Thursday, March 21, 2013

វិចារ​ណក​ថា​៖ តើ​​ប្រជា​ពល​រដ្ឋ​​គួរ​​ជឿ​ការ​​សន្យា​ខ្យល់​​របស់បក្ស​ប្រឆាំង​​ដែរ​ឬ​ទេ?​

ដោយការបោះឆ្នោតសកលកាន់តែខិតជិតចូលមកដល់ហើយនោះយើងសង្កេតឃើញ​​​ថា​​គ្រប់គណបក្សទាំងអស់បានត្រៀមរៀបចំខ្លួនក្នុងការចុះឈ្មោះចូលរួមប្រកួតប្រជែងទៅ​​តាម​​​​នីតិវិធី​​​កំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយឡែក​​ចរន្ត​​​នយោបាយ​​​​របស់​​​គណ​បក្សប្រឆាំងគឺហាក់ដូចជាមានលក្ខណៈ​​អន្ទះសារ​​ និងមានភាព​​ជ្រួលច្របល់​​សកម្មភាព​ភាគ​ច្រើន​​​​នៃអំណះអំណាង​​របស់បក្សប្រឆាំងគឺតែងតែប្រើប្រាស់នូវការសន្យា​ ​​​ ហើយការសន្យាទាំង​នោះ​​មិនបានលេចចេញជារូបរាងពិតប្រាកដឡើយ

កន្លងមកគណបក្សប្រឆាំងតែងតែសន្យាថា​​មេបក្ស​​របស់ខ្លួននឹងវិលត្រឡប់មកដឹកនាំគណបក្ស​​​របស់ខ្លួនវិញក្នុងពេលឆាប់ៗ សន្យាថានឹងឈ្នះការបោះឆ្នោតជាបន្តបន្ទាប់រាល់ឱកាស​​​នៃយុទ្ធនាការរបស់ខ្លួន​​ពេលខ្លះពួកគេហ៊ានសន្យាហួសពីការពិតថានឹងផ្តល់ប្រាក់ខែខ្ពស់ឬដាក់​ធ្មេញមាសរកប្តីឲ្យស្ត្រីម៉េម៉ាយ……។ល។  ថ្មីៗនេះទៀតលោក សម រង្ស៊ីសង្ឃឹម​​​ទៀត​​ថាសភាអឺរុបនឹងជួយគាត់ឲ្យបានរួចទោសដូចពីអតីតកាល​​ទៀត ការដែលបក្ស​​ប្រឆាំងតែងតែប្រកាន់ជំហររកអន្តរាគមន៍ពីបរទេសបែបនេះ​​ គឺបង្ហាញអំពីភាពខ្សោយ​​នៃការ​​​​ដឹកនាំ​​​របស់ខ្លួននៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស​​ និងនយោបាយមិនឯករាជ្យជ្រក​​ក្រោម​​ការ​​ដឹកនាំ​​របស់​​បរទេស​​យ៉ាង​​ពិត​​ប្រាកដ​​​ 

