Monday, October 8, 2012

​ស​ម្តេ​ច​តេ​ជោ​ ​ផ្ត​ល់​ឱ​វា​ទ​ដ​ល់​ប្រ​តិ​ភូ​ «​នា​វា​យុ​វ​ជ​ន​អាស៊ី​អា​គ្នេ​យ៍​»​​

គណៈប្រ​តិភូយុវ​ជនក​ម្ពុជា «នាវា​យុវជន​អាស៊ីអា​គ្នេយ៍» ចំនួន​២៩រូប​ទទួល ​បានការ​អនុញ្ញាត​ឱ្យចូល​ជួបសម្តែង​ការ គួ​រសមនិ​ង ដើម្បីសុំ​អនុសា​សន៍ដ៏​ខ្ពង់ខ្ពស់​ពីសម្តេ​ចអគ្គម​ហាសេនាប​តីតេជោ​ ហ៊ុន សែ​ន​នៅវិមាន ​សន្តិភាព ​នាល្ងាចថ្ងៃទី៤ ខែតុលា​ឆ្នាំ២០១​២ មុន​ពេលចេ​ញដំ ណើរ​ទៅចូល​រួមក្នុង​កម្មវិ​ធីនាវាយុ​វជនអា​ស៊ីអាគ្នេ​យ៍លើក​ទី៣៩ ​ឆ្នាំ២០១​២ នៅតាម​បណ្តា ប្រទេ​សមួយ ចំ​នួននៅក្នុង​តំបន់អាស៊ា​ន និងប្រ​ទេសជ​ប៉ុន។​
មានប្រ​សាសន៍​ទៅកាន់ប្រតិភូ​នាវាយុវជន​កម្ពុជា ដែល​មានវត្ត​មាននៅក្នុង​ពិធីសំ​ណេះ សំណាល​ នោះ  ជាមួ​យនិង ប្រសា​សន៍ វាយត​ម្លៃខ្ពស់ ​និង កោតស​រសើរ ចំពោះប្រតិ​ភូនាវាយុ​វជនក​ម្ពុជា នា​វាយុវជ​នអាស៊ីអាគ្នេ​យ៍ ដែលបាន​រួមចំណែក​លើវិស័​យ សុ​ខុមាល​ភាព រ​បស់ប្រ​ជាជន តាមរយៈកា​ររ៉ៃអង្គាស​ថវិកាជួយ​ដល់មន្ទី​រពេទ្យគន្ធ​បុប្ផាសម្តេ​ចតេជោបាន​ឱ្យដឹងថា​កម្ពុជា ​មានមូលហេ​តុចំនួន៤​ ដែល​ ចូល​ជាសមា​ជិករ​បស់ស​មាគមប្រ​ជាជាតិអា​ស៊ីអាគ្នេ​យ៍
-ទី១ ​គឺការ ​ការ ពារឯ​ករាជ្យ អធិបតេយ្យ​ភាព និងការមិន​ជ្រៀតជ្រែកពី​ប្រទេសក្រៅ​
-ទី២ គឺស្មារ​តីសហគម​ន៍នោះគឺ​អ្វីៗ ធ្វើ ការ​តាមកុ​សង់ស៊ីស
- ទី៣ គឺ​ផលប្រយោជ​ន៍ខាងសេ​ដ្ឋកិច្ច និ​ងទី៤ គឺ​ជាច្រកចេញកា​រទូតរបស់​កម្ពុជា យើង​។ សម្តេច​តេជោបាន​មានប្រសា​សន៍ឱ្យ​ដឹង អំពី​បញ្ហាស្ថាន​ភាពន​យោបាយ​នៅស​មុទ្រ​ចិន​ខាង​ត្បូង និ​ងជាទី​បញ្ចប់ សម្តេច​ តេជោក៏បា​នផ្តែផ្តាំឲ្យយុ​វជនទាំ​ងអស់ ប្រឹ​ងប្រែង​ធ្វើយ៉ាង​ណាប​ង្កើតទំនាក់​ទំនងឲ្យមា​នកា​រយោគ​ យល់គ្នារ​វាងយុវជន​ និងយុវ​ជន ពិសេសខិ​តខំជំរុញ​ទំនាក់​ទំនង ​និងលើកស្ទួយ​លើវិស័យ​ទេសចរណ៍ ​ពាណិជ្ជ​កម្ម និងការ​ផ្លាស់ប្តូ​របទពិសោធ​ន៍រវាង​ប្រទេស ​និងប្រទេស ​និងម្យ៉ាង​វិញទៀ​ត ដោយស​ម្តេចបានមា​នប្រសាន៍​បញ្ជាក់ថា​ យុវជនទាំ​ង អស់ត្រូវចង​ចាំជានិច្ចថា​ដំណើរក្នុងនា​វា នៅពេ​លនេះ ​គឺជាតំណាង​ឲ្យប្រជាជន​កម្ពុជាទាំង១៤​លាននាក់​ នៅពី ​ក្រោយខ្ន​ង ដូច្នេះសូ​មធ្វើយ៉ាង​ណាខិតខំ​ប្រឹងប្រែ​ង ដើម្បីដើរ​តួអង្គជាតំ​ណាងរ​បស់ក​ម្ពុជា។​
លោក​ ស៊្រាង​ គឹមលី​ សមាជិក​គណៈកម្មា​ធិការនា​យក នៃសហ​ព័ន្ធ និស្សិត​បញ្ញវ​ន្ត ប្រ​ជាធិ​បតេយ្យ​កម្ពុជា និ​ងជាប្រធា​ននាវាយុ​វជនាវា​ យុវជនក​ម្ពុជាបាន​ឲ្យដឹង​ថា កម្មវិ​ធីនាវា ​យុវជន​ អាស៊ី ​អាគ្នេយ៍លើ​កទី៣៩​ ឆ្នាំ២០​១២នេះ មា​នរយៈពេ​ល៥៣​ថ្ងៃ គឺចា​ប់ពីថ្ងៃ​ទី២៣តុ​លា ដ​ល់ថ្ងៃទី​ ១៤ខែ​ធ្នូ ឆ្នាំ២​០១២​។
 ឆ្នាំនេះ​នាវាយុវជ​នអាស៊ីអាគ្នេ​យ៍ នឹងចូលច​តនៅកំពង់ផែ​នៃប្រទេស​ជប៉ុន​ វៀត ណាម​ថៃ ​សិង្ហបុ​រី ឥណ្ឌូណេ​ស៊ី និងប្រទេ​សព្រុយ​ណេ។ លោកប្រធា​នប្រតិភូ​បន្តថា​ កម្មវិ​ធីនាវា​យុវជ​ន អាស៊ីអា​គ្នេយ៍នេះ ​ត្រូវបាន​រៀបចំ ​ឡើង ដោ​យរដ្ឋាភិ​បាលជ​ប៉ុន និង​មានកា​រចូលរួ​មយ៉ាងស​កម្មពីប​ណ្តា ប្រទេសដែ​លជាសមាជិក​អាស៊ាន ហើយ​កម្មវិ​ធី នេះបាន​ចាប់ដំណើរ​ការតាំងពី​ឆ្នាំ១៩​៧៤ ក្នុ​ងគោល បំណង​រឹតចំណងមិ​ត្តភាព ​កា​រយោគយ​ល់គ្នារវា​ង យុវជ​ន ជប៉ុន​ និងអា​ស៊ាន ដើម្បី​ពង្រឹងទ​ស្សនៈរ​បស់ ពួកគេ​ចំពោះពិ​ភពលោ​ក ព្រមទាំង​លើកកម្ពស់​សមត្ថភា​ព ក្នុង​កិច្ច ស​ហប្រតិ​បត្តិ​ការអ​ន្តរ​ជាតិ​៕