Monday, October 8, 2012

ស​ម្តេ​ច​ ​តេ​ជោ​ស​ន្យា​ថា​នឹ​ង​បន្ត​ចែ​ក​ដី​ទៀ​ត​ ​ដ​ល់​ព​ល​រ​ដ្ឋ​ណា​ដែ​ល​ខ្វះ​ដី​ពិ​ត​ប្រា​ក​ដ​

ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីជូន​ប្រជាព​លរដ្ឋ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ សម្តេចអគ្គម​ហាសេនាប​តីតេជោ​ ហ៊ុន សែន បាន​ប្រកាស​ម្តង​ទៀត​ពី​ផែនការ​របស់រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​ចែក​ដី​ដល់​ប្រជាពល​រដ្ឋណា ដែល​ខ្វះ​ដី​ពិតប្រាកដ​ ក្រោយ​ពី​សកម្ម​ភាព​វាស់វែង​ដីធ្លី​របស់​ក្រុម​យុវ​និស្សិត​ស្ម័គ្រចិត្ត​ ដើម្បី​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិលើ​ដី៣ប្រភេ​ទជួនប្រជា​ពលរដ្ឋ ​រួចរាល់​។​
សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី បាន​មានប្រសា​សន៍ឱ្យដឹងថា "​នៅពេល​ការវាស់វែង​ដីធ្លី ធ្វើ​ប័ណ្ណក​ម្មសិទ្ធិ ដែល​ធ្វើឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចំ​នួន ១,៨ លាន​ហិកតា​នេះ​ហើយ ត្រូវ​ត្រៀម​ទុក​ប៉ុន្មាន​សិប​ម៉ឺន​ហិកតា​ទៀត ដើម្បី​ដោះ​ស្រ​យ​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច ​សម្រាប់​ផ្តល់ឲ្យ​ប្រជាពលរ​ដ្ឋ ដែល​ខ្វះ​ដី​ពិតប្រាក​ដ តាមរយៈ​ការធ្វើ​អត្តសញ្ញាណ​កម្ម​ដីធ្លី​ពិតប្រាកដ ហើយ​យើង​ត្រៀម​បំរុង​ទុក​ដី​នោះ។​ ទោះបីយ៉ា​ងណាសម្តេ​ចតេជោ​បានបញ្ជា​ក់ថា​ខេត្ត​ដែល​មាន​ដី សម្រាប់​ត្រៀម​ទុក​បែប​នេះ គឺ​មិន​មាន​នៅ​ខេត្ត​ព្រៃវែង ឬ​ខេត្ត​ស្វាយរៀង ឬ​ខេត្ត​កណ្តាល ឬ​ក្រុង​ភ្នំពេញ ឬ​ខេត្ត​តាកែវ ឬ​ខេត្ត​កំពង់ចាម​ នោះទេ ។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជា​ក់ថា "​ខេត្ត​ដែល​មាន​ដី សម្រាប់​ត្រៀម​ទុក ផ្តល់ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង ពិនិត្យ​ទៅ​ឃើញថា មាន​នៅ​ក្រចេះ មាន​នៅ​រតនៈគិរី មាន​នៅ​ស្ទឹងត្រែង មាន​នៅ​មណ្ឌលគិរី​។ ឯ​ម្ខាង​ទៀត មាន​នៅ​កំពង់ធំ មាន​នៅ​សៀមរាប មាន​នៅ​ឧត្តរមាន​ជ័យ មាន​នៅ​ព្រះវិហារ មាន​នៅ​ពោធិ៍សាត់​។ បាត់ដំបង ក៏​ស្ទើរតែ​អស់​ដី​ហើយ ហើយ​បើ​មាន​ក៏​សម្រាប់​តែ​ចែក​ឲ្យ​អ្នក​បាត់ដំបង​ប៉ុណ្ណោះ​។ ចំណែក​នៅ​ស្វាយរៀង ព្រៃ​វែង កំពង់​ចាម និង​ខេត្ត​កណ្តាល គឺ​ខ្វះ​ដី​ហើយ​។ អីចឹង​ទេ យើង​ត្រូវ​បម្រុង​ទុក​ដី​ទាំងនោះ ដើម្បី​ចែក​ជូន​ប្រជាព​លរដ្ឋ​របស់​យើង ជា​បន្ត​ទៀត​។ អីចឹង​សកម្មភាព​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នេះ នៅ​ជា​បន្ត ទោះបីថា ត្រូវ​បាន​ចប់​នូវ​ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ទៅតាម​ក្របខណ្ឌ​គោលន​យោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​ជាង ៣ ខែ​កន្លងទៅ​នេះ​ក៏ដោយចុះ ក៏ប៉ុន្តែ​ផែនការ​ជំ​ហ៊ាន​បន្ត​របស់​យើង នឹង​ត្រូវតែ​ធ្វើ​នៅលើ​ផ្ទៃដី សម្រាប់​ផ្តល់​ជា​សម្បទាន​សង្គមកិច្ច​ជូន​ប្រជា​ពលរដ្ឋ​របស់​យើង ជា​បន្ត​ទៀត​"​។​

​ទាក់ទង​និងការ ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ចំនួន ២៩៨ ​គ្រួសារ ស្មើ​នឹង ៥១០ ក្បាល​ដី នៅក្នុង​២ ឃុំ គឺ​ឃុំ​ត្រស់ និង​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន បាន​លើកឡើង​ថា ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដី​ដែល​រង​ផល​ប៉ះពាល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ការ​កាន់កាប់​ដី​រដ្ឋ មិនទាន់​ស្របច្បាប់ ដែល​ហៅថា ​គម្រប​ព្រៃឈើ​នោះ តាម​ការប៉ាន់​ស្មាន មាន​ចំនួន ៩ ឃុំ ​ស្មើនឹង ៥៦​ ភូមិ ស្មើនឹង ៦.៣៨៤ គ្រួសារ គិត​ជា​ផ្ទៃដី ១២.២​៦០ ហិកតា​។

​សម្តេច តេ​ជោបាន​មានប្រសាស​ន៍ឱ្យដឹង​ថា បន្ទាប់​ពី​ការចែក​ប័ណ្ណ​នេះ​ហើយ ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ នឹង​បន្ត​ធ្វើ​ទៅលើ​ផ្ទៃដី​ប្រមាណ ១០.​៦៩៥ ហិ​កតា ស្មើនឹង​ ​៤.៩៤២​ គ្រួសារ​ទៀត​។ 
​ទាក់ទងនិ​ងបញ្ហាបែង​ចែកដីធ្លីនេះ​ដែរ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​បាន​មានប្រ​សាសន៍ឱ្យដឹង​ថា "​បញ្ហា​របស់​យើង​នេះ គឺ​មក​ផែនទី​កំណត់​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ដែល​ជា​ឧបស័គ​រារាំង និង​នាំឲ្យមាន​បញ្ហាដីធ្លី​។សម្តេចតេជោ​បញ្ជាក់ថា​ តំបន់​ដែល​កំណត់​ថា ជា​គម្រប់​ព្រៃឈើ​នោះ មិន​មាន​ឈើ​ទេ តែ​បែរ​ចា​មាន​ដំឡូង​មី កៅស៊ូ ស្វាយចន្ទីរ​ ពោត និង​ស្រូវ ជាដើម​។ ដូច្នេះ​ទុក​ផែនទី​នោះទុក​ម្ខាងសិន ចាំ​ចប់​ការ​វាស់​វេន​ដីធ្លី​រួចហើយ​ ចាំ​គូស​ឡើងវិញ​"​។​

​សម្តេច តេ​ជោបាន​លើកឡើង​ថា "​ដី​នៅ​រមាសហែក ដែល​ដាក់​បញ្ចូល​ក្នុង​ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី​នេះ មិនមែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ទេ ប៉ុន្តែ​វា​ជា​កំហុស​រដ្ឋ​ទៅវិញ​។ ដី​នេះ ជា​ប្រភេទ​ដី ដាក់​ក្នុង​ប្រភេទ​ដី​អ​វិនិយោគ ចំការកៅស៊ូ​ពាម​ជាំ​ង ( អូររាំងឪ )​។ រឿងនេះ កើតឡើង​ស្រដៀង​គ្នា នឹង​រឿង​ចំការកៅស៊ូ នៅ​បឹងកេត ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​ស្ទើរតែ​យក​ដី​ផ្នូរ​ខ្មោច​សាច់ញាត្តិ​របស់​ខ្ញុំ យកទៅ​ដាក់​ដេញថ្លៃ​...​។ ពេល​មួយ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ មើល​ទូរទស្សន៍ សឹងតែ​ស្រក់​ទឹកភ្នែក ដោយ​ឃើញ​ពលរដ្ឋ​នៅ​រមាសហែក សុំ​អង្វរក​គេ សុំ​ដក​ដំឡូង​សិន មុន​នឹង​ឈូសឆាយ​នោះ​។ អីចឹង ដំ​បូ​ងផុត យើង​ផ្តល់​អាទិភាព​ទៅលើ​ការវាស់វែង ចែក​ដី​ដល់​ប្រជាព​លរដ្ឋ ហើយ​ក្រុមហ៊ុន សុខចិត្ត ឬ​មិន​សុខចិត្ត រឿង​របស់​អ្នកឯង​ទេ​។ ចង់​ធើ​តទៅទៀត ក៏​ធើ​។ ដក​ខ្លួន​ថយ ក៏​សុំ​អញ្ជើញ​ដក​។ យើង​មិន​មាន​នយោបាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទេ​។ តែ​កំហុស​នៅទីនេះ គឺ​មិនមែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ដែរ តែ​ជា​កំហុស​របស់​រដ្ឋបាល ដែល​រដ្ឋ​ត្រូវ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ​។ ឧទា​ហរណ៍​ថា ក្រុមហ៊ុន បាន​ទទួល​ដី​សម្បទាន ​១.០០០ ​ហិកតា តែ​វា​ជាន់​លើ​ដី​ប្រជាពល​រដ្ឋ ព្រោះ​អា​យើង​គូស​ផែនទី ផ្អែក​លើ​ដី​គម្រប​ព្រៃឈើ បាន​វា​ចេញ​អីចឹង​។ អីចឹង បើ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន ១.០០០ ហិកតា ហើយ​ជាន់​លើ​ដី​ប្រជាពលរ​ដ្ឋ ៥០០ ហិក​តា គឺ​ត្រូវ​វាស់​យក​តែ​ម្តង ( ចែក​ឲ្យ​ប្រជាព​លរដ្ឋ ) តែ​ធ្វើ​តែ​កន្លែង​មិនទាន់​មាន​ការដាំដុះ​ទេ យើង​កាត់​យក​។ អីចឹង សល់ ៥០០ ​ហិកតា​ទៀត បើ​ក្រុមហ៊ុន​ធ្វើ​ក៏​ធ្វើ តែ​បើ​ក្រុមហ៊ុន​មិន​យក ក៏​យើង​ទុក ចែកជូន​ប្រជា​ពលរដ្ឋ​ទៀត​"​។​