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាពិសេសគណបក្សប្រឆាំងខ្លួនឯងតែងតែ​​ជម្រុញឲ្យ​​​​រាជរដ្ឋាភិបាល​​ប្រកាន់ខ្ជាប់នូវ​​​​នីតិរដ្ឋ​​ គោរពច្បាប់ប៉ុន្តែ​​គណបក្ស​​ប្រឆាំងតែងតែសុំឲ្យ​​អន្តរជាតិជួយរកដំណោះស្រាយឲ្យរួចខ្លួននៅពេលដែលខ្លួនបាន​​ប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ​​​ជាក់ស្តែង​​​​​ម្តងជាពីរដង លោកសម រង្ស៊ីបានប្រព្រឹត្តិខុសជាច្រើនលើករួចមកហើយ ហើយត្រូវបានទទួលការសម្របសម្រួល​​​ពីប្រមុខ​​រាជរដ្ឋាភិបាល​​​ ក្នុងការស្នើសុំ​​ទៅព្រះមហាក្សត្រ​​ដើម្បីលើកលែងទោស​​ជានិច្ច​​​​ អំពើដដែលៗ​​នេះតែងត្រូវបានគណបក្សប្រឆាំងប្រើប្រាស់ក្រោមរូបភាពថាជារឿងនយោបាយ​​នេះជាគំរូអាក្រក់ ដែលច្បាប់មិនអាចលើកលែង​​​ឲ្យ​​រហូត​​បាននោះទេ​​ ហើយ​​បរទេស​​ក៏មិនត្រូវ​​​លូកដៃ​​ចូលជ្រៀតជ្រែក​​ដល់​​កិច្ចការ​​របស់តុលាការ​​​កម្ពុជា​​​ដែរ​​​​​
 ​​
ទាក់ទងទៅនឹងការសន្យាតម្លើងប្រាក់ខែវិញយើងអាចធ្វើការសិក្សានិងប្រៀធៀបនូវចំណូលនៃថវិកាជាតិ​​ក្នុងឆ្នាំ២០១២កន្លងទៅនេះដែលមានចំនួនប្រហាក់ប្រហែល១៥ពាន់លាន​​ដុល្លារអាមេរិក​​ ហើយនិងថវិកាជាតិសម្រាប់​​ឆ្នាំ២០១៣ ដែលរដ្ឋសភានិងព្រឹទ្ធសភា​​បាន​​អនុម័ត្ត​​​​គឺមានចំនួនប្រមាណ, ពាន់លានដុល្លារអាមេរិក ដូច្នេះបើយើងវិភាគទៅលើការសន្យារបស់គណបក្សប្រឆាំង ក្នុងការតម្លើងប្រាក់ខែកម្រិតទាបបំផុតចំនួន លានរៀល២៥០ ដុល្លារក្នុងមួយខែនោះគឺជាការបោកប្រាស់​​សុទ្ធសាធពីព្រោះ​​​​មន្ត្រីរាជការបម្រើការងាររដ្ឋ​​សរុប​ ​មានចំនួនប្រមាណ​​ ៤០ ម៉ឺននាក់រដ្ឋត្រូវការចំណាយចំនួន១២០០ លានដុល្លារក្នុងមួយឆ្នាំ​​​​ 

ដោយឡែកប្រាក់សោធនីវត្តន៍និងប្រាក់បេឡាសន្តិសុខសង្គមដែលត្រូវចំណាយគឺមាន​​ចំនួន​​ប្រមាណ​ ​២៨៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

ម្យ៉ាងទៀត​ ​យោងតាមតួលេខរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា​​ ​ឆ្នាំ២០១២បានឲ្យដឹងថាចំនួនមនុស្សចាស់នៅក្នុងប្រទេសកម្ពុជាមាន​​​​ប្រមាណ៨៨ ម៉ឺននាក់​​​​ ដូច្នេះបើបូកបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ដែលគណបក្ស​​​ប្រឆាំង​​បានឃោសនា​​​សន្យាទៀតនោះ​​ រដ្ឋត្រូវចំណាយបន្ថែមចំនួន១០៥, លានដុល្លារ​​​ក្នុងមួយឆ្នាំថែមទៀត ដូច្នេះរាជរដ្ឋាភិបាលនឹងត្រូវ​​​ចំណាយថវិកា​​សរុប ចំនួនប្រមាណ​​ ១៥៩៣, លាន​​ដុល្លារ​​អាមេរិកក្នុងមួយឆ្នាំពោលគឺត្រូវចំណាយជាងពាក់កណ្តាលនៃថវិកាជាតិ​​ឆ្នាំ​​២០១៣​​​​​​

ជារួមបើគ្រាន់តែចំណាយលើប្រាក់ខែនិងប្រាក់សន្តិសុខសង្គមមានចំនួនជាងពាក់កណ្តាល​​នៃថវិកាជាតិទៅហើយនោះតើការអភិវឌ្ឍវិស័យផ្សេងៗដ៏ទៃទៀតរដ្ឋនឹងបានថវិកាមកពីណា​?​​ ដូច្នេះនយោបាយសន្យារបស់គណបក្សប្រឆាំងគឺប្រាស់ចាកពីកត្តាសត្យានុម័ត្ត​​នៃ​​សេដ្ឋកិច្ច​​ជាតិទាំងស្រុង​​ ​​ទោះបីជាគណបក្សប្រឆាំងឈ្នះឆ្នោតក៏មិនអាចអនុវត្ត​​​ទៅបានដែរ​​​​ ​​​​

