Thursday, March 7, 2013

លោក​ជំទាវ​អាន្នី សុខ អាន ៖ សិទ្ធ​​ស្មើរ​គ្នា ឱកាស​ដូច​គ្នា​ដើម្បី​ពន្លឿន​​កិច្ច​អភិវឌ្ឍ​ន៏»

ពិធីអបអរខួប​អនុស្សាវរីយ៏​លើកទី​១០២​ ទិវានារី​អន្តរជាតិ​៨មីនា បាន​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី០៦​ខែមីនា​ឆ្នាំ២០១៣​នៅ​​ទី​ រួមខេត្តតាកែវ ​ក្រោម​អធិប​តីភាព​របស់​លោកជំទាវ​អាន្នី​សុខអាន អនុប្រធានទី១​កាកបាទ​ក្រហម​កម្ពុជា តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​បណ្ឌិត​សភាចារ្យ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទី​ស្តីការគណៈរដ្ឋមន្ត្រី​ ក្រោមប្រធាន​បទ សិទ្ធិ​​ស្មើគ្នា ឱកាស​ដូចគ្នា ដើម្បីពន្លឿន​កិច្ចអភិវឌ្ឍន៏​
 
​មានមតិ​ស្វាគមន៏​នាឱកាស​នោះ​ឯកឧត្តម ស្រី បេន អភិបាល​ខេត្ត តាកែវ​ បាន​គាំទ្រ​ដល់​មន្ទីរ​កិច្ចការនារី​ខេត្ត គណៈ​កម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បីសន្ដិភាព​និងអភិវឌ្ឍ​ខេត្ត​និង​ក្រុមការ​ងារ​ស្រី្តរួម​សហការ​ជាមួយ​ មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ និងអង្កការ​ដៃគូរអភវឌ្ឍន៏​នានា ដែល​បាន​ខិតខំ​ចលនាផ្សព្វផ្សាយ​អោយ​មាតា បិតា បញ្ចូន​កូន​ប្រុស​កូន​ស្រីទៅ​សាលា​រៀន ចលនា​បង្កើន​ការ​យល់​ដឹងអំពី​សុខភាព អនាម័យ ពង្រឹងសេវា​សុខភាព​បន្ដពូជ សុ​ខ​ភាព​ម្ដាយ និងទារក អប់​រំអោយ​យក​កូន​ទៅចាក់​ថ្នាំវ៉ាក់​សាំង​ការពារ​ជំងឺ​ទាំង​០៩​មុខ ជម្រុញ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ម្ដាយ​ដំបូង​រយៈ​ពេល៦​ខែ និងផ្សព្វ​ផ្សាយ​ច្បាប់​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង គ្រួសារ ការជួញដូរស្រ្តី និង​កុមារ​ជាដើម។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ ក៏បាន​លើកឡើងអំ​ពីប្រធាន​បទ ស្តីពី​សិទ្ធ​ស្មើ​គ្នា ឱកាស​ដូចគ្នា ដើម្បី​ពន្លឿន​កិច្ចអភិវឌ្ឍន៏​  គឺ​ស្របទៅនឹ​ង​បរិបទ​របស់​សង្គម​កម្ពុជា​យើង​នា​ពេល​បច្ចុ​ប្ប​​ន្ន ​និង​បាន​ផ្សារភ្ជាប់​ទៅនឹង​បរិ​ស្ថា​ន​​សង្គម​នៅលើ​ពិភព​លោក​ដែល​គេចាត់​ ទុក​ថា ​សមភាព​យេនឌ័រ​ ដើរតួនាទី​សម្រាប់​មនុស្ស​គ្រប់​​រូប និងសង្គមជាតិ។
បន្ទាប់​មក​ លោកជំ​ទាវ និន សាផុន តំណាង​រាស្រ្ត មណ្ឌល​ខេត្ត​តាកែវ បាន​​អាន​ព្រះរាជសារ សម្ដេច​ព្រះមហាក្ស​ត្រី​នរោត្តម​​​មុនីនាថសីហនុ ព្រះវរាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល សម្រាប់​​ខួប​អនុស្សាវរីយ៏​លើកទី​១០២​ទិវានារី​អន្តរ​ជាតិ​៨មីនា ដែល​ពោរពេញ​ទៅ​ដោ​យ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​ ទិវានារី៨​មីនា​ ក្រោម​​​ប្រធាន​បទ សិទ្ធិស្មើគ្នា ឱកាស​ដូចគ្នា​ដើម្បី​ពន្លឿន​កិច្ចអភិវឌ្ឃន៏។
 
