Friday, February 17, 2012

ទស្សនៈវិភាគ អំពើ​ប្រឆាំង​ដែល​ខ្វះ​នូវ​ស្វាមី​ភក្តិ​ចំ​ពោះ​ប្រ​ទេស​ជាតិ និង​​ប្រជា​ពលរដ្ឋ


អ្នក ​ណាក៏ដឹង​ដែរថា​ សារជាតិ​របស់​គណបក្ស​ប្រឆាំងនៅ​កម្ពុជានាពេល​សព្វ​ថ្ងៃនេះ​​​ គឺមិនអាច​លាក់​​កំ​បាំង​បាន​ឡើយ​អំពី​ទម្លាប់ និង​ឥរិយាបថ​របស់ពួក​គេ ដែល​ប្រកាន់​ខ្ជាប់​នូវ​ជំ​ហរ​ច្បាស់​លាស់​ក្នុង​ការ​បដិសេធ​មិន​ទទួល​ ស្គាល់​ជាដាច់​ខាតនូវ​ជោគ​ជ័យ​ និង​សមិទ្ធ​ផល​​​នានារបស់​រាជ​រដ្ឋាភិបាល​។​ ​ពួក​គេតែង​តែរិះ​រក​​គ្រប់​វិធីសា​ស្ត្រ គឺធ្វើ​យ៉ាង​ណា​ដើម្បី​ចង់​ផ្តួល​​រំ​លំ​​រាជ​រដ្ឋាភិបាល​​តាម​គ្រប់កលល្បិច ​ និង​​​មធ្យោបាយផ្សេងៗ​ដែល​អាច​ធ្វើ​ទៅបាន​។

​ ក្នុង​ចំ​ណោម​យុទ្ធវិធី​ជាច្រើន​ ដែល​ជាទិសដៅ​សំ​រាប់​ការ​​ប៉ុនប៉ង​ទម្លាក់រាជ​​រដ្ឋាភិបាល ​គ្រប់គ្រង​ដោយ​គណបក្សប្រជាជន​កម្ពុជា​ គឺក្រុម​បក្ស​ប្រឆាំងចង់​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​មហា​ជន​ ដែល​ធ្វើ​ឡើង​មិន​មែន​តាម​រយៈការ​បោះ​ឆ្នោត ក្នុង​អ្វី​ដែល​ពួក​គេ​ចង់​យក​តាម​គំរូ​របស់​បណ្តាប្រទេស​មួយ​ចំ​នួន។
វាពិត ​ជាគ្រោះ​ថ្នាក់​ខ្លាំង​ណាស់​​សំ​រាប់​សង្គម​ជាតិ និង​វារិត​តែមិន​គួរគប្បី​នឹងត្រូវ​បាន​​អនុញ្ញាត​ឱ្យ​កើត​មានសោះ​ឡើយ​នូវ​ សកម្មភាព​ណាមួយ​ដែល​ផ្ទុយពី​អំពី​ទិដ្ឋភាព​ច្បាប់ និង​ខុសទាំង​ស្រុង​ពី​បំ​ណង​របស់ប្រជាពល​រដ្ឋ ក្នុង​ដំ​ណាក់កាល​ដែល​​ប្រជាពល​រដ្ឋកំ​ពុង​រស់​នៅ​ជា​មួយសន្តិភាព​ ប្រសិន​បើភាព​សុខសាន្ត​នេះ​​ត្រូវបាន​​បំ​ផ្លាញដោយ​ក្រុមបក្សប្រឆាំង។​

ក្រុម ​បក្ស​ប្រឆាំង​ មិន​គួរនឹង​ជ្រួល​ច្របល់ហួសហេតុ​ ដោយ​បំ​ផុសឡើង​នូវ​​​ការ​ដុត​បញ្ឆេះ​កំ​ហឹង​ប្រជាពល​រដ្ឋតាម​រយៈ ការ​ខិត​ខំ​នាំគ្នា​បង្កើត​នូវ​រឿង​រ៉ាវ ដែល​ជាភាព​អសកម្ម នៅ​តាម​មូល​ដ្ឋាន​តូច​តាច​ នាំគ្នា​ បំ​ប៉ោង​ បំ​ភ្លើស ប្រឌិតព័ត៌មាន​ភូត​កុហកជាច្រើន​ ​​បង្ក​ឡើងឱ្យ​ទៅ​ជារឿង​ធំ​ និង​មាន​ភាព​ចលាចល​។ ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នា​ពេល​កន្លង​មក​ គឺ មេបក្ស​ប្រឆាំង​ម្នាក់​នេះ​ និយាយថា​ សកម្មភាព​របស់​គាត់​ដែល​​បាន​ និង​កំពុង​ធ្វើ​នៅ​ឯក្រៅ​ប្រទេស​ គឺគ្រាន់​តែជាការបង្អើល​ៗ បំ​ភិ​តបំ​ភ័យ នាំឱ្យ​មាន​វឹក​វរ​តែ​ប៉ុណ្ណោះ​ ។

មេដឹក ​នាំគណបក្សប្រឆាំង​ បាន​យក​ពាក្យ​ប្រជាធិបតេយ្យយក​មក​ដាក់លើ​បរ​បូមាត់​ និង​បាន​នាំ​គ្នា​ស្រែក​ថា​ សព្វ​ថ្ងៃនេះ​សង្គមខ្មែរ​អយុត្តិធម៌​ រំ​លោភសិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​ចោទ​ប្រកាន់​យ៉ាង​នេះ​យ៉ាង​នោះ រហូត​ដល់​ថ្នាក់​ធ្វើ​ការ​ប្រដូច​ការ​ដឹក​នាំសព្វ​ថ្ងៃនេះ​ ទៅ​នឹង​បណ្តាប្រទេស​ដែល​កំ​ពុង​ជួប​នូវ​ភាព​វឹក​វរ ចលាចល ដូច​ជានៅ​ប្រទេស​​ទុយ​នេស៊ី​ជាដើម​។ ប៉ុន្តែ ​ហេតុ​ផល​ពិត​នោះ​ គឺបញ្ហាកើត​ចេញ​តែពី​ភាព​រំ​ជើប​រំ​ជួល​ បែក​បាក់​សាមគ្គី​ និង​ការ​មិន​ទុក​ចិត្តគ្នា​នៅក្នុង​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ទាំង​អស់​នោះ​ តែ​ប៉ុណ្ណោះ​។

ឥរិយាបទ ​ខ្លះ​ៗរបស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​រំ​ខាន​ដល់​ការ​ពង្រឹងនិតិរដ្ឋ គឺបា​ន​​ស្តែង​ចេញ​តាម​រយៈការ​ប្រើប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួនជ្រុល រអិល​ធ្លាក់ចូល​ជ្រៅ​ក្នុង​ភាព​អាណា​ធិបតេយ្យ​ និង​បាន​បំ​ពាន​ទៅ​លើ​ផ្លូវ​ច្បាប់​ទាំង​កំ​រោល​ គឺជាគ្រោះ​ថ្នាក់​ដ៏ខ្លាំង​​ដែល​បាន​បំ​ផ្លាញ​នូវ​ទឹក​ចិត្ត​របស់​ប្រជាពល​ រដ្ឋ។ សកម្មភាព​ទាំង​នោះ​ មានដូច​ជា​ លោក សម រង្ស៊ី​ រំ​លោភលើការងារ​របស់​រាជរដ្ឋាភិបាល​ដោយអំពើដកបំ​ផ្លាញ​តម្រុយ​បង្គោលព្រំ​ ដែន​ គឺជាបរាជ័យ​មួយ​ក្នុង​ការ​ទាក់​ទាញ​ការ​គាំទ្រពី​ប្រជាពល​រដ្ឋ។ បន្ទាប់​មក​ទៀត​ គឺការ​ក្លែង​ឯកសារ​ផែន​ទី​  ដោយ​ភាព​តក់​ក្រហល់​ ដើម្បី​ស្វែង​រក​លេសការពារខ្លួន និង​បន្ត​ធ្វើ​ការ​ទម្លាក់​កំ​ហុសមក​លើ​រាជ​រដ្ឋាភិបាល និង​ចោទ​​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​​ ពុំ​បាន​គិត​គូរ​ដោះ​ស្រាយ​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​​ជិត​ខាង​។ ដើម្បី​ទប់​ស្កាត់​អំ​ពើ​កេង​ចំ​ណេញ​ ដែល​រំ​លង​ផ្លូវ​ច្បាប់​នេះ​ គឺលោកសម រង្ស៊ី​ ត្រូវ​បាន​សភាជាតិ​​សំ​រេចដក​អភ័យ​ឯកសិទ្ធិ​ ហើយ​តុលាការ​ក៏បាន​កាត់​ឱ្យ​ជាប់​ទោស និង​ពិន័យ​ជាប្រាក់។

