ខេត្តកោះកុង ៖
ឧបទ្ទវហេតុស្មានមិនដល់មួយបានកើតមាននៅចំណុចឈរជើង
របស់កងទ័ពកម្ពុជា
ដែលឧទ្ធម្គាគចក្រសៀមមួយគ្រឿងបានព្យាយាមរំលោភដោយបំពានចូល
ក្នុងទឹកដីកម្ពុជា
ហើយក៏ត្រូវបានកងទ័ពកម្ពុជាបាញ់រះដោយកាំភ្លើងអាកា
ដើម្បីរារាំង។
ដោយការបាញ់រារាំងពីសំណាក់កងទ័ពកម្ពុជានោះ
ខាងសៀមក៏បាញ់ដោយកាំភ្លើងដែលបំពាក់លើឧទ្ធម្ភាគចក្រ
តបវិញដែរ រួចក៏ហោះចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ។
នេះជាឧបទ្ទវហេតុផ្ទុះអាវុធលើកទី១ហើយ
បន្ទាប់ពីមានការស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែន
ក្រោយពេលដែលប្រទេសថៃបានផ្លាស់ប្តូររដ្ឋាភិបាល
ក្រោយការបោះឆ្នោតកាលពីខែកក្កដា កន្លងមក ។
តាមសេចក្តីរាយការណ៍ពីហេតុការណ៍នេះត្រូវ
បានឱ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥
ធ្នូ ២០១១
មានឧទ្ធម្ភាគចក្រទាហានថៃមួួយគ្រឿងបានហោះរំលងចូល
ក្នុងទឹកដីកម្ពុជា
លើចំណុចឈរជើងរបស់វរៈការពារព្រំដែនលេខ៣០៣
ចំណុះឱ្យតំបន់ប្រតិបត្តិការសឹកកោះកុង
ស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង
ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ហើយបានហោះបន្ទាបខ្លួនទំនងនឹងធ្វើការចុះចតត្រង់ចំណុច
ឈរជើងរបស់កងទ័ពកម្ពុជា
តែត្រូវបានកងទ័ពចំណុះឱ្យវរៈសេនាតូចលេខ៣០៣
ការពារព្រំដែនបាញ់ប្រហារដោយអាវុធ
អាកាជាច្រើនគ្រាប់ដើម្បីរារាំងកុំឱ្យមានការចុះចត ។
បន្ទាប់មក
យន្តហោះឈ្លានពាននេះក៏ធ្វើការហោះហើរចូលក្នុងទឹកដីថៃ
វិញ ។
តាមមន្ត្រីយោធាកម្ពុជាមួយរូបសុំមិនបញ្ចេញ
ឈ្មោះបញ្ជាក់ថា
យន្តហោះថៃបានបន្ទាបខ្លួនបម្រុងចុះចតត្រង់ចំណុច
លេខ៣២៦ ជាតំបន់គ្រប់គ្រងដោយទាហានកម្ពុជា
វរសេនាតូចលេខ៣០៣
តែត្រូវបានកងទ័ពកម្ពុជាបាញ់រះដោយអាវុធអាកា
ជាច្រើនគ្រាប់សំដៅទៅយន្តហោះនោះ ហើយខណៈនោះដែរ
ទាហានដែលជិះក្នុងយន្តហោះក៏បានបាញ់តបតមកលើកងទ័ព
កម្ពុជាយើងវិញអស់ជាច្រើនគ្រាប់ដែរដោយកាំភ្លើងយន្ត ។
ប៉ុន្តែមិនយូរប៉ុន្មានយន្តហោះថៃក៏ហោះចូលទៅ
ក្នុងទឹកដីគេវិញទៅ
ហើយក៏មិនមានគ្រោះថ្នាក់ដោយឧប្បត្តិហេតុបាញ់តដៃគ្នានោះទេ ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបាន
ថ្លែងថា ពេលនេះយន្តហោះថៃបានហោះទៅចុះចតនៅចំណុចខៅឡាន
ស្ថិតក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត
ជាបន្ទាយរបស់ទាហានឈុតខ្មៅថៃ ហើយភាគីថៃបានអះអាងថា
យន្តហោះរបស់ពួកគេត្រូវខូចខាតដោយគ្រាប់កាំភ្លើងរបស់
ទាហានខ្មែរ ។
ប៉ុន្តែការចោទប្រកាន់ពុំទាន់មានដំណោះស្រាយនៅឡើយ
ព្រោះជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ ៕