Friday, March 30, 2012

សម្តេចតេជោ អញ្ជើញ​ចូលរួម​ជាអធិបតី​ក្នុង​ពិធី បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី១៦


កិច្ចប្រជុំ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​ ១៦ បាន​ប្រារព្ធ​បើក​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ​៣០ ​មីនា ​ឆ្នាំ ២០១២ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា។

​មាន​ប្រសាសន៍​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​នៅ​វិមាន​សន្តិភាព​ សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី បាន ​អំពាវ​នាវ​ដល់​​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​​ឲ្យ​​ប្រើប្រាស់​ជំនាញ ​បញ្ញាញាណ​ និង​គុណ​ភាពជា​អ្នកដឹកនាំ​របស់​ខ្លួន​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី ​ចូលរួម​វិភាគទាន​ឆ្លើយតប​ទៅ​​នឹង​មូល​បទ​រួម​របស់​អាស៊ាន​សម្រាប់​ឆ្នាំ ​២០១២​ នេះ​គឺ​«អាស៊ាន ​សហគម​ន៍​តែមួយ​ វាសនា​តែមួយ»​។
ជា ​មួយ​នឹង​ការ​កោត​សរ​សើរ​ចំពោះ​កិច្ចខិតខំ​ប្រង​ប្រែង​របស់​រដ្ឋមន្ត្រី​ ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល ដែល​បាន​អនុ វត្ត​ប្រកបដោយ​ជោគជ័យ​នូវ ការប្តេជ្ញាចិត្ត​ពីឆ្នាំមុនៗ ក្នុង​ការធ្វើសមាហរណកម្ម​ទីផ្សារ​របស់អាស៊ាន​ ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋ​មន្ត្រី​អាស៊ាន​ឲ្យ​រួមគ្នា​ចាត់​វិធាន ការ​គោល នយោបាយ ថ្មីៗថែមទៀត ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​ទីផ្សារ រក្សា​ជីវភាព​សេដ្ឋកិច្ច និង​ស្ថិរ ភាព​ហិរញ្ញ​​វត្ថុ​ក្នុង​តំបន់ ដោយ​បន្ត​ការ​​ពិគ្រោះ​យោបល់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ស្ថា ប័ន​ហិរញ្ញវត្ថុសំខាន់ៗនានា រួមមាន​ធនាគារ​អភិវឌ្ឍ​អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភព លោក​ព្រមទាំង​យន្តការផ្សេងៗទៀត។

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ជំនឿ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី ១៦ នេះ​នឹង​ផ្តល់​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ អាស៊ាន​ធ្វើការ​ពិភាក្សា​រិះរក​វិធីសាស្ត្រ ល្អៗ ដើម្បី​ពង្រឹង​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញវត្ថុ និង​ប្រមែប្រមូល​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប ទាន​ដល់​ការអភិវឌ្ឍ​ដែល​នឹង​ជួយ​ធានាបាន​នូវ​បរិការណ៍​អនុគ្រោះ​ដល់​ កំណើនសេដ្ឋកិច្ច​នៅក្នុង​តំបន់។

សម្តេចតេជោ មានប្រសាសន៍ថា ខ្ញុំ​មានការ​រំ ពឹង​ទុក​ដ៏​មុតមាំ​អំពី​ការដាក់​ឲ្យ​ដំណើរការ នូវ​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​ក្នុងឆ្នាំនេះ ព្រមទាំង​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ​គម្រោង ដំបូងៗនៃ​កម្មវិធី​ធានា​ឥណទាន និង​វិនិយោគ។ខ្ញុំ​ក៏​ដាក់​ក្តីសង្ឃឹម​ដ៏​ធំ​ផងដែរ ចំពោះ​លទ្ធផល​ដ៏​ល្អ ប្រសើរ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញ​វ​ត្ដុ​អាស៊ាន​បូក​បី នៅ​ខែឧសភា​ឆ្នាំ ២០១២ ខាងមុខនេះ ពាក់ព័ន្ធ​នឹង ការអនុម័ត​នូវ​វិធានការថ្មីៗ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ«ពហុភាគី​នីយកម្ម​គំនិត​ផ្តួចផ្តើម ឈៀង ម៉ៃ»។

