Monday, October 8, 2012

ស​ម្តេ​ច​តេ​ជោ​៖ ​គ្មា​ន​ដី​ត្រួ​ត​ស៊ី​គ្នា​រ​វា​ង​ក្រុ​ម​ហ៊ុ​ន​ជា​មួ​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​ទេ​

ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៤៤ គ្រួសារ​ត្រូវបានប្រារព្ធធ្វើ​ឡើងវិទ្យាល័យ​បន្ទាយ​ឆ្មារ ​ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក ខេត្តបន្ទាយ​មានជ័យ​នាព្រឹក​ថ្ងៃ​ទី ៧ តុលា​​​ ឆ្នាំ​២០១២​ក្រោមអធិ​បតីភាព​ស​ម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល ជា​ខេត្ត​ទី ៥ ដែល​ប្រជា​ពលរដ្ឋ​បាន​ទទួល​កម្មសិទ្ធិ​ដីធ្លីនៅក្នុង​សកម្មភាពថ្មី​នៃការអនុវត្ត​នយោបាយ​ចាស់របស់រា​ជរដ្ឋា​ភិបាល​។
ថ្លែងក្នុ​ងឱ្យកាស​នោះសម្តេច​តេជោ នាយករដ្ឋ​មន្រ្តីបានមាន​ប្រសាសន៍​ឱ្យដឹងថា រវាង​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ​គ្មាន​ដី​ត្រួតស៊ីគ្នា​ទេ​នៅ​ទូទាំង​ ប្រទេស ហើយ​រាជ​រដ្ឋាភិ​បាល នឹង​និរាករណ៍​ចោល​ដី​សម្ប​ទាន​សេដ្ឋកិច្ច ប្រសិនបើ​ក្រុមហ៊ុន​ណាមួយ​មាន​ដី​ត្រួតស៊ីគ្នា​ជាមួយ​ប្រជាពលរដ្ឋ​។
សម្តេច​តេជោ​ មានប្រសាសន៍​បញ្ជាក់ថា រឿង​ក្រុមហ៊ុន​អត់​និយាយ​ពាក្យ​ត្រួត​ស៊ីគ្នា​រវាង​ក្រុមហ៊ុន ជា​មួ​យ​នឹង​ប្រជាពលរដ្ឋ​ទេ យើង​ត្រូវ​ឲ្យ​អាទិភាព​ទៅលើ​ប្រជាពលរដ្ឋ​ដោយ​កាត់​យក​តែ​ម្តង ព្រោះ​ដី​នោះ​ជា​ដី​រដ្ឋ។​ក្រុមហ៊ុន​នោះ​ទទួល​ពី​រដ្ឋ​ដូច្នេះ​រដ្ឋ​មាន​ សិទ្ធិ​នឹង​កាត់​យក​ដី​នោះវិញ។សម្តេច ​តេ​ជោមានប្រ​សាន៍​ផ្តល់ការ​ណែនាំថា នៅ​កន្លែង​ដទៃ​ទៀត​ត្រូវតែ​យក​គំរូ​ដោះស្រាយ​ដូចគ្នា​នៅក្នុង​ខេត្ត​ បន្ទាយមានជ័យ​នេះ ដោយ​អត់​ត្រូវ​ហៅថា ត្រួតស៊ីគ្នា​រវាង​ក្រុមហ៊ុន និង​ប្រជាជន​ទេ។
សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​ផ្តល់​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រ​ទេស ជាពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ​នោះ ក្រៅពី​ការជំរុញ​ការ​កាន់ កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ជំរុញ​ទៅដល់​ការអភិវឌ្ឍន៍ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​វា​នៅ​មាន​បញ្ហា​មួយ​ទៀត​ដែល​ត្រូវ​ចងភ្ជាប់​គ្នា​នោះ ​គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ ឬ​យុទ្ធសាស្ត្រ​ប្រែក្លាយ តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅជា តំបន់​អភិវឌ្ឍន៍ និង​ជា​ទៅ​ផ្សារ ហើយ​ខិតខំ​កសាង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដែល​វា​ក៏ ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ការបរទេស​របស់​យើង​ផង​ដែរ។