លោកជំទាវ អាន្នីសុខ អាន បាន​មាន​ប្រសាសន៍​ដោយ​កោត​សរសើរ និង​វាយតម្លៃខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​​​ស្ត្រី​​ទាំង​អស់​ក្នុង ​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​សកម្ម​ភាព​នានា ជាច្រើន​​ដើម្បី​លើក​កម្ពស់​ស្ត្រី​ ជាងនេះទៅទៀត លោកជំទាវ​ក៏កោត​សរ​សើរ​ផង​ដែរ ចំពោះ​​លោក​​ជំទាវ លោក​ស្រី ជា​ភរិយា​របស់​​ថ្នាក់​​ដឹក​នាំ​គណបក្ស​ ដែល​ជានិច្ចកាល​តែង​​យក​អស់​កម្លាំង​​កា​យ ចិត្ត ប្រាជ្ញា និងស្មារតី ជួយ​​​ស្វាមី​​របស់​ខ្លួន​ក្នុង​​ការ​​បំពេញ​​ភារកិច្ច​​ដ៏​ឧត្តុង្គ​ឧត្តម​ ជូន​​ជាតិ​​មាតុ​ភូមិ ដោយ​​​មិន​​ខ្លាច ​​នឿយ​ហត់ ។
 
ថ្លែងក្នុង​ឱកាសនោះ​លោកជំទាវ​អាន្នី សុខ អាន​ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា ទិវានេះ​មិន​ត្រឹម​តែជា​ការ​រំលឹក​នូវប្រវត្តិត​ស៊ូរបស់​ស្ត្រីលើស​កល​លោក សាមគ្គី​​​ភាពរវាង​ស្ត្រី​ពីប្រទេ​ស​មួយទៅ​ប្រទេ​​ស​​មួយ​ ពី​​តំបន់​មួយ​ទៅតំបន់​មួយ ពីទ្វីបមួយ​ទៅ​ទ្វីបមួយ ដើម្បី​ទាមទារ​សិទ្ធិស្មើគ្នា​ និង​​ឱកាស​​ដូចគ្នា​ជាមួយ​នឹងបុរស​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​ជាការ​អបអរ​​សាទរ​ចំពោះ​សមិទ្ធ​ផល​នានា​ដែលស្ត្រី​​សម្រេច ​​​បាន​​​ទាំង​ក្នុង​ឋានៈ តួនាទី សិទ្ធិ និង​សេរីភាព​​របស់​​ស្រ្តី ក៏​ដូច​ជាការ​ចូលរួ​​មយ៉ាងសកម្ម​ក្នុង​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម។
 
