Friday, September 12, 2014

រដ្ឋាភិបាល​ឈីលី​ផ្តល់​ជំនួយ​ថវិកា​ចំនួន ១០០០០ ដុល្លារ​ដល់​សាលា​ក្តី​កាត់​​ទោស​​មេដឹក​​នាំ​ខ្មែរ​​ក្រហម​​ អ.វ.ត.ក

នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលឈីលីផ្តល់ជំនួយថវិកាចំនួន ១០០០០ ដុល្លារ​ដល់សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ អ.វ.ត.ក នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលបណ្តាញ​ព័ត៌មាន​យើង​ទទួលបាន ផ្សព្វ​ផ្សាយ​ដោយ​អង្គ​ជំ​នុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា អ.វ.ត.ក។

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន ជា​ពីរភាសា (ខ្មែរ និង​អង់​គ្លេស) បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាលនៃ​ប្រទេស​ឈីលី បានប្រកាសផ្តល់ជំនួយថវិកាចំនួន ១០ ០០០ ដុល្លារសហរដ្ឋ​អាម៉េរិកដល់​ភាគីជាតិ​នៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
ឈីលី គឺជាប្រទេសផ្តល់ជំនួយថ្មីមួយទៀតដល់អ.វ.ត.ក ហើយការផ្តល់ជំនួយថវិកានេះ​បានធ្វើ​ឡើង​​ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ឯកឧត្តម បាន គីមូន អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ និងរាជរដ្ឋាភិបាល​កម្ពុជាដល់រដ្ឋ​ជាសមាជិក​ទាំងអស់​ជួយផ្តល់​នូវការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ជា​បន្ទាន់ដល់ អ.វ.ត.ក។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោកឃ្នុត រ៉ូហ្សិនហក អនុប្រធាន​ការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក. បានមានប្រសាសន៍ថា៖ជាមួយការ​ប្រឈមមុខនឹងស្ថានភាព​ថវិកា​​ដ៏លំបាកសម្រាប់ភាគីជាតិ យើងខ្ញុំមានក្តីសោមនស្សរីករាយ ស្វាគមន៍រដ្ឋាភិបាលឈីលី​ក្នុង​នាម​ជាប្រទេសផ្តល់ជំនួយថ្មីរបស់ អ.វ.ត.ក។ នៅក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែង​នូវអំណរ​គុណ​ចំពោះប្រទេសឈីលីដែលបានផ្តល់វិភាគទាននេះ