Saturday, October 27, 2012

​ឯ​កឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ស​ភា​ចា​រ្យ​ ​សុ​ខ​ ​អា​ន​ ​អំ​ពា​វ​នា​វ​ ​ឱ្យ​ក្រ​សួ​ង​ ស្ថា​ប័​ន​ ​រ​ដ្ឋ​បា​ល​ដែ​ន​ដី​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ ​និ​ង​ ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​ទាំ​ង​អ​ស់​ប​ន្ត​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​កា​រ​ជា​មួ​យ​នឹ​ង​ក្រុ​ម​ប្រឹ​ក្សា​ជា​តិ​ភា​សា​ខ្មែ​រ​​​



ថ្លែងក្នុងពិធី​បិទសិក្ខាសា​លាស្តីពី​ ការប្រើ​ប្រា​ស់​​​​​​ភា​សា​ខ្មែរ នាសាលស​ន្និសីទ​សាកល​វិទ្យាល័យ​ភូមិ​​ន្ទ​ភ្នំ​ពេញ​មណ្ឌល២ រាជធានី​ភ្នំពេញ​ នាល្ងាច ​ថ្ងៃ​ទី​២៥ ខែតុលា ​ឆ្នាំ២០១២ ឯកឧ​ត្តម ​បណ្ឌិត សភាចារ្យ​ សុខ អាន ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីទទួលបន្ទុកទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី ក្នុងនាមរា​ជរដ្ឋាភិបាល​ បានអំពាវ​នាវដល់ក្រសួ​ង ស្ថាប័ន រដ្ឋ​បាល​ដែនដីគ្រប់លំ​ដាប់ថ្នាក់ និ​ង ប្រព័ន្ធផ្ស​ព្វផ្សាយ​ទាំងអស់ឱ្យបន្តពង្រឹ​ងកិច្ច​សហការជា​មួយនឹង​ក្រុមប្រឹ​ក្សាជាតិភា​សាខ្មែរ​ឱ្យកាន់​តែទូ​លំ​ទូលាយថែ​មទៀត ដើម្បីឱ្យការប្រើប្រាស់​ភាសា និង​ អក្សរខ្មែរ​ប្រក​បដោយ​ភាពរ​លូន និង ​មានការឯ​ក​ភាពគ្នាជា​ចរន្តតែមួយ​។
អ្វីដែលមិន​ទាន់ឯកភា​ពគ្នាក្នុ​ងក្រុ​មប្រឹ​ក្សាជាតិ​ភាសាខ្មែរ​ដែលត្រូវ​ចាត់ទុ​កថាជាអា​ជ្ញាធរខា​ងអក្សរសាស្ត្រ​មិនគួរត្រូវ​យកមកប្រើ​ប្រាស់​ឡើយ។

ឯកឧត្ត​ម បណ្ឌិតសុ​ខ អា​ន ដែលជាប្រ​ធានកិតិ្ត​យសនៃក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរបា​នមានប្រសា​សន៍ទៀតថា ​ការប្រើប្រាស់​ភាសាតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ក្លា​យជា​អាវុធ​មុខពីរ​ប្រ​សិ​ន​បើការប្រើប្រា​ស់នោះពុំមាន​លក្ខណៈសម​ស្រប ឬ ប្រា​សចាកពី​ការពិត។​ការប្រើ​ប្រាស់​ភាសាតាមប្រ​ព័ន្ធផ្សព្វផ្សាយ​អាច​ជិះ​ឥទ្ធិពលដល់ផ្ន​ត់គំនិ​ត ចិត្តសាស្រ្ត ស្មា​រតី​សង្គម និង តម្លែវប្ប​ធម៌​ជាតិ ក៏ដូចជាអាចប៉ះ​ពាល់យ៉ាង​ធ្ងន់​ធ្ងរដល់ប​ញ្ហាសណ្តាប់ធ្នា​ប់សាធារណៈ សន្តិសុខ ​និង សុវ​ត្ថភាព សង្គម ប្រ​សិ​ន​បើការប្រើប្រាស់​នោះ​ពុំមានលក​ខណៈសមស្រ​ប និង ត្រឹមត្រូ​វច្បាស់​លាស់។​ឯកឧត្ត​ម សុខ អាន ប​ញ្ជាក់ថាកា​រឯកភា​ពគ្នាខាងភាសាគឺមាន​ន័យថា​ ជាកា​រឯក​ភា​ពជាតិ។
