Wednesday, September 5, 2012

ឯកឧត្តម​បណ្ឌិត សុខ អាន សម្ពោធ អាគារ​​សិក្សា​​ថ្មីម​ត្តេយ្យ​សា​លាភា​​សាចិន ឈុង ជីង

ឈុង ជីង សាលា​មត្តេយ្យ​ភាសាចិន មាន​កម្ពស់ ៥ជាន់​កសាង និង ជុស​ជួល​ឡើង​វិញ​ដោយ​សា​មាគម ចិនខិ​នៅ​កម្ពុជា ស្ថិត​នៅក្នុង​សង្កាត់​បឹង​ព្រលិត ខ័ណ្ឌ​៧មករា រាជធានី​ភ្នំ​ពេញត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​នាព្រឹក​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់ ឯក​ឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនា​យករដ្ឋ មន្រ្តី រដ្ឋមន្រ្តីទទួ​ល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ។
ថ្លែង​នៅក្នុង​ពិធី​សម្ពោធ ឯកឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍ ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​កតិប​ណ្ឌិត​របស់​សម្តេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវគោល​នយោ​បាយ​សំ​ខាន់ៗ​ជា​ច្រើន សំដៅ​សម្រេច​ឱ្យបាន​នូវគុណ​ភាព​ខ្ពស់ក្នុង​ការអប់រំ​កុមារ ជា​ពិសេស​គឺធ្វើ​ឱ្យកុ​មារ​មាន​សុខភាព​ល្អ មាន​សមត្ថ​ភាព ​មាន​ការ​ប្រា​ស្រ័យទា​ក់​ទង​ល្អ​ជា​មួយ​អ្នក​ដទៃ និងមាន​ការចង់​ចេះចង់​ដឹង និង​ឧស្សាហ៍​ព្យាយាម​ក្នុងការ​សិក្សារៀន​សូត្រ។ ដើម្បី​សម្រេច​បាននូវ​គោ​ល​ដៅ​ខាង​លើនេះ រាជរដ្ឋា​ភិបាល​បានបើក​ទូលាយ​ឱ្យមាន​ការ​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ពី​គ្រប់​ភាគី​ ពាក់​ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ 
ឯកឧត្តម ណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​បញ្ចាក់​ថាស​មាគម​ចិន​ខិ​កម្ពុជា ​បាន​ចូល​រួមអប់រំ​បណ្ដុះ​បណ្ដាល​​ក៏ដូច​ជា​កសាង​បន្ថែម​នូវអគារ​សិក្សា​ថ្មីៗ​ សំដៅ​ជំរុញឱ្យ​ការ​អនុវត្ត​គោល​នយោ​បាយរ​បស់រាជ​រដ្ឋាភិបាល​ទទួល​បាន​ជោគ​ជ័យ។ការ​អប់រំ​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស គឺជាកិច្ចកា​រដ៏​សំខាន់​និងចាំ​បាច់​សម្រាប់រួម​ចំណែក​ដល់​ការ​កសាង​សង្គម​អារ្យធម៌​មួយ​ប្រកប​ដោយ​សុខដុម​រមនា សុភមង្គល សណ្តាប់​ធ្នាប់​ និង​ការ​រីក​ចម្រើន​ជា​លំដាប់។ 
ដោយ​ឡែក ការអប់រំ​ដំបូង​​ពីថ្នាក់​មតេ្តយ្យ​ដល់បឋម​សិក្សា គឺជា​ការក​សាង​មូលដ្ឋាន​គ្រឹះ​ដ៏មានសារៈ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​មូលធន​ បញ្ញា​របស់កុមារា​កុមារីដើម្បីឱ្យ​ពួកគេ​ក្លាយខ្លួន​ជា​កោសិកា​​​សង្គម​ប្រកប​ដោយសក្តានុ​ពល។ ក្នុងន័យ​នេះ ការកសាង​អគារសិក្សា​ថ្មីសម្រាប់​ថ្នាក់​មត្តេយ្យ របស់​សាលារៀន ឈុង ជឹង ពិតជា​បានឆ្លើយ​តបទៅ​នឹងត​ម្រូវកា​រចាំបាច់​សម្រាប់ការ​អប់រំ បណ្ដុះ​បណ្ដាល​កុមារ​តូចៗ​មុនពេល​ចាប់ផ្តើម​រៀននៅ​សាលាប​ឋមសិក្សា។​ជាមួយ​និង​កា រ​អប​អរ​សាទរ​ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​សមិទ្ធផល​និង​សកម្មភាព​អប់រំ​របស់​សមាគម​ ចិនខិ​កម្ពុជា ដែល​បា​ននិង​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា​ព្រម​ទាំង​ផ្តល់​ការ​សង្ឃឹម​ថា​សា​លា​មត្តេយ្យ ឈុង ជីង និងបន្ត​ទទួល​បាន​នូវ​កិត្តិនាម​ជា ​«សា​លា​គំរូ​អប់រំ​វប្បធម៌​ចិន​ដ៏ប្រ​សើរ​នៅ​បរទេស» ឯកឧត្តម បណ្ឌិត សុខ អាន​បាន​ធ្វើកា​រអំពាវ​នាវ​ឱ្យគ្រប់ សាលា​រៀន ទាំង​អស់​យក​ចិត្តទុក​ដាក់ខ្ពស់​ចំពោះ​កម្មវិធី​សិក្សា​ដែល​អាចជួយ​ឱ្យកុមារ​ទទួល​បាន​នូវ គុវុឌ្ឍិ ដូច​ខាង​ក្រោម៖១-អាច​យល់ដឹង​អំពីអ្វី​ដែល​ខុស​និងអ្វី​ដែលត្រូវ
២-មាន​គំនិត​ច្នៃប្រឌិត
៣-មាន​ស​មត្ថភាព​ទំនាក់ទំ​នងជា​មួយ​អ្នកដទៃ​និង​អាច​ចូល​រួមធ្វើការ​ងារ​ ជាក្រុម
 ៤-អាច​សម្តែង​ចេញនូ​វអារម្មណ៍​របស់​ខ្លួន​តាមរយៈ​ពាក្យ​សំដី និង ចេះ​ស្តាប់​ក៏ដូច​ជា​យល់​អំពី​អារ​ម្មណ៍​របស់អ្នក​ដទៃ
 ៥-ចេះ​គោរព​និងចេះ​ប្រើ​ពាក្យ​សំដីនិង​អាកប្ប​កិរិយា គួរសម
៦-ចេះ​ស្រឡាញ់​ខ្លួនឯង គ្រួសារ និងអ្នកដទៃ
៧-ចូល​ចិត្ត​សកម្ម​ភាព​ដែលនាំម​កនូវ​សុខភាព​ល្អ និង​ការរីក​ចម្រើន​ទាំង​ផ្នែក​រាង​កាយ​និងបញ្ញា​
៨- អាចធ្វើ​សុភវិនិច្ឆ័យ​និងការ​សម្រេចចិត្ត​ដ៏ត្រឹម​ត្រូវ។
នាយ​ក​សាលាម​តេ្តយ្យ ឈុង ជីង បាន​ថ្លែងឱ្យ​ដឹង​ថាសាលា​ឈុង ជីង បាន​ដំណើរ​ការ​២០ឆ្នាំ​មក​ហើយ ។បច្ចុប្បន្ន​សាលា​មាន​អាគា​រសិក្សា​៣ កន្លែង​មានគ្រូប​ង្រៀន​ជាង ៨០ នាក់ និង​សិស្ស​ជាង ៣ពាន់​នាក់។ ក្នុង​ការ​អប់រំ​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស​លោក នាយក​សាលា បានឱ្យ​ដឹងថា សា​លាម​ត្តេយ្យ ឈុង ជីង ទទួលបាន​កិត្តិ​នាម​ជា”​គំរូ​សាលា​អប់រំវ​ប្បធម៌​ចិន​ដ៏​ល្អ​នៅ​បរទេស’’។
សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១២​កន្លង​មក​នេះ​សាលា​មត្តេយ្យ ឈុង ជីង ទទួ​លរង​គ្រោះដោ​យសា​រអគ្គី​ភ័យ។​ប៉ុន្តែ​ដោយ​សាតែមា​នកា​ររួម​សាគ្គីពី​សប្បុរ​សជន ពិសេស​សមាគ​មចិន​ខិនៅ​កម្ពុជា អាគារ​សិក្សា​ត្រូវបាន​កសាង​ជួសជុល​ឡើង​វិញ​ក្នុង​រយះ​ពេល​ខ្លីបំរើ​ឱ្យ​ការ​សិក្សា​របស់​កូនចៅ​ប្រជា​ពលរដ្ឋ​ចិននៅ​កម្ពុជា។

ក្នុង​ពិធីស​ម្ពោធ​សាលា ឈុង ជីង ក៏មាន​ការចូល​រួមពី​លោក លី ស៊ីជុង (Li Zhi Gong)ភារៈ​ធា​រីស្ថាន​ទូតចិន​ប្រចាំ​នៅព្រះរា​ជាណា​ចក្រ កម្ពុជា លោក​ឧកញ៉ា ដួង ឈីវ ប្រធាន​សមាគម​ខ្មែរ-ចិន លោក ឧកញ៉ា យ៉ាម យ៉ូយ​សាន ប្រធាន​សមាគម​ពាណិជ្ជក​រចិន​ម៉ាកាវ ហុង កុង នឹង​មន្រី​អ្នកមុខ​អ្នកការ​នៃទីស្តីកា​រគណៈរ​ដ្ឋមន្រ្តី​ជាច្រើន​រូបផង​ដែរ៕