Wednesday, January 19, 2011

ក្រុមជ្រុលនិយមអាវលឿងថៃស្ងៀមស្ងាត់ នៅតាមច្រកព្រំដែន

អាជ្ញាធរខ្មែរប្រចាំនៅតាមច្រកព្រំដែន កម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យបាន បញ្ជាក់ថាក្រុមថៃអាវលឿងបាននាំ គ្នាដកថយអស់ហើយនៅថ្ងៃទី១៩ខែមករា នេះក្រោយពីព្យាយាម ចង់ចូលមកពិនិត្យបង្គោលឡាក់លេខ៤៦ និង៤៨នោះតែ មិនបានសម្រេចនោះ ។ តាមប្រសាសន៍របស់ ប្រធានការិយាល័យទំនាក់ទំនង ព្រំដែនអន្តរជាតិកម្ពុជាថៃ បានឲ្យដឹងថាកាលពីថ្ងៃទី១៨ខែមករាម្សិលមិញនេះ ប្រតិភូថៃអាវលឿងបានដាក់សំណើរចង់ចូល ទៅពិនិត្យបង្គោលឡាក់លេខ ៤៦ និង៤៨ ស្ថិតក្នុងភូមិជោគជ័យស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបាន ភាគីកម្ពុជាបដិសេធសំណើរនោះ ។ សូមជម្រាថាការប៉ុនប៉ងចង់ចូលពិនិត្យបង្គោលឡាក់លេខ៤៦និង៤៨កម្ពុជាដែល ជាទីតាំងអាជ្ញាធរកម្ពុជា ចាប់ខ្លួនថៃ៧នាក់ពីបទឆ្លងចូលទឹកដីខ្មែរខុសច្បាប់នោះ គឺនៅគ្រាដែលមេដឹកនាំថៃអាវលឿងឈ្មោះ វិរ៉ាស៊ុម ក្វាមឃីតត្រូវបន្តជាប់ឃុំក្នុង មន្ទីរឃុំឃាំងព្រៃសរនៅឡើយ។