Wednesday, September 5, 2012

សម្តេច​តេជោ ៖ កម្ពុជា​អត់មាន​បាត់ទឹក​ដី ហើយ​ក៏អត់​ទៅ​យក​ដីពី​អ្នក​ណា​ដែរ

សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរា​ជាណាច​ក្រក​ម្ពុជា បាន​ថ្លែងបញ្ជាក់​ជាថ្មីនា​ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ថា កម្ពុជា​មិនមា​នកា​របាត់​បង់ទឹកដី ហើយ​ក៏​មិន​មានលទ្ធភា​ពយក​ទឹក​ដីពីប្រ​ទេសជិត​ខាងនោះ​ដែរ ។
ក្នុងពិធី ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន ៦.៤៣៥​នាក់ នៃ​សាកល​វិទ្យាល័យ​ឯកទេស​កម្ពុ​ជា នៅ​មជ្ឈម​ណ្ឌលកោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំពេញ​សម្តេ​តេជោ នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសា​សន៍ឱ្យដឹង​ថាការ​វាស់វែ​ងផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទៅតាម​ឧប្បករណ៍​និងប​ច្ចេក​ទេស​ទំនើប​បាន​បង្ហាញ​ថា ផ្ទៃក្រឡា​ប្រទេស​កម្ពុជា​ធំជាង​ផ្ទៃក្រឡាប​ច្ចុប្បន្ន​ប្រមាណ​ជា ៣០០ គីឡូ​ម៉ែត្រ ក្រឡា។
ទាក់​ទង​នឹង​បញ្ហា​ផ្ទៃដី​កម្ពុជា​រីកធំជាង​តួលេខ​បច្ចុប្បន្ន​សម្តេច​តេជោ ​នាយ​ករដ្ឋ​មន្រ្តីបាន​មាន​ប្រ​សាសន៍​ឱ្យដឹង​ថា ក្នុង​ដំណើរ​ត្រឡប់​ពីប្រទេស​ចិន​វិញ ថ្ងៃទី ៣​ កញ្ញា ​ឆ្នាំ២០១២ យន្តហោះ​បាន​ចុះចត​នៅទី​ក្រុង ហា ណូយ​ប្រទេស​វៀត​ណា​ម សម្តេច​បានជួប​ជាមួយ​ឧបនា​យករ​ដ្ឋមន្រ្តី​ប្រ​ចាំការវៀត​ណាម​នៅទីនោះ​នឹងបាន​ពិភាក្សា​គ្នា។
ឯក​ឧត្តម ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​វៀតណា​បានលើក​ជាចម្ងល់​ថាផ្ទៃដី​ជាង​៣០០ គីឡួម៉ែ​ត្រក្រឡា ដែល​កម្ពុជា​លើសត្រូវ​បានក្លាយ​ជាចំណុច​ចោទសួរ​នៃមនុស្ស​មួយចំនួ​ននៅ​ក្នុង​ប្រទេ​ស​វៀត​ណាម​វិញថា ក្រែងលោ​វៀតណាម​កាត់ដី​មកឱ្យ​កម្ពុជា ។ សម្តេច​តេជោ បាន​មាន​ប្រ​សា​សន៍ថា សម្តេចបា​នឱ្យឧ​បនាយ​ករដ្ឋមន្រ្តី វៀត​ណាម​ធ្វើការ​ពន្យល់​ទៅវិញ​ថា ដីដែល​លើស​នោះមិន​មែន កម្ពុជា​យកពី​វៀត ឡាវ ឬថៃ​នោះ​ទេ ព្រោះ​ខ្មែរគ្មាន​លទ្ធភាព​ទៅយក​ដីពី​វៀតណាម​ដល់រាប់​រយ​គីឡូម៉ែត្រ នោះ​ទេ។
សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៍ បង្ហាញ​ថា ផ្ទៃដី​ជាង ៣០០ ម៉ែត្រ​ក្រឡា ដែល​លើស​នោះជាផ្ទៃដី​ដែលសល់​ពីបញ្ហា​វាស់វែង​ពីជំនាន់​មុន។ ដោយ​សារ​ការ​វាស់​វែង​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ ហើយ​កន្លែង​មួយចំនួន​ចូល​ទៅមិន​ដល់កា​រវាស់វែង គឺគ្រាន់​តែ​សួរ​នាំតៗគ្នា​ពីមាត់​មួយ​ទៅមាត់​មួយ ពីប្រធាន​ឃុំ ទៅ​ប្រធាន​ភូមិ រួចរាយ​ការណ៍​ទៅកាន់​ទេ​សាភិបាល​បារាំង។ សម្តេច​តេជោ បានមាន​ប្រសាសន៍​បញ្ជាក់​ឱ្យដឹង​ថា បើយោ​ងតាម​ការ​កំណត់​របស់​ទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូ​ចិន ផ្ទៃក្រឡា​ប្រទេស​កម្ពុជា ​មានតែ ១៧៥ .៤៥០ គីឡូ​ម៉ែត្រ​ក្រឡា នឹង ១៧៩.០០០ គីឡូ​ម៉ែត្រ ក្រឡា​ក្រោយ​ពីប្រទេ​សកម្ពុជា​ទទួល​បាន ខេត្ត សៀមរាប បាត់ដំបង ពីប្រ​ទេស​សៀម​មកវិញ​។តែ​នៅក្នុង​សៀវភៅ​សិក្សា​របស់​សិស្ស​គឺ ១៨១.០៣៥ គីឡូ​ម៉ែត្រ ក្រឡា។
ទាក់​ទង​ទៅនិង​ការកែ​សម្រួល​ខ្សែបន្ទាត់​ព្រំដែន​ដើម្បីរ​ក្សាជីវភាព​រស់នៅ និង​ភូមិដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា វៀត​ណាម សម្តេច​តេជោ នាយក​រដ្ឋម​ន្រ្តីបាន​មានប្រសា​សន៍​បញ្ជាក់​ថាការ​ចេញ និង​ចូល រវាង​ភាគីទាំង​ពីរបាន​ទទួល​ស្គាល់​គ្នារួច​ហើ​យ មាន​កំណត់​ហេតុហើយ​នៅសល់​តែការចុះ​ហត្ថលេខា​រវាង​ប្រធានគណៈ​កម្មាធិការ​ព្រំដែន​ទាំងពី​រតែ​ប៉ុណ្ណោះ ។ សម្តេច​បានមាន​ប្រសាស​ន៍ប​ន្តថា  ខេត្ត​កំពង់​ចាម តាកែវ និង​កំពត ទទួល​យក​ជា មួយ​គ្នារួច ហើយ​។ ឯ​នៅខេត្ត​ព្រៃវែ​ង និង​ខេត្តស្វាយ​រៀង គឺ​យើងបាន​វាស់ជា​ឯកតោ​ភាគី មាន​ការចេញ​ចូល គឺ​យើង​ចូល​ទៅគេ​ជាង ៩០០​ហិកតា វៀត​ណាមចូ​លមក​យើង​វិញជា​ង ២.០​០០​ហិក​តា ប៉ុន្តែ​សួរថា តើខ្មែរ​ចង់ បំពាន​ដីវៀត​ណាមទេ ហើយ វៀត​ណាម​ចង់​បំពាន​ដល់​ខ្មែរទេ គឺអត់​ទេ ព្រោះ​បារាំង​គូសផែន​ទីអញ្ជឹង ។