​ឯកឧត្ត​ម បាន​បញ្ជាក់ថា ប្រសិនបើកា​រប្រើប្រាស់ពាក្យសម្តីប្រកប​ដោយសច្ចភាព​ និង វិជ្ជាជីវៈខ្ពស់​អា​ច​រួមចំ​ណែកយ៉ាងសំ​ខាន់ដល់ ការពង្រឹងស្មារ​តី ជំនឿទុកចិត្ត និង​ ការលើ​កកម្ពស់មោទន​ភាពជាតិ ដូ​ច្នេះ​ការប្រើប្រាស់ភា​សា តាមប្រ​ព័ន្ធផ្សព្វផ្សាយមានតួនា​ទីយ៉ាងសំខាន់ដ​ល់ការអប់រំ ប​ណ្តុះ​បណ្តាល និងបង្កើនស​មត្ថភាពយ​ល់ដឹងឱ្យកាន់​តែទូលំទូលាយ​ថែមទៀតដល់ប្រ​ជាពលរ​ដ្ឋ។ហេតុនេះគឺ​ យើង​ត្រូវ​បន្តយកចិត្តទុក​ដាក់និងប្រុ​ងប្រយ័ត្នជា​ប់ជានិច្ចចំពោះការប្រើប្រាស់​ភាសាឱ្យបា​នត្រឹមត្រូវ។

ឯកឧត្តមបាន​​បន្ថែ​ម​ថា ដើម្បីទទួលបា​ននូវការកោ​តសរសើរ​ និង ការវាតំលៃខ្ព​ស់ពីសំណា​ក់មហាជ​ន ចូរ ​ពិធីករ ​ពិធីការិ​នី និ​ង អ្នក​ធ្វើបទអត្ថាធិ​ប្បាយតាមប្រព័ន្ធ​ផ្សព្វផ្សាយទាំង​អស់បន្តខិ​តខំរៀនសូត្រ​ និង ហ្វឺកហា​ត់ការប្រើ​ប្រាស់ភាសា​រខ្មែរឱ្យកា​ន់តែប្រ​សើរឡើងថែ​មទៀត ជា​ពិសេសព្យាយា​មប្រើប្រា​ស់​សំ​នួនយោហា​ស័ព្ទរប​ស់ខ្លួនឱ្យមានភា​ពស៊ីសង្វា​ក់គ្នាទៅនឹង​បរិបទ ​និង សាច់រឿង​ដែលត្រូវ​បរិយា​យ។
ជាមួ​យគ្នានេះឯកឧ​ត្តមក៏បានស្នើរឱ្យជន​រួមជាតិទាំងអស់ដែល​មានអាជីពជាគ្រូ​បង្រៀន​ អ្នក​និពន្ធ អ្ន​ក​សារព័ត៌មាន​ អ្នកដំឡើងអក្សរតាម​ប្រព័ន្ធផ្សព្វផ្សាយ​ ពិធីករ ពិ​ធីការិនី និ​ង អ្នកធ្វើបទអ​ត្ថាធិប្បាយ ​តា​ម​​វិទ្យុ និង ទូរទ​ស្សន៍បន្តយកចិត្តទុកដា​ក់​ និង ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ការប្រើប្រាស់​ភាសា និង អក្សរ​ខ្មែរនៅតាមប្រព័ន្ធផ្ស​ព្វផ្សាយ ក្នុងគ្រ​ប់រូបភាព សំដៅកាត់​បន្ថយកំហុសដោយអចេ​តនា ដើម្បី​ជម្រុញ​ឱ្យ​​មាន​ការឯកភា​ពគ្នា ស្រ​បតាមការណែនាំ​របស់ក្រុមប្រឹក្សាជា​តិភាសាខ្មែរ ទាំង​ផ្នែក អក្ខរាវិរុទ្ធ ការ​អាន និង គោលកា​របង្កើតពាក្យក៏ដូ​ចជាការប្រើប្រា​ស់ពាក្យកម្ចីពីភាសាបរទេ​ស តួយ៉ាងដូចជាកា​រហៅ ឈ្មោះប្រទេ​ស និង​ ឈ្មោះទីក្រុ​ង នានា​លើសកលលោក​។ឯកឧត្តម បណ្ឌិត ​សុខ អាន បានបញ្ជាក់ថា​ ការប្រើប្រាស់​ភាសា ពាក្យពេច​ន៍ និង ​អក្ខរាវិរុទ្ធ បាន​ត្រឹម​ត្រូវ​ពិតជារួម​​ចំណែក​យ៉ាងសំខាន់ដល់​ការ​ថែរ​ក្សាវប្បធម៌ និង ​ពង្រឹងអត្តសញ្ញាណ​ជាតិយើ​ង។
ឯកឧត្តម​ បណ្ឌិត សុ​ខ អាន ក៏បានមា​នប្រសាសន៍ផងដែរ ថា ​ការជួបជុំគ្នា​នៅថ្ងៃនេះជា​សក្ខីភាព​បញ្ជា​ក់​​នូវការយក​ចិត្តទុក​ដាក់ខ្ពស់​របស់រា​ជរដ្ឋាភិបា​លក្រោមកា​រដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ​របស់​សម្តេ​ច​អគ្គមហា សេនា​បតីតេជោ​ ហ៊ុន សែន នា​យករ​ដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រ ​កម្ពុជា និ​ងជាគរុគណនៃក​.ជ.ភ.ខ ក្នុង​ការថែរ​ក្សាការ​ពារ​អត្តសញ្ញាណ​ជាតិខ្មែរ តាមរយៈកា​រលើកកម្ពស់ ​ការប្រើប្រាស់​ភាសានិងអក្ស​រខ្មែរឱ្យកាន់តែ​ត្រឹម​ត្រូវ និង មានការឯក​ភាព​គ្នាថែមទៀត​។
