Friday, April 24, 2015

ទស្សនវិភាគ៖ សូម​អ្នក​ន​យោបាយ​​ជឿជាក់​​លើ​ខ្លួន​​ឯង មិន​ត្រូវ​ឲ្យ​​សង្គម​​ស៊ី​វិល​​មួយ​ចំ​នួន ​ដឹក​ច្រមុះ​ ឬ​បំ​ផ្លាញ​​វប្បធម៌​​សន្ទនានោះ​ទេ!

ប្បធម៌​សន្ទនារវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម​ សម រង្ស៊ី នាពេល​ចុង​ក្រោយ​នេះ បាន​នាំ​ឲ្យ​ស្ថានការ​ណ៍​នយោបាយ​ដែលធ្លាប់​តែ​តានតឹង​ ប្រែរទៅ​ជា​បន្ថយ​កំ​ដៅ​ ​ និង​គេបាន​មើល​ឃើញ​ថា សម្តេច​ហ៊ុន សែន បាន​យោគ​យល់​អធ្យាស្រ័យ​ច្រើន​ខ្លាំង​ណាស់​ទៅ​លើថ្នាក់​ដឹកនាំ​គណ​​បក្ស​​​ប្រឆាំង​ គឺ​ស្មើ​នឹង​ការ​មិន​ចង់​រំ​លឹក​ឡើង​វិញ​ពី​អតី​តកាល​ដែល​កន្លង​ទៅ​ថ្មី​ៗ ក្រោយ​ការ​បោះ​ឆ្នោត​បង្ក​ភាព​ក្តុង​ក្តាំង​ អានាធិបតេយ្យ​ ​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ គឺអ្វី​ៗត្រូវ​បាន​ជំ​នួស​​​ដោយ​ការ​ជជែក​ពិភាក្សាគ្នា ក្នុង​ស្មារតី​ឯកភាព​ជាតិខ្មែរតែ​មួយ​ ។
វប្បធម៌សន្ទនា ដែល​ជា​ការ​ត្រួសត្រាយ​ទៅ​រក​សន្តិភាព​ជូន​សង្គមជាតិ​​ គឺត្រូវ​បាន សម្តេច​តេជោ ហ៊ុន សែន​ ប្រើប្រាស់អស់​ជាង​ពាក់​កណ្តាល​នៃ​ជី​វិត​នយោបាយ​របស់​សម្តេច​ទៅ​ហើយ ដើម្បី​​ការ​ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ​​ ក្នុង​នោះ មានដូច​ជា​កិច្ចព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​នយោបាយ​ឈ្នះ​‑ឈ្នះ ចុង​ឆ្នាំ​១៩៩៨ ជាតឹក​តាង​​ស្រាប់ នេះ​មិន​និយាយអំ​ពី​ការ​យក​អាយុ​ជីវិត​ទៅ​រំ​ដោះ​ទឹក​ដី​ពីចេញ​ផុត​របបប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ផង។
ការ​ផ្សះ​ផ្សាជាតិ មិន​បញ្ចប់​ត្រឹមហ្នឹង​ទេ គឺ​បើ​ទោះ​ជា​សម្តេច​ ហ៊ុន សែន ខំ​ពន្លត់ហិង្សា ខំ​បញ្ចៀសសង្គ្រាមបង្ហូរ​ឈាមរវាងខ្មែរ និង​ខ្មែរយ៉ាង​ណា​ក្តី ប៉ុន្តែ គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើយល់ ធ្វើដឹង​ ធ្វើ​ឮ ថា សកម្មភាព​អស់ទាំង​នេះគប្បី​ទទួល​ស្គាល់​ថា សម្តេច​ ហ៊ុន សែន ជា​ជន​សន្តិភាព​និយម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ បែរជាមានចេតនា​ចង់​ដណ្តើម​អំ​ណាច រំ​លង​​លើ​រដ្ឋធម្មនុញ្ញ ដោយបក្ស​ប្រឆាំង​បាន​បង្កើន​ល្បឿន​បះ​បោរយ៉ាង​អានាធិបតេយ្យ​តាម​ដង​ផ្លូវ ក្នុង​បំ​ណង​ទំ​លាក់​សម្តេច​ ហ៊ុន សែន​ ចេញ​ពី​តំ​​ណែងបន្ទាប់​ពី​ពួក​គេចាញ់​ឆ្នោត​។
បើ​ទោះ​ជា​សកម្មភាព​នោះ បាន​កើត​មាន​នូវ​ចលាចលសង្គម ប៉ះ​ពាល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​កើត​មាន​នូវ​ហិង្សាស្លាប់ និងរបួសមនុស្ស បំ​ផ្លាញ​ទ្រព្យសម្បត្តិអស់​ជា​ច្រើនក្តី វិធាន​ការណ៍​ច្បាប់​ត្រូវ​បានគេមើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​បានយក​មក​ដោះ​ស្រាយ​ ដើម្បី​ជាការ​ពង្រឹង និង​លើក​ស្ទួយ​នីតិរដ្ឋ​ ខុសពីការ​ចោទ​ប្រកាន់​ថា រាជ​រដ្ឋាភិបាលបច្ចុប្បន្នដឹក​នាំ​តាម​របៀប​ផ្តាច់​ការ។
នៅ​ពេល​វិធាន​ការ​ច្បាប់​ចាត់​ការទៅ​លើជន​ជ្រុល​និយម ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទប្រកាន់​ថា ជា​ការ​គំរាម​កំ​ហែង​ផ្នែក​នយោបាយ និង​បន្ត​បកស្រាយ​ថា ចំ​ណាត់​ការទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​ដំ​ណើរការ​ផ្លូវ​ច្បាប់​លើ​ ឯកឧត្តម កឹម សុខា គឺ​ជា​ការ​បំ​បាក់​ស្មារតី​បក្ស​ប្រឆាំង និង​ការ​ដាក់​គំនាបនយោបាយសង្កត់លើ​បក្សប្រឆាំង។
ប៉ុន្តែ អ្នក​វិភាគ​នយោបាយមួយ​ចំ​នួន​ បាន​យល់​ច្បាស់​ណាស់​ថា ភាពគឃ្លើនម្តង​ហើយ​ម្តង​ទៀតរបស់​ឯកឧត្តម កឹម សុខា សម​ដូច​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ចាត់​ទុក​ថា កឹម សុខា បាន​រំ​លោភលើ​បទ​ឈប់​បាញ់។ បទ​ឈប់​បាញ់នោះ គឺ​ការ​ព្រម​ព្រៀង​គ្នារវាង​មេដឹក​នាំគណបក្ស​ទាំង​ពីរ កាលពីថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​បន្តរហូត​សម្រេច​បាន​នូវ​វប្បធម៌​សន្ទនានេះ​ឡើង។
វប្បធម៌​សន្ទនា ជា​ភាព​ផ្អែម​ល្អែម​នៃ​ទំ​នាក់​ទំ​នង​ដ៏​ស្អិត​ល្មួត​រវាង​សម្តេច​ ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី ដូចមាន​ក្នុង​សកម្មភាព​នៃ​ដំ​ណើររួម​គ្នា​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​បាន​នាំ​មក​នូវ​ផ្លែផ្កាជាច្រើន​នៃ​ការ​ឯកភាព​ជាតិ និង​ស្វែង​រក​ដំ​ណោះ​ស្រាយ​ជូន​ជាតិ​បាន​ជា​បន្ត​បន្ទាប់ រហូត​​សម្តេច​តេជោ ហ៊ុន សែន ចាត់​ទុក​ឯកឧត្តម​ សម រង្ស៊ី ជា​ដៃ​គូសន្ទនាដ៏ល្អម្នាក់ក្នុង​ឋានៈជា​ខ្មែរ និង​ខ្មែរ គឺអាច​និយាយ​គ្នា​បាន ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​បាន​ ប៉ុន្តែ គេបាន​មើល​ឃើញ​ថា ខណៈដែល​មេដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរកំ​ពុង​ប្រឹង​ប្រែង​ពង្រឹង​វប្បធម៌សន្ទនានេះ ឲ្យ​​មាន​អាយុ​វែង គេបាន​សង្កេត​ឃើញ​ថា ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​ ហាក់​ខំ​ប្រឹង​បន្ថែម​កំ​ដៅ​ ឆួល​ភ្លើង ប្រមូល​អុស ​ចាក់​សាំងបន្ថែម ក្នុង​អ្វី​មួយ​ជា​ការ​ប៉ុនប៉ង​ដុត​ឲ្យ​ឆេះ​សន្ធោរសន្ធៅឡើង។
ស្រប​ពេល​ដំ​ណាល​គ្នា​នេះ ក៏​ឃើញក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំ​នួន​ ហាក់​បញ្ចេញ​ឬក​ពារ​ខ្ទាស់​ដំ​ណើរវប្បធម៌​សន្ទនានេះ ដោយ​ពួក​គេចោទ​ថា វាជា​ល្បិច​របស់​អ្នក​នយោបាយបាយ​ក្នុង​ការ​​កេង​ចំ​ណេញ​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ថា វប្បធម៌​សន្ទនានេះនឹងមាន​អាយុ​មិន​បាន​វែង​ឡើយ។ ជា​ជំ​នួស​វិញ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​នោះ​ ហាក់​មាន​ចេតនា​អាក្រក់​ជាច្រើន ដោយ​ការ​រិះរក​វិធី​ដើម្បី​បំ​ផ្លាញ​វប្បធម៌សន្ទនានេះ ងាយ​ស្រួល​ពួក​គេឆក់​ឱកា​ស ដើម្បី​ធ្វើ​សកម្មភាព​ដោយ​​សេរី​ ហួសព្រំ​ដែននៃ​ច្បាប់ ក្នុង​អ្វី​មួយ​ដែល​គេថា សិទ្ធិ​គ្រប់​បែប​យ៉ាង​ត្រូវ​តែ​ប្រគល់​ឲ្យ​ពួក​គេ រួម​ទាំង​សិទ្ធិ​រិះ​គន់ ជេរប្រទេចផ្តាសារ សម្អុយ​កេរ្តិ៍ឈ្មោះ វាយ​ប្រហារ និយាយ​បំ​ភ្លើស មួល​បង្កាច់ទៅ​លើ​រាជ​រដ្ឋាភិបាលក្តី​។
ក្នុង​ចំ​ណោម​ការព្រួយ​បារម្ភមួយ​ចំ​នួន​ សេចក្តីព្រាង​ច្បាប់​ ស្តី​ពី​ សមាគម និង​អង្គការមិន​មែន​រាជ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំ​នួន​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស កំ​ពុង​ភ័យ​ព្រួយ​ និង​តក់​ស្លុតជាខ្លាំង ដោយ​ពួក​គេយល់​ថា ភាព​ត្រូវ​រ៉ូវ​គ្នា​រវាង​ សម្តេច​ ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រលូន។ ​ដូច្នេះហើយពួក​គេ ខិត​ខំ​រិះ​រក​អ្វី​ថ្មី​ៗជា​ច្រើន​ ដើម្បី​បង្ក​ជា​ឧបសគ្គ​រារាំង​ សេចក្តី​ព្រាង​ច្បាប់​នោះ​មិន​ឲ្យ​ចេញ​រួច និង​ងាក​មក​ស្តី​បន្ទោស​វប្បធម៌​សន្ទនា ថាជា​ការ​ឃុប​ឃិតគ្នា​រវាង​អ្នក​នយោបាយ។ ប៉ុន្តែ ក្នុង​បញ្ហា​នេះ សម្តេច​​ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ហើយ​ថា គ្មាន​ការ​ឃុប​ឃិត​គ្នា​ណាមួយ​ នៃ​ការ​សន្ទនារវាង​រូប​សម្តេច ជា​មួយ​ឯកឧត្តម សម រង្ស៊ី ដើម្បី​បំ​ផ្លាញ​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ។
ដូច្នេះ តាម​រយៈវប្បធម៌​សន្ទនានេះ​ដែរ គណបក្ស​ប្រឆាំង​ គួរ​គប្បី​រៀប​ចំ​ឥរិយាបថឲ្យ​សាកសមជា​ដៃ​គូសន្ទ​នាដ៏​ល្អ និងផ្តល់​នូវ​​ទំ​នុក​ចិត្តរវាង​គ្នា​ និង​គ្នា​ ដោយ​ឈរលើ​ទស្សនៈ « វប្បធម៌​សន្ទនា ត្រូវ​តែ​ដើរទន្ទឹម​គ្នា​ជា​មួយ​នឹង​ការពង្រឹង​នីតិរដ្ឋ» និង​ត្រូវ​តែប្រកាន់​យក​នូវ​​របៀបទន់​ភ្លន់ និង​តម្លាភាព​ ដែល​ពុំ​គួរគប្បី​ដៃ​គូសន្ទនា​ប្រើកលល្បិច ចាប់​ដៃ រួចហើយជាន់​​ជើង​ នោះ​ទេ។
មជ្ឈដ្ឋាន​ប្រជាពលរដ្ឋទូទៅ មាន​នូវ​មោទនភាព​ជាខ្លាំង​ជា​មួយ​នឹង​វប្បធម៌​សន្ទនានេះ​ និង​បាន​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​វប្បធម៌​នេះ​ឲ្យ​បាន​យូរ​អង្វែង​ ហើយ​ជា​សំ​ណូម​ពរដល់អ្នក​នយោ​បាយ​ គួរ​បញ្ចប់​ទាំង​អស់​នូវ​ពាក្យ​ញុះ​ញង់ ឬ​ស្តាប់​ និងអនុវត្ត​តាម​ការ​ដឹក​ច្រមុះ​ពី​ក្រុម​ខាង​ក្រៅ​ ដែល​តែង​តែ​បង្ក​ឲ្យ​មាន​បរិយាកាសអាប់​អួរ​ ។ បន្ថែម​លើនេះទៀត ប្រជាពលរដ្ឋ​​ហាក់​ដូច​ជា​ស្វាគមន៍​ជា​ខ្លាំង​ នូវ​គោល​បំ​ណង​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ចង់​ពង្រីក​វប្បធម៌​ ​សន្ទនា​នេះ ឲ្យ​ដល់​ថ្នាក់​មូល​ដ្ឋាន​ ក្នុង​ន័យ​ថា ចាប់ពី​ពេល​នេះ​តទៅ​ សូម​អ្នក​នយោបាយ​កុំ​គិត​តែ​ពី​ធ្វើ​អ្វី​ៗដើម្បី​តែ​ផលប្រយោជន៍​បក្ស​ខ្លាំង​ពេក គួរ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​ ទើប​ខ្មែរបាន​សុខ​សាន្ត​។
