វត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ
ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិត្តមានកម្ពស់២៧ម៉ែត្រដ៏ល្បីល្បាញមួយ
នៅភាគឦសាន្តនៃរាជធានី។ បើតាមរឿងព្រេងបានដំណាលថា
មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
បានទាញគល់គគីដ៏ធំមួយចេញពីទន្លេ។
គាត់សង្ឃឹមថានឹងយកដើមគគីនោះមកសង់ផ្ទះ
ប៉ុន្តែគាត់បានប្រទះឃើញពុទ្ធបដិមាបួនអង្គនៅក្នុងរន្ធឈើនោះ។
បន្ទាប់មក គាត់បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់មួយផ្នែក
ដើម្បីកសាងបល្ល័ង្កតូចមួយទុកតម្កល់ពុទ្ធបដិមាទាំងនោះ។
ក្រោយមក ទីនេះបានក្លាយជាទីសក្ការៈបូជា
ហើយប្រជាជនចាប់ផ្តើមមកតាំងទីលំនៅជុំវិញកូនភ្នំនោះ
ហើយមិនយូរប៉ុន្មានតំបន់នេះបានក្លាយជារាជធានីមកទល់នឹងសព្វថ្ងៃនេះ។
ទីនេះហើយដែលរាជធានីត្រូវបានគេដាក់ឈ្មោះថា ភ្នំពេញ ហើយ ភ្នំ
មានន័យថាទីទួល និង ពេញ ជាឈ្មោះរបស់ដូនចាស់ម្នាក់។
ក្រោយមក ព្រះបាទពញាយ៉ាត (១៣៩៣-១៤៦៣) បានកសាងព្រះវិហារនៅទីនោះ
នៅពេលដែលព្រះអង្គបានប្តូររាជធានីពីអង្គរមកភ្នំពេញនៅឆ្នាំ១៤២២។
ចេតិយ៍ដ៏អស្ចារ្យនេះមានតម្កល់អដ្ឋិធាតុរបស់អតីតព្រះមហាក្សត្រផងដែរ។
ព្រះវិហារនេះត្រូវបានកសាងនិងកែលម្អជារឿយៗ។
មានទីសក្ការៈជាច្រើនដ៏ទៃទៀតនៅក្បែរកូនភ្នំនោះ។
មានសួនច្បារដែលបារាំងបានធ្វើនៅចុងសតវត្សរ៍ទី១៩
ហើយទីសក្ការះទាំងឡាយរបស់អ្នកកាន់សាសនាតាវ កុងជឺរ ហិណ្ឌូ
ហើយជាពិសេសបម្រើឲ្យផលប្រយោជន៍របស់វៀតណាម
បានថ្វាយទៅដល់ព្រះចៅកម្ពុជា៕