Friday, July 13, 2012

ប្រទេស​កាណា​ដា​ចង់​ឲ្យមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ បណ្តា​ប្រទេស​អាស៊ាន​​និង​បន្តជួយ​កម្ពុជា បោស​សម្អាត​មីន

នៅក្នុងជំនួប​សម្តែង​ការគួ​រសម ជាមួយ​សម្តេច​អគ្គម​ហាសេនា​បតីតេ​ជោ ហ៊ុន សែន នារ​សៀល​ថ្ងៃទី ១១ ខែ​កក្កដា ឆ្នាំ ២០១២ នៅ​វិមាន​សន្តិភាព ក្នុងរាជ​ធានីភ្នំពេញ រដ្ឋមន្រ្តី​ការប​រទេស​កាណាដា ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថាប្រទេស​កាណា​ដាមាន​សមាន​ចិត្ត និង​គោល​បំណង ចង់ធ្វើ​ឲ្យមាន ទំនាក់ទំនង​ដ៏ជិត​ស្និទ្ធ​ទាំងន​យោបាយ ពាណិ​ជ្ជកម្ម និងសេដ្ឋ​កិច្ចជា​មួយ បណ្តា ប្រទេស​អាស៊ាន។ ​ ឯកឧត្តម John Baird មាន​ប្រសាសន៍​ឲ្យដឹង​ថា​នៅខែ​សីហា ខាង​មុខ​នេះ រដ្ឋមន្រ្តី​ពាណិជ្ជ​កម្មកា​ណាដា​ នឹងធ្វើ​ដំណើ​រមក​កាន់​ប្រទេស​កម្ពុជា ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​ឲ្យកាន់​តែរឹង​មាំ ថែម​ទៀត។
​ឯកឧត្តម អ៊ាង សុផល្លែត​ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋម​មន្រ្តី​ឲ្យដឹង​ថា ឯកឧត្តម​រដ្ឋមន្រ្តី John Baird​ បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា ប្រទេស​កាណា​ដា​ចាត់ទុក​ការ​ដោះមីន គឺជាកត្តា​ដ៏ចាំ​បាច់​បំផុត ដែល​កាណាដា​នឹង​បន្តជួយ​ដល់​កម្ពុជា លើការ​បោស​សំអាត​គ្រាប់មីន។ សម្រាប់​ការងារ​អាស៊ាន កាណាដា​នឹងបន្ត​ជួយឧ​បត្ថម្ភ​ដល់ការ​ធ្វើសមាហរ​ណកម្ម​អាស៊ាន ដែល​មានទឹកប្រាក់ ១០ លាន ដុល្លារ សហរដ្ឋអាមេរិក។
ឯកឧត្តម​រដ្ឋមន្រ្តី John Baird សម្តែង​នូវការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រៀប​ចំ កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​នៃប្រទេស​អាស៊ាន និង​រដ្ឋមន្រ្តី​ការ​បរ​ទេសនៃ​ប្រទេស​ពាក់ព័ន្ធ​នានា​ដែល​បាន​​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​លទ្ធផល​ដ៏ល្អបំ​ផុតនោះ។
​          សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​វាយ​តំលៃ​ខ្ពស់ ចំពោះ​វត្តមាន​ ឯក ឧត្តមរ​ដ្ឋមន្រ្តី​ការ​បរទេស​ប្រទេស​កាណាដា​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការប​រទេស អាស៊ាន​នៅរាជធា​នីភ្នំពេញ ដោយ​សម្តេច​ផ្តល់ការ​សង្ឃឹម​ថា កាណាដា​នឹងចូល​រួម​ចំណែក​កាន់​តែស​កម្ម ខ្លាំង​ឡើង​ថែម​ទៀត​នៅក្នុង​តំបន់​អាស៊ាន​នេះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ក៏បាន​ថ្លែង​នូវអំណ​រគុណ ជូន​ចំពោះ​ប្រទេស​កាណា​ដា ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្តន៍​នូវសេចក្តី​សម្រេច​ចិត្តទីក្រុង​ហ្សឺណែវ កាល​ពីឆ្នាំ ១៩៨៩ ពិសេស​ការ​ជួយដល់​ប្រទេស​កម្ពុជា ក្នុងការ​បោស​សំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះក្នុង​នោះ​មជ្ឈម​ណ្ឌល​បោស​សំអាត​មីនកម្ពុជា (CMAC) ដែល CMAC ហាក់បីដូ​ចជាកូន​មួយដែល​ត្រូវបាន​បង្កើត​ដោយ ប្រទេស​កាណាដា ។
សម្តេច​តេជោ​បានស្នើ​ដល់ប្រទេស​កាណា​ដា ឲ្យបន្តជួយ​ដល់​មជ្ឈមណ្ឌល​បោស​សំអាត​មីនកម្ពុជា​ជាបន្ត​ទៀតព្រោះ​ថា កម្ពុជា ​មានផ្ទៃដី​ប្រមាណ ១.៦០០ គីឡូម៉ែត្រ​ការ៉េ​ទៀត ​នៅមិន​ទាន់ធ្វើកា​របោសសំអាត​គ្រាប់មីន​នៅឡើយ។ ​សម្តេច​តេជោ​ក៏បាន​សម្តែង​នូវ ការអ​បអរ​សាទ​រផងដែរ ចំពោះ​ប្រទេស​កាណា​ដា ដែល​មាន​បំណង​ចង់​ធ្វើទំនា​ក់ទំនងឲ្យកា​ន់តែ​ជិត ស្និទ្ធ ថែមទៀត ទាំងវិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជ​កម្មជាមួយ​នឹងបណ្តា​ប្រទេស​ក្នុង​តំបន់ អាស៊ាន។​ពាក់ពន្ធ័​ទៅនឹង​ជំនួយ សម្រាប់​ការធ្វើស​មាហរ​ណកម្មអា​ស៊ាន សម្តេច​តេជោ​មាន ប្រសាសន៍​បញ្ជាក់​ថា សមាហ​រណកម្ម​អាស៊ាន គឺមាន​កត្តាសំខាន់​ខ្លាំងណាស់​បើធ្វើ​មិនបាន​ទេនោះ ការបង្កើត​សហគមន៍​អាស៊ាន​នៅឆ្នាំ ២០១៥ អាច​នឹងមាន​បញ្ហាកើត​ឡើងជាមិន​ខាន៕
អត្ថបទ​អង្គភាព​ព័ត៌មាន និងប្រតិ​កម្មរហ័ស