Wednesday, September 5, 2012

សម្តេច​​តេជោ​នឹង​​ធ្វើការ​ផ្តល់​កម្មសិទ្ធិ​ស្ថាពរ​មុន​គេ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ដីធ្លី ដែល​វាស់វែង​រួចនៅ​​ស្រុក​ស្នួល​​ខេត្តក្រចេះ

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បានកំណត់​យក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០១២ ខាង​​មុខ​នេះ សម្រាប់​កម្ម​វិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិស្ថាពរលើកដំបូងជូនប្រជាពល រដ្ឋ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ នៅ​ក្នុង​យុទ្ធនាការ​សកម្មភាព​ថ្មី​ នយោបាយ​ចាស់​ស្តីពីការ​វាស់​វែង​ប្រគល់​​កម្ម​សិទ្ធិ​ដី​ធ្លី​៣ ប្រភេទ​​​ជូន​​ប្រជា​ពលរដ្ឋ។
នៅក្នុង​​ពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិត​សកលវិទ្យា​ល័យឯក​ទេសនៃ​កម្ពុជា នៅ​មជ្ឈ​មណ្ឌល​សន្និសីទ​កោះពេជ្រ ក្នុងរាជធានី​ភ្នំពេញនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ថា សម្តេច​អគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន មានប្រ​សាសន៍ថា ខ្ញុំសូមធ្វើការ​ប្រកាស​នៅថ្ងៃ​នេះថា គឺផ្តល់ កម្ម​សិទ្ធិ​​ស្ថាពរជូន​ប្រជា​ពលរដ្ឋ​តែម្តង បន្ទាប់ពី​ការ​វាស់វែ​ងរួច​រាល់ ដែល​ការនេះជា​ការ​ជា​​កាត់​បន្ថយកា​របំបាត់​ដំណាក់កាល​អន្តរកាល នៃការ​ផ្តល់កម្ម​សិទ្ធិបឋម ហើយ​ផ្តល់ជូន​កម្ម​សិទ្ធិ​ស្ថាពរ​តាមរយៈនៃការចុះ​បញ្ជីដីធ្លី ជាប្រព័ន្ធ​ដូចដែល​បានធ្វើក​ន្លងទៅនោះ។​ខ្ញុំសូម​អំពាវ​នាវ​សូមបង​ប្អូនប្រជា​ពលរដ្ឋកុំ​លក់ដីដែល​រដ្ឋបាន​ប្រគល់ក​ម្មសិទ្ធិជូន សូម​រក្សា​តកូនត​ចៅឲ្យបាន​យូរអង្វែង ព្រោះ​រយៈពេល​៥០ឆ្នាំ ៦០ឆ្នាំ ឬ១០០ឆ្នាំទៀត ដីនៅតែ​ជាដីរបស់​យើង  ហើយ​កម្ម​សិទ្ធិនេះ មិនមែន​ជាកម្ម​សិទ្ធិក្លែង​ក្លាយ​នោះឡើយ ។
ទាក់​ទង​នឹងការ​យឺត​យ៉ាវ​ក្នុង​ការ​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ ក្នុង​សកម្ម​ភាព​ថ្មី នយោបាយ​ចាស់​​នោះ សម្តេច​តេជោមា​នប្រសាសន៍​ថា ខ្ញុំសូម​ផ្តាំទៅ​ប្រជា​ពល​រដ្ឋគ្រប់​ទីកន្លែង​សូមកុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះវាគ្រាន់​តែជាប​ញ្ហាពេល​វេលា តែការវាស់​វែងនៅ​តែវាស់។ ឯ​រឿង​ដែល​មិន​ព្រមវាស់​ឲ្យ គឺមាន​បញ្ហាតែ​មួយទេ គឺដីដែល​មានទំ​នាស់គ្នាឯង​ទុកឲ្យប្រជា​ពលរដ្ឋ ដោះ​ស្រាយ​គ្នា​ឯង។ រឿងនេះ បើភាគី​ទំនាស់​ព្រមតាម​ផ្លូវតុលា​ការ​ទុកឲ្យ​តុលាការ​ជាអ្នក​ដោះ​ស្រាយ ប៉ុន្តែ​បើប៉ះពាល់​ជាមួយ​ដីរដ្ឋ​ យើង​ដោះស្រាយ​ជូនព្រោះ​ដោយសារ​គាត់កាន់​កាប់​អត់​ត្រូវ​ច្បាប់ហ្នឹង ហើយទើប​យើងទៅ​តម្រង់ច្បាប់​ឲ្យគាត់​ប្រគល់​ដីឲ្យគាត់។ ពាក់ព័ន្ធ​នឹងដី​បរិស្ថាន យើង​កាត់ឲ្យ​គាត់ពាក់​ព័ន្ធនឹងដី​ក្រុមហ៊ុន​ដែល​មិនទាន់​ដាំដុះ យើង​កាត់ឲ្យគា​ត់វាមិន​បញ្ហា​ទេ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផងដែរ​អំពីមូលហេតុ និង​នីតិវិធីដែល រាជរដ្ឋាភិ​បាលសម្រេច​ផ្តល់កម្ម​សិទ្ធិជូនដល់​បងប្អូនប្រជាព​លរដ្ឋ គឺអាស្រ័យ​ដោយសារ​កត្តា​ជាច្រើន​ដែល​រួម មាន៖
-ចំណុចទី ១-ក្រោម​ការអនុវត្ថ​នីតិវិធី​នៃការវាស់​វែងកន្លងមក ក្រុម​ការងារ​បច្ចេកទេស​វាស់​វែង​បាន​អនុវត្តយ៉ាង​ត្រឹមត្រូវ​នូវស្មារតី នៃអ​នុក្រឹត្យ​លេខ៤៦ ស្តីពីការចុះ​បញ្ជីដីធ្លីមាន​លក្ខណ​ជា​ប្រព័ន្ធ។ គោលកា​រណ៍សំខាន់នៃ​នីតិវិធីនេះ គឺកិច្ចដំណើ​រការនៃការ​អនុវត្ត ត្រូវមាន​ការ​ចូល​រួម​របស់​សហគមន៍ ពិសេស​ការ​ចូល​រួម​ការ​ព្រមព្រៀង​គ្នារវាង​អ្នកម្ចាស់ដី ដែលមាន​ព្រំដី​ជាប់​គ្នា​ក្នុង​ពេល​បោះបង្គោល​ព្រំដី។
-ចំណុចទី២-គណៈកម្មការ​រដ្ឋបាល ត្រូវបាន​ចាត់តាំង​ដោយ​អភិបាល​ខេត្តមាន​ភារកិច្ច​ទទួល​ខុសត្រូវ​គ្រប់គ្រង​ការងារ​វិនិច្ឆ័យ និងលើក​សំណើសុំ​ផ្តល់សិទ្ធិ​លើដី​ជូនអ្នក​កាន់​កាប់ ដែល​មាន​សមាស​ភាពជា​អភិបាល​ខេត្តជា​ប្រធាន មន្រ្តីគ្រប់​គ្រងកា​រងារតំបន់​វិនិច្ឆ័យ ជាសុ​រិយោដី​ជា​សមាជិក មន្រ្តីទទួល​ខុសត្រូវ​ការងារ​រដ្ឋបាល​សុរិយោដី នៃមន្ទីររៀប​ចំដែនដី នគរ​រូបនីយ​កម្ម​សំណង់ និង​សុរិយោដី​ខេត្តជា​សមាជិក អភិបាល​ស្រុក មេឃុំ ចៅសង្កាត់​ចាស់​ព្រឹទ្ធាចារ្យ​ក្នុងទីតាំង​ធ្វើកា​រវិនិច្ឆ័យ។
-ចំណុចទី៣-មុនការចុះ​ប្រតិបត្តិការ​នៅតំបន់​វិនិច្ឆ័យ អភិបាល​ខេត្ត​ត្រូវ​ជូន​ដំណឹងជា​សាធារ​ណៈ​ចំនួន៧ ថ្ងៃមុនអំពី​ពេលវេលា និងទីក​ន្លែងនៃកា​រប្រជុំផ្សព្វ​ផ្សាយ​មុន​ការចុះទៅ​ជួប ប្រជា​ពល​រដ្ឋនៅក្នុងតំប​ន់ដែលត្រូវ​ធ្វើការវិ​និច្ឆ័យ។