​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាស​ហែក​កន្លងមក ដែល​នាំ​ដល់​ការចាប់ខ្លួន​ឧត្តមសេនី​យ៍​ផ្កាយ​មួយ​ម្នាក់ ដាក់ពន្ធ​នាគារ ក្នុង​រឿង​ដីធ្លី​អនុប្បយោគ ដែល​សម្តេច​បាន​ចុះហត្ថលេខា ​កាលពី​ឆ្នាំ​២០០៩ ​ដើម្បី​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ តែ​មិន​ត្រូវបាន​ផ្តល់​ឲ្យ​ទេ ត្រូវបាន​ឈ្មួញ​ដី វាស់វែង​លក់ តាម​ការ​រត់​ការ​របស់​ជីដូន​របស់​សម្តេច​ទៅ​វិញ​។​
សម្តេចតេ​ជោមានប្រ​សាសន៍​ថា "​ខ្ញុំ​បាន​ចុះហត្ថលេខា ធ្វើ​​អនុប្បយោ​គ តាំងពី​ឆ្នាំ​២០០៩ ដើម្បី​ចែក​ដល់​ប្រជាព​លរដ្ឋ នៅ​រមាស​ហែក​នេះ គឺពាក់ព័ន្ធ​នឹង​ជីដូនមួយ​របស់​ខ្ញុំ​ផ្ទាល់ ឈ្មោះ អា​ឃ្លាំង ដែល​មាន​ឈ្មោះ​ពិត​ថា ឌី​ឃ្លាំង  ជា​ជីដូនមួយ​ខាង​ម្តាយ​។ អីចឹង​ដី​នោះ មិន​ត្រូវបាន​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​ទេ ដោយសារ​តែ​ក្រុម​នោះ វា​ស់ដី យក​ទៅលក់​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ព្រមាន​ថា "​ខ្ញុំ​នឹង​តាម​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ ក្នុង​រឿង​កិបកេង​ដី​នេះ យកទៅលក់ នៅ​ស្រុក​រមាស​ហែក ដើម្បី​ចាប់​ដាក់គុក​។ អីចឹង​ស្រាវជ្រាវ​លើ​អា​ឧត្តមសេនីយ៍​ប៉ូលិស​ផ្កា​យ​មួយ ដែល​ជាប់គុក​នោះ ហើយ​ស្រាវជ្រាវ​ទាំង​អា​ឃ្លាំង យក​មក​ទៀត​..."​។

​ទោះជា​យ៉ាងណា​ សម្តេច តេ​ជោ បាន​គូសបញ្ជា​ក់ថា "​កំហុស​ក្នុង​បញ្ហា​ដីធ្លី​នោះ ( ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ប៉ះ​ដី​ប្រជាពលរដ្ឋ ដែល​នាំឲ្យ​កើត​ជម្លោះ ) កន្លងមក ក៏​មិនមែន​ជា​កំហុស​របស់​ចៅហ្វាយខេត្ត​ដែរ ដោយសារ​តែ​យើង​បាន​ដកហូត​សិទ្ធិ​របស់​គាត់​អស់រលីង​តែម្តង តាមរយៈ​អនុក្រឹត្យ​លេខ ១១៨​។ អនុក្រឹត្យ​នោះ មិន​ត្រូវបាន​អនុវត្ត​ទេ វា​ធ្លាក់​លើ​រដ្ឋបាល​ព្រៃឈើ ឬ​ក្រសួង​កសិកម្ម ឬក៏​ក្រសួងបរិស្ថាន ក្នុង​ការដេញថ្លៃ ឬក៏​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​...​។ នេះ​ជា​កំហុស​មួយ គួរឲ្យ​សោកស្តាយ ក្នុង​រយៈពេល​កន្លង​មក​ទៅ​។ តាមពិត​ចៅហ្វាយខេត្ត​និមួយៗ ក៏​ចង់​បាន​ដី ចែក​ឲ្យ​ប្រជាជន​របស់​គាត់​ដែរ​"។
