ដោយ៖
រត្ន័ សណ្ដាប់
នៅថ្ងែទី០៥
ខែកញ្ញា ឆ្នាំ២០១៤ ជាថ្ងៃដ៏ស្រស់បំព្រងសម្រាប់យុវជន ជាពិសេសសិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រទុតិយភូមិឬបាក់ឌុកទទួលបាននិទ្ទេស
A ចំនួន១១នាក់ តាមកំណែទម្រង់របស់ក្រសួងអប់រំក្រោមពាក្យស្លោកថា «
អ្នកចេះ គឺជាប់ អ្នកមិនចេះគឺធ្លាក់» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន
អនុញ្ញាតឲ្យចូលជួបនៅអគាររដ្ឋាភិបាលវិមានសន្ដិភាព។
នៅក្នុងពិធីដ៏ប្រពៃថ្លៃថ្លានេះ
សម្ដេចតេជោ បានសម្ដែងនូវការកោតសរសើរលើកទឹកចិត្ដនិងផ្ដល់ជូននូវអាហារូបករណ៍របស់សម្ដេច
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតដល់ពួកគេម្នាក់ៗ ព្រមទំាងថវិកា៣០០០ដុល្លារ ម៉ូតូ១គ្រឿង
កុំព្យូទ័រ១គ្រឿងតម្លៃ១២៥០ដុល្លារ ជាសក្ខីភាពបង្ហាញថា ជានិច្ចកាលសម្ដេចតែងបានចាត់ទុកវាសនាប្រទេសជាតិត្រូវពឹងផ្អែកលើយុវជនជាអ្នកបន្ដវេន។
យុវជនជាកម្លាំងស្នួលនូវគ្រប់សកម្មភាពការអភិវឌ្ឍជាតិ ដូចប្រសាសន៍របស់សម្ដេចបានថ្លែងនៅថ្ងៃទី០២ ខែសីហា
ឆ្នាំ២០១៤ ក្នុងពិធីបិទសន្និសីទអន្ដរជាតិលើកទី៥
ស្ដីពីភាពជាអ្នកដឹកនាំនៃបញ្ញាវន្ដឆ្នើមឆំា្ន២០១៤ ថា « ជោគវាសនារបស់មនុស្សម្នាក់ៗ
គឺត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនដោយពឹងផ្អែកលើសមត្ថភាព
និងការប្ដេជ្ញាចិត្ដដើម្បីឲ្យសង្គមមានការអភិវឌ្ឍដែលជាទិសដៅការងារចម្បងរបស់យុវជនទំាងអស់គ្នា»។
ចំពោះលទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាដែលត្រូវបានសង្គមសាទរនេះ
គឺពិតជាបានមកពីការខិតខំប្រឹងប្រែងត្រងត្រាប់រៀនសូត្រស្ដាប់ការអប់រំទូន្មានរបស់លោកគ្រូ
អ្នកគ្រូ ក៏ដូចជាចូលរួមយ៉ាងសកម្មពីក្រុមគ្រួសារ ឪពុក ម្ដាយរបស់ពួកគេ។
ផ្ទុយទៅវិញ
ចំពោះការរិះគន់ណាមួយរបស់ក្រុមប្រឆំាងមកលើកម្មវិធីកំណែទម្រង់វិស័យអប់រំក្រោមការជួយបន្ទរពីប្រព័ន្ធឃោសនាគំាទ្របក្សប្រឆំាងរបស់វិទ្យុអាស៊ីសេរី
ដែលត្រូវគេបានមើលឃើញថាកម្មវិធីនេះ ចាប់ផ្ដើមកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នំា២០១៤
គឺគ្រាន់តែជាសកម្មភាពបំផុសបំផុលញុះញាង់
ទាក់ទាញយុវជនឲ្យងាកមកចូលរួមក្នុងសកម្មភាពបម្រើនយោបាយរបស់បក្សប្រឆំាង
ក្នុងទិសដៅប្រមូលយុវជនទុកធ្វើបាតុកម្ម បង្កអស្ថេរភាពសង្គម រំាងស្ទះដល់ការអភិវឌ្ឍប្រទេសដើម្បីបម្រើនូវមហិច្ឆតាល្មោភអំណាចរបស់ក្រុមខ្លួន
ដូចពួកគេធ្លាប់បានអនុវត្ដកាលពីពេលកន្លងមកថ្មីៗនេះតែប៉ុណ្ណោះ។
ដូច្នេះ ភាពជាយុវជន គឺពិតជាមានសារ:សំខាន់ណាស់ សម្រាប់សម្ដេចតេជោ ដែលលោកតែងតែបង្ហាញនូវភាពជិតស្និទ្ធយកចិត្ដទុកដាក់អាណិតស្រលាញ់ចំពោះយុវជន
តាមរយៈការសាងសង់សាលារៀននៅគ្រប់ភូមិដ្ឋាន ច្រកល្ហកផុសទ្បើងនៅទូទំាងប្រទេស
ហាក់ដូចជាទេពនិមិត្ដដើម្បីបណ្ដុះបណ្ដាលនូវធនធានមនុស្សតំាងពីដើមរៀងមក គឺដើម្បីជំរុញការផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនម្នាក់ៗឲ្យមានសមត្ថភាពធ្វើ កិច្ចការបានច្រើនជាងមនុស្សមួយរយនាក់ដទែទៀត
ដែលដេករង់ចំាតែព្រេងវាសនានោះ៕