន់​ការ​អភិ​វឌ្ឍ និង​​ទទួល​​បា​ន​កិច្ច​សហ​ប្រតិបត្តិការ​ នៅ​ក្នុង​ឆាក​អន្តរជាតិ​។
ឯក​ឧត្តម​ Pak Ui Chun បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថា លោក​បាន​ជួប​ជា​ មួយ​ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី​ ហោ ណាំហុង និង​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាណិជ្ជ​ក​ម្ម​ សេដ្ឋ​កិច្ច ដោយ​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ​មាន​បំណង​ចង់​សហការ​​ជាមួយ​​កម្ពុជា​​ក្នុង​ការសាងសង់រោងចក្រ​ម៉ាស៊ីន​​កិន​ស្រូវ និង​ជួល​ដី​ដើម្បី​ដាំ​កៅ​ស៊ូ  ហើយ​ក្នុង​ករណី​ដែល​ភាគី​​កម្ពុជា​យល់​ព្រម​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជា​ធិបតេយ្យ​កូរ៉េ សូម​ជូន​អ្នក​ឯក​ទេស​លើ​វិស័យ​​នេះ​មក​ធ្វើ​ការ​សិក្សា
          សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាក​សួរ​​សុខ​ទុក្ខ​ពី​សំ​ ណាក់​ឯក​ឧត្តម គីម ជុងអ៊ុន និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ពិភាក្សា​រវាង​​រដ្ឋមន្រ្តី​​ការ​បរទេស​​ទាំង​ពីរ​ ដោយ​សម្តេច​តេជោ​មានប្រសាសន៍​ថា ជាការ​ពិត​ណាស់​ដែល​ប្រទេស​ទាំងពីរ​ គប្បី​ជំរុញ​នូវ​ទំនាក់​ទំនង​ និង​កិច្ច​សហប្រ​តិបត្តិការ​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ ពិសេស​ទៅ​លើ​វិស័យ​​អ្វី​ ដែល​យើង​អាចធ្វើ​ទៅ​បានដូ​ចជាវិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម​ក៏​ដូច​ជាវិ​ស័យ​​ទេស​ចរណ៍​​ផង​​ដែរ​​។
ពាក់​ព័ន្ធ​ជា​ការ​ចង់​បង្កើត​រោងចក្រ​ម៉ាស៊ីន​កិនស្រូវ​វិញ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​មាន​​ប្រសាសន៍ថា វា​ជា​បំ​ណង​ល្អ ហើយ​ត្រឹម​ត្រូវសមស្រប​ទៅ​តាម​គោលនយោបាយ​របស់​​រាជ​​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ទិស​ដៅនាំ​អង្ករ​ចេញ​​។ ដោយ​បាន​លើក​ឡើង​ថា កម្ពុជា​មាន​នៅស​ល់​ ស្រូវ​ប្រមាណ​ ៤ ​លាន​តោន កាល​ពីឆ្នាំ​ទៅម៉ិញ​ដែល​អាច​កិន​ហើយ​នាំ​ជា​អង្ករ​ចេញ​បាន​ ​ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បានស្នើឲ្យ​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិប​តេយ្យ​កូរ៉េ​ បញ្ជូន​អ្នក​​បច្ចេក​​ទេស​ខាង​វិស័យ​កសិកម្ម​មក​ធ្វើ​ការ​សិក្សា​ ដើម្បី​ជ្រើស​រើស​យក​ទីតាំង​សម្រាប់​តម្លើង​រោង​ម៉ាស៊ីន​កិន​ស្រូវនៅ​កន្លែង​ណាដែល​មានសក្កានុពល  និង​អាច​ប្រមូល​ទិញ​ពី​ប្រជាជន​បាន​​។
លើ​បញ្ហាផ្ទៃ​ដី​ដាំ​កៅ​ស៊ូ​​ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទើប​ តែ​ចេញ​បទ​បញ្ជាមិន​ផ្តល់​នូវ​ដីសម្បទាន​ថ្មី​ទៀត​ទេ ដូច្នេះ​សូម​ពិចារណា​ចូលរួ​ម​ទុនជាមួយ​ក្រុមហ៊ុន​ ដែល​មាន​ដីសម្បទាន​ស្រាប់ ព្រោះ​ក្រុម​ហ៊ុន​មួយ​ចំនួន​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ទុន​គ្រប់គ្រាន់​ធ្វើការ​អភិវឌ្ឍ​នោះ​ទេ។​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​មាន​ប្រសាសន៍​បន្តថា ក្នុង​វិស័យ​កសិកម្ម​នេះ​គប្បី​ពិនិត្យ​មើល​ការបង្កើត​រោងចក្រ​កែច្នៃ ដើម្បីនាំផលិត​ផល​​កសិកម្ម​​ចេញផង​ដែរ​ ព្រោះសព្វ​ថ្ងៃនេះ​កម្ពុជា​មាន​ដំឡូង​ ពោត សណ្តែក ដែល​កំពុងតែ​នាំចេញ​ ដោយ​ពុំទាន់កែច្នៃ ហើយដែ​លគប្បី​ពិនិត្យ​លើ​វិស័យ​នេះ ដែលកំ​ពុងតែមាន​សកម្មភាព​​៕