Wednesday, April 9, 2014

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ សុខ​ អាន ស​ម្ភោធ​​សារ​មន្ទីរ​​វាយនភណ្ឌ ​ប្រពៃណី​​អាស៊ី​មេគង្គ​-គង្គា នៅ​ខេត្ត​សៀម​រាប

សារៈមន្ទី ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នៃកិច្ច​សហប្រតិបត្តិការ​ទន្លេមេ​គង្គ​គង្គា មានទី​តាំង​ស្ថិត​នៅ​ផ្លូវ​៦០ ក្នុង​បុរី​វប្បធ័ម៌​និង​ទេសចរណ៍​ក្រុង​សៀមរាប​ត្រូវ​បាន​សម្ភោធ​ដាក់​ឲ្យ​ ប្រើប្រា​ស់​ជា​ផ្លូវ​ការ​នា​ល្ងាច​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៤ ក្រោមអ​ធិបតី​ភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី និង​ឯកឧត្តម អានិល វ៉ាត់វាអនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេ​ស​នៃ​សារធារណៈ​រដ្ឋ​ឥណ្ឌា​ព្រមទាំង​ភ្ញៀវជាតិ និង​អន្តរ​ជាតិជាច្រើនរូបទៀត។

ក្រោមគំនិត ​ផ្តូចផ្តើម​របស់​រាជ​រដ្ឋា​ភិ​បាល​នៃសាធារណៈ​រដ្ឋ​ឥណ្ឌា និង​ក្រោមកិច្ច​ព្រម​ព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សារៈមន្ទី​វាយនភណ្ឌ ​ប្រពៃណី​អាស៊ី នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទន្លេ​មេគង្គ​គង្គា​ត្រូវបានចាប់ផ្តើម​សាងសង់​ កាល​ពី​ខែកក្កដា ឆ្នាំ២០១០ និង​បាន​បញ្ចប់​ក្នុង​អំឡុង​ខែធ្នូឆ្នាំ២០១១​កន្លង​មកនេះក្នុង​តម្លៃជាង ១លាន​ពីរ​សែនដុល្លារ​សហរដ្ឋ​អាមេរិក។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក ​រដ្ឋមន្ត្រី មាន​ប្រ​សាសន៏​ចាត់ទុក​សារ​មន្ទី​វាយ​ភណ្ឌប្រ​ពៃណី​អាស៊ី​ដែល​ដាក់​ឲ្យ​ ដំណើការ​ជាផ្លុវ​ការនេះ គឺជាសារមន្ទីដំបូង​ដែលដា​ក់​តាំ​ងនូវ​ពិព័រណ៏ វាយនភណ្ឌ​មក​ពី​ប្រទេស​ជា​ច្រើន​គឺក្រៅពី​ឥណ្ឌា រួម​មាន​កម្ពុជា ឡាវ វៀត​ណាម ថៃ និងភូមា ដែល​មានន័យ​ថា បណ្តា​ប្រទេស​នៅ​តាម​ដងទន្លេមេគង្គ​ដែលប្រៀ​ប​ដូ​ច​ជាទន្លេគង្គាថ្មី មួយដូច្នេះដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អានមាន ​ប្រ​សាសន៏ថា តាមរយៈ​ពិព័រណ៏​នេះ យើងអា​ច​ឆ្លុះប​ញ្ចាំង​ឲ្យឃើញ​នូវ​ចំណង​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ជិតស្និត​ នេះ ដែល​មាន​ប្រទេស​ឥណ្ឌា​ជា​ប្រភព​នៃកម្លាំង​ជំរុញ ហើយ​យើង​ក៏និង​បាន​ឃើញនូវ​គំនិតច្នៃ​ប្រឌិតជា​ច្រើនទំរង់​របស់​បណ្តាប្រ​ ទេសនានា​នៅតាម​បណ្តោយ​ដងទន្ល​មេគង្គ​ផងដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន ​មាន​ប្រសាសន៏​ឲ្យដឹង​ថា សម្រាប់ប្រ​ជាជន​កម្ពុជា​ជា​អ្នក​ទទូលមរតក​ពីអរិយធម៌​ខ្មែរ​ដ៏រុងរឿង​ បានរីកចំរើន​យ៉ាង​ខ្លាំង​ជា​ច្រើន​សតវត្យ នៅ​ចន្លោះ​ប្រ​ទេស​ឥណ្ឌា​ និង​ប្រ​ទេស​ចិន​ យើង​ពិតជា​ស្គាល់​នូវ​តំលៃ​ដ៏ធំធេង នៃ​អរិយធម៌​ឥណ្ឌា​តាម​ប្រវត្តិសាស្រ្ត។ ជាបឋម គឺគំនិត​និងជំនឿ​សាសនា នៅ​ជុំ​វិញការ​គោរព​ប្រណិប័ត​ន៏​ព្រះ​ឥសូរ និងព្រះ​នរាយណ៏​មុន​នឹង​សម្រេច​ចុងក្រោយ គោរព​ប្រ​ណិប័ត​ន៏ ព្រះពុទ្ធ​សាសនា ហើយ​វា​ក៏ជា​មូលដ្ឋាន​នៃសិល្បៈ​ស្ថាបត្យកម្ម​ផងដែរ។

