Tuesday, October 11, 2011

ក្រុមការងារ​របស់​ក្រសួង​ ធនធានទឹក​ និង​ឧតុនិយម​កំពុង​ប្រើ​គ្រឿងចក្រ​ដើម្បី​ជួយ​រំដោះ​ទឹក​ដែល​បាន​ជន​លិច​លើ​ កំណាត់​ផ្លូវជាតិ​លេខ​៤​



ដោយ​ ៖ សុផល
ថ្ងៃទី 11-10-2011 ម៉ោង 11:09:10

​    ​ភ្នំពេញ​៖​ មន្ត្រី ​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ករណី​ទឹក​ជន​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ដែល​មាន​ប្រវែង​ប្រមាណ​៨០​ម៉ែត្រ​ ចំងាយ​ពី​សាលាស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ២​គីឡូម៉ែត្រ​នោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ តុលា​ ២០១១​នេះ​ លោក​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចុះ​ជា​បន្ទាន់​ ដើម្បី​យក​គ្រឿងចក្រ​ទៅ​កាយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ។​ មក​ទល់​នឹង​ពេល​នេះ​ទឹកបាន​ស្រក​ជា​បណ្តើរៗ​ ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ភាព​ងាយស្រួល​ដូច​ដើម​វិញ​ ។​


​    ​មន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា​ ទឹក​ដែល​បាន​ជន​លិច​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​មួយ​ចំហៀង​ផ្លូវ​ប្រមាណ​ ៨០​ម៉ែត្រ​នោះ​ ដោយសារ​តែ​ក្រុមហ៊ុនកាត់ដេរ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​នេះ​ ចាក់​ក្រណាត់​ទៅ​លើ​ប្រពន្ធ​លូ​ ប៉ុន្តែ​ក្រុមការងារ​បាន​កាយ​ប្រព័ន្ធ​លូ​ទាំងនេះ​ស្រក​ជា​បណ្តើ​រហើយ​ ៕