សម្តេច​តេជោ បានមាន​ប្រសាសន៍​ថា គោលការ​ណ៍របស់​យើងការ​ដោះដូរ​នេះ មាន​ទៅ មាន​មកនេះ យើង​សុខចិត្ត​សឺរ៉េខ្សែ ផែន​ទី ដើម្បីធានា​ការកាន់ កាប់ជាក់​ស្តែងរ​បស់​ប្រជា​ពល​រដ្ឋ​ទាំង​សងខាង ទាំង​ខាងវៀត​ណាម ទាំង​ខាង កម្ពុជា។ ព្រោះ​ជម្រើស​កាត់ភូមិ​ខ្មែរ ឱ្យ​វៀត​ណាម កាត់​ភូមិ​វៀត​ណាមឱ្យ​ខ្មែរ ជម្រើស​ហ្នឹង​ទៅមិនរួច​ទេ រើភូមិ​វៀត​ណាម ចេញ រើភូមិ​ខ្មែរ​ចេញ ជម្រើស ហ្នឹង​ក៏ទៅមិន​រួចដែរ អញ្ចឹង​សល់​ជម្រើសតែ​មួយ​​គត់ដែល​ងាយ ស្រួល​ជាង​គេ គឺជា ម្រើសសឺ​រ៉េខ្សែ​ផែនទី ទៅ​តាម ការកាន់​កាប់ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ។
សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា អនុស្សរណៈ​នៃការ​យោគ​យល់គ្នា​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១​គឺធានា​ចំនុច​នេះ។ ធានា​មិនឱ្យ​បាត់​ទឹក​ដី។​ប្រជា​ពលរដ្ឋ​កាន់កាប់​នៅទីណា​គឺកាន់​កាប់នៅ​ទីហ្នឹង ហើយ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្នាំ១៩៩៥ ក៏ដូច​គ្នាដែរ​គឺ​​រក្សា​ការកាន់​កាប់របស់​ប្រជាព​លរដ្ឋ។ យើងកុំ​ឈានចូល​ទៅវៀត​ណាម ។ វៀត ណាម​ក៏កុំចូល​មក​កម្ពុជា ។​នៅកាន់​កាប់ជាក់​ស្តែងគេ​ហៅថា​ រក្សាស្ថាន​ភាពដើម។
ទាក់​ទងនិង រឿងដោះ​ដូរនេះដែរ​សម្តេច​តេជោ បាន​បញ្ជាក់​ថា ខ្ញុំបាននិយា​យអំពី​វៀត​ណាម ឡាវ វៀត​ណាម ចិន បារាំង បែល​ហិ្សក ស្លូវ៉ា ឆេកដែល​បានធ្វើការ​ដោះដូ​រគ្នា។ ប៉ុន្តែ​កម្ពុជា​ក៏មិនមែ​នរឿង​ថ្មីដែរ គឺអគ្គ​ទេសាភិបាល​ឥណ្ឌូចិន ចេញ​សេចក្តី​សម្រេច​ហើយ ព្រះ​ករុណា ព្រះបាទ សម្តេច​ព្រះនរោត្តម​សីហនុ នៅឆ្នាំ​១៩៤២ បាន​ដោះដូរ ដីនៅ​ព្រែក​ក្នុង​កោះ​គគីរឱ្យ​ទៅតាម​វៀតណា​ម ហើយ កម្ពុជា​យកព្រែក​ប៊ិញ​យី ដែល​ឥឡូវ​ស្ថិត​ក្នុងឃុំសំ​ពៅពូន ស្រុក​កោះ​ធំ។ អាហ្នឹង​ទើបដូ​រគ្នាក្នុង​ឆ្នាំ១៩៤២ រវាង​កូសាំង​ស៊ីន ជា​មួយ​កម្ពុជា ដូច្នេះ​វាមិន​មែន​ជា​រឿង​ថ្មីទេ ដើម្បី​ធានាកា​រងាយ​ស្រួល​របស់​ប្រជាពល​រដ្ឋ។