ទាក់ ​ទង​នឹង​ការសាង​សង់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ថា កាល​ពីឆ្នាំ២០១០​លោក​ជំទាវ Pratibha Devisingh Patilអ​តីត​ប្រ​ធានាធិបតី​ឥណ្ឌា​បាន​មក​ចូលរួ​ម​ប​ញ្ចុះ​បឋម​សិលា ដើម្បី​ចាប់​ផ្តើម​សាងសង់​អាគា​នេះ។

ដោយ​ឡែក​ឯកឧត្តម អានិល វ៉ាត់វា អនុរដ្ឋមន្រ្តី ​ក្រសួងការ​បរទេស​នៃសារធារណៈ​រដ្ឋ​ឥណ្ឌា បាន​វាយ​តម្លៃ​ខ្ពស់​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​រវាង​ ឥណ្ឌា និង​កម្ពុជា ហើយ​ឯក​ឧត្តម​សង្ឃឹម​ថា សារៈមន្ទី​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នៃ​កិច្ច​សហប្រតិបត្តិការ​ទន្លេមេគង្គ គង្គា នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ នឹង​រួម​ចំណែក​ជាមួយ​កម្ពុជា ក៏​ដូច​ជា​​ពិភព​លោក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ឲ្យ ​កាន់​តែ​រីក​ចម្រើន​ថែមទៀត។

ឯកឧត្តម អានិល វ៉ាត់វា បាន ​មាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ចាប់​ផ្តើម​ដំណើរ​ការ​សារៈ​មន្ទី​ វាយនភណ្ឌ​ប្រពៃណី​អាស៊ី​នៃ​កិច្ច​សហប្រតិបត្តិការ​ទន្លេ​មេគង្គ គង្គា គឺ​ជា​ទូ​កញ្ចក់​បង្ហាញ​នូវ​ឥទ្ធិពល​វាយ​នភណ្ឌ​ ដែល​បាន​ឆ្លង​មក​កាន់​តំបន់​អាស៊ី តាម​រយៈ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​ចំនួន​៦ គឺ​កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ។ ជាមួយ​គ្នា​នេះ​ដែរ​ប្រជា​ជាតិ​នៅភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ មាន​ដូច​ជា ម៉ាឡេស៊ី ឥណ្ឌា សិង្ហបុរី និង​ហ្វីលីពីន ក៏​បាន​ចូល​រួម​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​វាយ​នភណ្ឌ​នេះ​ផង​ដែរ។

សូម ​បញ្ជាក់​ថា សារមន្ទីនេះ​នឹងបើក​ជូនសាធារណជ​ន​ខ្មែរ ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៏​ចូល​ទស្សនា​ក្រោយ​ពីការ​សម្ពោធ។ នៅ​ក្នុងសារមន្ទីនេះ ក្រៅពីតាំង​ពិព័រណ៏​នៅមាន​ការ​បង្ហា​ញ​ម៉ូដ ដែល​នឹង​ជួយ​លើកស្ទូយ សិប្បកម្ម​បូរាណ ផ្នែក​សូត្រ និង​កម្បាស ដែល​និងផ្តល់​ប្រយោ​ជន៏​សំខាន់​ក្នុង​ការទាក់ទាញ​ចំណាប់​អារម្ម៏​របស់​ មនុស្ស​គ្រប់​គ្នា ហើយ​យើង​សង្ឃឹមថា នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការវិលត្រឡប់​ទៅ​រកការអនុវត្ត​តាម​បែប​ប្រពៃណី​បុរាណ និង​ការប្រើ​ប្រាស់​ផលិតផល​ធម្មជាតិ​វិញ។

លោក ​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធ័ម៌ និង​វិចិត្រសិល្បះ​ដែលអ​ញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​បាន​មាន​ប្រសាសន៍​ ឲ្យ​ដឹង​ថា ក្រសួង​វប្បធ័ម៌​និងវិចិត្រសិល្បះ​បានចូលរួ​ម​ដោ​យ​បាន​នាំ​យក​ហូលពិដាន​ ពីសារះមន្ទីជាតិ មក​ដាក់​តាំង​បង្ហាញក្នុង​សារៈ​ម​ន្ទី​វាយ​នភណ្ឌ​ប្រពៃណី​អាស៊ី​នៃកិច្ច​ សហប្រតិ​បត្តិការ​ទន្លេមេគង្គ​គង្គានេះ ដើម្បីរួម​ចំ​ណែក​ផ្តល់​ការ​យ​ល​ដឹង​អំពីផលិត​ផល​ខ្មែរ​ផង​ដែរ។

ដោយឡែក ​ឯកឧត្តម ​ថោង ​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចាប់​អារម្មណ៍អំ​ពី​ការ​រួមចំ​ណែក​ជួយ​ ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រំពឹងថា នឹង​កើន​ដល់ ៧លាន​នាក់​ក្នុឆ្នាំ​២០២០ ខាង​មុខ​នេះ៕