រាជរដ្ឋាភិបាលបានគិតគូរតាមចក្ខុវិស័យយូរអង្វែង និងមាននិរន្តភាពទៅលើការតម្លើង​​ប្រាក់ខែ​​ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ចំនួន ២០%  ជារៀងរាល់ឆ្នាំដែលការខិតខំប្រឹងប្រែងនេះគឺអនុវត្តស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំមានន័យថា​​ មិនប៉ះពាល់​​ទៅដល់​​លំនឹង​​ម៉ាក្រូសេដ្ឋកិច្ចនិងគម្រោងអភិវឌ្ឍ​​ផ្សេងៗរបស់រាជរដ្ឋាភិបាលឡើយ​​​​

ការសន្យាមួយទៀតថា​​ បើគណបក្សប្រឆាំងឈ្នះ​​​នឹង​​បំបាត់អំពើពុករលួយ​​ក្នុងសង្គមឲ្យអស់​​​ ក៏ជារឿងសន្យាដើម្បីសន្លឹកឆ្នោតដែរ អំពើពុករលួយ​​ គឺជាបញ្ហាសកលមិនមែនមានតែនៅកម្ពុជា​​នោះទេសូម្បីតែនៅក្នុង​​គណបក្ស​​ប្រឆាំងក៏នៅ​​មាន​​អំពើពុករលួយបក្ខពួក​​និយមដែរដូច្នេះហើយទើបមានការបែកបាក់ផ្ទៃក្នុង រត់ពីបក្សមួយទៅបក្សមួយដោយសារតែអសមត្ថភាព​​នៃ​​មេដឹកនាំនិងភាពលោភលន់​​ចង់បាន​​មុខមាត់តួនាទីនោះឯង

បច្ចុប្បន្ន​ ​រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់​​ ដោយបង្កើតនូវស្ថាប័នជាតិនិងអង្គភាព​​ប្រឆាំង​​អំពើពុករលួយអង្គភាព​​ប្រឆាំង​​អំពើ​​ពុករលួយបានអនុវត្តនូវកិច្ចការរបស់ខ្លួននិង​​បានចាប់​​បញ្ជូនជនជាប់ចោទពីបទប្រព្រឹត្ត្អំពើពុករលួយរួមមានមន្ត្រីមានអំណាចមន្ត្រីតុលាការ​​ និងមន្ត្រីនគរបាលជាបន្តបន្ទាប់

សរុបមកកង្វះធនធានមនុស្សរបស់បក្សប្រឆាំងនេះហើយ​​ ដែលធ្វើឲ្យ​​គណបក្ស​​ប្រឆាំង​​​តែង​​តែចាញ់​​នៅរៀងរាល់ការបោះឆ្នោត​​ដូច្នេះ​​ឃើញថាពួកគេមិនអាចមានសមត្ថភាព​​ក្នុងការ​​ដឹកនាំប្រទេស​ឲ្យមានសុខដុមនីយកម្ម​​បានទេពីព្រោះនយោបាយ​​​​បញ្ឆេះកំហឹងវណ្ណៈញុះញង់ប្រជា​ពល​រដ្ឋ​ឲ្យរើសអើងជាតិសាសន៍ស្អប់អ្នកមានរឹបអូសដីសម្បទានពីអ្នកវិនិយោគរបស់​​គណបក្ស​​ប្រឆាំងវានឹងធ្វើឲ្យសង្គមដែលធ្លាប់តែមានសុខសន្តិភាពស្ថេរភាពនយោបាយក្លាយទៅ​​ជាមានសង្គ្រាម​​ជាថ្មី​​​ ការសន្យាខ្យល់រាប់រយពាន់សន្យានេះគឺគ្រាន់តែធ្វើឲ្យប្រជាពលរដ្ឋរំភើប​ ​ស្រមើស្រមៃ ក្នុងចិត្តភ្លេច​​ការប្រកបអាជីវកម្មប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវភាពគ្រួសារនិងត្រូវខាតបង់ថវិកាផ្ទាល់ខ្លួនក្នុងការទិញតំណែងខ្យល់តួនាទីខ្យល់ហើយអាចឈានទៅដល់ឈ្លោះគ្នាលែងលះប្តី ប្រពន្ធថែមទៀត​​
ដោយ ពង្សសុក្រឹត្យ