លោកជំ​ទាវ​ បាន​បន្ត​ថា ​ឆ្នាំនេះ​ក៏ដូច​ឆ្នាំមុនៗ​ដែរ ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទ​ទិវា នារី​អន្តរ​ជាតិ​៨មីនា រាជរដ្ឋាភិបាល​តែង​​តែ​​លើក​យក​​ប្រធាន​បទ​មួយ​សម​ស្រប​ទៅ​តាម​ស្ថាន​ភាព​​ ជាក់​ស្តែង​របស់​កម្ពុជា​ ដោយ​​ផ្សារភ្ជាប់​ទៅ​នឹង​ប្រធាន​បទ​ពិភព​លោក​ក្នុង​គោល​បំណង​តែ​មួយ​ គឺ រំលឹក​អំពី​វីរភាព​របស់​​ស្រ្តី​​ក្នុង​​ការ​​តស៊ូ​ធ្វើឱ្យ​ សមេ្រចបាននូវសមភាព សម​ធម៌ សន្តិភាព និងការ អភិវឌ្ឍសង្គ​ម តាម​រយៈ​ការ​ផ្លាស់​ប្តូរ​​ឥរិយាបថ​​របស់​​មនុស្ស​​នៅ​ក្នុង​​គ្រួ​សារ សហគមន៍ សង្គម និង ប្រទេសជាតិ សំ​ដៅ​ធានា​ឱ្យ​បាន​នូវ​​ការគោរព​​សិទ្ធិ ​សេរីភាព ការ​ទទួលស្គាល់នូវតម្លៃ​រ​​បស់​ស្ត្រី និង​​ការ​ចូល​រួម​​ដោយ​​​ស្មើ​ភាពក្នុងសង្គម។
 
 ដូច្នេះ​ ដើម្បី​រួម​ចំណែក​ជាមួយ​ចលនា​ស្រ្តី​ក្នុង​សកល​លោក​ក្នុង​ការ​ជំរុញ​​ឱ្យ​ មាន​ការ​កែ​ប្រែ​ផ្នត់គំនិត និង​ឥរិយា​បថ​អវិជ្ជមាន​​ដែល​ធ្លា​ប់​​មាន​ចំពោះ​ស្ត្រី រាជ​រដ្ឋា​ភិ​បាល​បាន​​ជ្រើស​រើស​យក ប្រធាន​បទ​”សិទ្ធិស្មើភាពគ្នា ឱកាសដូចគ្នា ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​ ក្នុង​គោល​ដៅ​លើក​កម្ពស់​ ​និង​​​ពង្រឹង​​សមត្ថភាព​របស់​ស្ត្រី និង​ក្មេង​ស្រី សំដៅ​រួម​ចំណែក​​ដល់​ការ​ធានា​​នូវ​សុខ​ដុម​​រមនា ​និង​សណ្ដាប់​​ធ្នាប់​​​សង្គម ការ​អភិវឌ្ឍ​ប្រទេស​​ព្រមទាំង​ការ​ពារ​អត្ត​សញ្ញាណ​​​ប្រពៃណី​​ ទំនៀម​ទម្លាប់​ និង​វប្បធម៌​ជាតិ​ដ៏ល្អ​​ផូរ​ផង់​​របស់​យើង ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់​ខ្ពស់​​របស់​សម្ដេច​​អគ្គ​មហា​​សេនា​បតី​​ តេ​ជោ​ ហ៊ុន សែន នា​យក​​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា គឺ​“បន្ត​​ផ្តល់​​ការ​​អប់​រំ​​អំពី​​វប្បធម៌​​ និង​​អរិយធម៌​​ដ៏​ល្អ​​ថ្លៃថ្លា​របស់​​ជាតិ​  ដើម្បី​​ស្វែង​​យល់​​អំពី​​តម្លៃ​​តួ​នាទី​​​ស្រ្តី​​ និង​​គ្រួសារ​​ខ្មែរ​​ដែល​​ជា​​យន្ត​​ការ​​ទប់​ស្កាត់​​ការ​ហូរ​​ចូល​​នៃ​ វប្បធម៌​​អវិជ្ជមាន​​ពី​បរទេសព ​​លុប​​បំបាត់​​សកម្ម​ភាព​​​មិន​​ល្អ​​ក្នុង​​ស្រទាប់​​​យុវជន​ ​និង​កុមារ​​ដែល​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​វប្បធម៌​​ប្រពៃណី និង​​ទំនៀម​​ទម្លាប់​​ជាតិ​” និង​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ទាំង​៨ចំណុច​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ប៊ុនរ៉ានីហ៊ុនសែន​ ដែលបាន​ថ្លែង​ក្នុង​សន្និបាត​ បូក​សរុប​​ការងារ​ឆ្នាំ​២​​០១២ និងទិសដៅឆ្នាំ ២០១៣ នៃគណៈកម្មា​ធិការ​ជាតិ​លើក​កម្ពស់​សីល​ធម៌​សង្គម​ តម្លៃស្ត្រី ​និង​គ្រួសារ​ខ្មែរ នាថ្ងៃ​ទី២០​ ខែកុម្ភៈ ​ឆ្នាំ២០១៣។
 
