Saturday, August 11, 2012

ក្នុងការចូលមកចតនៅកម្ពុជា ក្នុងបេសកកមុ្មភាពជាដៃ តំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១២ នាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)បានធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ដោយជួយព្យាបាលជំងឺទូទៅដល់ ប្រជាជនកម្ពុជាផងដែរ ជាពិសេសក៍បានជួយផ្តល់សំភារះពេទ្យមួយចំនួនទៀងដល់ មន្ទីរពេទ្យនៅកម្ពុជាផងដែរ

ក្នុងការចូលមកចតនៅកម្ពុជា ក្នុងបេសកកមុ្មភាពជាដៃ
តំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១២ នាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)បានធ្វើសកម្មភាពមនុស្សធម៌ផ្នែកសុខាភិបាល ដោយជួយព្យាបាលជំងឺទូទៅដល់ ប្រជាជនកម្ពុជាផងដែរ ជាពិសេសក៍បានជួយផ្តល់សំភារះពេទ្យមួយចំនួនទៀងដល់ មន្ទីរពេទ្យនៅកម្ពុជាផងដែរ
 ក្នុងបេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ២០១២ (Pacific Partnership 2012) ដែលមាន​​ការ​ចូលរួមរបស់សមាជិកចំរុះសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង ១២០០ នាក់នៅលើនាវាមន្ទីរពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19)របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក​ បានមកដល់កំពង់់ផែក្រុង​ព្រះសីហនុរយះពេលជាងមួយសប្តាហ៌ហើយ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ និងការព្យាបាលជំងឺទូទៅ ដល់សហគមន៍​នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១២​ ។​
បេសកកម្មភាពជា​ដៃគូនៅតំបន់ប៉ាស៊ីហ្វិក គឺជាបេសកកម្មសំរាប់សកម្មភាពមនុស្សធម៌ ប្រចាំឆ្នាំ​ធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក។ បេសកកម្មនេះមានការសំរបសំរួលគ្នាក្នុងចំណោមប្រទេស​ម្ចាស់ផ្ទះ ប្រទេសដៃគូ អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារអន្តរជាតិដទៃ​ទៀត ដើម្បីអោយមាន​ភាព​ស៊ីចង្វាក់គ្នា ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ។
បេសសកម្មរបស់នាវាមន្ទីរពេទ្យនេះ​​ គឺបានផ្តល់ជូននូវសេវាពិនិត្យសុខភាពដោយអត់គិតថ្លៃ ដែល រួម មានដូចជាជំងឺភ្នែក ធ្មេញ ជំងឺកុមារ និង​ការព្យាបាលទូទៅជូនដល់ ប្រជាពលរដ្ឋកម្ពុជា នៅតាមកន្លែង មួយចំនួនដូចខាងដូចជា នៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោ ក្រុងព្រះសីហនុនៅវិទ្យាល័យ សម្តេចឪ ខេត្តតាកែវ នៅសាលាបឋមសិក្សាកណ្តោលដុំ ខេត្តកំពង់ស្ពឺនៅអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ខេត្តកោះកុង ។ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះទទួលបេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ជាលើក ដំបូងនៅឆ្នាំ២០១០ ដោយនៅពេលនោះ មានប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១៤០០០ នាក់បានទទួលការ ព្យាបាល​និងថែទាំសុខភាពដោយឥតគិតថ្លៃ។ បេសកកម្ម​ភាពជាដៃគូនៅតំបន់​ប៉ាស៊ីហ្វិក​ឆ្នាំ២០១២ ជួយ ប្រទេសម្ចាស់ផ្ទះ តាមរយៈកម្មវិធីនិងសកម្មភាពដែលបំរើសហគមន៍ និងបង្កើនសមត្ថភាព ក្នុងការធ្វើការ រួមគ្នា ដើម្បីលើកកំពស់ការសំរបសំរួលគ្នារវាងយោធានិងស៊ីវិល ក្នុង​ចំណោមប្រទេស និងអង្គការដែលមានបំណងដូចគ្នា ក្នុងការធ្វើអោយតំបន់ប៉ាស៊ីហ្វិកបន្តមានសន្តិសុខ និងស្ថេរភាព។