Monday, February 27, 2012

ឯកឧត្តម​​បណ្ឌិត សុខ អាន​ បើក​​សម្ពោធ​អាគារ​សិក្សាថ្មី​​នៃ​អនុវិទ្យាល័យ​សុខ អាន ព្រែក​ផ្ទោល ស្ថិតក្នុង​ឃុំព្រែក​ផ្ទោល ស្រុក​អង្គរបូរី


  អាគារ​សិក្សា​​ថ្មី​មួយខ្នង​មាន​ប្រាំមួយបន្ទប់​នៃ​អនុវិទ្យាល័យ សុខ អាន ព្រែក​ផ្ទោល ស្ថិត​នៅក្នុង ឃុំ ព្រែក​ផ្ទោល ស្រុក​អង្គរបូរី ខេត្ត​តាកែវ ដែល​ សាង​សង់​ឡើង​ដោយ​ លោក​ ហង់រី ង៉ៃ (HENRY K.S.NGAI) សប្បុរស​ជន​ខ្មែរ​មក​ពី​ប្រទេស​អូស្រ្តាលី​ តាម​រយៈ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នាព្រឹក​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១២ ។         

ឯកឧត្តម​បណ្ឌិត​​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ដែល​បានអញ្ជើញ​​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ថ្នាក់​ កណ្តាល ប្រចាំ​ស្រុក​ទាំងអស់​ដ៍ដូច​ជា សប្បុរស​ជន ក្នុង​និង​ក្រៅ​ប្រទេស ដែល​បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការជួយ​ឧបត្ថម្ភ​លើ​ការងារ​អប់រំ​ដើម្បី ​ជាការ​ឆ្លើយ​តប​ទៅ​និង​អនុសាសន៍​របស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុង​ការ​បង្កើត​អនុវិទ្យា​​ល័យ​នៅ​តាម​បណ្តា​ឃុំ​ដែល​ជាការ​បង្ខិត​វិស័យ​ អប់រំ​ឲ្យ​នៅ​ជិត​មូលដ្ឋាន ដើម្បី​បង្កភាព​ងាយស្រួល​ដល់​ក្មួយៗ​សិស្សា​នុសិស្ស​មក​សិក្សា​ររៀន​សូត្រ។

ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​យើង​គួរ​មាន​មោទន​ភាព ចំពោះ​ការរីក​ចំរើន​របស់​ប្រទេស​ជាតិ​យើង​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ ដ៍ឈ្លាស​វ័យ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ សន្តិភាព ស្ថិរភាព​នយោបាយ លទ្ធិ​ប្រជាធិប​តេយ្យ ​ចាក​ផុត​ពីការ​លំ​បាក រួច​ផុតពីការ​កាប់​សម្លាប់ របស់​របប​ប្រល័យ​ពូជ​សាសន៍ ការពារ​បាន​នូវ​បូរណៈភាព​ទឹកដី​ ប្រជាព​រដ្ឋ​រស់​នៅ​និង​ប្រកប​របប​រចិញ្ចឹម​ជីវិត​ដោយ​សុខសាន្ត គ្មាន​ការ​ភ័យ​ខ្លាច​ពីការ​រត់​គេច​ពី​សង្រ្គម​ទៀត​ឡើយ។ បច្ចុប្បន្ន​នេះ​យើង​មាន​ផ្លូវ មន្ទីរ​ពេទ្យ សាលា​រៀន ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​រាជរដ្ឋាភិបាល​កំពុង​ ខិត​ខំ​កសាង​ឲ្យមាន​អាគារ​សម្ភព​ជាប់​និង​មណ្ឌល​សុខភាព​​ដើម្បី​បង្ក​លក្ខណៈ ​ងាយ​ស្រួល​ដល់​ប្រជាពល​រដ្ឋ​ពេល​ឆ្លង​ទន្លេ ដើម្បី​កាត់​បន្ថយ​អត្រា​មរណៈ​មាតា​ និង​ទារក​នៅ​កម្ពុជា។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ប្រជាពល​រដ្ឋមាន​ចំណូល​កើន​ឡើង​ជាង​មុន ដោយសារ​មាន​ប្រព័ន្ធ​ធារា​សាស្រ្ត ដោយ​មាន​ទឹក​គ្រប់គ្រាន់​សំរាប់​បង្កបង្កើន​ផល។ ប្រទេស​យើង​មាន​ស្រូវ​សល់​ប្រមាណ​ពី២ ទៅ​៣លាន​តោន ហើយ​តាមគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​នឹង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១លាន​តោន​ នៅឆ្នាំ ២០១៥ ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​កើន​ខ្ពស់​ និង​រួម​ចំណែក​កាត់​បន្ថយ​បាន​ភាព​ក្រី​ក្រ​ជូន​ប្រជាពល​រដ្ឋ​។
ឯកឧត្តម​បណ្ឌិត សុខ អានបាន ​ប្រកាស​​ក្នុង​ឱ​កាស​នោះ​អំពី​ការ​បន្ត​សាង​សង់​អាគារ​សិក្សា​ថ្មី​មួយ​ ខ្នង​ទៀត​ ការិយាល័យ​មួយ​ខ្នង​ របង​ និង​ក្លោង​ទ្វា​អនុវិទ្យាល័យ​ ដែល​ធានារ៉ាប់​រង​ដោយ​លោក​ ហង់រី ង៉ៃ (HENRY K.S.NGAI) សម្បុរសជន​មក​ពី​ប្រទេស​អូស្រ្តាលី​ និង​លោក​ឧកញ៉ា កុក អាន ឧកញ៉ា ហេង ឡុង ព្រម​ទាំង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរ​បុរី​។​ ដោយ​ឡែក​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ប្រកាស​សាង​សង់​មណ្ឌល​សម្ភព​​មួយ​នៅ​ក្នុង​ស្រុក​អង្គរ​បុរី​នេះ​ផង​ដែរ​។​