សម្តេច​តេជោថ្លែង​ថា ខ្ញុំសូម​ផ្តាំទៅ អ្នកដែល​ឱ្យយោ​បល់ថា​ រឿងកិច្ចកា​រសម្ងាត់​ខ្លះ គួរមេ​ដឹក​នាំនយោបាយ​និយាយ គ្នា ខ្ញុំប្រាប់​ទៅអស់​លោកវិញ​ដែរថា អស់​លោក​ឱ្យយោ​បល់​នេះត្រឹម​ត្រូវណា​ស់ ប៉ុន្តែសួរ​ទៅអ្នក​ដទៃទៀត​មាន ដែល ទុក​ឱកាស​ឱ្យខ្ញុំប​កស្រាយ​សម្ងាត់​ក្នុង​បន្ទប់​បិទទ្វារទេ?។ តើគេ​មានទុក​ឱកាស​ទេ ក្រៅពី​ជេរ​ប្រទេច អាក្បត់​ជាតិ អាលក់​ដី អាក្បាល​យួន​ខ្លួន​ខ្មែរ ប៉ុន្តែ​ឥឡូវស ខ្មៅ វាបាន​ឃើញ​ហើយ។
សម្តេច​តេជោ​ថ្លែង​សង្កត់ ធ្ងន់ថា តើ យើង ទ្រាំឈឺ​ចាប់ ដល់​ណា​ទៀត បើ​យើង​ឈឺចាប់​ខ្លួនឯង របៀប​នេះហើយ ទុកឱ្យអ្នក​ដទៃវា​យប្រ ហារ​បាន របៀប​នេះ យើង​មិនអាច​ទ្រាំ​ឈឺ​ចាប់​បានត​ទៅទៀត​ទេ យើងត្រូវ​និយាយ​រាប់ ទាំង​ចំណុច​ខ្សោយ នៃ​រដ្ឋធម្មនុញ្ញ​របស់​យើង ហើយ​ខ្ញុំបាន​ស្នើ​ឱ្យ​មានការ​សិក្សា​ដើម្បីអា​ចធ្វើវិ​សោធន កម្មមាត្រា ទីពីរ នៃ​រដ្ឋធ​ម្មនុញ្ញ របស់​យើង​ផងដែរ។
ទាក់នឹង​បញ្ហាការ​ពារព្រំដែន​នេះដែរ​សម្តេច​តេជោ នាយក​រដ្ឋមន្រ្តីបាន​លើក​ឡើងថា​ការសាង​សង់កា​ស៊ីណូ នៅតាម​តំបន់​ព្រំដែន​ក៏ជាយុ​ទ្ធសាស្រ្ត​វែងឆ្ងាយ​មួយរបស់​សម្តេច​ក្នុងកិច្ចកា​រកា​ពារព្រំដែន​ផងដែរ។
សម្តេច​តេជោ​បានមាន​ប្រសាសន៍​ថា ដកបង្គល​ទល់ដែន​ដក​បាន។ ឯកា​ស៊ីណូ ៥​ជាន់ឬ​សណ្ឋា​គារ ៥-៦ជាន់​ដកអត់​បាន​ទេ។​ទាល់​តែបាញ់​មីស៊ីល​កំទេច។ និយាយ​ជាទូទៅ​យើង​ចង់ប្រែ​ក្លាយ​ខ្សែព្រំ​ដែនឱ្យ​ទៅជាខ្សែ​ព្រំដែន​មិត្តភាព សន្តិភាព​និង​កិច្ច​សហប្រ​តិបត្តិការ ហើយ​រឿង​នេះ​សម្តេច​បានស​រសេរ​ក្នុង​សៀវភៅ ១០ ឆ្នាំនៃ​ដំណើរ​កម្ពុជា​តាំង​ពី ២០ ឆ្នាំមុន​មកម្លេះ អំពី​ការ​បែងចែក​កំលាំង​ពលកម្ម​សង្គម​ឡើង​វិញ ដើម្បី​បំរើឱ្យ​វិស័យ​អភិវឌ្ឍ​សង្គម និងការ​ពារជាតិ៕