សម្តេច​​តេ​ ជោ​មានប្រសាស​ន៍បញ្ជាក់ថា អ្វី​ដែល​យើង​បាន​វាស់វែង​ផ្តល់​កម្មសិទ្ធិ​នៅក្នុង​តំបន់​នេះ គឺ​បាន​គួបផ្សំ​ចង​ជា​សំណុំ​​ជាមួយនឹង​ក្របខ័ណ្ឌ​គោលនយោបាយ​ទាំងពីរ​នេះឯង ព្រោះ​តំបន់​អតីត​សម​រភូមិ​ដែល​ខ្លាំង​បំផុត​គឺ​តំបន់​នៅ​ជាប់​ព្រំដែន​ កម្ពុជា-ថៃ​នេះឯង ។ យើង​នៅ ទីនេះ​កំពុងតែ​ប្រែក្លាយ​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ឬ​ក្របខ័ណ្ឌ​គោលន​យោបាយ​ប្រែក្លាយ​អតីត ​សមរភូមិ​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍ​នោះ​ហើយ ។
សម្តេច ​តេ​ជោ​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយនិង​កិច្ច​ការដែល​យើង​បាន និង​កំពុង​ធ្វើដែល​ជា​នយោបាយ​មួយ​ក្លាយទៅជា​ចលនា​ជាតិហើយ​ដែលមាន​ការចូលរួម​យ៉ាង​សស្រោក សស្រាំ​​​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​យើង ព្រោះ​អ្វី​ដែល​គួរ​ខ្លាច​មិនមែន​ប្រជាជនមាន​ដី​ច្រើននោះ​ទេ ប៉ុន្តែ​អ្វី​ដែ​ល​គួរ​ខ្លាច​គឺ​ប្រជាជន​អត់​ដី​ធ្វើ។
សម្តេច ​តេជោ​ មានប្រសាសន៍ថា ​សកម្មភាព​ដែល​យើង​បាន​ប្រកាន់យក​នេះ​នឹង​ធ្វើ​ឲ្យ​ប្រ ជា​ពលរដ្ឋ​របស់​យើង​អស់​កង្វល់​បន្ថែម​ទៅដល់​ល្បឿន​នៃ​ការ​បង្កបង្កើនផល នឹង​អាច​លឿន​ជាង​មុន ហើយ​នៅ​ពេល​ដែល​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី​ត្រូវ​បាន​ដោះស្រាយ​ រួចរាល់​។ ខ្ញុំ​រំពឹង​ថា ប្រជា ពលរដ្ឋ​របស់​យើង​នឹង​ប្រើប្រាស់​ដី​នេះ​ជា​ប្រយោជន៍ ដោយ​មិន​ត្រូវ​យក​ទៅ​លក់​ឬ​បញ្ចាំ​យក​ទៅ​លេង​ល្បែង​នោះ​ទេ ព្រោះ​ដី​នេះ​ទុក​កាន់តែ​យូរ​តម្លៃ​របស់​វា​នឹង​កាន់តែ​ខ្ពស់។សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា​សម្តេច​មិន​បាន​កាន់​មាស​ កាន់​ពេជ្រ​មក​ជូន​ប្រជា​ពល​រដ្ឋ​ទេ ​ក៏​ប៉ុន្តែ​ដី​ធ្លី​នោះ​ហើយ​ដែល​អាច​បង្កើត​មាស​ពេជ្រ​និង​បង្កើតអ្វីៗ​នៅ​ ពេល​ក្រោយ​។
ទាក់ទង​និងបញ្ហាបែងចែ​កដីធ្លីជូនប្រជាព​លរដ្ឋនៅក្នុង​សកម្មភាពថ្មី​នៃនយោបាយ​ចាស់នេះ​សម្តេច​តេជោមាន​ប្រសាសន៍​ថា ​កិច្ច​ការ​នេះ ​មិន​មែន​ជា​ការ​ចៃ​ដន្យ​ ឬជា​ការ​ប្រថុយ​ប្រថាន​នោះ​ទេ​។