សម្តេចនាយក​រដ្ឋមន្ត្រី​ ថ្លែងថា ដើម្បី​សម្រេច​ជោគជ័យ​ក្នុងការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អា ស៊ាន​នៅ​ឆ្នាំ ២០១៥ ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រង​ប្រែង​ដោយ​ខ្លួនឯង ដើម្បី​ក្តាប់​យក​នូវ អភិក្រម​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់ ដែល​ប្រការ​មាន​រួមបញ្ចូល​នូវ​ការកែទម្រង់​ស្ថាប័ន ការកែតម្រូវ ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​សម្រាប់​ការវិនិយោគ និង​ការលើកស្ទួយ​វិស័យ​ឯកជន សំដៅ កសាង​សហគមន៍​មួយ​ដែលមាន​ប្រជាជន​ជា​ស្នូល ដែល​ឆ្លើយតប​ទៅនឹង​មូលបទ​របស់​អាស៊ាន ក្នុង ពេលដែល​កម្ពុជា​ត្រូវ​ធ្វើជា​អាស៊ាន​នៅក្នុង​ឆ្នាំនេះ គឺ«អាស៊ាន សហគមន៍​តែមួយ វាសនា​តែមួយ»។

ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងឲ្យ​ដឹង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​ ១៦ ​​នឹង​ពិភាក្សា​លើ​ប្រធានបទធំៗចំនួន ៦ គឺ១-ទស្សនវិស័យ និង​ការ​វិវឌ្ឍន៍​សេ​ដ្ខ​កិច្ច​តំបន់ ២- កិច្ចដំណើរការ​ពិនិត្យ​សេដ្ឋកិច្ច​អាស៊ាន ៣-ផែន​ទីប​ង្ហ​ញ​ផ្លូវ​សម្រាប់​សមាហរណកម្ម​រូបិយវត្ថុ​អាស៊ាន ៤- កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អាស៊ាន ៥-កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អាស៊ាន​បូក ៣ និង៦-គឺ​បញ្ហា ផ្សេង។

ឯកឧត្តម គាត ឈន់ មានប្រសាសន៍ថា ទោះបីជា​សេដ្ឋកិច្ច​សកលលោក​បាន និង​កំពុង​ជួប ប្រទះ​បញ្ហា​ជា​រចនាសម្ព័ន្ធ និង​ភាពមិនប្រាកដប្រជា​កម្រិត​ខ្ពស់​ក្តី ក៏​ខ្ញុំ​រីករាយ​នឹង​រាយការណ៍​ជូន​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​ ជ្រាបថា សេដ្ឋកិច្ច​តំ​បន់​អាស៊ាន​យើង​បាន​កើនឡើង៤,៣% កាលពី​ឆ្នាំ ២០១២ កន្លងទៅ។កំណើនសេដ្ឋកិច្ច​វិជ្ជមាន ប៉ុន្តែ​មាន​កម្រិត​មធ្យម​បែបនេះ កើតឡើង​ដោយសារ​តម្រូវការ​ក្នុង ស្រុក​មិន​ស្រុតចុះ មូល​ដ្នា​ន​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ តារាង​តុល្យភាព​នៃ​វិស័យ​ធនាគារ និង​សាវ​ជីវ​កម្ម​មាន លក្ខណៈ​រឹងប៉ឹង​គួបផ្សំ​នឹង​កំណែទម្រង់​រចនាសម្ព័ន្ធ ដែល​យើង​បានធ្វើ​ចាប់តាំងពី​ឆ្នាំ ១៩៧៩ មក។

ឯកឧត្តមឧបនាយក​រដ្ឋ​មន្រ្តី​ គាត ឈន់ មានប្រសាសន៍ថា យើង​ជឿជាក់ថា សេដ្ឋកិច្ច​របស់​យើង​នឹង​បន្ត​រីក​លូត លាស់​ឡើង​ប្រកបដោយ​សុខភាព​ក្នុង​ឆ្នាំ ២០១២ នេះ ដែល​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​ព្យា ករ​ណ៍​ថា នឹង​កើនឡើង​ក្នុង​រវាង​ពី ៥,៣%ទៅ៥,៨%។អាស្រ័យហេតុនេះ​កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​ស្វែងរក គោលនយោបាយ​ឆ្លើយតប​ដោយ​ការសម្របសម្រួល ដើម្បី​រក្សា​ចីរភាព និង​ការ​ងើបឡើង​វិញ​នូវ​កំ ណើ​ន​សេដ្ឋកិច្ច​ចំពោះមុខ ហានិភ័យ​នានា ដូចជា ការធ្លាក់ចុះ​តម្រូវការ​ពី​ក្រៅ​តំបន់ សភាពការណ៍ ហិរញ្ញវត្ថុ​ពិភពលោក​តឹងតែង ថ្លៃ​ប្រេង​ខ្ពស់ និង​លំហូរ​មូលធន​មិន​ទៀងទាត់៕