-ចំណុចទី៤-ក្នុងការងារ​នេះប្រជាពល​រដ្ឋចូលរួមជា ច្រើនដំណា​ក់ដោយដំ​ណាក់កា​លទី១ គឺ​ប្រជា​ពល​រដ្ឋ​បានចូល​រួម​ក្នុង​ពេល​បំពេញសាលា​កបត្រ​ក្បាលដី ដំណា​ក់កាល​ទី២ ប្រជាពល​រដ្ឋ​ចូល​រួមក្នុង​ពេលចុះ​ទៅប​ង្ហាញក្បា​លដីជា​ក់ស្តែង និងបោះ​បង្គោលព្រំ​ដីដំណា​ក់កាលទី៣ ប្រជាពលរដ្ឋ​ចូល​រួម​ក្នុងពេលផ្ទៀង​ផ្ទាត់ចំនួន​គ្រួសារដំ​ណាក់កាល​ទី៤ ចូល​រួមក្នុង​ការវាស់​វែង ព្រំដីរប​ស់ខ្លួន ដំណាក់​កាលទី៥ ប្រជា​ពលរ​ដ្ឋចូលរួម​ក្នុងពេល​បំពេញទ​ម្រង់បែប​បទក្បា​លដី ដែលចាំ​បាច់នានា និងដំណាក់​កាលទី៦ ប្រជាព​លរដ្ឋចូល​រួមក្នុងត្រួ​តពិនិត្យឯ​កសារវិ​និច្ឆ័យ ដែល​មាន​ប្លង់​ដី និង​បញ្ជី​ឈ្មោះម្ចាស់​ដីក្នុងពេល​បោះផ្សា​យជាសាធា​រណៈក្នុ​ងរយៈ​ពេល១ ខែ​ដើម្បីទុ​ក​​ពេល​ឲ្យធ្វើការ​ផ្ទៀងផ្ទាត់ និងមា​នសិទ្ធិសុំឲ្យ​គណៈក​ម្មការ​រដ្ឋបាល​ធ្វើការកែ​តម្រូវ​ទិន្ន​ន័យ ដែល​មិនគ្រប់​គ្រាន់ឬ​ខុសឆ្គង។
-ចំណុចទី៥ ចំពោះ​ការងារ​បច្ចេក​ទេស ការ​វាស់វែ​ងត្រូវបាន​ប្រើឧប​ករណ៍ទំនើប​ប្រភេទ GPS MAP 60S ដូច្នេះថ្ងៃក្រោយ​នៅក្នុងប័ណ្ណក​ម្មសិទ្ធិត្រូវតែ​មានដាក់​បញ្ជាក់​ថា នៅពេល​ណាមាន ការវាស់វែង ក្រោយត្រូ​វប្រើឧបករណ៍​ដដែល បើមិន​ដូច្នេះទេនឹ​ងនាំឲ្យមាន​បញ្ហាខុស​ឆ្គងជា មិនខាន។
បញ្ហា​នេះ​សម្តេច​តេជោ​បាន​ណែនាំ​ថា ដើម្បីធានា​ចំពោះ​បញ្ហាព្រំដី​នេះ សូម​ប្រជាពល​រដ្ឋ​ប្រើ​ប្រាស់​បង្គោល​ធំៗ ឬក៏​បង្គោល​ថ្មតែម្តង​ទៅ ព្រោះភាពចាំ​បាច់របស់​ប្រជាពល​រដ្ឋ គឺបង្គោល​ព្រំ​ដី​ត្រូវ​តែរឹង​មាំ អត់មាន​អ្នកណា​រំកិនបាន។
សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីថ្លែង​ថា បញ្ហា​អាទិភាព​របស់​យើង គឺផ្តល់​ដីជូន​ប្រជាព​លរដ្ឋ បើ​ទោះ​ដីនោះជា​គម្រប​ព្រៃឈើដី​ហ្នឹងជាផ្នែក​មួយ នៃ​បរិស្ថាន​ដែល​ត្រូវកា​រពារក៏​ដោយ ប៉ុន្តែ​ប្រជា​ជនទៅដាំដុះ​ដីហ្នឹង ដែល​យើង​បាន​ផ្តល់​ប្រគល់ឲ្យក្រុមហ៊ុន​ក៏យើង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ហ៊ុន​ត្រឡប់ម​កវិញប្រ​គល់ឲ្យ​ប្រជា​ពលរដ្ឋ។
សម្តេច​តេជោនា​យករ​ដ្ឋមន្រ្តីមា​នប្រសាសន៍​បញ្ជាក់​ថា សូមប្រជា​ពលរដ្ឋនៅ​តំប​ន់ដែ​លក្រុម​យុវជ​នស្ម័​គ្រចិត្ត មិន​ទាន់បា​នចុះទៅ​វាស់វែង កុំ​អស់ស​ង្ឃឹមឲ្យសោះ ព្រោះ​ការវា​ស់​វែងគង់​តែ​ទៅដ​ល់ទី​នោះទេ ​ព្រោះ​រាជរដ្ឋា​ភិបាល​បាន និងកំពុ​ងតែត្រៀ​មប​ញ្ជូន​កម្លាំងថ្មី​បន្ថែម​ទៀត​ហើ​យ។ ឥឡូវ​នេះយើង​មិនចាំបា​ច់ចំ​ណាយ​ប្រាក់ទៅ​បោះប័​ណ្ណក​ម្មសិទ្ធិ​បឋម និង​ទៅ​វាស់ដី​នៅ​កន្លែង​ដដែល​នោះទេ៕