ភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃ Touchayoot PAKDI បាន
មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា‑ ថៃ
នឹងបន្តពង្រឹង និងបានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ប្រទេសជាតិ
និងប្រជាជនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ជាការឆ្លើយតប
ឯកឧត្តម ឯកអគ្គរាជទូតថៃ
ក៏បានឯកភាពទៅនឹងទស្សនៈយោបល់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
និងបានថ្លែងថា ភាគីថៃនឹងបង្កភាពងាយស្រួល
និងជំរុញការលើកទឹកចិត្តពាណិជ្ជទ្វេភាគីផ្នែកផលិតផលកសិកម្មផងដែរ។
នៅក្នុងរយៈពេលបីខែដើមឆ្នាំ
២០១៤ ផលិតផល របស់កម្ពុជានាំចេញទៅថៃ
គិតជាទឹកប្រាក់មានចំនួនជាង ១០លានដុល្លារ
ហើយការនាំទំនិញចូលពីប្រទេសថៃមកវិញ គិតជាទឹកប្រាក់មានចំនួនជាង
៦៣៥លានដុល្លារ។
ឯកអគ្គរាជទូតថៃដែលបានចូលជួបពិភាក្សា
និងជម្រាបលា
ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា
ដែលបានផ្តល់ភាពកក់ក្តៅដល់ដំណើរការបេសកម្មការទូតរបស់លោករយៈពីរ
ឆ្នាំនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូតថៃ Touchayoot PAKDIក៏បានសម្តែងការពេញចិត្ត និងកោតសរសើរនូវសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យវប្បធម៌ និងទេសចរណ៍ ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា
ដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបបានចូលរួមចំណែកយ៉ាង
សំខាន់ក្នុងវិស័យ ទេសចរណ៍វប្បធម៌។
ទន្ទឹមនឹងនេះផងដែរ
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរជាតិអប្សរា
សហការជាមួយគណៈកម្មការសម្របសម្រួលអន្តរជាតិ-អង្គរ (ICC-Angkor)
ដើម្បីការពារ អភិរក្ស ជួសជុល និង
អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ
ក្រោយពីត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (WHC-UNESCO) នៅឆ្នាំ
១៩៩២។
អង្គការវប្បធម៌វិទ្យាសាស្រ្ត
និងអប់រំអង្គការសហប្រជាជាតិ (UNESCO)
បានវាយតម្លៃខ្ពស់នូវសមិទ្ធផលសម្រេចបានដោយ ICC-Angkor
និងអាជ្ញាធរជាតិអប្សារាចាប់តាំងពីឆ្នាំ ១៩៩៥។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានមាន
ប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដៃគូអភិវឌ្ឍន៍ជាង ១០
និងអង្គការអន្តរជាតិជាង ២០
ផ្នែកបេតិកភណ្ឌវប្បធម៌បានរួមចំណែកទាំងកិច្ចការបច្ចេកទេស
និងហិរញ្ញប្បទានប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់គម្រោងជួសជុលជាង
៦០ នៅតំបន់រមណីយដ្ឋានអង្គរ។ ការងារជួសជុល
និងអភិរក្សនៅតំបន់រមណីដ្ឋានអង្គរបានធ្វើឲ្យអ្នកជំនាញរបស់អង្គរការ
UNESCO ដកតំបន់រមណីយដ្ឋានអង្គរវត្តចេញពីបញ្ជីគ្រោះថ្នាក់នៅឆ្នាំ ២០០៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា
អង្គការ UNESCO បានចាត់ទុក ICC-Angkor ជាគំរូ (Model)
សម្រាប់កិច្ចការជួសជុល និងអភិរក្សផ្នែកបេតិកភណ្ឌវប្បធម៌
ដែលញ៉ាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាយកគំរូតាមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ក៏បានរំលឹកអំពីដំណើរការរីកលូតលាស់នៅព្រះរាជាណាចក្រកម្ពុជា
ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេស
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានរំលាយ
ចោលអង្គការនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុកនៅឆ្នាំ ១៩៩៨
ដែលកត្តានេះបានរួមចំណែកដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍជាតិ។
កំណើនភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងពីប្រមាណ
៣ សែននាក់នៅឆ្នាំ២០០៣ ប្រៀបធៀបមកឆ្នាំ ២០១៤ មាន ៤លាន ២សែននាក់។
កំណើនទេសចរណ៍នៅប្រទេសកម្ពុជាត្រូវបានគេរំពឹងទុកថា មាន
១៨ភាគរយក្នុងមួយឆ្នាំ។ តាមតួរលេខរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)
និយាយថា
កម្ពុជាបានទទួលប្រាក់ចំណូលប្រមាណពីរពាន់ប្រាំរយលានដុល្លារពីវិស័យទេសចរ
ណ៍ ដែលស្មើនឹង ១៦ភាគរយនៃផលិតផលក្នុងស្រុកសរុបកម្ពុជា (GDP)៕