​ក្នុង ​ប្រសាសន៍ដែល​ ​សំ​ដៅ​ទៅ​រក​អ្នក​ប្រឆាំង​ ​ជាជន​បរទេសដែលលើកឡើងអំពីបញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្តេចតេជោ​បញ្ជាក់​ថា សម្តេច​មិន​សង្ឃឹម​ថា បាន​ទទួល​ពិន្ទុ​ល្អ ​ស្តីពី​សិទ្ធិ​មនុស្ស​ទេ ​ព្រោះ​បើ​គេរាយ​ការណ៍ល្អ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​មាន​ន័យ​ថា​ អ្នក​ ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​អស់​ការ​ងារ​ធ្វើ​ដែល​នាំ​ឱ្យ​បាត់​ បង់​ប្រាក់​ខែ​របស់​ពួក​គេ។​
សម្តេច​តេជោបាន​បានមានប្រ​សាសន៍ឱ្យដឹងថា​ នៅ​ឆ្នាំ​២០០៥ ​ពេល​ជួប​ប្រជុំ​ជា​មួយ​អគ្គលេខា​ធិការ​ អាស៊ាន ​និង​អង្គការ​សហប្រ​ជា​ជាតិ ​សម្តេច​បាន​ប្រាប់​ទៅ​ឯកឧត្តម​ កូហ្វី​អាណន់ដែលជា​អគ្គលេខា​ធិ​ការអង្គការ​សហប្រជា​ជាតិ ​ថា សម្តេច ​គ្មាន​សង្ឃឹម​ថា ​កម្ពុជា​នឹង​មាន​របាយការណ៍​ល្អ ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ ​ព្រោះបើ​គេ​រាយ​ល្អ ​បាន​សេច​ក្តី​ថា ​មន្ត្រី​ទាំង​អស់​ ទាំង​បរទេស​ និង​ក្នុង​ស្រុក​អស់​ការ​ងារ​ធ្វើ​ហើយ​។ដូច្នេះ​គេ​ត្រូវ​តែ​រាយ​ការណ៍​ អាក្រក់​ពី​កម្ពុជា ​ដើម្បី​ទទួល​បាន​ជំនួយ​បន្ត​។
ទាក់ទងនិ​ងបញ្ហាជា​ចម្បងនៃសិទ្ធ​មនុស្សម្តេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី ​ក៏​បាន​មាន​ប្រសាសន៍​ថា ក្រៅ​ពីសិទ្ធិនៃការ​រស់​រាន​មាន​ជីវិត​ និង​បន្ទាប់​ពី​ការ​អនុវត្ត​ នូវ​នយោបាយ​ឈ្នះ​ឈ្នះ ​បញ្ចប់​សង្គ្រាម​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ប្រជាពល​រដ្ឋ​របស់​យើង​បាន​ទទួល ​នូវ​កម្ម​សិទ្ធិ​ដីធ្លី ​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍន៍​យូរ​អង្វែង ​តកូន​ តចៅ​ ត​ជំនាន់​។
ឆ្លៀត ​ឱកាស​នេះដែរ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ប្រ​កា​ស​​ផ្តល់​អគារ​សិក្សា ​ចំនួន​១ខ្នង​៦​បន្ទប់​ ដល់​វិទ្យាល័យ​បន្ទាយ​ឆ្មារ​ និង​១ខ្នង​ទៀត​មាន​៣បន្ទប់​សំរាប់​រោង​ជាង ​និង​ផ្នែក​កាត់​ដែរ​ ព្រម​ទាំង​បាន​បំពាក់​ម៉ាស៊ីន​ដេរ​ចំនួន​៥០​គ្រឿង​ និង​បាន​ប្រគល់​ថវិកា​ចំនួន​២.០០០​ដុល្លារ​អាមេរិក​ សំរាប់​ជួស​ជុល​អគារ១​ខ្នង​ដែល​ចាស់​ទ្រុឌ​ទ្រោម​ផង​ដែរ​៕