Tuesday, July 22, 2014

ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ​ និងជួបពិភាក្សាគ្នានៅវិមានព្រឹទ្ធសភា វេលាម៉ោង៩ ព្រឹកនេះ

ការពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ គឺជា​ពេល​វេលា​មួយ​ដ៏មាន​សារ​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ ដែលចង់​បាន​នូវការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ ឯកភាពជាតិ និងជាការ​ចង់​ឃើញ​ខ្លាំង​បំផុត​នូវភាព​​សុខដុម​នីយកម្ម​នៃសង្គម​ជាតិទាំងមូល!

ប្រជា​ពលរដ្ឋខ្មែរ បានផ្តល់ក្តី​សង្ឃឹមទៅ​លើសមាស​ភាព​នៃថ្នាក់​ដឹកនាំដែល​នឹងត្រូវ​ចរចាគ្នា ក្នុងការស្វែង​រក​ដំណោះ​ស្រាយ ដើម្បីបញ្ចប់​នូវស្ថាន​ភាព​តាន​តឹង​ អោយបានវិលមករកការឯកភាពជាតិទាំងមូល។