ឯកឧត្តម ​ឧបនាយក​រដ្ឋមន្រ្តីក៏​បាន​បំពាក់​មេដាយជូន​ដល់​សប្បុរសជន ដែល​បាន​រួម​ចំណែក​កសាង​សមិទ្ធផល នានា​ក្នុង​ស្រុក អង្គរបូរី និង​ចែក​អំណោយ​ជូនដល់​ប្រជាពល​រដ្ឋ តាជី យាយជី សិស្សានុសិស្ស ក្រុម​កាយរឹទ្ធ ក្រុម​យុវជន​កាកបាទ​ក្រហម និង​អញ្ជើញ​កាត់ខ្សែ​បូរសម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​អនុវិទ្យល័យ​សុខ អាន​ព្រែកផ្ទោល ជា​ផ្លូវ​ការ​ចាប់ពី​ពេល​នេះតទៅ។

លោក ឈាវ ហ៊ អភិបាល​ស្រុកអង្គរ​បូរីបាន​ឲ្យដឹង​ថា គិត​មក​ទល់​ពេល​នេះ​ស្រុក​អង្គរ​បុរី​ទទួល​បាន​សមិទ្ធផល​អាគារ​សិក្សា​រួមមាន​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បាន​ផ្តល់អាគារ​សិក្សា ១៤​ខ្នង ស្មើ​៦៨​បន្ទប់ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ខេង បាន​ផ្តល់​អាគារ​សិក្សា ១ ខ្នង ស្មើ ៣​បន្ទប់​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បានផ្តល់​អាគារ​សិក្សា ៧ខ្នង ៣៨ បន្ទប់​ក្នុង​នោះមាន​សាលា​បឋម​សិក្សា សុខ អាន ទួល​សំបូរ មាន ២ខ្នង ១១​បន្ទប់ សាលា​បឋម​សិក្សា​បាក់ដៃ មាន​១ខ្នង ៦​បន្ទប់​។ ដោយឡែក​អាគារ​​សិក្សាថ្មី​នៃ​​អនុវិទ្យាល័យ សុខ អាន ព្រែក​ផ្ទោល​បាន​ដំណើ​ការ​សាងសង់​ចាប់​ពីថ្ងៃ​ទី២៦ ខែ​កក្កដា សាង​សង់រួច​ជាស្ថាពរ​នៅ​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០១០ ស្ថិតនៅ​លើទី​តាំង​ដី​ទំនាប​ជាប់​មាត់​ស្ទឹងអង្គរ​បូរី​ទំហំ ៥.៤២៧ ម  បាន​បើក​បវេសនកាល​​ឆ្នាំ ២០១១ ឲ្យ​សិស្ស​ចូលរៀន​រួច​ហើយ​