សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា
បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ដឹកនាំដោយ លោក John G. Rice អនុប្រធានក្រុមហ៊ុន
General Electric ចូលជួបសំដែងការគួរសម
និងពិភាក្សាការងារ។
ក្រោយពីជំនួបបានបញ្ចប់ដែលធ្វើឡើងនៅវិមានសន្តិភាព
ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៨កញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត
ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ៖ លោក ចន បានគោរពជំរាបជូនសម្តេចតេជោ
នាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានគោលបំណងធ្វើយ៉ាងណាជាផ្នែក មួយនៃព្រះរាជាណាចក្រកម្ពុជា
ហើយក្រុមហ៊ុននឹងត្រៀមខ្លួនរៀបចំ ធ្វើយ៉ាងណាអាចចូលរួមក្នុងក្នុងការអភិវឌ្ឍកម្ពុជា
ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។ លោកបន្តថា ក្រុមហ៊ុនបានសង្កេតឃើញថា
អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ។ក្នុងន័យនេះ ក្រុមហ៊ុនកំពុងតែចូលរួមចំណែកក្នុ្ងងការបណ្តុះបណ្តាលធនធានមនុស្ស
ទៅតាមស្ថាប័ននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ចន រ៉ៃ
ក៏បានគោរពអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សុំស្វែងយល់ពីអាទិភាព ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន
សែន បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន General Electric ដែលបានជួយដល់កម្ពុជា
រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស
ជាពិសេសនៅក្នុ្ងងក្រសួងសុខាភិបាល។ សម្តេចបានជំរាបជូនលោក ចន ផងដែរ អំពី
អាទិភាពទាំង៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានទី១ធនធានមនុស្ស ,ទី២វិស័យកសិកម្ម
ដែលផ្តោតការយកចិត្តទុកដាក់ លើបញ្ហាទឹក ,ទី៣ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន
និងទូរគមនាគមន៍ និងអាទិភាពទី៤គឺអគ្គិសនីតែម្តង៕