Thursday, December 20, 2012

សន្និសីទ​អង្គការ​​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ផ្តល់គោ​រមងា​បរិបាល​​កិត្តិយស​ជូនសម្តេច​តេជោ

គោរមងារ​ «បរិបាល​​កិត្តិយស​ដ៏ចំណាន​នៃអង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន» ​(AFEO​ Di​sting​uished ​Honorary Patron) ត្រូវបាន​ប្រកាស​ប្រគល់​ជូន​ សម្តេច​អគ្គ​មហា​សេនា​​បតីតេ​ជោ ហ៊ុន សែន ​​នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង មេ ដាយ​វិស្វករកិតិ្តយ​សឧត្តុង្គ​ឧត្តម​អាស៊ាន (AFEO Distinguished Honorary Fellow) ត្រូវបានប្​រគល់ជូន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី ​​រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តីនារ​សៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១២ដោយ អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ក្នុងពិធីបិទ​សន្និសីទ​ដែលប្រារព្ធ​ធ្វើនៅ​រាជធានីភ្នំពេញ។



អស់រយះ​ពេល​៣ថ្ងៃ​ចាប់​ ពីថ្ងៃទី១៦ដល់​ថ្ងៃទី១៩​ក្រុម​ប្រឹក្សា​ភិបាល​នៃគណៈ​វិស្វករ​កម្ពុជា​ក្នុង​ នាម​ជាម្ចាស់​ផ្ទះបានរៀប​ចំកិច្ចប្រជុំ​អង្គការសហព័ន្ធ​វិស្វកម្ម​អាស៊ាន​ លើកទី​៣០នៅ​​​​រាជ​​ធានីភ្នំពេញ​ក្រោម​ប្រធាន​បទអត្ថ​ប្រយោជន៍ នៃ​សមាហ​រណកម្ម​សេវា​​វិស្វកម្មសម្រាប់​បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​ដែលមាន​​ការអភិវឌ្ឍ​តិចតួច ដោយមាន ​គណៈប្រតិភូមក​ពីស្ថាប័ន​វិស្វករ​ដែលជា​សមាជិក​នៃអង្គ​ការស​​ហព័ន្ធ​ វិស្វកម្ម​អាស៊ាន​ជិត១០០០​នាក់​ក្នុងនោះ​ប្រតិ​ភូ​កម្ពុជា​​៥០០ នាក់ និង ​មកពី​ប្រទេស​ប្រុយ​ណេ​១៣នា​ក់​​ ប្រទេស​ឥណ្ឌូ​នេស៊ី ៤៤ នាក់ ម៉ាឡេស៊ី​ ៩៧នាក់​ មីយ៉ាន់ម៉ា ១៦៨ នាក់ ឡាវ២ នាក់ ហ្វីលីពីន ៣៩ ​សង្ហបុរី៤៧ នាក់ ថៃ ៤៤ និង​ប្រតិភូ​មកពីប្រទេស​ផ្សេងៗ​ ចំនួយ​៣១ នាក់ទៀត​ រួមមាន​ពីប្រទេស​ជប៉ុន ៩ នាក់ ហុងកុង​ ៤​នាក់​ កូរ៉េ៤​ នាក់ ទីម័រ២​ នាក់ ឥណ្ឌា២​ នាក់ អូស្ត្រាលី​ ៤ នាក់ អាមេរិកកាំង​ ៤ នាក់ តៃវ៉ាន់២ ​នាក់ និង សាធារណៈ​រដ្ឋប្រជា​មាណិតចិន ១ នាក់។


ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបិទ សន្និសីទ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើកទី​៣០ ឯកឧត្តម ​បណ្ឌិត​សភាចារ្យ សុខ អាន​ ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃ​គណៈវិស្វករ​កម្ពុជាផង​ដែរបានមាន​ ប្រសាសន៍​វាយតំលៃ​កិច្ចប្រជុំ​ថាជា​ ព្រឹត្តិការណ៍ បញ្ចាក់​ឱ្យឃើញ​​នូវស្មារ​តីរួបរួម ​សាមគ្គី និង​សហការ​គ្នាយ៉ាង​ជិតស្និទ្ធ​រវាងវិស្វក​រគ្រប់វិស័យ​ក្នុងតំ​បន់ ។


