Wednesday, December 4, 2013

គណៈ​កម្មការ​ដឹក​នាំ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​​គ្រង​បេតិក​ភ័ណ្ឌ​អង្គរ​គាំទ្រ​ ​ការ​បន្ត​អនុវត្តគម្រោង​ផែន​ការ​នានា​របស់​អាជ្ញាធរ​អប្សរា

នារសៀល​ថ្ងៃទី២​ខែធ្នូ​ឆ្នាំ​២០១៣ នៅ​សណ្ឋាគា​សុខា​ខេត្តសៀមរាប​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រី្ត​​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​និង​ជា​ប្រធាន​អាជ្ញាធ​រ​អប្សរា​បាន​ជួប​ប្រជុំ​ជាមួយ​គណ​កម្មការ​ដឹក​នាំ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​គ្រង​បេតិក​ភណ្ឌ​អង្គរ​ដែល​ជា​គម្រោង​ទទួល​បាន​ការ​វិភាគ​ទាន​ពីរដ្ឋា​ភិបាល​អូស្រ្តាលី​និ​ង​វិភាគ​ទាន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

លោក​គីលី​យ៉ង​ប្លែស​មន្ត្រី​សម្រ​ប​សម្រួល​កម្មវិធី​ផ្នែក​វប្បធ៍ម​នៃ​ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​ប្រទេស​កម្ពុជា​បានឲ្យ​ដឹង​ថាះ​ម្រោង​នេះ​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​អង្គការ​យូណេស្កូ។​ គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​គ្រង​បេតិក​ភណ្ឌ​អង្គរ​នេះ​ត្រូវ​បាន​អនុវត្ត​រយៈ​ពេល​៣ឆ្នាំ​មក​ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន អ្នក​ជំនាញ​អូស្រ្តាលី​សហការ​ជាមួយ​បុគ្គលិក​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​យូណេស្កូ។ គម្រោង​នេះត្រូវ​បន្តរយៈ​ពេល១​ឆ្នាំទៀ​តដល់​ឆ្នាំ២០១៤។

លោក​គីលីយ៉ង​ប្លែស​បាន​បញ្ជាក់​ថាកិច្ចប្រជុំនា​រសៀល​ថ្ងៃទី២​ខែធ្នូ​ឆ្នាំ​២០១៣​នេះបាន​ទទួល​បាន​លទ្ធផល​សំខាន់ៗ​ដូចជា​ការ​កសាង​ផែន​ទី​ហានិ​ភយ័​បង្ហាញ​ផ្លូវមួយ​ដែល​បង្ហាញ​ពីហា​និភយ័​ក្នុងតំបន់​ឧទ្យាន​អង្គរការ​ការពារ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជាការ​បំរែ​បំរួល​អាកាស​ធាតុ​កំ​ណើន​ភ្ញៀវ​ទេសចរ​និង​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​អង្គរ​ផង​ដែរ។

ក្នុងកិច្ច​ប្រជុំ​នេះ​គណ​កម្មការ​ដឹកនាំ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​គ្រង​បេតិក​ភណ្ឌ​អង្គរ​បាន​ឯកភាព​គ្នា​បន្តការ​គាំទ្រ​ដល់អាជ្ញាធរ​អប្សរា​លើការ​អនុវត្ត​គម្រោង​ផែនការ​នានារ​បស់​អាជ្ញាធរ​អប្សរា​ហើយ​ក៍បាន​សម្រេច​ចិត្ត​អញ្ជើញ​អង្គការ​ទេសចរណ៍​ពិភព​លោក​ដែល​ជាស្ថាប័ន​មួយ​របស់​អង្កការ​សហ​ប្រជាជាតិ​ដើម្បី​មក​ចូលរួម​សហការ​ជាមួយរាជ​រដ្ឋាភិបាល​និង​អង្គការ​យូណេស្កូ ដើម្បី​ជួយ​គ្រប់​គ្រង​វិសយ័​ទេសចរណ៍​នៅ​តំបន់​អង្គរ ។  

ឧត្ដម​បណ្ឌិត​សភាចារ្យ​សុខអាន​ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រី្ត​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​ក្នុងនាម​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​សម្តែង​ការកោត​សរសើរ​ចំពោះ​អង្គការ​យូណេ​ស្កូក្នុង​ការសម្រ​បសម្រួល​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អាជ្ញារ​ធរអប្សរា​ក៏ដូច​ជាលោក​សាស្រ្តា​ចារ្យ​បច្ចេក​ទេស​ប្រទេស​អូស្រ្តាលី​ដែល​បាន​សហកា​រផ្ដល់​ជំនួយ​លើ​គម្រោងAMS ក្នុងការ​អភិវឌ្ឍន៍​និង​អភិរក្ស​តំបន់​ប្រាសាទ​អង្គរ​ប្រកប​ដោយ​ការទទួល​ខុសត្រូវខ្ពស់ ។ ក្នុង​កិច្ច​ប្រជុំ​ក៏មាន​ប​ទបង្ហាញ​របស់​អាជ្ញារ​អប្បរា​ដើម្បី​ពិនិត្យនូវ​ការងារ​របស់​ខ្លួន​ក្នុងឆ្នាំ​នេះនឹង​ដាក់​អនុសាសន៍​នូវ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់គ្រង​បេតិក​ភណ្ឌ​អង្គរ​សំរាប់​អនុវត្ត​ក្នុង​ឆ្នាំទី៣​អនវត្ត​ដោ​យអាជ្ញាធ​រអប្បរា​និង​បង្ហាញ​នូវការ​ការ​វិវត្តន៍​ថ្មីថែម​ទៀត​សំរាប់​ការងារ​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​នៅតំបន់​បេតិក​ភណ្ឌអង្គរ​និង​រាយការណ៍​នូវការ​អភិវឌ្ឍន៍​គម្រោង​ជាទៀង​ទាត់មួយ ។