Sunday, August 12, 2012

ក្រសួងរៀបចំដែនដី បានបំភ្លឺអំពីការចាប់ខ្លួនមន្រ្តី៤រូប

ចេញផ្សាយថ្ងៃ (ថ្ងៃ សៅរ៏ ទី១១ ខែ សីហា ឆ្នាំ ២០១២ ម៉ោង ០៨:៥៩:០៥ ព្រឹក)

រាជធានី​ភ្នំ​ពេញ៖  ក្រសួងរៀបចំដែនដី ​បាន​ព្យួរ​ការ​ងារ​លោក ផូ វុឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែន​ការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុរបស់​ក្រសួង កាល​ពី​ថ្ងៃទី១៩ ខែ​មិថុនា ​កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​គណៈ​កម្មការ​សវនកម្ម​របស់​ក្រសូង​ធ្វើ​អធិការ​កិច្ច ដោយ​ចំហរ និង​មាន​កិច្ច​សហការ​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុរលួយ​ដើម្បី​ចាត់​ ការតាម​និតិ​វិធី។
ជា​លទ្ធផល​មក​ដល់​ពេល​នេះ ​មន្រ្តី​របស់​ក្រសួង​ចំនួន​៤រូប​ ដែល​ជាប់​សង្ស័​យត្រូវ​បាន​  អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ទៅ​តុលាកា​ដើម្បី​បន្ត​ការ​ស្រាវ​ជ្រាវ និង​សម្រេច​តាម​និតិ​វិធី​នៃ​ច្បាប់។
មន្ត្រី​ក្រសួង​រៀបចំ​ដែនដីនគររូបនីយកម្ម​ និង​សំណង់​ ចំនួន៤នាក់ បាន​ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ ​កេងប្រវ័ញ្ច​ថវិការដ្ឋ ពី​គម្រោង​ប្រគល់​ដី​សម្បទាន​សង្គម​កិច្ច និង​សាង​សង់​លំ​នៅ​ស្ថាន​ជូន​អតីត​យុទ្ធជន​នៅ​ខេត្ត​មួយ​ចំនួន ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ឆ្នាំ២០១១ ។
​មន្ត្រី​ទាំង​បួន​នាក់​នេះ​មាន ទី១ឈ្មោះ ​សារ៉េត បូរ៉ា​មី, ទី២ឈ្មោះ​ ផូ​រ វុ​ឌ្ឍី, ទី៣ឈ្មោះ ​មាស ឥស្ស​រ៉ា និងទី៤​ឈ្មោះ ​ទុយ ឡាយ​រិ​ទី្ធ បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ កន្លងទៅ។ 
ការចាប់​បញ្ជូន​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ ។ 
ដោយ៖ សំរិទ្ធ មេត្តា