Tuesday, July 22, 2014

ការចរចា រវាងថ្នាក់ដឹកនាំកំពូលគណបក្ស​ប្រជាជន​-​សង្គ្រោះ​ជាតិ បានចាប់ផ្តើមចរចា​នៅព្រឹកនេះ

រូបភាព៖ PV, Mr. Kok Ky
ភ្នំពេញ: កិច្ចប្រជុំ​រវាងថ្នាក់ដឹកនាំកំពូលនៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានចាប់​ផ្តើម​ជួបចរចាគ្នា ដើម្បីទម្លុះទម្លាយ​ភាពជាប់​គាំងន​យោ​បាយនៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធសភា ដោយមាន​សមាសភាព​ម្ខាងៗ ៨ រូប​ក្នុងនោះមាន​ថ្នាក់ដឹកនាំ​កំពូល ៣ រូប អម​ដោយ​ក្រុម​ជំនួយការ ៥ រូប ម្ខាង​។​
រូបភាព៖ PV, Mr. Kok Ky
រូបភាព៖ PV, Mr. Kok Ky
​    ​
​លោក​ព្រុំ សុខា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឲ្យដឹងថា សមាស ភាព ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​ចរចា នៅ​ថ្ងៃ​ទី​២២ ខែកក្កដា រួមមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក​សាយ ឈុំ​។ ចំណែក​ក្រុម​ជំនួយការ មាន​ចំនួន ៥ រូប គឺ លោក​ប្រាក់ សុខុន លោក សោម សឿន លោក សក់ សេដ្ឋា លោក កើត រិទ្ធ និង​រូបលោក (​ព្រុំ សុខា​)​។​
​    ​
​លោក ព្រុំ សុខា បានបញ្ជាក់​ថា ការប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គឺ​ដើម្បី​បញ្ចប់​បញ្ហា​ទាំងឡាយ ក្រោយ​ការបោះឆ្នោត ផ្អែក​លើ​កិច្ចព្រមព្រៀង​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤​។​
​    ​
​ចំណែក​លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឲ្យដឹងថា ថ្នាក់ដឹកនាំ​កំពូល​គណ​បបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា រួមមាន​៖ លោក សម រង្ស៊ី លោក កឹម សុខា និង​លោក ប៉ុល ហំ​ម​។ ចំណែក​ក្រុម​ជំនួយការ មាន​ចំនួន ៥ រូប គឺ​លោក សុន ឆ័យ លោក គួ​យ ប៊ុន​រឿន លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង​រូបលោក ( យ៉ែម បុញ្ញ​ឫទ្ធិ )​។​
​    ​
រូបភាព៖ PV, Mr. Kok Ky
លោក យ៉ែម បុញ្ញ​ឫទ្ធិ បានបញ្ជាក់​ថា របៀបវារៈ​ដែល​ត្រូវ​យក​ទៅ​ជជែក​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការជជែក​ពិភាក្សា​លំអិត ទៅលើ​ការបញ្ចប់​វិបត្តិ​នយោបាយ ជា​កញ្ចប់​រួម ហើយ​រាល់​បញ្ហា​ទាំងអស់ គឺ​ត្រូវ​យក​មក​ជជែក​ពិភាក្សា​។ គណបក្ស​សង្គ្រោះ​ជាតិ មានជំនឿថា កិច្ចប្រជុំ​ចរចា​នេះ នឹង​អាច​ដោះស្រាយ​ជាប់គាំង​នយោបាយ​ជិត ១​ឆ្នាំ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ បើ​ទុក​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស ចេះ​តែ​បកស្រាយ​ទៅ គឺ​ជជែក​អត់​ចេះ​ចប់​ទេ​៕​ 


ដោយ: មុនី​រាជ
រូបភាព៖ PV, Mr. Kok Ky
រូបភាព៖ PV, Mr. Kok Ky
រូបភាព៖ PV, Mr. Kok Ky
រូបភាព៖ PV, Mr. Kok Ky