ក្នុងនាម​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន​ ឯកឧត្តមបណ្ឌិត​ សុខ អាន​ បានមាន​ប្រសាន៍វាយ​តំលៃថា​ អង្គការសហព័ន្ធ​វិស្វកម្ម​អាស៊ានបាន​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​រួមវិភាគ​ ទាន​ នាំមកនូវ​ការ​យល់ដឹង​អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន តាមរយះ​ការ​ជំរុញ​នូវការ​សមាហរណកម្ម​ក្នុងតំបន់​ ធ្វើអន្តរ​សកម្មរ​វាងបណ្តា​វិស្វករ ​និង​ ការចល័ត​កំលាំង​ពលកម្ម​ជំនាញជា​ពិសេស​តាមរយៈ​ការជួយ​សម្រួល​ និង ផ្តល់​ឱកាស​ស្មើភាព​ចំពោះវិស្វករ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ដែល​មានការ​ អភិវ​ឌ្ឍតិច​នូវឱកាស​ស្មើភាព​ក្នុងការ​អនុត្តន៍​វិជ្ជាជីវៈរបស់​គេនៅក្នុង​ ម្លុក​សហគមន៍​អាស៊ាន ដោ​យ​អនុលោម​ទៅតាម​ទិសដៅនៃ​សេវាសេរី ​ភាវូបនីយកម្ម​ក្នុង​តំបន់​ និង​ ក្នុង​ពិភព​លោក។


ឯកឧត្តម​បណ្ឌិត​ សុខ អាន​ បានមាន​ប្រសាន៍​ផ្តល់ជា​អនុសាសន៍​ថាវិស្វករ​ ជាស្ពាន​​សម្រាប់​តភ្ជាប់​បច្ចេកវិទ្យា​ វិទ្យា​សាស្ត្រ​ទៅនឹងជីវភាព​សង្គម​ និង​តម្លៃ​វប្បធម៌។  ក្នុង​ន័យ​នេះ​ វិស្វករ​​ត្រូវ​​​​តែ​​​ចូល​រួម​ឱ្យកាន់​តែសកម្ម​ក្នុងការ​ផ្លាស់​ប្តូរ​ យោបល់ និង​បទ​ពិសោធ​ជា​មួយ​វិស្វករ​​ដទៃ​ទៀត​  ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​របស់ខ្លួ​ន​ទាំង​ទ្រឹស្តីនិង​ការ​អនុវត្ត។ តាមរយៈ​​ការ​ចុះ​​​បញ្ជី​​ទទួល​ស្គាល់​គ្នាទៅ​វិញ​ទៅមក​របស់​អង្គកា​ រសហព័ន្ធ​វិស្វកម្ម​អាស៊ាន​ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ វិស្វករ​នៃ​បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំងអស់​ នឹង​​មានឱ​កាសធ្វើការ​ជាមួយ​​គ្នា រៀន​សូត្រ​ពីគ្នាទៅ​វិញទៅមក​ ក្នុង​ការ​​លើកកម្ពស់សមត្ថភាព​របស់ខ្លួន​ ក៏ដូចជាក្នុងការលើកស្ទួ​យការអភិវឌ្ឍ​​សេដ្ឋកិច្ចសង្គម​ និង​បង្កើន​បាន​នូវភាព​សុខដុ​មរមនា​ក្នុងតំបន់​ជាលក្ខណៈ​មហាគ្រួសា​រតែមួយ។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ​និង​ក្នុងនាម​​ក្រុមប្រឹក្សា​​គណៈ​វិស្វករ​​កម្ពុជា​ ឯកឧត្តម​ បណ្ឌិត​ សុខ អាន​ បានមាន​ប្រសាសន៍​ថា ខ្ញុំសូម​ជំរុញ​និង​លើក​​ទឹក​ចិត្ត​ឱ្យគណៈ​វិស្វករ​កម្ពុជា ដែល​ជាសមា​ជិក​របស់អង្គការ​សហព័ន្ធ​​វិស្វកម្ម​​អាស៊ាន​ សូមយក​ឱកាស​ដ៏ប្រពៃ​នេះ បង្កើន​​ការយក​ចិត្តទុកដាក់​ខ្ពស់​ដល់ការ​សិក្សា​ស្រាវជ្រាវ​ ប្រមូលផ្តុំ​ និងចង​ក្រង​ឯកសារ ​ដើម្បីជា​មូលដ្ឋាន​គ្រឹះសម្រាប់​រូមចំណែក​ដល់ការ​លើក​កម្ពស់​កម្រិត​ សមត្ថភាព​ជំនាញ បច្ចេកទេស ​និង​វិជ្ជា​​ជីវៈដល់​​វិស្វករ​ក្នុងគ្រប់​វិស័យ។ ជាមួយ​គ្នានេះ​ដែរ​ ខ្ញុំ​​សូម​ឱ្យអង្គការ​សហព័ន្ធ​វិស្វកម្ម​​អាស៊ាន​ បន្តវប្បធម៌​ចែករំលែក​ដ៏ប្រពៃ​នេះ ​ដើម្បីជំរុញឱ្យ​​វិស្វករក្នុង​តំបន់មាន​សមត្ថភាព​ទៅតាម​ស្តង់ដារ​អន្តរជាតិ ​ និងអាចដើរទាន់​ការអភិវឌ្ឍ​​ផ្នែក​​បច្ចេកវិទ្យា​វិទ្យាសាស្រ្ត​នៃបណ្តា​ ប្រទេស​ជឿន​លឿន​ក្នុង​សាកល​លោក។​ ខ្ញុំមាន​ជំនឿយ៉ាង​មុតមាំ​ថា ​កិច្ចស​ហប្រតិបត្តិការល្អរ​វាង​សមាជិក​នៃអង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន នឹ​ងក្លាយជាកម្លាំង​ចលករ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និងមាន​​សក្តានុ​ពល​​ក្នុង​​ការ​ជំរុញឱ្យ​វិស័យ​សេវាវិស្វកម្ម​នៅក្នុង​ តំបន់បោះ​ជំហាន​ទៅមុខ​ប្រកប​ដោយ​ជោគជ័យ។


ឯកឧត្តម​ សុទ្ធ​ បញ្ញា ​អគ្គលេខាធិការ​រង​នៃគណៈ​វិស្វករ កម្ពុជា​តាង​នាម​ឯកឧត្តម​ ប្រាក់ មិន​ អគ្គលេខាធិការ​នៃគណៈ​វិស្វករ​ និង ជាប្រធាន​សន្នីទ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​លើក​ទី៣០ បានឱ្យ​ដឹងថា​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន ​ត្រូវបាន​បង្កើតឡើង​នៅឆ្នាំ​១៩៧៣ ដោយស្ថាប័ន​​វិស្វកម្ម​ថៃ ស្ថាប័នវិស្វ​កម្ម​​ម៉ា​ឡេស៊ី និង​ស្ថាប័ន​វិស្វកម្ម​សឹង្ហបុរី​ ហើយ​ស្ថាប័ន​វិស្វកម្ម​​កម្ពុជា ​ដែលបច្ចុប្បន្ន​បានប្តូរ​ឈ្មោះទៅជា ​«គណៈវិស្វករ​កម្ពុ​ជា»​ បានចូលជា​សមាជិក​​នៃ​អង្គការ​នេះនៅ​​ឆ្នាំ២០០១។  អង្គការ​​សហព័ន្ធ​​វិស្វកម្ម​អាស៊ាននេះ​ មានតួនាទី​យ៉ាងសំខាន់​ក្នុងដំណើរ​ការសមាហរ​ណកម្ម​សេដ្ឋកិច្ច​ ​តាមរយៈការ​​​សម្រប​សម្រួល​ឱ្យវិស្វក​រក្នុង​ប្រទេសមាន​ការ​អភិវឌ្ឍ​តិចតួច ទទួល​បាន​ឱកាស​ស្មើៗ​គ្នាក្នុង​ការ​ប្រកប​​វិជ្ជាជីវៈ​ដោយសេរី​ ក្នុងតំបន់​អាស៊ាន ​ស្របនឹង​ទិសដៅ​សេរីភាវូ​បនីយកម្ម​សេវាក្នុង​តំបន់និង​​ក្នុងពិភព​លោក។ នេះជា​គោលដៅ​ស្របតាម​ចក្ខុវិស័យ​នៃការ​កសាង​សហគមន៍​អាស៊ាន​​ក្នុង​ពេលអនាគត​ ​ដ៏ខ្លីខាង​មុខ៕