លោកជំទាវ ក៍បាន មាន ប្រសាសន៍ បន្ថែម​ទៀត​ថា​​ ដើម្បី​ឆ្លើយតប​ទៅនឹង​គោល​ដៅ​ខាង​លើ​នេះ​ ​ដើម្បី​រួម​ចំណែក​ពន្លឿន​ការ​ឈាន​ទៅ​សម្រេច​​បាន​នូវ​​គោល​ដៅ​​អភិវឌ្ឍន៍​​ សហ​សវត្ស​​រ៍​​​​កម្ពុជា ដូច​ជាការ​ពង្រឹង​សិទ្ធិ​​ស្ត្រី​ក្នុង​ការ ទទួល​បាន​ការ​ថែទាំ​​សុខ​ភាព​ ការអភិវឌ្ឍ​សមត្ថភាព ​ការ​បណ្ដុះ​​បណ្ដាល​​វិជ្ជាជីវៈ​ ឱកាស​ការងារ​ ការការពារ​ខាង​ផ្លូវច្បាប់ និង​​ការ​បង្កើន​​តួនាទី​របស់​ស្ត្រីក្នុង​ការ​ ធ្វើសេចក្ដី​​សម្រេច​ចិត្ត ព្រម​ទាំង​​ការ​លើក​​កម្ពស់​​​សីលធម៌​សង្គម​ និង​តម្លៃ​​ស្ត្រី រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយគ​តិបណ្ឌិត របស់​សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន​បាន​បង្កើត​ និ​ង​​ពង្រឹង​​យន្ត​ការ​​ជាតិ​គាំទ្រ​ការលើក កម្ពស់​​សមភាព​​យេនឌ័រ និង​ស្ថានភាព​ស្តី្រ​នៅក​ម្ពុជា  ក្នុង​​នោះ​​​​រួម​មាន​ការ​​បង្កើត​ក្រសួង​កិច្ចការ​នារី ​ក្រុម​ប្រឹក្សា​ជាតិ​ក​ម្ពុជា​ដើម្បី​ស្ត្រី​ដែល​មាន​សម្តេច​​​ព្រះ​មហា​ក្សត្រី​ នរោត្តម មុនីនាថ សីហនុ ព្រះវរ​រាជ​មាតា​ជា​តិ​ខ្មែរ ក្នុង​សេរីភាព ​សេច​ក្តី​ថ្លៃ​ថ្នូរ និងសុភមង្គល គង់ជាព្រះប្រធាន ​កិត្តិយស​កម្មវិធីនារីរតនៈ ក្រុម​ការ​ងារ​បចេ្ចក​ទេស​យេនឌ័រ​ដែល​ជា​ផ្នែក​មួយ​​របស់​​គណៈ​កម្មការ​​​ សម្រប​សម្រួល​​​រវាង​​រាជ​រដ្ឋា​ភិបាល​ និង​ដៃ​គូអ​ភិវឌ្ឍន៍​ និ​ង​កា​រ​បង្កើត​ក្រុម​ការ​ងារ​យេន​ឌ័រ​នៅក្នុង​​ក្រសួង ស្ថាប័ន​​ពាក់​​ព័ន្ធ​​ចំ​នួន៣០ ហើយ​ក្នុង​ចំណោម​នោះ ក្រសួង ស្ថាប័ន​ចំនួន២៧ បាន​រៀបចំ​បង្កើត និង​​អនុវត្ត​នូវ​​ផែន​ការ​យុទ្ធ​​សាស្ត្រ​​​​បញ្ជ្រាប​​យេនឌ័រ​តាម​វិស័យ​ នីមួយ​ៗ​។
រាជ​រដ្ឋា​ភិបាល​​ក៏បាន​បង្កើត​​គណៈ​កម្មា​ធិការ​​ជាតិ​​លើក​​កម្ពស់​​សីល​ ធម៌​​សង្គម​តម្លៃ​​ស្ត្រី​ និង​​គ្រួសា​​រ​​​ខ្មែរ​ក្រោម​ការ​ដឹក​នាំ​​ដ៏ឈ្លាស​វៃ​របស់​លោក​ជំទាវ​​ កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​​កាក​ ​បាទ​ក្រហម​កម្ពុជា និង​ជា​ប្រធាន​​កិត្តិយស​​នៃគណៈកម្មាធិកា​រនេះ​។ គណៈ​​កម្មាធិការ​នេះ បាន​ ​និង​កំពុងធ្វើការងារ​យ៉ាង​សកម្ម​ក្នុង ​​​ការ​ការ​ពារ​​សេចក្ដី​​ថ្លៃ​​ថ្នូរ​​​របស់​​មនុស្ស​ជាតិ និង​ការ​ពារ​​គុណ​តម្លៃ​មនុស្ស​ធម៌​របស់​ជន​រង​គ្រោះ​ក៏ដូច​ជា​​ពន្លឿន​​ការ ​​​កាត់​​បន្ថយ​​ភាព ​ក្រីក្រ​របស់​ប្រជាជន។​
 