បើ ​ទោះ​បី​ជា​លោក​​សម​ រង្ស៊ី​ ខិតខំ​ដើរបំ​ផុសចលនាប្រឆាំង​នៅ​ក្រៅប្រទេស​ដើម្បី​ចង់​សំ​រេចគោលដៅនោះ​យ៉ាង​ ណាក៏ដោយ ប៉ុន្តែ លោក សម រង្ស៊ី​ ខ្លួន​ឯង​បាន​សារភាពអស់​ហើយ​​នូវការមួល​បង្កាច់​​ទាំង​ឡាយ​ទាំង​ពួង​តាម​ រយៈលិខិត​ផ្ញើ​ជូន​សម្តេច​តេជោ​ ហ៊ុន ​សែន កាលពី​ឆ្នាំ ២០០៦  ថា ​លោក មាន​ការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ការ​ចោទ​ប្រកា​ន់​។ល។ និង​។ល។របស់​លោកមកលើ​សម្តេច​ ថា វាជារឿង​មិន​ពិត​នោះទេ ។ ដូច្នេះ​ ការចោទ​ប្រកាន់​ណាក៏ដោយ​ចំ​ពោះការ​ដឹកនាំរបស់​សម្តេច​   គឺស្មើនឹង​ការ​​ផ្តាច់​ដង្ហើម​នយោ​បាយ​​របស់​​លោកសម រង្ស៊ី ខ្លួន​ឯង​ទៅ​វិញ​ទេ​។​
ដោយ ​សារកំ​ហឹងបុគ្គល​ គំ​នុំ​ និង​ចិត្ត​មោះមុត​រិះរក​តែវិធី​សងសឹក  ហើយ​ខ្វះ​នូវ​វិចារណញាណក្នុង​ការ​ប្តូរឥរិយាបថ បាន​រុញ​ច្រាន​ឱ្យ​លោក សម រង្ស៊ី ធ្លាក់​ចូល​ក្នុង​ភាព​ទ័លច្រក​ផ្នែក​នយោបាយ និង​ធ្លាប់​ដើរដោយសេរី​ក្នុង​ប្រទេស​ ត្រូវ​បាន​ផ្លូវ​បិទទាំង​ស្រុង។

 នេះ​ គឺជាទណ្ឌកម្មនៃការ​ប៉ុនប៉ង​ធ្វើ​បដិវត្តប្រឆាំង​ ដោយ​ពុំ​ផ្អែក​លើ​គោលការណ៍​ច្បាប់​ និង​អហឹង្សា​ ។
ចំ ​ពោះរបៀប​ដឹក​នាំមេបក្ស​សិទ្ធិ​មនុស្ស​វិញ​ គឺលោកកឹម សុខា ប្រៀប​បាន​នឹង​អ្នក​ធ្វើ​នំ​អត់​ម្សៅ គឺមាន​តែវោហារ​បោកប្រាស់ ធ្វើស្រែលើខ្នងរាស្ត្រ​ លាយ​ឡំ​ជាមួយ​នឹង​ការ​សន្យា​ខ្យល់​សំ​រាប់​អាជីវកម្ម​នយោបាយ ។ និយាយជារួម​ លោក កឹម សុខា ពុំ​មាន​​លក្ខណៈ​សម្បត្តិ​ជាមេដឹកនាំបន្តិចសោះ​ឡើយ​ ។ ម៉្យាង​ទៀត​ វា​រិត​តែពិបាក​ខ្លាំង​ណាស់​ ត្រង់​ថា​ ពួក​គេនាំ​គ្នា​យកវិធី​កំ​ទេចសន្តិភាព​ បំ​ភ្លេចថ្ងៃរស់​រានមានជីវិត​ ធ្វើ​ជាយុទ្ធនាការ​ដុត​បញ្ឆេះ​កំ​ហឹង​ជាតិ​សាសន៍​ និង​ការ​​វាយ​ប្រហារ​មកលើ​ឥស្សរជន​​សំ​ខាន់ៗរបស់​គណបក្សប្រជាជន​ ដែល​បាន​នាំ​ឱកាសល្អ​សំ​រាប់​ពួក​គេអាច​ធ្វើ​នយោបាយ​​បាន​ដូច​សព្វ​ថ្ងៃ។ ​​
អ្នក ​ដឹក​នាំប្រឆាំងទាំង​អស់​គួរគប្បី​រៀន​សូត្រអំពី​របៀប​ប្រឆាំង​របស់​ខ្លួន​ ​ដែល​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ និង​ស្វាមីភក្តិ (loyal opposition) ចំ​ពោះប្រទេស​ជាតិ និង​ប្រជាពល​រដ្ឋ​ ដោយ​ពិត​ប្រាកដ  វា​មិន​មែន​ជាការ​ប្រឆាំង​ដើម្បី​បំ​ផ្លាញ​ ឬកំ​ទេច ធ្វើ​ឱ្យ​បែក​បាក់​នោះ​ទេ ។

