Friday, November 1, 2013

បេតិកភ័ណ្ឌ​វប្បធម៌​និង​ធម្ម​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​បាន​ក្លាយ​ជា​គោល​ដៅ​សក្តានុ​ពល​លើ​វិស័យ​​ទេស​ចរណ៍​កាន់​តែ​ខ្លាំងក្លា​មិន​ថា​ក្នុង​តំបន់​និង​នៅ​លើពិ​ភព​លោក​នោះ​ទេ

សន្និសីទ​អ​ង្គ​ការ​ទេសចរណ៍​ពិភព​លោក​ថ្នាក់​តំបន់​ ស្តីពី​ការ​អភិវឌ្ឍន៍​ទេសចរណ៍​រមណីដ្ឋាន បេតិកភ័ណ្ឌ វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​ប្រព្រឹត្ត​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃគឺ​គិត​ចាប់​តាំងពី​ថ្ងៃទី ០១  ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ​សណ្ឋាគារ​សុខាល័យ​អង្គរ​​ខេត្តសៀមរាប​ ក្រោម​អធិប​តីភាព​ឯកឧត្តម បណ្ឌិតស​ភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយ​​មាន​​តំណាង​មន្រី្តម​ក​ពីប្រទេសជិត ​៣០​ដែល​មាន​​តំបន់​វប្បធម៌​ទេសចរណ៍​ ធម្មជាតិ ​នោះ​បាន​មក​ចូល​រួម​បើក​សន្និសីទ​ថ្នាក់​តំបន់នេះ។

ឯកឧត្តម ថោង ​​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​ក្នុង​សន្និសីទ​នេះថា៖ ​ទេសចរណ៍​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត​បាន​ផ្តល់​នូវ​វប្បធម៌​បេតិកភ័ណ្ឌ​ធម្មជាតិ​និង​ជីវៈចំរុះ​។ ​វប្បធម៌ ក្នុង​ន័យ​នេះ​គឺ​មាន​សារៈ​សំខាន់​បំផុត​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​លើ​សកល​លោក​នៅ​ក្នុង​សកម្មភាព​ជាតិ​ផង​ដែរ​។​ ក្នុង​នោះ​កម្ពុជា​ក៏​មាន​ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​បង្ហាញ​ពីការ​អភិវឌ្ឍន៍​លើវិស័យ​នេះ។​

ឯកឧត្តម​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ ការអភិវឌ្ឍន៍​ទេសចរណ៍​វប្បធម៌ និង​បេតិកភ័ណ្ឌ​ធម្មជាតិ​គឺជាបញ្ហា​មួយ​ដែល​ត្រូវលើក​ឡើង​នៅ​ក្នុង​ប្រទេស​ជាសមាជិក​នៃអង្គ​ការ​ទេសចរណ៍​ពិភពលោ​ក​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចេរភា​ព។ សន្និសីទ​នេះ​នឹង​ត្រូវ​សិក្សាជា​ច្រើន​ទៀត​ជាមួយ​បញ្ហា​ប្រទេស​ច្រើន​ដែល​ចូល​រួម​ក្នុង​ពេល​នេះ។​

លោកស្រី អាន ឡឺម៉ែត្រ (Anne Lemaistre) តំណាង​អង្គការ​យូនីស្កូ​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា​យើង​ជួប​ជុំគ្នា​ថ្ងៃនេះដើម្បីចែករំលែក​បទ​ពិសោធន៍​ទាំង​អស់​គ្នា​ទៅ​ដោយ​ភាព​ជោគជ័យ​មួយ​ប្រកប​ដោយ​ចេរភាព​ហើយ​ជាយុទ្ធសាស្ត្រមួយប្រកប​ដោយការ​គ្រប់​គ្រង​បេតិកភ័ណ្ឌ​ និង​វប្បធម៌​ធម្មជាតិ​និង​ទេសចរណ៍​គឺផ្សា​ជាប់​គ្នា​។

លោកបណ្ឌិត តាឡឹប វីហ្វាល់ (Tableb Rifai )​អគ្គ​លេខា​ធិការ​អង្គការ​ទេសចរណ៍​ពិភព​លោក​បាន​អោយ​ដឹង​ថា ដូច​យើង​ដឹង​ស្រាប់​ហើយ​កម្ពុជា​ជា​ប្រទេស​ដ៏រុងរឿង​មួយ​ដែល​មាន​ប្រាសាទ​អង្គរ​វត្ត​ និង​បេតិកភ័ណ្ឌ​ជា​ច្រើន​ដ៏​សំខាន់។​ កិច្ច​សហការ​រវាង ​WTO និង​កម្ពុជា​មាន​ជាយូរ​មក​ហើយ។ ការ​ធ្វើដំណើរ​  និង​ទេសចរណ៍​គឺ​ជា​ចរន្តមួយ​នៅលើ​ពិភព​លោក​យើង​នេះដែល​មាន​មនុស្ស​១០០​លាន​នាក់​នៅឆ្នាំ​២០១២។ ទេសចរបាន​តាំង​ចិត្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ពីតំបន់​មួយ​ទៅ​តំបន់ មួយ​​បើទោះ​ណា​មាន​ជួប​គ្រោះធម្មជាតិ​យ៉ាង​ណា​ក៏ដោយ។

ថ្លែងទៅកាន់​សន្និសីទ​នេះ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន មាន​ប្រសាសន៍​គាំទ្រ​និង​លើក​សរសើរ​ដល់​​​អង្គ​ការយូនីស្កូ និងអង្គការ WTO ដែល​បាន​ជ្រើស​រើស​យក​ខេត្ត​សៀម​រាប​តំបន់​អង្គរ​ធ្វើ​ជាទីក​ន្លែង​ប្រជុំ​ដ៏​មា​ន​​​ សារៈ​សំខាន់​នេះ។ យើង​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​បរិស្ថាន​ទៅលើ​បេ​តិកភ័ណ្ឌ​។ ទេសចរ​បៃតង​គឺ​ជា​ការ​ជំរុញ​ផង​ដែរទៅ​លើ​ចីរភាព​ក្នុង​តំបន់​ដូច​ជា​ការ​នាំគ្នា​ដំាដើម​ឈើជា​ដើម​ «ទេសចរម្នាក់ ដាំដើមឈឺមួយដើម»​

ឯកឧត្តម​ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា កម្ពុជា​មានគោល​នយោបាយ​បើកចំហរ​ជើងមេឃ ដែលជា​ការ​ផ្តួច​​ផ្តើមគំគិត​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន សំរាប់​ទាក់​ទាញភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើងគួរ​ឲ្យកត់​សំគាល់​នូវចំនួន​ទេសច​រដែល​ឡើង​រហួត​គួរឲ្យ​កត់សំគាល់។

សន្និសីទ​នឹង​បន្ត​ពិភាក្សា​ការ​ងារ​រយៈ​​​ពេល​២ថ្ងៃ​ចាប់​ពីថ្ងៃទី​១នេះ​ដល់​ថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០១៣​ជា​បន្ត​ទៀត​ដោយ​ឡែក​ក្នុង​នាម​ជាម្ចាស់​ផ្ទះ​ក្រុម​គណៈ​ប្រតិភូ​ទាំង​អស់​ត្រូវ​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ផងដែរ៕