Thursday, December 8, 2011

បទវិចារ​ណកថា ៖ ពួក​ក្រុម​ឱកាស​និយម «​ធ្វើ​​របាយ​ការណ៍​ប៉្រូ​ដូរ​បាយ»


     
មតិជាតិ-អន្តរជាតិភាគច្រើនមានការខ្មាសអៀនជំនួស​គណបក្សនយោ​បាយប្រឆាំង និង​អង្គការ​មិន​មែន​​រដ្ឋាភិបាលមួយ​ចំនួន​តូច ដែល​បានដណ្តើម​គ្នាចង់ជួបដើម្បី យកចិត្ត​ គាប់គួរ​ដល់អ្នកតំណាង​អង្គការ​បរ​ទេស​​​ ជាពិសេស​ក្នុងខណៈពេលដែល លោក សុរិយា ស៊ូប៊េឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​​ជាតិ​​ទទួលបន្ទុក​សិទិ្ធមនុស្សមក​ស្នាក់នៅ​ក្នុង​ប្រទេសកម្ពុជាចំនួនមួយ​សប្តាហ៍​។
          ក្រុមគណបក្សប្រឆាំង និង​តំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ​បាន​ និងកំពុងតែត្រៀមឯកសារ​ដែល​អវិជ្ជមាន​មួយចំនួន​ ដែលរាជ​រដ្ឋាភិបាល​ខ្វះចន្លោះយកមករាយ​ការណ៍​ ដោយក្រុមគេទាំងនោះបានយល់ថា លោក សុរិយា ស៊ូប៊េឌី ជាអ្នកអាចជួយពួកក្រុមទាំងនោះដោយសុឆន្ទៈ​ដើម្បី​ធ្វើ​របាយការណ៍​ទៅទីក្រុងហ្សឺណែវ​ប្រទេសស្វីស​នៅ​ខែ​កញ្ញា ​ឆ្នាំ២០១២ ខាងមុខ ប៉ុន្តែ​ពួកក្រុមគណបក្សប្រឆាំង និងតំណាងអង្គការដែលមាន​និន្នាការប្រឆាំង​រាជ​រដ្ឋា​ភិបាលមួយ​ក្រុម​នោះ​ បានភ្លេចខ្លួនថាខ្លួន​ជា​ខ្មែរ គឺមានតែខ្មែរទេដែលស្គាល់ចិត្តខ្មែរ  មាន​តែ​ខ្មែរទេ​ដែល​ចេះ​ជួយខ្មែរ គ្មាន​បរទេសណា​ស្រលាញ់​ប្រទេស​ខ្មែរ​ ជាង​ខ្មែរស្រលាញ់ប្រទេសខ្មែរនោះឡើយ។
តាមការពិតលោកសូរិយ៉ា ស៊ូប៊េឌី     មកទស្សនកិច្ចនៅកម្ពុជាគ្រាន់តែមកស្នាក់នៅសណ្ឋាគារលំដាប់
ថ្នាក់ផ្កាយប្រាំ ហើយពិសារអារហាតម្លៃមិនធម្មតាដូចជាថ្លើមក្ងាន ពិសាស្រាតម្លៃមិនធម្មតា ដូច​ជា​ស្រាក្រហម​ប៉េ​​ត្រូស​ មកកម្ពុជាដើម្បីឱ្យបង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ
កាលពីថ្ងៃទី៦ខែ ធ្នូ ឆ្នាំ ២០១១ តាមរយៈវិទ្យុបរទេសនិយាយខេមរៈភាសារ លោក កឹម សុខា បាន​និយាយ​ថា« លោក សុរិយា ស៊ូប៊ែឌី ក៏​បាន​សន្យា​នឹង​ជម្រាប​ទៅ​មន្ត្រី​រដ្ឋាភិបាលអំ​ពី​ការ​រំលោភ​សិទ្ធិ​នយោបាយរបស់​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​លោក កឹម សុខា បានត្អូញត្អែរអំពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​គាត់តែប៉ុណ្ណោះ» ហើយ​វិទ្យុ​ដដែល​នោះ​បានផ្សាយបន្ថែមថា លោក សុរិយា ស៊ូប៊េឌី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ដើម្បី​សិក្សា​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និង​ស្ថានភាព​សិទ្ធិ​មនុស្ស។លោក​ក៏​គ្រោង ​នឹង​ជួពិភា​ក្សា​​​ការងារ​​ជា​មួយ​​​អាជ្ញាធរ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល    គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ។