ដូច្នេះ ​ អំពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់ និង​ញែក​ដាច់​ចេ​ញ​​ពី​គ្នា​រវាង​​សខ្មៅ​ ការ​ពិត​ និង​ក្លែង​ក្លាយ​​។ ក្នុង​បរិបទនេះ បើ​ពិពណ៌​នា​អំពី​ចរិត​លក្ខណៈ​​នៃ​ការ​ដឹក​នាំ​ក៏ដូច​គ្នា​ដែរ គឺមានការធ្វើ​​នយោបាយ​សុចរិត​ និង​​ឆបោក​ គឺមិ​ន​អាច​លាក់​បាំង​ពី​ក្រសែភ្នែក​របស់​ប្រជាពល​រដ្ឋបាន​ឡើយ។
ត្រង់ ​ន័យ​នេះ​ ចង់​បញ្ជាក់​ថា​ សមិទ្ធផល​ដ៏ច្រើន​របស់​គណបក្ស​ប្រជាជន​ ក៏ដូច​ជា​អំពើ​ល្អ​របស់​ថ្នាក់​ដឹកនាំសំ​ខាន់​ៗរបស់​គណបក្ស​ប្រជាជន​កម្ពុជា ​  គឺបាន​បង្ហាញ​ពី​ប្រសិទ្ធ​ភា​ព​នៃ​ការ​លះ​បង់​ ចូល​រួម​វិភាគ​ទាន​ ទាំង​កំ​លាំង​កាយ​ ចិត្ត បញ្ញា ស្មារតី​ ឆន្ទៈប្តូរផ្តាច់​​ និង​ ជាពិសេស គឺការ​យកអាយុ​ជី​វិត​ជាដើមទុន​ ដើម្បីតស៊ូ ដណ្តើម​បាន​ភាព​សុខសាន្ត​ជូន​ប្រជាពល​រដ្ឋកម្ពុជា​ និង​​សង្គ្រោះទឹក​ដី​បាន​មក​វិញ​ផុត​ពី​សង្គ្រាម​បង្ហូ​រឈាម និង​ការ​កាប់​សម្លាប់របស់​ពួកមេ​ក្លោ​ង​​ឧក្រិដ្ឋកម្ម​សង្គ្រាមនៃ​បនប្រល័យ​ ពូជ​សាសន៍​ប៉ុល ពត ។

សមិទ្ធផល ​ទាំង​នោះ ពិត​ជា​មិន​អាច​បដិសេធ​បាន​ឡើយ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​ ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត​ ស្តារ កសាង​ និង​អភិវឌ្ឍប្រទេស​ជាតិ​ គឺត្រូវ​ការ​ការ​ចូល​រួម​ធ្វើ​ដោយ​ផ្ទាល់​ និង​ដោយ​កិច្ចសហការ​ល្អពី​គ្រប់​និន្នាការ​នយោបាយ​ វាមិន​មែនចាំ​តែការ​ ​បើក​ការ​វាយ​ប្រហារ​ រិះ​គន់​​ ជេរប្រមាថ​ ទើបហៅ​ថា​ខ្លួន​ជាអ្នក​ស្នេហា​ជាតិ​ ស្រឡាញ់ខ្មែរនោះ​ទេ។​

​ គណបក្ស​ប្រឆាំង​សព្វ​ថ្ងៃ គឺមិន​បាន​យល់​អំពី ស្វាមីភក្តិ(​(loyal opposition) ចំ​ពោះ​ជាតិ​ដោយ​ស្មោះស និង​មាន​តែឧបាយកល​បោក​បញ្ឆោត​ សម្លាប់​ទឹកចិត្ត​ប្រជាពល​រដ្ឋ និង​ប្រើប្រាស់​ប្រជាពល​រដ្ឋ ដើម្បី​តែការ​សំ​រេចបំ​ណង​របស់​ខ្លួន​ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ ទើប​​ទទួល​នូវ​លទ្ធផល​បរាជ័យ​ជាបន្ត​បន្ទាប់​បែប​នេះ​៕

សាន ពន្លក