Thursday, December 1, 2011

សម្តេច​​តេ​ជោ​​រីករាយ​​ចំពោះ​​ការ​រី​​ក​​ចំរើន​នៃ​​កិច្ច​សហប្​រតិបត្តិការ​ រ​វាង ​កម្ពុជា​ វៀតណាម​ ឡាវ​


​​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ជម្រាប​ឯកឧត្តម​​ Hugnh Dam ​សមាជិក​ការិយាល័យ​នយោបាយ​​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម ​និង ​ជា​ប្រធាន​ប្រតិ​ភូ​ម​ជ្ឈឹ​ម​​រណសិរ្ស​មាតុភូមិ​វៀតណាម​ នៅ​ក្នុង​ជំនួប​នៅ​ វិមាន​សន្តិភាព ​នៅ​ថ្ងៃ​ទី ​៣០​ ខែ​វិច្ឆិកា ឆ្នាំ ២០១១​ ​ថា​សម្តេច​​មាន​សេចក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ វិស័យ​រវាង​ប្រទេស​ទាំង ​៣ ​គឺ​កម្ពុជា វៀតណាម​​ និង ​ឡាវ​​។​
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ទាំងនោះ​គឺមាន​ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​រណសិរ្ស​ប្រទេស​ទាំង ៣ ដែល​ត្រូវ​លើកទឹកចិត្ត​ឲ្យ​មានការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ៣ ឲ្យ​បាន កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេសលើ​វិស័យ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម និង ​ការអភិវឌ្ឍ​សង្គម​ផងដែរ។​ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ឲ្យ​រណសិរ្ស​ប្រទេស​ទាំង ៣ ធ្វើយ៉ាងណា​យកចិត្ត ទុកដាក់​ដល់​កម្មវិធី​អភិ​វ​ឌ្ឍ​របស់​ប្រទេស​ទាំង ៣ ក្នុង​តំបន់ត្រីកោណ​កម្ពុជា វៀតណាម ឡាវ​នោះ។ 
នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​ Hugnh Dam បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដោយ​បានមក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​ប្រជុំ​រវាង​រណសិរ្ស​ទាំង៣ប្រទេស​(កម្ពុជា-វៀត ណា​ម-ឡាវ)និង ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ប្រទេស​ទាំង ៣ ដែល​កន្លងមក​មាន​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី ប៉ុន្តែ​នៅពេលនេះ​សន្និសីទ​​រវាង​ប្រទេស​ទាំង ៣ នេះ​គឺ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ កា​រលើ​គ្រប់​វិស័យ​ទាំងអស់៕