ក្រុមអ្នកវិភាគឯករាជ្យមួយចំនួនបានមើលឃើញថា​ សកម្មភាពគណបក្សប្រឆាំង​ និង អង្គការដែល​មាននិន្នាការប្រឆាំង​ទាំង​នោះ​​ មើលទៅវាទាស់ភ្នែកណាស់ រកអ្វីមកថ្លែពុំដូចឡើយ ហើយ​ស្រគៀ​​​ត្រ​ចៀក​ខ្លាំងណាស់ ពីព្រោះសម័យ​នេះ​​ទៅហើយបែជា​នៅសល់​មនុស្សអគតិ​ច្រើនអីយ៉ាងនេះ?​ដើម្បីឲ្យខ្លួន​និង​ក្រុម​ខ្លួន​​​រស់​មិន​​គិតគូរ​ពិចារណាដល់អ្នកដ៏ទៃ ដោយបង្កើតជំនួញនយោបាយអសិលធម៌បែប​នេះ។ សួរតាមត្រង់ចុះ បើ​ក្រុម​​លោកជាអ្នកដឹកនាំប្រទេសវិញ នៅ​ពេល​ដែលខិត​ខំធ្វើការអភិវឌ្ឍន៍គ្រប់កន្លែង គ្មានពេលទំនេរ ខិតខំរក​ជំនួយ​មកកសាង​ប្រទេសទប់​ទល់​ដោយ​ជោគ​ជ័យ​ និង​ប្រកប​ដោយ​មោទនភាព​ជាតិ​ខ្ពស់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ និង​ការ​វាយ​ប្រហារដោយ​យោធាពី​សំណាក់​រដ្ឋាភិបាល​ អាប់​ភី​ស៊ីត  ​និងជួយប្រជាពលរដ្ឋក្នុងគ្រាទឹកជំនន់​ប៉ុណ្ណឹង ហើយនៅ​តែមិនសរសើរ​ ថែម​ទាំងគេតិះដៀលនិងជេរប្រមាថដល់អាយុជីវិតម្រមុខរាជរដ្ឋាភិបាលទៅទៀត តើអស់លោក​មាន​អារម្មណ៍​យ៉ាង​ម៉េចដែរ?អស់លោកយល់ថា ​អស់​លោកជាមនុស្ស​អសិលធម៌ឬទេ?​ ​ ។​ ​  ​​​​ ដូចពាក្យចាស់បុរា​ណាចារ្យ​បាន​ពោលទុកមកថា​ « ពិបាកពន្យល់​មនុស្សចេះហើយ ធ្វើមិនចេះដឹង​ខុស​​ហើយមិនទទួលថាខុស សូម្បីតែព្រះសម្មាសម្ពុទ្ធ​ក៏ព្រះអង្គ​ប្រោស​មិន​បាន​ដែរ។ ដោយសារហិច្ឆិតា​លោភ​លន់ចង់បានអំណាចខ្លាំងពេកលោក កឹម សុខា បានប្រឌិតរឿងថា ​​​​ឲ្យ​លោក សុរិយា ស៊ូប៊េឌី ជួយការពារអំពីសុវត្ថិភាពផ្ទាល់ខ្លួន ត្រង់ចំណុចនេះសួរថា តើលោក កឹម សុខា ​បាន​ដើរឃោសនាខុសរដូវដោយមិនគិតពីរដូវបោះឆ្នោត ឬក៏មិនបោះឆ្នោត ក៏លោក កឹម សុខា មិន​បាន​ឈប់​សំរាកផង​ពីព្រោះតាមតែយើងដឹងគឺលោកមានជំងឺលើសឈាមប្រចាំកាយ និងជំងឺល្អក់​ខួរក្បាល ម្លោះ​ហើយ​ត្រូវ​តែ​ចុះ​ទៅជួបប្រជាពលរដ្ឋដើម្បីបន្ធូរអារម្មណ៍ ពីព្រោះមានប្រជាពលរដ្ឋមួយចំនួនតូចចេះបញ្ជោរ ចេះ​សរសើរ វាប្រសើរ​ជាង​អង្គុយនៅផ្ទះធ្វើឲ្យជំងឺរួម​រឹត។ម៉្យាង​វិញ​ទៀត​ លោក កឹម សុខា ក៏​កំ​ពុង​រង​នូវ​ពាក្យ​ចរចាម​អារាម​ថា