Saturday, August 11, 2012

ខេត្តព្រះវិហាររៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារជុំរុញ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

ខេត្តព្រះវិហាររៀបចំពិធីប្រជុំផ្សព្វផ្សាយ
ការងារជុំរុញ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

នៅសាលាខេត្តព្រះវិហារមានរៀបចំពិធីប្រជុំផ្សព្វ ផ្សាយការងារជំរុញផ្តល់អត្ត សញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដល់មន្រ្តីថ្នាក់ដឹកនាំ ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត អធិការនគបាល ស្រុក-ក្រុង និងប៉ុស្តិរដ្ឋបាលឃុំ-សង្កាត់ ក្រោមអធិបតីភាព របស់ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃ គណៈ អភិបាលខេត្តព្រះវិហារ   

          លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តព្រះវិហារ បានឡើងអាន របាយ ការណ៍បូកសរុបលទ្ធផល ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ ស្តីពីការធ្វើអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ និងបកស្រាយប្រកាស់អន្តរក្រសួងលេខ២០៨៧ប្រ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការ កំណត់ថ្លៃអាករអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ។ ប្រកាសលេខ៦៨៧ប្រ.ក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃស្តីពីនិតិវិធីលក្ខណ្ឌនៃការស្នើសុំ ការផ្តល់ការប្រើប្រាស់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្តីណែនាំលេខ០២៤សណន ចុំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីនិតិវិធីនៃការសុំការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ។ របាយការណ៍ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋមានអាយុ១៥ឆ្នាំ សរុបក្នុងខេត្តមានចំនួន១១៨២៩នាក់ ប្រុស៦១៧៩នាក់ និងពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាព មានចំនួន ២០០០០នាក់ ដែលជាចំនួនត្រូវបន្តអនុវត្តន៍នាពេលខាងមុខ  ។ ដោយឡែកការស្រង់ទិន្នន័យ អត្តសញ្ញាណប័ណ្ណ បញ្ចូនទៅក្រសួងមហាផ្ទៃសម្រេចបានលើ ពលរដ្ឋទើបគ្រប់អាយុ និងពលរដ្ឋ មិនទាន់ធ្វើអត្តសញ្ញាណ ប័ណ្ណ នៅក្នុងស្រុក-ក្រុងទាំង០៨ចំនួន ២៩០៨នាក់ ប្រុស៦១៧៩នាក់  ។ រីឯការបកស្រាយឯក សារទាំងបីខាងលើលោកឯកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ អំពីសមត្ថកិច្ចនិងភារកិច្ច ធ្វើសម្រង់បញ្ជីឈ្មោះបំពេញបែបបទ និងចុះហត្ថលេខាលើបញ្ជីរាយនាម ប្រជាពលរដ្ឋដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមានការចូលរួមសហាករពី ប្រធាន ភូមិ នគរបាលប៉ុស្តិរដ្ឋបាល ស្មៀនឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ អធិការនគរបាលស្រុក-ក្រុង ។ ក្នុងនោះស្នងការរាជធានី-ខេត្ត ត្រូវចាត់មន្រ្តីជំនាញបំពេញបែបបទនៅតាមស្ថានីយ៍ចល័ត ឬស្ថានីយ៍ អចិន្រ្តៃយ៍រួចបញ្ជូនទិន្នន័យ មក មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យ របស់ស្នងការនគរបាលរាជធានី-ខេត្ត ហើយធ្វើបញ្ជីអ្នកដែលបាន បំពេញបែបបទរួច ដើម្បីសុំការពិនិត្យសម្រេចពីអភិបាលរាជធានី-ខេត្ត ទើបបញ្ជូនទិន្នន័យមកឱ្យ មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យរបស់ក្រសួងមហាផ្ទៃ ធ្វើការបោះពុម្ពនិង ផលិតចេញជាសន្លឹកអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   
          ថ្លែងក្នុងឱកាសនេះឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានកោត សរសើរចំពោះស្នងការនគរបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាល្អក្នុងការអនុវត្តន៍ ការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋរយៈពេលកន្លងមក  ។ ឯកឧត្តមបន្តទៀតថា លទ្ធផល សម្រេចបានក្នុងរបាយការណ៍បានលើកឡើងពេលនេះ បើប្រៀបធៀបការធ្វើស្ថិតិសរុបអំពីចំនួនពល រដ្ឋអាយុ១៥ឆ្នាំ និងចំនួនពលរដ្ឋកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាពនោះ យើង ឃើញ ថានៅមានគំលាតឆ្ងាយពីគ្នានៅឡើយ ដែលយើងត្រូវតែជំរុញការងារនេះ ឱ្យបានទ្វេរ ឡើងថែមទៀត ដើម្បីឆ្លើយតបតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ  ។ ឯកឧត្តមបានផ្តាំផ្ញើរដល់សមាជិក សមាជិកា ទាំងអស់ឱ្យក្តាប់ជាប់ខ្លឹមសារប្រកាស និងសេចក្តី ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋ និងបន្តជំរុញការចាត់ តាំងអនុ វត្តន៍ ឱ្យមានប្រសិទ្ធភាព  ។ ឯកឧត្តមក៍បាន ជំរុញផងដែរដល់ការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅគ្រប់ឃុំ-សង្កាត់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ទំនាប តាមដងស្ទឹង ឬអូរ ឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹក ភ្លៀង ខ្យល់ព្យុះ ដែលនឹងអាចកើតមានឡើងជាយ ថាហេតុ នារដូវវស្សានេះ