Friday, March 30, 2012

កម្ពុជារៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដី្កពីការយល់ដឹងពីអាស៊ាននៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២០


កម្ពុជារៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដី្កពីការយល់ដឹងពីអាស៊ាននៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២០

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១២

និស្សិតសកលវិទ្យាល័យប្រមាណ៣៥០០នាក់ និងមន្ដ្រីមកពីក្រសួងសំខាន់ៗមួយចំនួនរបស់ កម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដី្កពីការយល់ដឹងពីអាស៊ានដែលបាន ប្រព្រឹត្ដទៅនៅថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
សិក្ខាសាលានេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហោ ណាំហុង ឧបនាយក រដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ ដែលតំណាងកម្ពុជា ក្នុងក្រុម ប្រឹក្សាសហគមន៍នយោបាយនិងសន្ដិសុខអាស៊ាន និងឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដែលតំណាងកម្ពុជា ក្នុងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំង ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជាតំណាងកម្ពុជាក្នុងក្រុមប្រឹក្សាសហគមន៍ សង្គមវប្បធម៌ អាស៊ាន។
សិក្ខាសាលាថ្នាក់ជាតិនេះ បង្ហាញពីការប្ដេជ្ញាចិត្ដយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការឱ្យស៊ី ចង្វាក់គ្នាជាមួយនឹងប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញការធ្វើសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ក្នុងគោលបំណងបន្ដកសាងនូវស្មារតីរួបរួមគ្នា និចក្ខុ វិស័យរួមរបស់អាស៊ានជាគ្រួសារតែមួយ។
នៅក្នុងសិក្ខាសាលានោះដែរ លេខាធិការដ្ឋានអាស៊ាន បានជួយជំរុញលើកទឹកចិត្ដ និងជំរុញ ការយល់ដឹងពីអាស៊ានតាមរយៈការផ្ដល់នូវអាវយឺតអាស៊ានចំនួន ៣៥០០អាវ ទង់អាស៊ានខ្នាតតូច និងសៀវភៅមួយចំនួនដល់អ្នកចូលរួម។ លេខាធិការដ្ឋានអាស៊ាន ក៏បានផ្ដល់នូវសៀវភៅមួយចំនួន ទៀតសម្រាប់ដាក់ក្នុងបណ្ណាល័យនៃសកលវិទ្យាល័យ របស់កម្ពុជាមួយចំនួនទៀតផងដែរ។