ក្នុង
ឱកាសទទួលជួបឯកឧត្ដម Vyacheslav Nikonov
ប្រធានគណកម្មការអប់រំនិងវប្បធម៌សភាសហព័ន្ធ
រុស្សីនៅសុខាអង្គរខេត្តសៀមរាបរសៀលថ្ងៃទី០២ធ្នូ
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍លើកទឹក
ចិត្តដល់ភាគីសហព័ន្ធរុស្សីឱ្យជួយជួសជុលនូវប្រាសាទបុរាណណាមួយនៅ
ខេត្តសៀមរាប។
ក្នុងកិច្ចជំនួបពិភាក្សា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន
បានពន្យល់នូវខ្លឹមសារនៃការការពារអភិរក្ស
និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ប្រាសាទអង្គរក៍ដូចជាការអភិរក្ស
សម្បត្តិបេតិកភណ្ឌ័ពិភពលោកនៅកម្ពុជា។
ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន
បានរំលឹកឡើងនូវទំនាក់ទំនងការទូតល្អៗជាមួយប្រទេសរុស្សីតាំង
ពីទស្សវត្ស៨០រហូតមកដល់បច្ចុប្បន្នហើយបានបន្តទំនាក់ទំនងកាន់
តែល្អឡើងពីមួយឆ្នាំទៅមួយឆ្នាំ
និងបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្សីដែលតែងតែបានផ្ដល់ជំនួយកន្លង
មកជួយដល់កិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាការឆ្លើយតបឯកឧត្ដម
Vyacheslav Nikonov
ប្រធានគណកម្មការអប់រំនិងវប្បធម៌សភាសហព័ន្ធរុស្សី
បានគាំទ្រនូវការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន
នឹងសន្យាពាំនូវសំណើររបស់ភាគីកម្ពុជាទៅជូនសភាសហព័ន្ធរុស្សី។
ឯកឧត្ដម Vyacheslav Nikonov បានមានប្រសាសន៍បញ្ជាក់ថា
យើងមានមិត្តចាស់ដ៍ល្អមួយប្រសើរជាងមានមិត្តថ្មីពីរមានន័យថាប្រទេស
រុស្សីចង់រក្សាទំនាក់ទំនង
និងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា
ជាពិសេសដែលជាមិត្តចាស់ៗរបស់ប្រទេសរុស្សីឱ្យបានកាន់តែល្អប្រសើរ
ខ្លាំងក្លាជាងមុន។ ឯកឧត្ដម
ប្រធានគណកម្មការអប់រំនិងវប្បធម៌សភារុស្សី
បានឱ្យដឹងថាសព្វថ្ងៃនេះមាន អ្នកទេសចរមកពីប្រទេស
រុស្សីដែលបានមកទស្សនាកម្ពុជាមានរហូតដល់ជាង១២ម៉ឺននាក់កាល
ពីឆ្នាំកន្លងមកហើយចំនួនអ្នកទេសចររុស្សីនឹងកើនឡើងជារៀងរាល់ឆ្នាំ។