Tuesday, October 11, 2011

ហាង​គុយទាវ​២​កន្លែង​នៅ​ក្បែរ​ផ្សារ​ចាស់​ចត​ម៉ូតូ​ពេញ​ផ្លូវ​មិន​ខ្វល់​បញ្ហា​កកស្ទះ​ចរាចរណ៍​ឡើយ​


ដោយ​ ៖ ​តា​ឡឹម​
ថ្ងៃទី 11-10-2011 ម៉ោង 10:05:08
​ ភ្នំពេញ​ ៖​ ការ​កកស្ទះ​ចរាចរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧១​នា​ពេល​ព្រឹក​គឺ​គេសង្កេត​ឃើញ ​កើត​មាននៅ​ហាង​គុយទាវ​ចំនួន​២​កន្លែង​ដោយសារ​ពួក​គេ​យក​ចំណី​ផ្លូវ​ស្ទើរតែ ​ទាំងស្រុង​ធ្វើ​ជា​កន្លែង​ចត​រថយន្ដ​,​ម៉ូតូ​របស់​ភ្ញៀវ​មិន​ខ្វល់​ពី​ បញ្ហា​កកស្ទះ​ចរាចរណ៍​ឡើយ​ ។​ 

​ចំណែក​ហាង​គុយទាវ​មួយ​កន្លែង​ផ្សេង​ទៀត​ ដែល​គេ​និយម​ហៅ​ថា​ គុយទាវ​ប្រហិត​សាច់​ជ្រូក​កា​ឆាយ ​ស្ថិត​នៅ​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​លេខ​១១០​  សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ គេ​សង្កេត​ឃើញ​ការ​ចត​យាន​ជំនិះ​របស់​ភ្ញៀវ​ គ្មាន​សណ្ដាប់ធ្នាប់​ឡើយ​ ដោយ​មាន​ ពេល​ខ្លះ​ចត​រថយន្ដ​ឡើង​ដល់​ទៅ​ពីរ​ជួរ​ និង​ឱ្យ​រថយន្ដ​ចត​នៅ​កន្លែង​ផ្លូវកែង​បត់​ ធ្វើ​ឱ្យ​កាន់តែ​ពិបាក​បត់​រថយន្ដ​និង​ស្ទះ​ត្រង់​ចំណុច​ផ្លូវ បែក​ជា​៤​នេះ​ ។​ ការ​ចត​ម៉ូតូ​ក៏​ បាន​ដាក់​ហៀរ​ចេញ​មក​លើ​ផ្លូវ​ស្ទើរតែ​ ពាក់កណ្ដាល​ផ្លូវ​ទៅ​ហើយ​ ។​ ការ​ដែល​គេ​ ធ្វើ​ដូច្នេះ​បាន​ ក៏​ព្រោះតែ​អាជ្ញាធរ​សង្កាត់​  ឬ​ក៏​ផ្នែក​សណ្ដាប់ធ្នាប់​ទទួល​បាន​បច្ច័យ​ ប្រចាំខែ​ពី​ម្ចាស់​ហាង​គុយទាវ​ទាំង​ពីរ​ កន្លែង​ខាងលើ​នេះ​ ។​ 

​កន្លង​ ទៅ​គេ​សង្កេត​ឃើញ​ខាង​សណ្ដាប់​ ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ អេ​ម​ សម្បត្ដិ​ ជា​នាយការិ យាល័យ​បាន​ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្លូវ​លេខ​៣៦០​ កែង​ផ្លូវ​ លេខ​១៣​ និង​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ហាង​គុយទាវ​ឱ្យ​រៀបចំ​ការ​ចត​យានជំនិះ​ឱ្យ​ មាន​សណ្ដាប់ធ្នាប់​ ក៏​ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ ដោយ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ករណី​នេះ​បាន​កើតឡើង​វិញ​ដដែល​ ។​
​ ទន្ទឹម​នឹង​នេះ​ ប្រជាពលរដ្ឋ​ក៏​ចង់​ឃើញ​  លោក​ អេ​ម​ សម្បត្ដិ​ ដឹកនាំ​កម្លាំង​របស់​   ខ្លួន​ចុះ​មក​រៀបចំ​ទីតាំង​ហាង​គុយទាវ​ ប្រហិត​សាច់​ជ្រូក​ កា​ឆាយ​នេះ​ ក៏​ព្រោះ​តែ​ការ​ចត​យានជំនិះ​នៅ​ផ្លូវកែង​បត់​រហូត​ដល់​ទៅ​ពីរ​ជួរ​និង​ចត​ ហៀរ​ស្ទើរតែ​លើ​ ទ្រូងផ្លូវ​នោះ​វា​បាន​រំខាន​ខ្លាំង​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឆ្លងកាត់​ ។​ 

​ម្យ៉ាងវិញទៀត​ម្ចាស់​ហាង​គុយទាវ​ គួរតែ​យកចិត្ដទុកដាក់​ និង​ចូលរួម​ជា​មួយ​អាជ្ញាធរ​ប្រយោជន៍​ដើម្បី​ជួយ​បញ្ចៀស​បញ្ហា​កកស្ទះ​ ចរាចរណ៍​ នេះ​និង​មិន​ឱ្យ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើយ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ ៕