ដូច្នេះ គោល​បំ​ណង​ចម្បង​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត គឺពិត​ជា​ចង់​ឃើញ​អ្នក​នយោបាយ​ប្រកាន់​យក​នូវ​សីលធម៌ លុប​បំ​បាត់​ហិង្សា ពង្រឹង​ និង​ការ​អនុវត្តច្បាប់ ហើយ​មេដឹក​នាំ​គណបក្ស​នយោបាយ​ទាំងពីរគួរ​តែពឹង​ផ្អែកលើ​ការសម្រេច​ចិត្ត​ខ្លួន​ឯងជាធំជាង​អ្វី​ៗទាំង​អស់ និង​មិន​ត្រូវ​ទន់​ទោ​ស្តាប់​​អ្នក​ដទៃ​ នោះ​ទើប​​ស័ក្តិ​សម​ជា​មេដឹក​នាំ​ដែល​ពលរដ្ឋ​ស្រឡាញ់​​ និង​ជឿទុកចិត្ត​។
ពិត​ណាស់​ថា ក្នុង​ទស្សននយោបាយ គ្មាន​ទេមិត្តភាព​ជា​អមតៈ និង​ក៏​គ្មាន​ដែរសត្រូវ​ជា​អមតៈ ប៉ុន្តែ ដើម្បី​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ អ្នក​នយោបាយ​គួរ​ប្រកាន់​យក​នូវ​សុច្ចរិត​ភាព​ ជាជាង​ប្រែក្លាយ​របបប្រជាធិបតេយ្យ ឲ្យ​ទៅ​ជា​អាណា​ធិបតេយ្យ និង​ដើម្បី​តែ​ការ​ឈ្នះ​ចាញ់​រវាង​គ្នា​ និង​គ្នា​ ដែល​នឹង​នាំ​ឲ្យ​ប្រទេសជាតិចុះ​ថម​ថយ​ មាន​ជម្លោះ និងបាត់​បង់​នូវ​កិត្តិយសលើ​ឆាក​អន្តជាតិ​។
​ម៉្យាង​វិញ​ទៀត របបប្រជាធិបតេយ្យសេរីពហុបក្ស​ គឺធ្វើ​ឡើង​តាម​រយៈការ​បោះ​ឆ្នោត ផ្តល់​សេចក្តី​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ ដូច្នេះ អ្នក​នយោបាយ ក៏​​គួរ​គប្បីបញ្ឈប់​ដែរនូវ​ពាក្យថា ផ្លាស់ប្តូរ ឬ​ផ្តួល​រំ​លំ និង​ពុំ​គួរ​ទេការ​ប្រើពាក្យ រណប​ ឬ​អាយ៉ង​អ្នក​នេះ​ អ្នក​នោះ  ដែល​ពាក្យទាំង​នេះ ស្តាប់​ទៅ​ហាក់​ដូចជា​ បង្កប់​ដោយ​គំ​នុំ និង​ការ​សងសឹក និង​អាច​នាំ​ឲ្យ​ខ្មែរបែកបាក់ វិល​ទៅ​រក​សង្គ្រាមស៊ី​វិល​សារ​ជាថ្មី​ បើ​អ្នក​នយោបាយ​មិនស្រុះ​ស្រួល ​ឯកភាព​គ្នា​ យោគ​យល់​គ្នាទេនោះ​។​
ប្រជាពលរដ្ឋ​ នឹង​ផ្តល់​នូវ​ការ​គាំ​ទ្រ​ចំ​ពោះ​បុគ្គល​ជា​អ្នក​នយោបាយណា​ដែលធ្ងន់ដោយ​សន្តិភាព​  មាន​​​​សមត្ថភាព កសាង និង​អភិវឌ្ឍ​ប្រទេស និង​ធានាបាន​នូវ​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​។
ដូច្នេះ ​អ្នក​នយោបាយ​សូមកុំ​ទន់​ទោរ ក្នុងការ​ដោះស្រាយ​បញ្ហា​ធំ​ៗសម្រាប់​ជាតិ ​ដោយ​ផ្អែក​លើ​អារម្មណ៍​ និង​ការ​ចងកំ​ហឹង​ គុំ​គួន​ព្យាបាទ​គ្នា នោះ​ទើប​ជាការ​ឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​​ដ៏​ពិសិដ្ឋរបស់​ប្រជាពលរដ្ឋ​​៕

អត្ថបទវិភាគ​នេះ​រៀប​រៀងដោយ ៖ បណ្ឌិត ជុន ច័ន្ទ​ចំ​រើន​