Monday, January 7, 2013

សន្តិភាព​រយៈពេល​៣៤ ឆ្នាំក្រោយថ្ងៃរំ​ដោះ​៧មករា ឆ្នាំ១៩៧៩ ពិត​ជាកើត​ចេញ ​ពី​គុណ​បំ​ណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា



នៅខេត្ត​តាកែវ នាព្រឹក​ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៣នេះ ថ្នាក់ដឹក​នាំមន្រ្ដីរាជ​ការ កង​កម្លាំប្រដាប់​អាវុធ ប្រជា​ពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុ​សិស្ស យ៉ាង​ច្រើនកុះករបានអញ្ជើញមកចូលរួមក្នុង​ពិធី​មីទ្ទីញអបអរសាទរ​ខួប​អនុស្សាវរីយ​លើកទី៣៤ថ្ងៃជ័យជំនះ​​៧មករា១៩៧៩-៧មករា ២០១៣ ក្រោមអធិបតី​​ភាព​ឯកឧត្តម​ណ្ឌិត​សភាចារ្យ សុខ អាន សមា​ជិក​គណៈ​អចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្ស​​ប្រជាជនកម្ពុជា និងលោកជំទាវ ។
ឯកឧត្តម ស្រី បេន គណៈអភិបាល​ខេត្តតាកែវ បានអានសន្ទរកថា របស់សម្ដេច​អគ្គមហា ពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា​ផ្ញើរជនរួមជាតិ ដោយរំលឹកឡើងវិញអំពីប្រវត្តិ​ប្រទេស​ជាតិ ដែលត្រូវ​ធ្លាក់ចូល​ក្នុងរបប​វាលពិឃាដ​ដ៏ឃោឃៅ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​កាប់​សម្លាប់ ធ្វើ​ទារុណកម្ម មក​លើ​ប្រជាពលរដ្ឋ ព្រមទាំង​បានបំផ្លិច​បំផ្លាញហេដ្ឋាចនា​​សម្ព័ន្ធ​សង្គម រហូត​ធ្លាក់​ដល់​កំរិត​សូន្យ។ ប៉ុន្តែ ដោយសា​រគុណ​បំណាច់​ដ៏ធំធេង​របស់គណបក្សប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហា​ទាំង៣​ជា​ប្រមុខ បានដឹក​នាំចលនា​តស៊ូ រំដោះជាតិមាតុភូមិ និង​ប្រជាជន​ឲ្យរួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧មករាឆ្នាំ១៩៧៩ ព្រមទាំង​បាន​ធ្វើ​ការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីក​ចំរើន​ឡើងវិញជាបន្ដ​បន្ទាប់​រហូតដល់​​បច្ចុប្បន្ន ។
មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាសនោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជា​ថ្ងៃប្រវត្តិសាស្រ្ដ​ដែល​បានរំដោះប្រជាជាតិ​ឲ្យរួចផុត​ពីរបបប្រល័យ​ពូជ​សាសន៍ ​​ហើយជន​រួមជាតិ​គ្រប់រូបដែល​បានឆ្លង​កាត់ហើយ​មិនអាច​​បំភ្លេច​​បាននូវ​រឿងរ៉ាវ​ដ៏សែន​ជូចត់​នៃ​របប​ដ៏សែន​ឃោរឃៅ កាប់​សម្លាប់​ប្រជាតិ​ខ្លួនឯង​គ្មានរើសមុខ ប្រើ​​​​មនុស្សឲ្យធ្វើការដូច​សត្វ ​និង​ធ្វើ​ទារុណកម្ម​យ៉ាងព្រៃ​ផ្សៃបំផុត។ ដូចនេះ​គប្បីបង​ប្អូន​ប្រជាពលរដ្ឋគ្រប់រូប​ដែលមាន​វ័យ​ចំណាស់  ហើយ​​បានឆ្លងកាត់​ក្នុងរ​បបក​ម្ពុជា​ប្រជាធិ​បតេយ្យមិនត្រូវខ្លាចនឹងនិយា​យរឿង​ហេតុទាំងឡាយ​ដែល​បាន​​កើតឡើងប្រាប់​កូនចៅ​របស់​យើង​ជំនាន់ក្រោយៗ​ ឲ្យបានដឹង​អំពីការ​ពិត​នៃរបប​ប្រល័យ​ពូជសាស​ន៍​​ នោះឡើយ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ បានមាន​ប្រសាសន៍បន្ដទៀតថា៖ បន្ទាប់​ពីប្រទេស​ជាតិត្រូវបានរំដោះវិស័យ​ទាំងអស់​ត្រូវបាន​ស្តារ ស្ថាបនា កសាង និងអភិវឌ្ឍន៍​តាមជំហានៗ​រហូត​ទទួល​បាន​សន្ដិភា​បរិបូរណ៍​នៅចុង​ឆ្នាំ១៩៩៨​ក្រោម​នយោបាយ​ឈ្នះឈ្នះរបស់​ ស​ម្ដេច​តេជោ ហ៊ុន សែន ព្រម​ជា​មួយ​នឹង​សមិទ្ធផល​ជាច្រើនបាន​ទទួលនូវភាពរីកចំរើន លូតលាស់​លើគ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណា​ចក្រ ជាពិសេស​នៅ ក្នុងដំណាក់​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​កំណើន​សេដ្ឋកិច្ច​​មានការ​កើនឡើង​គួរឲ្យ​កត់​សំគាល់ ។
ឆ្លៀតក្នុង​ឪកាស​នោះដែរ​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក៍បាន​ជួយ​ឧបត្ថម្ភ ម៉ូតូចំនួន ៥គ្រឿង កង់ ​និង​ថវិកាមួយ​ចំនួន​ដល់​ជ័យលាភី​ដល់កីឡាករ​ប៉េតង់អ្នក​សូត្រ​កំណាព្យ ​និងអ្នក​និពន្ធ​កំណាព្យ​​ ព្រមទាំង​បានប្រគល់​ប័ណ្ណកម្មសិទ្ធ​ដីធ្លី ជូនដល់ប​ងប្អូន​ប្រជាពល​រដ្ឋ មក​ពីស្រុក​គិរីវង់ ជានិម្មិ​រូប​នាកាស​នោះផងដែរ ៕