លោកជំទាវ​បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន ចំនួនស្រ្តីដែលកាន់​តួនាទី​​សំខាន់ៗនៅ​ក្នុង​​ស្ថាប័ន​​នយោបាយ រដ្ឋ​បាល​ថ្នាក់​​ក្រោម​ជាតិ និង​ស្ថាប័ន​សង្គម​មាន​ការ​​កើន​ឡើង​ជា​លំដាប់​ពី​មួយ​អាណត្តិ​ទៅមួយអាណត្តិ ដូច​ជា លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន ជា​ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា លោក​ជំទាវ​ឧបនា​យក​រដ្ឋមន្រ្តី លោក​ជំទាវ​អនុប្រធាន​រដ្ឋ​សភា​​ សមាជិក​​ព្រឹទ្ធសភា​ រដ្ឋ​សភា​ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុ​រដ្ឋ​លេខា​ធិការ​ អភិបាលរង​រាជ​ធានី​-ខេត្ត​ ​សមា​ជិក​​ក្រុម​​ប្រឹក្សា​​រាជធានី​​ខេត្ត ​អភិបាល អភិបាលរង សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​​ ​ស្រុកខ័ណ្ឌ ឃុំសង្កាត់​ និង​មេភូមិ​ដែល​​ស​បញ្ជាក់​​ឱ្យ​​ឃើញ​អំពីការ​​យក​ចិត្ត​​ទុក​​ដាក់ខ្ពស់​ របស់​រាជ​រដ្ឋាភិបា​ល​ចំពោះ​​ស្រី្ត​។
 
នៅក្នុង​ឱកាស​នោះដែរ​លោក​ជំទាវ​ក៏បាន​នាំយក​នូវ វត្ថុ​អនុស្សាវរីយ៏​មួយចំនួនមក​ចែក​​ជូន​ដល់​សមាគមន៏​នារី​ខេត្ត បណ្ដាញ​នារី​តាម​មន្ទីរ​ជុំវិញ​ខេត្ត ស្រុក ក្រុង និង​ថ្នាក់​ឃុំ.សង្កាត់​ ព្រម​ទាំង​បាន​ឧបត្តម្ភ​ដល់​តំណាង​និសិ្សត​ យុវជន​កាយរិទ្ធ យុវជន​កាក​បាទ​ក្រហម​ និង​ក្រុម​តន្ត្រី​ ដែល​បាន​ចូល​រួម​ក្នុង​ទិវានោះ​ ផង​ដែរ​៕