ឯកឧត្តម​ ជៀង​ អំ អភិ​បាលខេត្ត​ស្វាយរៀងឲ្យ​ដឹងថា ក្នុងការអនុវត្ត​គោល​នយោបាយ​ចាស់ ស​កម្មភា​ពថ្មីលើកំណែទំ​រង់ដីធ្លី ​ជាពិសេស ​បទបញ្ជាលេខ​ ០១ របស់រា​ជរដ្ឋាភិបាល​និងអនុ​សាសន៍ដ៏ ខ្ពង់ខ្ពស់រ​បស់ស​ម្តេចអគ្គ​មហាសេ​នាបតី​តេជោ​ហ៊ុនសែន ​និងគោលកា​រណ៍ ណែនាំរប​ស់ក្រសួងរៀប ​ចំដែនដី ​នគរូបនីយ​កម្ម និងសំណ​ង់រដ្ឋ​បាលខេត្តបាន​រៀបចំបង្កើ​តគណៈ​កម្មការចុះវា​ស់វែងដី ​ដើម្បី ​ផ្តល់កម្ម សិទ្ធិជូ​នប្រជា​ពលរដ្ឋនៅ​ក្នុងស្រុករមា​សហែក ដោយ​មានការចូ​លរួមពីក្រុមយុ​វជនស្ម័គ្រចិត្ត ​សម្តេច​តេជោចំនួ​ន ៣៦ នាក់ចែ​កជា ៣ ​ក្រុមនិងអ្នក​បើកបរ ២​ នាក់។ ឯកឧត្ត​មបន្ត​ថាក្រុមការ​ងារ បាន​ធ្វើកា​រចុះវាស់​វែងដីទំ​ហំ ៣៥០ ​ហិកតា ​ដែលកា​ត់ចេញ​ពីដីស​ម្បទានសេ​ដ្ឋ កិច្ចរបស់​ក្រុមហ៊ុន ​អានម៉ារឌីគ្រុ​ប និងដីអ​នុប្បយោ​គជាង ៤៧៤ ​ហិកតា​សំរាប់ជាដីស​ម្បទាន​សង្គមកិច្ច​។
នេះ​គឺជា​លើកទី​ ៤ ​ដែល សម្តេ​ចតេជោ​នាយករដ្ឋមន្រ្តី​អញ្ជើញ​ចុះសំណាល​សាកសួរ​សុខទុក្ខ ​និងចែក​ប័ណ្ណកម្ម​សិទ្ធដីធ្លីចែ​កជូនប្រ​ជា ពលរដ្ឋ​នៅតាមទី​ប្រជុំជន ​រាជធានី ​ខេត្តក្នុង​ប្រទេសកម្ពុជា​ ដែលក្នុង ​នោះលើ​កទី ១ សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីនិង​លោកជំទា​វកិត្តិ ព្រឹ​ទ្ធបណ្ឌិ​ត អញ្ជើ​ញចែក ជូនប័ណ្ណ​កម្មសិទ្ធិដី​ធ្លីជូនប្រជាព​លរដ្ឋចំនួ​ន ៥៦០ ​គ្រួសារស្មើនឹង​ ៨៩០ ប័ណ្ណរ​ស់នៅឃុំ ស្រែ​ចារ និងឃុំ​ ២ ធ្នូស្រុក​ស្នូលខេ​ត្តក្រចេះកា​លពី​ថ្ងៃទី ២១ កញ្ញា ​ឆ្នាំ២០១២ ។លើ​កទី ២ ចែកជូន​ប្រជាពល​រដ្ឋចំនួ​ន ៥៩៤​ គ្រួសារ​ស្មើនឹងប័​ណ្ណកម្ម​សិទ្ធិ ​៩៧២ ​ប័ណ្ណ រស់នៅ​ឃុំឆ្នាល់​មាន់ស្រុកគា​ស់ក្រឡខេត្តបា​ត់ដំបងថ្ងៃទី ​៣០​ កញ្ញាឆ្នាំ​ ២០១២ និង​លើកទី​ ៣ ចែកប័​ណ្ណកម្មសិ​ទ្ធិជូនប្រ​ជាពលរដ្ឋចំនួ​ន ៦៨៥ ​គ្រូសារនៅខេ​ត្តពោធិ៍សា​ត់ស្មើ នឹ​ងប័ណ្ណ​កម្ម សិទ្ធិចំនួ​ន១០៨៦ប័​ណ្ណ​៕