Saturday, August 11, 2012

ការិយាល័យសន្តិសុខសាធារណៈខេត្ត Tianjin សន្យាជួយបណ្តុះបណ្តាល វិស័យនគរបាល ដល់នគរបាលកម្ពុជា

ការិយាល័យសន្តិសុខសាធារណៈខេត្ត Tianjin សន្យាជួយបណ្តុះបណ្តាល
វិស័យនគរបាល ដល់នគរបាលកម្ពុជា
ប្រធានការិយាល័យសន្តិសុខសាធារណៈសាលាខេត្ត Tianjin នៃសាធារណៈរដ្ឋ ប្រជាមានិតចិន បានសន្យា នឹងជួយបណ្តុះបណ្តាល លើវិស័យនគរបាល ដល់នគរបាល ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ បានឲ្យដឹង បន្ទាប់ពី ឯកឧត្តម Wu Changshun អនុប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ នយោបាយ សាលាខេត្ត Tianjinនិងជា ប្រធានការិយាល័យ សន្តិសុខ សាធារណៈសាលា ខេត្ត Tianjin ត្រូវ បាន ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញាត្តឲ្យចូលជួប សំដែងការគួរសម នារសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

                ស្ថិតក្នុងឱកាសជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង ឯកឧត្តម Wu Changshun បានសន្យានឹងជួយបណ្តុះបណ្តាលលើវិស័យនគរបាល ដល់ នគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើគ្រប់ជំនាញ សំដៅចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍សមត្ថភាពមន្រ្តីនគរបាលជាតិកម្ពុជា។
                ឯកឧត្តម Wu Changshun ក្នុងនាមថ្នាក់ដឹនាំខេត្ត Tianjin និងក្នុងនាមរដ្ឋាភិបាលចិន ឯកឧត្តម បានចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់ចិន ហើយឯកឧត្តម ចង់ចាំជានិច្ចនូវរាល់ កិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងប្រជាជន និង ប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។
                ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងអំណរគុណ និង បានសំដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់សាធារណៈរដ្ឋប្រជាមា និតចិន លើគ្រប់វិស័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់ថា ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកប្រជាជន និង រដ្ឋាភិបាលចិន ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលកន្លងមក ក៏ដូចជាពេលបច្ចប្បន្ននេះ រដ្ឋាភិបាលចិន តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់ជ្រុង ជ្រោយ លើគ្រប់វិស័យកម្ពុជា ទាំងដំណើរការកសាង ស្តា និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុង រដ្ឋបាលសាលាខេត្ត Tianjin ក៏បានរួមចំណែកផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងអំណរគុណចំពោះការិយាល័យសន្តិសុខសាធារណៈសាលា ខេត្ត Tianjin ដែលសន្យា និងត្រៀមជានិច្ចក្នុងការជួយបណ្តុះបណ្តាលដល់នគរបាលជាតិ កម្ពុជា៕