ដោយៈ លី គាំ
អស់រយ:ពេញមួយឆ្នាំគត់ ដែលក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល
បានសំដែងចេញនូវភាពហិង្សារបស់ខ្លួនតាមដងផ្លូវ និងទីលានសាធារណ: ពិសេសទីលានប្រជាធិបតេយ្យ។ ប៉ុន្តែថ្មីៗនេះ ក្រុមប្រឆាំងបានយកទីវត្តអារាម(វត្តសាមគ្គីរង្សី) ដែលជាកន្លែងសក្ការ:របស់ពុទ្ធបរិសទដើម្បីបញ្ចេញហិង្សារបស់ពួកគេ ក្នុងបំណងតែម្យ៉ាង គឺបំរើផលប្រយោជន៍នយោបាយ។
កាលពីថ្ងៃទី០៣ ខែកញ្ញា
ឆ្នាំ២០១៤ កន្លងទៅនេះ មានសង្ឃអាណាធិបតេយ្យរួមទាំងប្រជាជនចំណុះជើងវត្តមួយក្រុម បានប្រើអំពើហិង្សាយ៉ាងកំរោល ជួយជ្រោមជ្រែងក្រុមអ្នកបះបោរតវ៉ារឿងដីធ្លីចំនួនប្រមាណ ៧០-៨០នាក់
មកពីខេត្តព្រះវិហារ ដោយក្រុមនេះមិនទទួលយកការសម្រុះសម្រួលជួយដោះរបស់អ្នកតំណាងរាស្រ្តមួយរូប និងអាជ្ញាមូលដ្ឋានមកពីខេត្តព្រះវិហារ។
មិនគ្រាន់តែមិនទទួលស្វាគមន៍រាក់ទាក់អ្នកមុខអ្នកការ ដែលបានខិតខំចំណាយពេលមកជួយតាមដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុណ្ណោះទេ តែពួកក្រុមនេះបានទាំងបណ្តេញអ្នកមុខអ្នកការទាំងនោះឲ្យចេញពីបរិវេណវត្ត ដោយប្រើពាក្យយ៉ាងអសុរោះ គ្មានសីលធម៌ រួមទាំង មានបំណងវាយប្រហារលើអ្នកតំណាងរាស្ត្រផង។
ធាតុពិតនៅពីក្រោយភាពរញ៉េរញ៉ៃ ដែលបានសម្តែងចេញពីក្នុងវត្តអារាមមួយ ប្រកបដោយកំហឹងនោះ
វាមានន័យយ៉ាងដូចម្ត៉េច? ម្យ៉ាងវិញទៀត កាលពីពេលដែលលោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍នៅវត្តសាមគ្គីរង្សី លើរឿងទំនាស់ដីធ្លីដូចគ្នា កាលពីពេលកន្លងទៅនោះ
បែរជាមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅយ៉ាងត្រជាក់រអូក? តើរវាងលោក សួស យ៉ារ៉ា ជាអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា និងលាកសម រង្ស៊ី ជាអ្នកតំណាងរាស្ត្រ និងជាមេដឹកនាំ ខាងគណបក្សសង្រ្គោះជាតិ គឺមានន័យថាជាតំណាងរបស់រាស្រ្តដូចគ្នា នោះវាមានន័យយ៉ាងដូចម្ត៉េចទៅវិញ? តើនេះមិនមែនបានន័យថា វត្តសាមគ្គីរង្សី ជាកន្លែងមូលដ្ឋានមួយ របស់ក្រុមប្រឆាំងនៅរាជធានីភ្នំពេញទេឬអ្វី?
សូមបន្តអានសាច់រឿងវិភាគតទៅទៀត :
តាមប្រភពព័ត៌មានដែលបានមកពីគ្រប់មជ្ឈដ្ឋាន បានឲ្យដឹងថា ពួកប្រជាជនប្រមាណ៧០-៨០នាក់នោះ គឺមកពីភូមិធម្មជាតិសម្តេចតេជោ
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាភូមិដ៏ធំមួយដែល សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយគោលនយោបាយ ផ្តល់ជាមធ្យោបាយ និងការឧបត្ថម្ភ យ៉ាងច្រើនលើសលុបដល់អ្នកភូមិស្វាយជ្រុំ សរុបចំនួនជាង ១០០០គ្រួសារ និងគ្រួសារយោធិនពិការ ជាង២៥០០គ្រួសារ បានចែកដីសម្បទានចំនួន៥០០០ហិកតាថែមទៀត ដើម្បីប្រជាពលរដ្ឋទាំងនោះអាចប្រកបការងារ
កសិកម្ម ធ្វើស្រែចំការ ចិញ្ចឹមសត្វ។ល។
បន្ថែមលើនេះទៅទៀត រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ពោលគឺ : បានកសាង អាងស្តុកទឹក
ស្ថាបនាស្ពាន ផ្លូវ
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សាលារៀន មណ្ឌលសុខភាព បោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ល។
ដើម្បីភ្ជាប់សាច់រឿងដែលជាប្រវត្តិសាស្រ្ត គេមិនត្រូវបំភ្លេចនូវកាលានុវត្ត នា ៧-៨ឆ្នាំ កន្លងទៅនោះទេ។ រាជរដ្ឋាភិបាល បានតស៊ូយ៉ាងស្វិតស្វាញលើឆាកអន្តរជាតិ ដើម្បីបានដាក់ប្រាសាទព្រះវិហារ
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងបុព្វហេតុលើកកំពស់វប្បធម៌ជាតិ និងលើកកំពស់កេរ្តិ៍តំណែលមរតកជាតិ
លើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា កាលពីសម័យអង្គរ
ជាអាណាចក្រ និងជាមហាអំណាចដ៏ធំមួយ
លើពិភព លោក។
ក្នុងបរិការនេះ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ អង្គការពិភពលោកយូណេស្កូ
(UNESCO) បានសម្រេចជាឯកឆន្ទ លើសំណើរបស់កម្ពុជា ទទួលស្គាល់ថា
ប្រាសាទព្រះវិហារ ដែលជាមរតកមានតំលៃជាសកល គ្មានពីរ គឺត្រូវតែថែរក្សាមិនឲ្យវិនាសបានដោយកត្តាធម្មជាតិបានឡើយ។
ប៉ុន៉្តែ មុននឹងបានឈានដល់ការសំរេចនេះ គណ:កម្មការបេតិកភណ្ឌពិភពលោក បានទទួលស្គាល់គំរោងរបស់រាជរដ្ឋាភិបាល ដើម្បីថែទាំប្រាសាទព្រះវិហារ និងធ្វើអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាគម្រោងមានខ្នាតអន្តរជាតិ
ដែលសមាជិកនៃប្រទេសចំនួន១៨៣ លើសកលលោក អបអរសាទរយ៉ាងលើសលប់។ ក្នុងនោះគឺមានគំរោងមួយ ប្រមូលប្រជាជនក្រីក្រ មានជីវភាពតែលតោល នៅតាមតំបន់ជើងភ្នំប្រាសាទនោះ មករស់ប្រមូលផ្តុំ បង្កើតជាភូមិមួយ ដោយបានដាក់ឈ្មោះថា «ភូមិធម្មជាតិតេជោ» ដូចបានរៀបរាប់ពីខាងដើមនោះឯង។ តើនេះមិនមែនហៅថានយោបាយ «ឈ្នះ-ឈ្នះ» ទេឬអ្វី? គឺប្រាសាទខ្មែរមួយទៀតត្រូវបានលេចធ្លោ ត្រដែតលើឆាកអន្តរជាតិ រីឯប្រជាជនរាប់ពាន់គ្រួសារ មានដីធ្លី មានភូមិឋានរបស់ខ្លួនត្រឹមត្រូវ ក្នុងសហគមន៍មួយ ប្រកបដោយសុខដុមរមណីយ៍ភាព។
ផ្ទុយទៅវិញ រឿងរាវដែលបង្កឡើងកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យអ្នកវិភាគនយោបាយសុទិដ្ឋិនិយមមួយចំនូន សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដោយគេបាននាំគ្នានិយាយថា
ជាអកុសលណាស់ ដែលការខិតខំប្រឹងប្រែងយ៉ាងមោះមុត និងឥតរួញរា របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុនសែន បានត្រូវរងនូវការញុះញង់ ចាក់ដោត ពីពួកសកម្មជននៃក្រុមប្រឆាំងមួយក្តាប់។
ក្នុងគោលបំណងកេងចំណេញនយោបាយ ពួកនេះបានផ្លុំត្រចៀក អ្នកភូមិដែលមាននិន្នាការប្រឆាំងស្រាប់ចំនួន ៧០-៨០នាក់ ឲ្យទាមទារទៅរស់នៅទីកន្លែងចាស់ ដែលបានក្លាយទៅជាតំបន់អភិរក្សនៃប្រាសាទព្រះវិហារ រួចទៅហើយនោះ ។
ជាក់ស្តែង លោក សម រង្ស៊ី នៅក្នុងទំព័រ Facebook របស់ខ្លួន បានសម្តែងនូវការគាំទ្រ ពីការទាមទារដ៏ខុសរឿង របស់ពួកអ្នកបង្តទំនាស់ រួមទាំងសង្ឃអនាធិបតេយ្យផង ដែលបញ្ចេញនូវប្ញកពារច្រឡោងខាម បញ្ចេញនូវភាពហិង្សា ប្រឆាំងនឹងអ្នកតំណាងរាស្រ្ត
និងអាជ្ញាធរដែនដី។ នេះគឺពុំមែនជារឿងធម្មតានោះទេ!
អ្នកវិភាគនយោបាយទាំងនោះ បានចោទសួរគ្នាទៀតថា
តើមេដឹកនាំគណបក្សប្រឆាំង
ដែលបានធ្វើសេចក្តីសម្រេចព្រមព្រៀងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ថ្មីៗនេះ គឺគ្រាន់តែជាការបោកប្រាស់
ឬក៏ជាការលាក់នូវពុតត្បុតរបស់ខ្លួន ឬអ្វី? ពួកគេនឹងនៅបន្តរង់ចាំមើលតទៅទៀត ថាតើនៅមានការប្រទុសរាយ ឬការប្រឆាំងដោយប្រើពាក្យសំដី ឬដោយកាយវិការ ឬដោយអំពើហិង្សា តាមបែបទ្រង់ទ្រាយតូច-ធំ បែបណាទៀត?
តើមហិច្ឆិតាលាក់បាំង និងពុតត្បុតនេះ អាចចៀសផុតពីក្រសែភ្នែកសាធារណៈជន បានយូរប៉ុណ្ណា?
មហាជនអ្នកស្រឡាញ់សន្តិភាព អហិង្សានិយម និងការអភិវឌ្ឍប្រកបដោយចីរភាព
និងនយោបាយផ្សះផ្សាបង្រួមជាតិ
គឺពិតជាមិនត្រូវការជាដាច់ខាតនូវការញុះញង់បង្កើតឲ្យមានហិង្សានយោបាយ។
អីចឹង ឆាកល្ខោន ដែលរៀបចំដោយក្រុមគណបក្សប្រឆាំងដែលកំពុង និងបន្តយកទីធ្លាវត្តអារាម
និងទីកន្លែងសាធារណៈដទៃទៀត
គួរគប្បីមានភាពស្មោះត្រង់ក្នុងជំហរដោះស្រាយបញ្ហា៕