Monday, January 7, 2013

សន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ថ្លែងក្នុងឱកាសបើកសន្និបាតគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ



សន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​និងជាប្រធានគណៈពង្រឹងខេត្តតាកែវ
ថ្លែងក្នុងឱកាសបើកសន្និបាតគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣


 ថ្ងៃនេះក្នុងនាមគណកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី​សោមនស្សរីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបានចូលរួមជាអធិបតីនៃការ​បើកមហាសន្និ​បាតគណកម្មារធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវដ៏មហោឡារឹកនេះ។
  អង្គសន្និបាតជាទីមេត្រី!
សន្និបាតរបស់យើងនាពេលនេះគឺជួនគ្នាជាមួយនឹងឱកាសដែលប្រជាជនទូទាំងសាកល លោក ដែល​​​កំពុងសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីសាកល២០១៣ ដោយឡែក ក៏ ជា ឱកាស​​ដែល​ប្រជា​ជនកម្ពុជាទូទាំងប្រទេសបានកំពុងត្រៀមខ្លួនចូលរួមរីករាយជាមួយគណបក្ស ប្រជា ជនក្នុង​ឱកាសនៃការប្រារព្ធខួបលើកទី៣៤នៃថ្ងៃជោគជ័យ៧មករា១៩៧៩-២០១៣ ដែល​ជ័យ​ជំនះនេះ ​គួប​ផ្សំជាមួយការ​ដាក់ចេញ​ដោយ​នូវ​គោល​នយោ​បាយ​ដ៏ត្រឹម​ត្រូវ​ជាបន្ត​បន្ទាប់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំជា​ពិសេស​ក្រោយុទ្ធ​សាស្រ្ត​ឈ្នះ​ឈ្នះ​របស់​រាជ​រដ្ឋា​ភិ​បាល ​​កម្ពុជា​ក្រោម​មគ្គុទេសន៍​ប្រកប​ដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហា​សេនាបតី​សម្តេច​តេជោ​ហ៊ុន​ សែន ​បានប្រែ​ក្លាយជ័យជំនះនេះ​ជាមូលដ្ឋានគ្រឺះ​យ៉ាងរឹ​ង​មាំនៃ​ការ​កសាង​សន្តិភាព ការបង្រួមបង្រួមជាតិ ការកសាងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការ​អភិវឌ្ឍន៍​នៅ​ទូទាំងប្រទេស។
ជាមួយនឹងមោទនភាពខាងលើសន្និបាតនេះក៏ជាពេលវេលាដ៏សមស្របមួយដែលប្រទេសកម្ពុជាយើងកំពុងតែត្រៀមរៀបចំការបោះឆ្នោតសាកលនាថ្ងៃ ទី២៧ ខែកក្កដាឆ្នាំ២១៣ខាងមុខនេះ ដែល នោះ​គឺជា​កម្មវត្ថុចម្បងនៃការបើកសន្និបាតនេះ ដើម្បីយើងអាចឆ្លុះបញ្ចាំងពិនិត្យមើលឃើញពី ចំណុច ខ្លាំង ចំណុច​ខ្សោយ បញ្ហាប្រឈម ក៏ដូចជាឱកាសនានាដើម្បីយើងអាចចេញនូវទិសដៅ ភារកិច្ចក៏ដូច​ផែន​ការ​ការងារ​ដ៏សម​ស្រប​ដើម្បី​ឲ្យ​គណបក្សរបស់យើងរក្សាបាននូវប្រៀបខ្លាំង ប្រៀបឈ្នះឈាន​ទៅ​ទទួល​​បានជោគគជ័យ និងមាន​លទ្ធភាពបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាបនតទៀតក្នុងបណ្តា​អាណត្តិខាងមុខនេះ។​
            អង្គសន្និបាតជាទីមេត្រី!
          លោកជំទាវ ឯកឧត្តម លោក លោកស្រី!
 ក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាបានសម្រេចបាននូវជោគជ័យដ៏​ត្រចះ​ត្រចង់ជាបន្តបន្ទាប់នៅក្នុងប្រវត្តិរបស់ខ្លួន ដោយបាន​ផ្តើម​ចេញ​ពីការ​ប្រមូល​ផ្តុំកម្លាំង​ស្នេហា​ជាតិ តស៊ូ​រំដោះជាតិពីអាណានិគមនិយមបារាំង ការដាក់នឹមត្រួតត្រាររបស់ចក្រពត្តិនិយមអាមរិក រំដោះ ប្រទេស​ចេញ​ពីរបបប្រល័យពូជសាសន៍ បន្តទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យ ពូជ សាសន៍ និងចុង​ក្រោយ​គឺបាននាំមក​វិញនូវលទ្ធិ​ប្រជាធិ​បតេយ្យ​សេរីពហុបក្សជូនប្រជាជាតិកម្ពុជា ទាំង មូល និង​បាននាំយកមេដឹកនាំខ្មែរក្រហមទៅតុលាការអន្តរជាតិដើម្បីយកទៅកាត់ទោស។
            នៅក្រោមនយោបាយឈ្នះឈ្នះ​របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​សែនដែលជាមគ្គុទេសន៍ ​ដឹកនាំមួយរូបរបស់គណបក្ស ប្រទេសកម្ពុជាក្នុងមួយទស្សវត្តន៍ចុងក្រោយនេះបានកំពុងទទួល​បាន​នូវ ផ្លែផ្កានៃការអភិវឌ្ឍន៍​ដោយសារកត្តាគន្លឺះនៃការរក្សាបាននូវ​សុខសន្តិភាពទូទាំងផ្ទៃប្រទេស គ្មាន​ការ​បែងចែកទឹកដី រក្សា​បាន​នូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាព​ក្រីក្រជូនប្រជាជនស្របតាមផែនការយុទ្ធសាស្រ្តចតុកោណដោយត្រូវ​សម្រេច​ឲ្យ​​បានក្នុងអត្រា១%ជារៀងរាល់ឆ្នាំ។
            ដោយឡែកនៅកំឡុងមួយអាណត្តិទី៣កន្លងទៅនេះ គណបក្សយើងក៏បានសម្រេចបាននូវ ជោគជ័យ​គួជាទីមោទនៈនៃបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខេត្តរាជធានីអាណត្តិទី១ក៏ដូចជាការបោះ ឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិទី៣ ការដោះស្រាយនូវនូវបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជោគ​​​ជ័យ​នៃការអនុវត្តកម្មវិធី​នយោបាយរបស់គណបក្សក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាល​​ដែល​នាំមកនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាជោគជ័យនៃការកើនឡើងនូវតួនាទីដែលមិនអាចខ្វះ​បានលើ​ឆាក​អន្តរជាតិរបស់កម្ពុជាពិសេស កម្ពុជាបានប្រើប្រាស់នូវតួនាទីរបស់ខ្លួនក្នុងថានៈជា​ប្រធាន​ប្តូរវេន​អាស៊ានប្រកបដោយសក្តានុពលនិងមានប្រសិទ្ធិភាពដោយបានរៀបចំឲ្យមាននូវកិច្ច​ប្រជុំអន្តរ​ជាតិ​ធំៗ និងអាចបញ្ចៀសបាននូវអារិភាពក្នុងតំបន់លើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកសាងលិទ្ធិ​ប្រជាធិប​តេយ្យនៅប្រទេសភូមា។ល។
          អង្គសន្និបាតជាទីមេត្រី!
            ដើម្បីឲ្យសុខសន្តិភាព ការអភិវឌ្ឍន៍ និងមោទនភាពជាតិនៅតែបន្តស្ថិតស្ថេរនៅលើទឹកអង្គរ​នៃ​យើង គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែមាន​តួនាទី​ជាចាំបាច់ក្នុងឋានៈជាអ្នកមានសិទ្ធិសម្រេច​នូវ​ជោគ​វាសនា និងអនាគតរបស់​ប្រទេស​និង​ប្រជាជន​កម្ពុជា ពោលគឺត្រូវតែមានគណបក្សប្រជាជន​កម្ពុជា​ជា​អ្នកដឹកនាំប្រទេស​ ​ព្រោះថា​មាន​គណបក្ស​ប្រជា​ជន​កម្ពុជាដឹកនាំប្រទេស គឺមានការបង្រួមបង្រួម​ជាតិ​ផ្សះផ្សាជាតិ មានគណបក្ស​ប្រជាជន​កម្ពុជា​គឺមាន​សុខសន្តិភាព មានគណបក្សប្រជាជនកម្ពុជាគឺ​មាន​ការអភិវឌ្ឍន៍ មានគណ​បក្ស​ប្រជាជនកម្ពុជា​គឺ​រក្សា​បានបាននូវស្ថេរភាពរាជបល្ល័ង្គ  និងមានកិត្តិយស សេចក្តីថ្លៃថ្នូលើឆាកអន្តរជាតិ។
          អង្គសន្និបាតជាទីមេត្រី!
            យើងនឹងមិនអាចទទួលបាននូវជោគជ័យ​ក៏មិនអាចសម្រេចបានតាមគោលដៅខាងលើដែរ បើយើង​គ្មានការរៀបចំឲ្យបានត្រឹមត្រូវនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និង ការធ្វើសកម្មភាព​នៅ​តាម​មូលដ្ឋាន។             ជាមួយគ្នានេះក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់ប្រជាជនមហាជនសមាជិក​សមាជិការ​គណបក្សគ្រប់ជាន់ថ្នាក់ ដោយឡែកនៅក្នុងមូលដ្ឋានខេត្តតាកែវកន្លងមក ស្មារតីនៃការ​ចូល​រួម និងការ​បរិច្ចាក​ធនធានទាំងថវិកានិងពេលវេលារបស់លោកជំទាវ ឯកឧត្តម សមាជិកា សមាជិក​ក្រុមការងារ​ពិតជា​បាន​រួម​​ចំណែកយ៉ាងធំធេងនៅក្នុងបេសសកកម្មដ៏ថ្លៃថ្លានេះ។
            ទន្ទឹមនឹងការ យកឱកាសនេះដើម្បីថ្លែងនូវអំណគុណចំពោះការចូលរួមវិភាគទានលោកជំទាវ ឯកឧត្តម លោក​លោកស្រីកន្លងមក ខ្ញុំក៏សូមរំលឹកជូនសមាជិកា សមាជិកអង្គ​សន្និបាត​ប្រើប្រាស់​អង្គ​សន្និបាត​នេះ​ឲ្យមានជាគុណប្រយោជន័សម្រាប់គណបក្សទាំងមូលដោយត្រូវពិភាក្សារកឲ្យឃើញនូវ​ចំណុច​ខ្លាំង ចំណុចខ្សោយ​ឱកាស ការគម្រាមកំហែង ទាំងរបស់គណបក្សយើងទាំងរបស់​គណ​បក្ស​ប្រឆាំង ដើម្បីយើងអាចដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពមួយដែលសមស្របធានា​បាន​នូវ​ជោគ​ជ័យនៅ​ពេលបោះឆ្នោតខាងមុខនេះ។
          អង្គសន្និបាតជាទីមេត្រី!
            លោកជំទាវ ឯកឧត្តម លោក លោកស្រីអ្នកនាងកញ្ញា!
            បើទោះជាលទ្ធផលនៃការបោះឆ្នោតកន្លងមកបង្ហាញថា គណបក្សយើងនៅតែមានប្រៀបខ្លាំង ប៉ុន្តែ​លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៣កន្លងនេះ ទាមទារឲ្យយើងមាន​ការ​សិក្សា​ឲ្យ​បានហ្មត់ចត់។​ពិតណាស់យើងបានសិក្សានិងបានដាក់ចេញនូវវិធានការជាច្រើនជាបន្ត​បន្ទាប់​​រួច​មក​ហើយលើករណីនេះ ប៉ុន្តែគួរបានដកពិសោធន៍​បន្ថែមទៀត និងគួរបានរៀនសូត្រពីកត្តានានា​ដែល​​ជះ​ឥទ្ធិ​ពល​អវិជ្ជមានដល់លទ្ធផលនេះដើម្បីយើងអាចបញ្ជៀសបានក្នុងពេលបោះឆ្នោតខាងមុខ។
ចាប់បីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត២៧កក្កដាឆ្នាំ២០១៣ និងក្រោយពេលបោះឆ្នោតយើងមាន​ការ​ងារ​ជាច្រើដែលត្រូវបំពេញតាមជំហ៊ាន។ ដើម្បើធានាភាពជោគជ័យនៃការងារទាំងនោះ ខ្ញុំសូមដាក់ជូន​អង្គសន្និបាតសម្រេចនូវភារកិច្ចដូចខាងក្រោម៖
            ១ - ឆ្លងនិងអនុមត្តិរបាយការណ៍ស្តីពីលទ្ធផលនៃការងារអនុវត្តកម្មវិធីនយោបាយរបស់គណ​បក្ស​​ឆ្នាំ ២០០៨-២០១៣
            ២- ឆ្លងនិងអនុមត្តិទិសដៅភារកិច្ចឆ្នាំ២០១៣
            ៣ -ពិនិត្យលើបញ្ហាមួយចំនួនត្រៀមបោះឆ្នោតជាតិថ្ងៃទី២៧កក្កដាឆ្នាំ២០១៣
            ខ្ញុំសង្ឃឹមថា សមាជិការ សមាជិកអង្គសន្និបាតទាំងអស់នឹងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំបំពេញភារកិច្ចពិសេសក្នុងរយៈពេលមួយថ្ងៃនេះឲ្យបានទទួលផ្លែផ្កាប្រកបដោយស្មារតី ទទួលខុសត្រូវនិងមានមនសិកាខ្ពស់។
            ជំនួសមុខឲ្យគណអធិបតីខ្ញុំសូមប្រកាសបើកអង្គសន្និបាតចាប់ពីពេលនេះតទៅ។
                                                                                                                       
                                                                                                            សូមអគុណ