Friday, May 10, 2013

សេច​ក្តី​ប្រកាស​ព័ត៌មាន៖ សារ​មន្ទីរ​មេត្រូ​ប៉ូលី​តែន (Metropolitan Museum) នៅទីក្រុង​ញ៉ូវ​យ៉ក សំរេច​ប្រគល់​រូបបដិមា​ខ្មែរ​មក​ឱ្យ​កម្ពុជាវិញ

ក្រោយពីការពិភាក្សាជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តីមក សារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក នៅពេលថ្មីៗនេះ បាន​សំរេច​ចិត្តប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវ រូបបដិមាថ្មពីរនៃសតវត្សរ៍ទី ១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួច ចេញ​ពី​ប្រាសាទ​ចិន នៅកោះកែរ អំឡុងពេលនៃសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ទី៧០។

រូបទាំងពីរនេះ ជាផ្នែកមួយនៃរូបបដិមាមួយក្រុមដែលតំណាងឱ្យការប្រយុទ្ធតស៊ូដ៏ល្បី ល្បាញរវាង ភីម (Bhima) និងឌូរីយោដាន (Duryodhana) នៃរឿងព្រេងមហាភារតះ (Mahabharat) ហើយដែលត្រូវបានគេកាច់បំបាក់យ៉ាងឃោរឃៅចេញពីជើងទម្ររបស់វា និង​បញ្ជូន​ចេញទៅសារ មន្ទីរ និងការសន្សំទុកឯកជននានាជុំវិញពិភពលោក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៣ សារមន្ទីរ Metropolitan បាន​ដក​ស្រង់​សំដី​នាយក​របស់​ខ្លួន​លោក​ Thomas P. Campbell ថាៈ «សារមន្ទីរប្តេជ្ញា ចិត្តអនុវត្តយ៉ាងហ្មត់ចត់នូវបទដ្ឋាននៃទីកន្លែងដើម គឺមិន​គ្រាន់​តែទៅ​លើ​របស់​ដែល​ទើប​ទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការសិក្សាស្វែងយល់ពីការងារក្នុងការប្រមែប្រមូលសន្សំ ទុក​របស់​ខ្លួន​ដ៏យូរ​យារ​មក​ហើយ​ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែប្រព្រឹត្តទៅដើម្បីសិក្សា ស្វែង​យល់​ឱ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​បាន​ទៅ​លើប្រវត្ត​នៃ​កម្ម​សិទ្ធិ​ផង​ដែ​រ»។ នេះជាករណីមួយ ដែលក្នុងនោះព័ត៌មានបន្ថែម... បានធ្វើឱ្យសារមន្ទីរពិចារណាទៅលើភាពពិតជាក់ស្តែងដែល មិន​បាន​ដឹង​នៅ​ពេល​ដែលបានទទួលនិងចាត់វិធានការ...។ ក្នុងការបញ្ជូនត្រឡប់មកវិញនូវរូប បដិមាទាំងពីរនេះ លោក Thomas P. Campbell នា​យក​សារ​មន្ទីរ Metropolitan បានមាន ប្រសាសន៍ថា៖ “...សារមន្ទីរកំពុង​តែពង្រឹង​ទំនាក់​ទំនង ល្អ ដែលខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹង​ស្ថាប័នអ្នក​សិក្សា​ស្រាវជ្រាវ និង​សហសេវិកកម្ពុជា ក៏ដូចជាការជំរុញ និងបន្តនូវ​ទំនាក់ ទំនងល្អព្រមទាំងកិច្ច​ពិភាក្សា​ល្អរវាងគ្នា និងគ្នា”។

ឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានគេដកស្រង់សំដីនៅ ក្នុងសារព័ត៌មាន International herald Tribune ពីថ្ងៃទី ៤-៥ ខែ​ ឧសភា ឆ្នាំ២០១៣ ថា៖ «កាយវិការ ខាងលើនេះ បាន​បង្ហាញ​ឲ្យ​ឃើញនូវកម្រិតក្រមសីលធម៌ និង​ការ​អនុវត្ត​បែប​វិជ្ជា​ជីវៈដ៏ត្រឹមត្រូវ របស់សារមន្ទីរ Metropolitan ដែលកិច្ចការនេះត្រូវបានគេដឹងឮជាទូទៅ។ ករណីនេះ ក៏នឹងជួយ ពង្រឹង​នូវ​សហ​ប្រតិ​បត្តិ​ការ​ដ៏ល្អឥតខ្ចោះ រវាងសារមន្ទីរ Metropolitan និងសហភាគីកម្ពុជាក្នុង វិស័យបេតិកភណ្ឌវប្បធម៌»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈ​កម្មា​ធិការបេតិកភណ្ឌពិភពលោក បានថ្លែងនៅឯទី ស្នាក់ការអង្គការ UNESCO នៅប៉ារីស ថ្ងៃនេះថា «យើងសូមយកឱកាសដ៏ឧឡារិកនេះ ដើម្បី សំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសារមន្ទីរ Metropolitan នៅញ៉ូវយ៉ក ដែល​បាន​ចេញ​សេក្តីសំរេចចិត្តគួរឱ្យស្ញប់ស្ញែងក្នុងការប្រគល់ជូនមក វិញនូវសម្បត្តិវប្បធម៌បុរាណខ្មែរដែលមិនអាចកាត់ថ្លៃបាន និង​ដែល​តំណាង​ឱ្យ​ផ្នែក​មួយនៃ ព្រលឹងជាតិកម្ពុជា»។ យើងក៏សូមអរគុណរដ្ឋាភិបាលអាមេរិកផងដែរ ដែលបានផ្តល់នូវការគាំទ្រ របស់​ខ្លួន​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងនេះ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរនានា និងការប្រមូល ទុក​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នូវ​សម្បត្តិ​វប្បធម៌​ជុំវិញ​ពិភពលោក ធ្វើតាមគំរូក្នុងការផ្តល់ទៅម្ចាស់ ពេញសិទ្ធិដើមវិញនូវសម្បត្តិវប្បធម៌ ដែលត្រូវបានគេលួចប្លន់យកទៅ ហើយ​នេះ​ក៏ជា​ផ្នែក​មួយ នៃយុទ្ធនាការពិភពលោកក្នុងការការពារបេតិកភណ្ឌវប្បធម៌។

ការបញ្ជូនត្រឡប់មកវិញនូវរូបបដិមាទាំងនេះ អាចត្រូវបានគេឲ្យតម្លៃទៅលើការខិតខំ ប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះមិនត្រឹមតែជាជោគជ័យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាជោគជ័យ និងជាមោទនភាពរបស់ប្រជាជាតិ កម្ពុជាទាំង​មូលផងដែរ ។

  រាជធានីភ្នំពេញ ថ្ងៃ ៩ ខែ ឧសភា ឆ្នាំ២០១៣
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស