Saturday, October 27, 2012

មជ្ឈ​មណ្ឌល​​ហ្វឹក​​ហាត់​​តៃក្វាន់​​ដូ ធំ​ជាង​​គេ នៅ​​កម្ពុជា ត្រូវ​បាន​​សម្ពោធ​​បើក​ឲ្យ​ប្រើ​ប្រាស់​​ជា​ ផ្លូវការ​​ក្រោម​អធិ​បតីភាព​​ឯកឧត្តម បណ្ឌិត សុខ អាន

មជ្ឈម​ណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ដែល​មាន​ទំហំ​៤០​ម៉ែត្រ គុណ​៤០​ម៉ែត្រ​និង មាន​សាល​ស្នាក់នៅ​សម្រាប់​កីឡា​តៃក្វាន់​ដូ​ចំនួន ២ មួយ​សម្រាប់​កីឡាករ និង មួយ​សម្រាប់​កីឡា​ការិនី ដែ​ល​ ​កសាងឡើង​តាំងពី​ឆ្នាំ​២០០៧​ក្រោម​ជំនួយ​ឧបត្តមពី ក្រុម​ហ៊ុន​ប៊ូ​យ៉ុង មក​ពី​ប្រទេស​កូរ៉េ ត្រូវបាន​សម្ភោ​ធបើក​ឲ្យ​ប្រើ​ប្រាស់​ជា​ ផ្លូវការ​នា​ល្ងាច​ថ្ងៃទី២៦​តុលា ​ក្រោម​ការអធិ​បតីភាព​របស់ ឯកឧត្ត បណ្ឌិ​ត​ស​ភាចារ្យ សុខ អាន  ឧបនា​យក​រដ្ឋមន្ត្រី​រដ្ឋម​ន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​។​
ក្រៅពី​នេះមជ្ឈម​ណ្ឌល​ហ្វឹក​ហាត់​តៃ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ​មាន​ ការិ​យា​ល័យ​ចំនួន ៥ សាល​ប្រជុំ​មួយ​មាន​ ទំហំ ១០​ម៉ែត្រ គុណ ១៧​ម៉ែត្រ មាន​បន្ទាប់​ទឹក និង សាល​សម្រាប់​ហ្វឹកហាត់ និង ប្រកួត​ដែលមាន​ទំហំ​២២ ម៉ែត្រ គុណ ៤០​ម៉ែត្រ។ ​សរុប​បន្ទប់​ទាំងអស់​មាន​ចំនួន ២៣​បន្ទប់ និង​កំពស់ ២ ជាន់ ចំណាយ​ថ​វិកា​សាង​សង់​អស់​៤៥​ម៉ឺន​ដុល្លារ។
ចូល​រួម​ក្នុង​ពិធី​សម្ភោ​ធ​នេះដែរ ​មាន​ឯកឧត្តម គីម ហាន សូ (Kim Han Soo ​)ឯកអគ្គរដ្ឋទូត​កូ​រេ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុ​ជា លោក លី ឌៀ សូន (Lee Dai Soon​) អនុប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​ពិភពលោក និង ជា​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​អាស៊ី​ លោក Lee Joung Keun ប្រធាន​ក្រុមហ៊ុន​ប៊ូ​យ៉ុង។​
ក្នុងឱ​កាស​នោះ ឯក​ឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណដ​ល់​ក្រុម​ហ៊ុនប៊ូ​យ៉ុង ដែល​បាន​ជូយ​ឧត្ថម្ភ​ថវិការ​សាងសង់​ មជ្ឈមណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរដែល​អាចផ្តល់​នូវភាព​ងាយ​ស្រួល​ដល់ការ​ហ្វឹកហាត់​របស់កីឡាករ កីឡាកា​រិនីតៃ​ក្វានដូ​កម្ពុជា។
ឯកឧត្តម បណ្ឌិត សុខ អាន បានមា​ប្រសាសន៍​បញ្ជាក់​ថាកា​រជួប​ជុំគ្នា​ថ្ងៃនេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពីការ​យក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋា​ភិបាល​ក្រោមកា​រដឹក​នាំប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរា​ជាណា​ចក្រ កម្ពុជា​ក្នុងការ​លើក​ម្ពស់​វិស័យ​កី​ឡា​នៅ​កម្ពុជា ជាពិសេស​កីឡា​តៃ​ក្វាន់ដូ ឱ្យ​មាន​ភាព​រឹង​មាំ និង មាន​ទំនុក​ចិត្តចូ​លរួម​ប្រកួត​លើឆាក​អន្តរ​ជាតិ។ឯកឧត្តម​បាន​បន្ថែម​ថា​កីឡា កីឡា​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃនា​សម័​យ​ទំនើប។ កីឡា​មិនត្រឹម​តែជួយ​ឱ្យមនុ​ស្សមាន​សុខភាព​ល្អទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង បញ្ញា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជូយ​ពង្រឹង សីលធម៌ វិន័យ និង ចំណេះដឹង​ដែលជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​រួមចំ​ណែក​ដល់​ការ​​អភិ​វឌ្ឍន៍​សេដ្ឋកិ​ច្ច​សង្គម។
 ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​និង​សារៈ​ប្រយោជន៍​របស់​វិស័យ​កីឡា​រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំឱ្យ​មាន​សមាគមន៍​គីឡា ក្លឹប​គីឡា ទីលាន​កីឡា គ្រូអ​ប់រំ​កាយ និង កីឡា ការ​ប្រ​កួត​កីឡា ស​ម្រាប់​កីឡា យុវ​ជន និង មហា​ជន ក្នុង​គោល​បំណង​លើ​កម្ពស់​សុខភាព និង សមត្ថភាព​ប្រកួត​ប្រជែ​ង​។​ទាក់​ទង​និង​បញ្ហា​នេះ​ឯក​ឧត្តម បណ្ឌិត សុខ អាន​បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថារាជ​រដ្ឋា​ភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ទេស​ចរណ៍​និង​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​កសាង​ពហុ​កីឡាដ្ឋាន​ថ្មីមួយ​មាន​លក្ខណៈ​ទំនើប​តាម​ស្តង់ការ​បច្ចេក​ទេស​កីឡា​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា”ពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​សម្តេច​តេជោ”។ ខ្ញុំមាន​ជំនឿ​យ៉ាង​មុត​មាំថា​ពហុ​កីឡាដ្ឋាន​ដែល​នឹង​សាង​សង់​ក្នុងពេល​ដ៏ខ្លីខាង​មុខ​នេះ នឹង បង្កើន​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ឱ្យ​កាន់​តែមា​នសន្ទុះ​ខ្លាំង​ឡើង​ក៏ដូច​ជារួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រីក​ចំរើន​ក្នុងវិស័យ​ទេសចរ។
​ ក្នុង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ ​ក្រៅពីការ​បំពាក់​មេដាយ​ដល់​ភាគី​កូ​រេ​នោះ​ឯកឧត្តម ថោង ខុន​ដែល​ជា​​ប្រធាន​អូឡាំពិក​កម្ពុជា​ និង ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បានទទួល​កាបំពាក់​ខ្សែ​ក្រវាត់​កិត្តិយស​កម្រិត ៧ ដាន់​ពី​លោក Lee Dai Soon ទៀតផង៕
អង្គភាព ព័ត៌មាន និង ប្រតិកម្មរហ័ស