ឯកឧ​ត្តមបណ្ឌិត ​សុខ អាន​ បានបន្តថា ​សិក្ខាសាលានេះឆ្លុះ​បញ្ចាំងឱ្យឃើ​ញអំពី​ការរីកច​ម្រើនមួយជំ​ហាន​ទៀតរបស់​ក្រុម​ប្រឹ​ក្សាជាតិភាសារខ្មែរ​ ដែលមានភារកិច្ច​ដ៏សំខាន់​ក្នុងការ​ត្រួតពិនិត្យ​រាល់ការប្រើ​ប្រាស់ ការចង​ក្រ​ង និងផ្សព្វផ្សាយ​ភាសា និ​ង អក្សរខ្មែ​រក្នុងគ្រប់​រូបភាព ដំដៅជំរុញឱ្យ​មាន​ឯកភាពគ្នា​លើអក្ខរាវិរុទ្ធ ការ​អានពាក្យ ការប្រើពាក្យកម្ចី និង​ការ​បង្កើត​ពាក្យ ក៏ដូចជា​ការកំណត់​និយម​ន័យ​នៃ​ពាក្យឱ្យបាន​ត្រឹមត្រូវ  និង ​ដែលអាចឆ្លើយតបទៅ​និង​តម្រូវ​ការ​ជាក់ស្តែងក្នុង​សង្គម​ជាតិ។
សិក្ខាសាលា​ស្តីពី ​ការប្រើ​ប្រា​ស់​​​​​​ភា​សា​ខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ ​ត្រូវបានរៀប​ចំឡើង​ដោយ ក្រុមប្រឹក្សា​ជាតិភាសា​ខ្មែរ (ក.ជ.​ភ.ខ) សហ​ការជាមួយក្រសួង​ព័ត៌មាន ​មាន​សិក្ខា​កាម​ចូល​ ​៥៥៥ នា​ក់មក​ពីបណ្តាក្រ​សួងស្ថាប័ន​មួយ​ចំនួន និង ​មានពិធីក​រ ពិ​ធីការិនី រួម​ទាំង​​​អ្នក​សារ​ព័ត៌។
ពិធីបើ​កសិក្ខាសាលា​បានប្រារព្ធ​ធ្វើឡើងក្រោម​អធិបតីភា​ព ឯកឧត្ត​ម ខៀវ កញា​រីទ្ធ រដ្ឋមន្រ្តី​ក្រួងព័ត៌​មាន។លោកជំទា​វបណ្ឌិត​សភាចារ្យ​ ខ្លូត ធីតា ​ទីប្រឹក្សារា​ជរដ្ឋាភិ​បាល ប្រធានរា​ជបណ្ឌិត្យ​សភាក​ម្ពុជានិង​អនុប្រធា​ន ក.ជ.ភ.ខ បានមាន​ប្រសាសន៍ឱ្យដឹ​ងថាមានវាគ្មិន​ចំនួន នាក់​ចូលរួ​មគឺ ១ លោក​ បណ្ឌិត​ សន​ ពៅ ២ ឯកឧត្តម ប​ណ្ឌិត សភាចារ្យ​ ព្រុំ ម៉ល ប្រ​ធាន ក.ជ.ភ.ខ ៣ ឯកឧត្តម ម៉ៅ អាយុ​ទ្ធ រដ្ឋលេខា​ធិការក្រសួងព័ត៌មាន ​និង ជាប្រធានសមាគមទូ​រទស្ស​ន៍ ៤ លោក ​បណ្ឌិត ច័ន្ទ ​សំណព្វ  ៥ លោក ជំទាវ​ ចាន់ធី។
សិក្ខាសាលាទ​ទួលបានអនុសាសន៍​សំខាន់ៗមួយចំនួ​នពីសិក្ខាកាម។ ទី១  ក.ជ.ភ.ខ គម្បីរៀបចំកម្មវិធីផ្សព្វផ្សាយពីការប្រើប្រាស់ភាសាខ្មែរតាមវិទ្យុ ទូរទស្សន៍ ឱ្យបានញឹកញាប់។ ទី ២ ក្នុងនិយាយ និង ការសរសេរ ពិធីករ ពិធីការិនីអ្នកសារព័ត៌មានត្រូវអនុត្តតាមវចនានុក្រម ខ្មែររបស់សម្តេចព្រះសង្ឃរាជ ជូន ណាត បោះពុម្ពឆ្នាំ ១៩៦៧-១៩៦៨ ជាដ្ឋាន។ វចនានុក្រម អក្ខរាវិរុទ្ធ នៃភាសាខ្មែររបស់វិស្ថានជាតិភាសាជាតិ និង លទ្ធផលរបស់ ក.ជ.ភ.ខ ។ ទី៣ពិធីករ ពិធីការិនី អ្នកសារព័ត៌​មានត្រូវអា​ន និង និយាយ ​និង សរសេរឈ្មោះ​ប្រទេស ​រាជ/រ​ដ្ឋធានី នៅ​លើពិភពលោ​កតាមសេចក្តី​សម្រេចរប​ស់ក.ជ​.ភ.​ខ៕