លោកមានការ​តប់​ប្រមល់​យ៉ាង​ខ្លាំង​ដោយ​សារ​ជ្រុល​ជ្រួសលួចមាន​ប្រពន្ធ​ចុងនៅ​ឯមូល​ដ្ឋាន​​ ហើយ​ថែម​ទាំង​មាន​កូន​ស្រី​ម្នាក់​ទៀត​ ហើយ​​អំ​ពើរផិត​ក្បត់​ប្រពន្ធដើមនោះត្រូវ​បែក​ការ គេដឹង​ល្បី​សុះសាយ​ ដែល​បណ្តាល​ឱ្យ​លោក​កឹម សុខា ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។
          រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកនូវគោលការណ៏ប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ដែលឈ​រលើមូលដ្ឋានពហុបក្ស ធ្វើនយោបាយដោយសេរី និងគាំទ្រដល់សមាគម អង្គការសង្គមស៊ីវិល ដូច​ជា​កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានលើកសរសើរដល់អង្គការសង្គមស៊ីវិលមួយចំនួនដូចជា អង្គការសេដាក អង្គការ Caritas និងអង្គការមួយចំនួនទៀត ថាពួក​គេអត់ខ្វល់ពីអ្វីទេ ដឹងតែចុះទៅចែកជូនប្រជាពលរដ្ឋជា​មួយអាជ្ញាធរ​និង​កាកបាត​ក្រហមតាមមូលដ្ឋានផ្ទាល់ដោយមិនខ្វាយខ្វល់ពីការអំពាវនាវរកជំនួយពីបរទេសនោះទេ ហើយសម្តេច​​តេជោសែន ក៏បានមានប្រសាសន៍បន្ថែមទៀតថា អង្គការទាំងនោះទើបជាអ្នកអនុវត្តសិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពីព្រោះពេលដែលជួយប្រជាពលរដ្ឋទាន់ពេលវេលា​នោះហើយ គឺជាការ​បានអនុវត្តនូវសិទិ្ធរស់រានមានជីវិត។
          ផ្ទុយទៅវិញមន្រ្តីអង្គការមួយចំនួនដែលជាប់សាច់ញាតិ ជាបងប្អូនរបស់​តំណាងរាស្រ្តខេត្តកណ្តាល​នៃ​គណបក្សសិទ្ធិមនុស្ស ខិតខំធ្វើវេទិកាដើម្បី​ជួយឃោសនានៅពីក្រោយខ្នងគណបក្សសិទ្ធិមនុស្សដើម្បីជួយបងប្រុសរបស់​ខ្លួន​ឯង​ ហើយ​ម្យ៉ាងទៀតក្រុម​នេះ​ដើរតួជាអង្គការ​ ប៉ុន្តែពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ខិតខំបំភ្លៃ ព័ត៌មានដោយញ៉ុះញង់ ដុត​បញ្ឆេះកំហឹងប្រជាពលរដ្ឋដើម្បីទាញយកតែប្រាក់​ជំនួយពីបរទេសតែ​ប៉ុណ្ណោះ​
          សរុបសេចក្តីមក គណបក្សនយោបាយ និងអង្គការដែលមាននិន្នាការប្រឆាំងមួយចំ​នួន​បាន និង​កំពុង​ខំ​ប្រឹង​ដើរប៉្រូដើម្បី​តែការធ្វើជំនួញដូរបាយ​ ចិញ្ចឹមក្រុម និង​បក្ខពួករបស់​​ខ្លួន ដើម្បីតែ​ប្រយោជន៍​ឆ្នាំងតែប៉ុណ្ណោះ គឺពុំបានចូលរួមសកម្មភាពណាមួយជួយអភិវឌ្ឍប្រទេសជាតិជាមួយ​រាជ​រដ្ឋាភិបាល​បន្តិចសោះ​​​ឡើយ៕

ថ្ងៃទី០៨ ខែ​ធ្នូ ឆ្នាំ២០១១
ដោយៈលោស្រី សិលា
អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត